House Of Knowledge ផ្ទះនៃចំណេះដឹង

House Of Knowledge ផ្ទះនៃចំណេះដឹង ចែករំលែកចំណេះដឹងទាក់ទងជាមួយប្រទេសកាណាដា 🇨🇦

តើអ្នកមានដឹងអត់ថា ប្រទេសកាណាដាជាប្រទេសមានផ្ទៃដីធំលំដាប់ទី 2 នៅលើពិភពលោក ដែលលាតសន្ធឹងជាង 9.9 លានគីទ្បូម៉ែត្រការ៉េ។ ដោយសារ...
12/10/2025

តើអ្នកមានដឹងអត់ថា ប្រទេសកាណាដាជាប្រទេសមានផ្ទៃដីធំលំដាប់ទី 2 នៅលើពិភពលោក ដែលលាតសន្ធឹងជាង 9.9 លានគីទ្បូម៉ែត្រការ៉េ។ ដោយសារតែផ្ទៃដីដ៏ ធំ ប្រទេសកាណាដាមានតំបន់ពេលវេលាចំនួន 6។

ខាងក្រោមនេះជាផ្ទៃដីតាមខេត្តនិងដែនដីនីមួយៗរបស់ប្រទេសកាណាដា

🇨🇦 ដំណឹងថ្មីពីប្រទេស កាណាដាIRCC បានប្រកាសជាផ្លូវការអំពីចំនួនលិខិតអនុញ្ញាតសិក្សាដែល ខេត្តនីមួយៗត្រូវបានគេរំពឹងថានឹងអនុម័ត...
12/06/2025

🇨🇦 ដំណឹងថ្មីពីប្រទេស កាណាដា

IRCC បានប្រកាសជាផ្លូវការអំពីចំនួនលិខិតអនុញ្ញាតសិក្សាដែល ខេត្តនីមួយៗត្រូវបានគេរំពឹងថានឹងអនុម័តនៅឆ្នាំ 2026 ក៏ដូចជាចំនួនពាក្យសុំដែលពួកគេត្រូវបានអនុញ្ញាតឱ្យទទួលយកដើម្បីឈានដល់ចំនួនទាំងនោះ។

ប្រទេសកាណាដាមានគម្រោងចេញលិខិតអនុញ្ញាតសិក្សាសរុបចំនួន 408,000 នៅឆ្នាំក្រោយសម្រាប់គ្រប់ប្រភេទទាំងអស់ — រួមទាំងថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ថ្នាក់មត្តេយ្យសិក្សា និងក្រុមលើកលែងផ្សេងទៀត។

សម្រាប់និស្សិតដែលត្រូវការ PAL/TAL ខេត្តនានាត្រូវបានផ្តល់កន្លែងដាក់ពាក្យចំនួន 309,670 ដើម្បីចែកចាយក្នុងចំណោមមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ពួកគេ។ ពីពាក្យសុំទាំងនេះ IRCC រំពឹងថានឹងអនុម័តលិខិតអនុញ្ញាតសិក្សាចំនួន 180,000 ខណៈដែលចំនួនដែលនៅសល់ស្ថិតនៅក្រោមក្រុមលើកលែង PAL/TAL ដូចជាថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ថ្នាក់មត្តេយ្យសិក្សា និងបេក្ខជនអាទិភាពមួយចំនួន។

រដ្ឋ Ontario រំពឹងថានឹងអនុម័តលិខិតអនុញ្ញាតជាង 70,000 ខណៈពេលដែលត្រូវបានអនុញ្ញាតឱ្យទទួលយកពាក្យសុំជាង 100,000 ដើម្បីសម្រេចបាននូវគោលដៅនោះ។

*បច្ចុប្បន្ន Nunavut មិនមានស្ថាប័នសិក្សាក្រោយមធ្យមសិក្សាដែលបានកំណត់ទេ ទឹកដីនេះមិនទាន់ត្រូវបានផ្តល់កន្លែងបែងចែកក្រោមដែនកំណត់នៅពេលនេះទេ។

🇨🇦​ សម្រាប់លោកអ្នកដែលមានគម្រោងធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដាគួរតែពិចារណាដាក់ស្នើរប្រទេសវីសា C11 Work Permit ដែលមាន​អត្ថ...
12/03/2025

🇨🇦​ សម្រាប់លោកអ្នកដែលមានគម្រោងធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដាគួរតែពិចារណាដាក់ស្នើរប្រទេសវីសា C11 Work Permit ដែលមាន​អត្ថប្រយោជន៍ជាច្រើន បានទាំងប័ណ្ឌស្នាក់នៅប្រទេសកាណាដាជាមួយគ្រួសារ បានទាំងប្រភពចំណូលសម្រាប់ផ្តត់ផ្តង់ការរស់នៅ។​​ ជាពិសេសមានឱកាសទទួលបានសិទ្ធស្នាក់នៅជាអចិន្ត្រៃយ៍ផងដែរ។

👉🏻 អាចអានអំពីអត្ថប្រយោជន៍នៃ C11 Work Permit នេះនៅក្នុង poster បន្ថែម។ បងប្អូនដែរមានចម្ងល់ផ្សេងៗ មានបំណងចង់ពិភាក្សាឬ ប្រើប្រាស់សេវាកម្មផ្សេងៗរបស់ខាងខ្ញុំ សូមប្រេីវេបសាយខាងក្រោមក្នុង Comments។

12/01/2025

រដូវរងារនៅប្រទេសកាណាដាបានឈានចូលមកដល់ ហើយក្នុងកំលុងពេលនេះ សីតុណ្ហភាពនឹងត្រជាក់ខ្លាំង។ ខាងក្រោមនេះជារយៈពេលនៃរដូវរងារនៅតាមខេត្តនីមួយៗ

5 ចំណុចសំខាន់ៗ ដែលអ្នកគ្រោងធ្វើអន្តោប្រវេសន៏ទៅប្រទេសកាណាដាគួរតែដឹង! 👇🏻
11/26/2025

5 ចំណុចសំខាន់ៗ ដែលអ្នកគ្រោងធ្វើអន្តោប្រវេសន៏ទៅប្រទេសកាណាដាគួរតែដឹង! 👇🏻

សួរស្តីអ្នកទាំងអស់គ្នា មួយរយះចុងក្រោយដែរ Admin មិនបានធ្វេីវីដេអូចែករំលែកចំណេះដឹងដែរទាក់ទងទៅនិងកាណាដាគឺដោយសារតែ admin រវល...
11/19/2025

សួរស្តីអ្នកទាំងអស់គ្នា មួយរយះចុងក្រោយដែរ Admin មិនបានធ្វេីវីដេអូចែករំលែកចំណេះដឹងដែរទាក់ទងទៅនិងកាណាដាគឺដោយសារតែ admin រវល់ខ្លាំងក្នុងឆ្នាំនេះ។ ដោយអ្នកទាំងអស់គ្នាបានដឹងកន្លងមក ឆ្នាំនេះ បន្ទាប់ពី admin ទទួលបានសញ្ចាតិកាណាដា adminក៍បានទិញផ្ទះសម្រាប់នៅនិងអាជីវកម្មផ្ទាល់ផងដែរ។ ប៉ុន្មានមុខនេះគឺវាត្រូវការពេលមួយចំនួនក្នុងការរៀបចំវាឲ្យល្អ។ ដូចនេះហេីយបន្ទាប់ពីមួយរយះទៀតដែរ admin អាចមានពេលទំនេរជាងនេះ admin និងធ្វេីការធ្វេីវីដេអូបន្តទៀត។ ចុងក្រោយក៍អរគុណអ្នករាល់គ្នាដែរនៅតែគាំទ្រ 🙏

ទោះបីជាប្រទេសកាណាដាជាប្រទេសមានផ្ទៃដីធំជាងគេលេខពីរក្នុងពិភពលោក ប្រទេសនេះមានប្រជាជនត្រឹមតែ 41.29 million (2024) នោះទេ។ អ្វ...
11/10/2025

ទោះបីជាប្រទេសកាណាដាជាប្រទេសមានផ្ទៃដីធំជាងគេលេខពីរក្នុងពិភពលោក ប្រទេសនេះមានប្រជាជនត្រឹមតែ 41.29 million (2024) នោះទេ។ អ្វីដែរគួរឲ្យចាប់អារម្មណ៍នោះគឺប្រជាជនប្រហែល ៧០ភាគរយរស់នៅតំបន់ទាំងបីពណ៍នេះ ហេីយ admin គឺរស់នៅតំបន់ពណ៍ក្រហម។ មូលហេតុគឺដោយសារសីតុណ្ហភាព កាងារ និងទីក្រុងធំៗទាំងឡាយគឺស្ថិតនៅទីនោះ

11/08/2025

ខេត្ត Quebec នឹងទទួលមនុស្សចំនួនតែ ៤៥០០០នាក់តែប៉ុណ្ណោះសម្រាប់អ្នកសុំសិទ្ធរស់នៅ អ្នកសុំវីសារធ្វេីការ ៨៤៩០០នាក់ និង វីសារមករៀន១២៤៤០០នាក់ ក្នុងឆ្នាំ ២០២៦។

នេះគឺជាគម្រោងផែនការនៃចំនួនមនុស្សដែលគេនឹងទទួលសម្រាប់ឆ្នាំនេះ។ កម្មវិធីមួយចំនួនធំត្រូវបានបិទនិងកាត់បន្ថយចំនួនអ្នកទទួលបានសិ...
11/07/2025

នេះគឺជាគម្រោងផែនការនៃចំនួនមនុស្សដែលគេនឹងទទួលសម្រាប់ឆ្នាំនេះ។ កម្មវិធីមួយចំនួនធំត្រូវបានបិទនិងកាត់បន្ថយចំនួនអ្នកទទួលបានសិទ្ធរស់នៅលេីកលែងតែកម្មវិធីជនភៀសខ្លួនដែលកាត់បន្ថយយ៉ាងតិចបំផុតបេីគិតអំពីចំនួន។

សម្រាប់ផែនការរបស់ខេត្តQuebec admin នឹងផុសនៅថ្ងៃស្អែកនេះ។

🇰🇭 អត្រាគ្មានការងារធ្វើ (Unemployment Rate) តាមតំបន់ទីប្រជុំជន (CMA) ក្នុងប្រទេសកាណាដា ដែលអាចយកមនុស្សក្រៅប្រទេសមកធ្វេីកា...
10/15/2025

🇰🇭 អត្រាគ្មានការងារធ្វើ (Unemployment Rate) តាមតំបន់ទីប្រជុំជន (CMA) ក្នុងប្រទេសកាណាដា ដែលអាចយកមនុស្សក្រៅប្រទេសមកធ្វេីការទាំងគ្រួសារក្រៅពីកាងារកសិកម្ម កម្មកររងចក្រអាហារនិងមួយចំនួនទៀត។

📆 ពីថ្ងៃទី ១០ តុលា ២០២៥ ដល់ថ្ងៃទី ៨ មករា ២០២៦

✅ តំបន់ទាំងនេះអាចទទួលបុគ្គលិកបរទេសក្រោមកម្មវិធី Temporary Foreign Worker Program (TFWP) ពីព្រោះអត្រាគ្មានការងារធ្វើ < 6%ហេីយអាចបន្តស្នេីសុំ Open work permit និង Study permit ដេីម្បីឲ្យគ្រួសារបានមករស់នៅប្រទេសកាណាដាកំឡុងពេលដែលអ្នកមកធ្វេីការ (សម្រាប់កាងារ Teer 1 និង 0)

📊 អត្រាគ្មានការងារធ្វើតាមតំបន់ CMA (Canada)
• Peterborough, Ontario – ៥.៦%
• Thunder Bay, Ontario – ៥.១%
• Saguenay, Québec – ៤.២%
• Québec City, Québec – ៤.៦%
• Sherbrooke, Québec – ៥.២%
• Trois-Rivières, Québec – ៥.១%
• Drummondville, Québec – ៤.៧%
• Saskatoon, Saskatchewan – ៥.៧%
• Victoria, British Columbia – ៥.២%

Address

Montreal, QC

Alerts

Be the first to know and let us send you an email when House Of Knowledge ផ្ទះនៃចំណេះដឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category