SUNTV News Channel 7 Cambodia

SUNTV News Channel 7 Cambodia SUNTV Live News Channel 7 Television Cambodia

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានថ្លែងថា រឿងជម្លោះព្រំដែនកម្ពុជាថៃសហគមន៍អន្តរជាតិគេយល់ពីស្ថានភាពប្រទេសកម្ព...
08/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានថ្លែងថា រឿងជម្លោះព្រំដែនកម្ពុជាថៃសហគមន៍អន្តរជាតិគេយល់ពីស្ថានភាពប្រទេសកម្ពុជាច្បាស់លាស់ហើយគេចង់ជួយយើងខ្លាំងណាស់ ។
ប៉ុន្តែគេដាក់លក្ខខណ្ឌមួយ #ត្រូវគោរពលទ្ធិប្រជាធិបតេយ្យ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាឆ្នាំ ១៩៩១ បើកម្ពុជាមានរដ្ឋាភិបាលដែលហ៊ានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ឲ្យបានគ្រប់ជ្រុងជ្រោយនោះប្រជាធិបតេយ្យនិងរឹងមាំគង់វង្សយូរអង្វែង ការគោរពសិទ្ធិមនុស្សក៏និងប្រសើរឡើង រីឯសេដ្ឋកិច្ចក៏ខ្លាំងរុងរឿងហើយកម្ពុជានិងមានថាមពលគ្រប់គ្រាន់ ទាំងលើការផ្លូវទូតអន្តរជាតិនិងរឹងមាំផ្ទៃក្នុងជាតិ ដែលអាចការពារខ្លួនដោយមោទនភាពជាតិរបស់ប្រទេសកម្ពុជា ។ សហគមន៍អន្តរជាតិនិងការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយស្វ័យប្រវត្តិតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាឆ្នាំ ១៩៩១ ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

ពួកមេចោរសៀមមិនដែលគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាទេ កងទ័ពសៀមបន្តរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយប្រើគ្រឿងចក្រឈូសឆាយធ្វើផ្ល...
08/06/2025

ពួកមេចោរសៀមមិនដែលគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាទេ កងទ័ពសៀមបន្តរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយប្រើគ្រឿងចក្រឈូសឆាយធ្វើផ្លូវជិកលេណដ្ឋានថ្មីក្នុងដីនិងបញ្ជូនលេណដ្ឋានបេតុងចូលមកតំបន់អានសេះរំលោភលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ។
កងទ័ពសៀមបានជិកលេណដ្ឋានបេតុងរួមទាំងកង់ឡាននិងលូមកទំម្លាក់នៅខាងមុខប៉ុស្តិ៍របស់ខ្មែររួមទាំងបន្តប្រើគ្រឿងចក្រជីកលេណដ្ឋានថ្មីក្នុងដីនិងបញ្ជូនគ្រឿងចក្រចូលទៅឈូសឆាយដីនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសដែលស្ថិតនៅចម្ងាយប្រហែល១៥ ម៉ែត្រពីទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនមានវិធានការទប់ស្កាត់ឲ្យបានច្បាស់លាស់នោះទេពួកមេចោរសៀមនិងបន្តទន្ទេញកាន់កាប់ទឹកដីខ្មែរជាបន្តបន្ទាប់ទៀតហើយពង្រីកកាន់កាប់កាន់តែធំឡើង ។ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិរួមមានអង្គការសហប្រជាតិ សហភាពអ៊ឺរ៉ុប សហរដ្ឋអា...
08/04/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិរួមមានអង្គការសហប្រជាតិ សហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី ជាដើមរង់ចាំតែជួយដល់ប្រទេសកម្ពុជាយើងនិងប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលាឲ្យតែមានការលើកសំណើរស្រុះស្រួលគ្នាពីភាគីនយោបាយខ្មែរទាំងអស់មូលមតិគ្នា ។ តែគេមានលក្ខខណ្ឌគឺតម្រូវឲ្យគោរពគោលការណ៍លិទ្ធប្រជាធិបតេយ្យសេរីពហុបក្សដែលត្រូវតែឆ្លងកាត់ការបោះឆ្នោតធ្វើឡើងដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវគោរពតាមឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ ។ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា យើងត្រូវការអាមេរិកនិងអ៊ឺរ៉ុបដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចនិងក...
08/03/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា យើងត្រូវការអាមេរិកនិងអ៊ឺរ៉ុបដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចនិងការពារអធិបតេយ្យភាពរបស់កម្ពុជា ។ យើងត្រូវការគោរពនិងប្រតិបត្តិតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ដើម្បីជួយសង្គ្រោះលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា សហគមន៍អន្តរជាតិពួកគេនឹងជួយការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងដោយស្វ័យប្រវត្តិ សហរដ្ឋអាមេរិកនិងប្រទេសថៃក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីរួមជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជានិងជុំវិញពិភពលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្...
08/02/2025

លោកសមរង្ស៊ីរួមជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជានិងជុំវិញពិភពលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាលើ ត្រាំ American Donald trump's President ដែលបានធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជារវាងកម្ពុជានិងថៃ ដោយដូរមកការបន្ធូរបន្ថយពន្ធដារពាណិជ្ជកម្មរឲ្យនៅទាបត្រឹមតែ ១៩% តែប៉ុណ្ណោះរវាងសហរដ្ឋអាមេរិកនិងកម្ពុជាការកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកធ្វើឲ្យប្រទេសកម្ពុជានាំទំនិញសព្វមុខនាំទៅសហរដ្ឋអាមេរិកធ្វើឲ្យកម្ពុជាបានផលប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ណាស់ ជួយទៅដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានជីវភាពរស់នៅធូធារមួយកម្រិតទៀត ។ គុណសម្បត្តិដ៏ធំធេងមហាសាលរបស់សហរដ្ឋអាមេរិកលោក ដូណាលើ ត្រាំ American Donald trump's President ធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ ហើយចារទុកក្នុងគម្ពីរប្រវត្តិសាស្ត្ររបស់ខ្មែរដែលបានជួយជ្រោមជ្រែងក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ ៕ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូម

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា សូមចូលរួមត្រេកអរផងនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតមិនអាចកាត់ថ្លៃ...
08/01/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា សូមចូលរួមត្រេកអរផងនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតមិនអាចកាត់ថ្លៃបាននូវគុណដ៏វិសេសវិសាលថ្លៃថ្លាមួយនេះដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក American លោក ដូណាល់ ត្រាំ Donald trump's បានសម្រេចទម្លាក់ពន្ធគយពាណិជ្ជកម្មឲ្យប្រទេសកម្ពុជានៅត្រឹមកម្រិត ១៩% ទទួលបានផលប្រយោជន៍ធំធេងមហិមាសម្រាប់សេដ្ឋកិច្ចជាតិបានជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែររាប់លាននាក់ច្រើនសន្ធឹកសន្ធាប់ណាស់នូវកិច្ចព្រមព្រៀងនេះ ចំពោះប្រទេសថៃត្រូវបង់ពន្ធនាំចូលពីសហរដ្ឋអាមេរិក ១៩% ផងដែរដោយសារកម្ពុជានិងថៃយល់ព្រមលើការឈប់បាញ់គ្នាតាមការស្នើសុំរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ Donald trump's ហើយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ Donald trump's បានព្រមានទុកជាមុនហើយស្រាច់ថា ប្រសិនបើភាគីទាំងពីរបានរំលោភកិច្ចសន្យានេះសហរដ្ឋអាមេរិកនិងដកលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធយកមកវិញដោយស្វ័យប្រវត្តិ ។ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថារបបលោក ហ៊ុនសែន គូរតែលុបចោលស្ថាប័នកងអង្គរក្សសម្អាតឈ្មោះទាហានខ...
07/31/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថារបបលោក ហ៊ុនសែន គូរតែលុបចោលស្ថាប័នកងអង្គរក្សសម្អាតឈ្មោះទាហានខ្មោចយកលុយទាំងនោះមករៀបចំប្រាក់💸💰ខែគោលឲ្យទាហានជួរមុខឲ្យបានស័ក្តិសមនឹងស្នារដៃរបស់ពួកគាត់ដែលការពារបូរណភាពទឹកដី ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

បងៗកងទ័ពកងកម្លាំងប្រដាប់អាវុធខ្មែរគ្រប់ប្រភេទកុំទុកចិត្ដពួកមេចោរសៀមឲ្យសោះពួកវាជាសត្រូវស៊ូពូជរបស់ខ្មែរគ្រប់សម័យកាលគ្រប់ជំ...
07/31/2025

បងៗកងទ័ពកងកម្លាំងប្រដាប់អាវុធខ្មែរគ្រប់ប្រភេទកុំទុកចិត្ដពួកមេចោរសៀមឲ្យសោះពួកវាជាសត្រូវស៊ូពូជរបស់ខ្មែរគ្រប់សម័យកាលគ្រប់ជំនាន់ កូនខ្មែរគ្រប់ជំនាន់ត្រូវតែចង់ចាំជាប្រវត្តិសាស្ត្រពួកវាបានឆក់ប្លន់បូរណភាពទឹកដីរបស់អស់ចំនួន៣៩ខែរហូតមកដល់សព្វថ្ងៃនេះ សៀមជាពូជពង្សមេចោរដែលប្រើប្រាស់គ្រប់ល្បិចកលថោកទាបបំផុតនៅលើពិភពលោក ។ បងប្អូនប្រុសជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

សេចក្តីថ្លែងការណ៍របស់លោកសមរង្ស៊ីស្ដីពីការលើកទឹកចិត្តនិងជូនរង្វាន់ដល់កងទ័ពដែលបានពាក់លីជីវិតនៅក្នុងសមរភូមិមុខ ។ បន្ទាប់ពីម...
07/30/2025

សេចក្តីថ្លែងការណ៍របស់លោកសមរង្ស៊ីស្ដីពីការលើកទឹកចិត្តនិងជូនរង្វាន់ដល់កងទ័ពដែលបានពាក់លីជីវិតនៅក្នុងសមរភូមិមុខ ។ បន្ទាប់ពីមានការប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីដោយមានការអង្កេតពីភាគីចិន សម្រេចបាននូវបទឈប់បាញ់កម្ពុជានិងថៃ ក្រុមប្រឹក្សាជាតិតស៊ូ CNRC មើលឃើញថារដ្ឋាភិបាលរបបក្រុងភ្នំពេញខណៈនេះគួរតែមានពេលគ្រប់គ្រាន់ហើយដើម្បីគិតគូរតបស្នងសងគុណនិងគុណបំណាច់របស់យុទ្ធជនខ្មែរដែលបានកាន់អាវុធក្រាញ់ននៀលប្រយុទ្ធប្រឆាំងការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខ ។
ក្រុមប្រឹក្សាជាតិតស៊ូយល់ឃើញថារដ្ឋាភិបាលត្រូវតែលុបចោលបំណុលទាំងអស់ដែលគ្រួសារយុទ្ធជននៅសមរភូមិមុខដែលជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ ។ បំណុលទាំងនោះគួរផ្ទេរឲ្យរដ្ឋាភិបាលជាការគិតគូរបំណុលដែលត្រូវបង់សងជំនួសវិញ ។
លើសពីនេះទៀតរដ្ឋាភិបាលត្រូវរៀបចំតម្លើងប្រាក់ខែ💸💰បុណ្យស័ក្ដិតួនាទីក្នុងលក្ខខណ្ឌពិសេសនិងសង់ផ្ទះជូនពួកគាត់នៅទាំងគ្រួសារឲ្យស័ក្តិសមនឹងពលីកម្មជីវិតការពារបូរណភាពទឹកដីជាតិមាតុភូមិរបស់ពួកគាត់ ។ សម្រាប់យុទ្ធជនពលីជីវិតដែលមិនអាចបន្តទទួលបានប្រាក់ខែ💸💰ជាប្រចាំរដ្ឋាភិបាលកម្ពុជាគួរតែប្រគល់ប្រាក់💸💰បំណាច់ដល់ក្រុមគ្រួសាររបស់ពួកគាត់យ៉ាងតិចណាស់មួយគ្រួសារ ១០ ម៉ឺនដុល្លារអាមេរិក USD 100. 000 ,។
ក្រុមប្រឹក្សាជាតិតស៊ូ CNRC ក៏ទទួលឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ផ្ដល់ឱកាសឲ្យកូនៗ នៃយុទ្ធជនសមរភូមិមុខបានរៀនសូត្រនៅសាលាល្អៗ រហូតដល់ចប់បរិញ្ញាបត្រឧត្តមសិក្សាដោយឥតគិតថ្លៃនិងឧត្តមជីវភាពសិក្សាគ្រប់គ្រាន់ ។ ក្មេងៗជាកូនៗរបស់ យុទ្ធជនជួរមុខគឺជាអ្នកស្នងមរតកការពារជាតិដែលមិនអាចខ្វះបានដូច្នេះត្រូវតែជួយពួកគាត់ឲ្យពង្រឹងសមត្ថភាពរបស់ខ្លួនបន្ត ។
ក្រុមប្រឹក្សាជាតិតស៊ូ CNRC ពិនិត្យឃើញថាការផ្តល់តម្លៃលើកទឹកចិត្តខ្ពស់ដល់យុទ្ធជននៅសមរភូមិមុខគឺជាកត្តាចាំបាច់បំផុតក្នុងយុទ្ធសាស្ត្រការពារបូរណភាពទឹកដីរបស់កម្ពុជាយើង ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិតស៊ូ CNRC ស្ដីពីការលើកទឹកចិត្ត និងជូនរង្វាន់ដល់កងទ័ពដែលបានពាក់លីជីវិតលើសមរភូមិមុខ ...
07/29/2025

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិតស៊ូ CNRC ស្ដីពីការលើកទឹកចិត្ត និងជូនរង្វាន់ដល់កងទ័ពដែលបានពាក់លីជីវិតលើសមរភូមិមុខ ។

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្...
07/29/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក American Donald trump's ដែលបានធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងសង្គ្រាមដោយប្ដូរទៅនឹងជួយសម្រួលផ្នែកប្រព័ន្ធពាណិជ្ជកម្មរវាងកម្ពុជានិងថៃដែលបានឈ្លានពានមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាយើងនិងបានជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងការប្រយុទ្ធគ្នា ។ ប្រទេសម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម Anwar Ibrahim Malaysia ដែលធ្វើជាម្ចាស់ផ្ទះជួយសម្រាលនិងសហប្រធានប្ដូរវេនអាស៊ានបានខិតខំប្រឹងប្រែងជួយសម្រួលដល់ភាគីពាក់ព័ន្ធទាំងពីររវាងប្រទេសកម្ពុជានិងថៃឲ្យឈប់បាញ់គ្នា ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

កិច្ចប្រជុំកំពូលអាស៊ានស្តីពីបទឈប់បាញ់គ្នា រវាងប្រទេសទាំងពីរកម្ពុជានិងថៃបានចាប់ផ្តើមនៅប្រទេស ម៉ាឡេស៊ី ប្រធានប្ដូរវេនអាស៊ា...
07/28/2025

កិច្ចប្រជុំកំពូលអាស៊ានស្តីពីបទឈប់បាញ់គ្នា រវាងប្រទេសទាំងពីរកម្ពុជានិងថៃបានចាប់ផ្តើមនៅប្រទេស ម៉ាឡេស៊ី ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម Anwar Ibrahim បានធ្វើជាប្រធានកិច្ចប្រជុំស្តីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃដែលរៀបចំ ឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥នៅក្នុងប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ប្រទេសមហាអំណាចទាំងពីររួមមានសហរដ្ឋអាមេរិកនិងចិនផងដែរ ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ០៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when SUNTV News Channel 7 Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SUNTV News Channel 7 Cambodia:

Share