
30/07/2025
«ថៃត្រូវតែដោះលែងកងទ័ពកម្ពុជាជាបន្ទាន់»!!!
𝐑𝐄𝐋𝐄𝐀𝐒𝐄 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀𝐍 𝐒𝐎𝐋𝐃𝐈𝐄𝐑𝐒
Thailand has violated the ceasefire agreement by arresting 20 Cambodian soldiers (and shooting two others whose conditions remain unknown—whether dead or alive) under the pretense of inviting them to shake hands and take group photos. Thailand’s actions constitute a breach of the Kuala Lumpur ceasefire agreement and are in violation of international law, specifically the 1949 Geneva Conventions concerning the treatment of prisoners of war (POWs). Cambodia must gather evidence in order to condemn Thailand for committing war crimes.
ក្រោយស្វាគមន៍បទឈប់បាញ់ ថៃបានចាប់ ទាហានកម្ពុជាចំនួន២០នាក់ «រត់រួច១ នាក់ សង្ស័យស្លាប់២នាក់»
តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារលោក ច័ន្ទ សុភ័ក្រ្ដា បានទទួលស្គាល់ថាថៃពិតជាបានចាប់ទាហានកម្ពុជា២០នាក់។
កាលពីថ្ងៃទី២៩ ខែកក្កដា ទាហានថៃបានប្រើល្បិចបក់ដៃហៅទាហានកម្ពុជាទៅចាប់ដៃស្វាគមន៍គ្នា បន្ទាប់ពីមានបទឈប់បាញ់ ប៉ុន្តែក្រោយពីបាននិយាយសំណេះសំណាលដោយញញឹមរាក់ទាក់ ហើយសុំថតរូបជុំគ្នាជាមួយទាហានកម្ពុជា ស្រាប់តែទាហានថៃដែលបង្កប់ខ្លួននៅក្នុងព្រៃ ចេញមកព័ទ្ធភ្ជង់ទាហានខ្មែរទាំង២០នាក់ ដើម្បីចាប់ខ្លួន ប៉ុន្តែក្នុងនោះ មានទាហានខ្មែរម្នាក់បានរត់រួច។
សូមបញ្ជាក់ថា៖ មកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ។