BDP News ព័ត៌មានដើម្បីប្រជាជន និង ទាន់ហេតុការណ៍

19/06/2025

⭕ ចា../ប់បានហើយ! ឃា../តក...រដែលបានកា../ប់សម្លា../ប់ បុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ!!!

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ៕

ប្រភព | ព័ត៌មានបឋម

12/06/2025

⭕ ខេត្តព្រះសីហនុ | ករណីគ្រោះថ្មាក់ចរាចរណ៍បន្តិចបន្តួច បង្កឲ្យមានជម្លោះកើតជាហិ-ង្សា រវាងម្ចាស់រថយន្តនិងតៃកុងកុងម៉ូតូបង្កការភ្ញាក់ផ្អើល ...❗

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង ០៤:០០ ទៀបភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥តាមបណ្ដោយផ្លូវវិថីលេខ១០០ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ៕

11/06/2025

⭕ ខេត្តកោះកុង | នៅចំណុចចាំយាមមុខផ្សាថ្មីមានការលិចដោយភ្លៀងខ្លាំងមកដល់ពេលនេះមិនទាន់រាំងទេ...❗នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ៕

⚠️បងប្អូនធ្វើដំណើរឆ្លងកាត់សូមមានការប្រុងប្រយ័ត្តខ្ពស់ផង...❗

10/06/2025

⭕ កង់បីឥណ្ឌា បើកសុខៗស្រាប់តែហោះ អ្នកជិះរងរបួសស្រាល ៣នាក់...❗ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ២ ជិតរោងចក្រស្បែកជើង នៅវេលាម៉ោង ០២:៤៤នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥៕

#ព័ត៌មានថ្មីៗ #ព័ត៌មានទាន់ហេតុការណ៍ #ជួយfollowម្នាក់មួយផងបងៗ #ជួយស៊ែមួយផងបងៗ

(ព័ត៌មានបឋម​ )        មានករណីអគ្គីភ័យឆាបឆេះក្លឹបមីនណាយព្រីមៀរ ​មួយកន្លែង បណ្ដាលឱ្យមានមនុស្សរ..ងរបួសចំនួន០៥នាក់ ស្លាប់មួយ...
05/02/2025

(ព័ត៌មានបឋម​ )
មានករណីអគ្គីភ័យឆាបឆេះក្លឹបមីនណាយព្រីមៀរ ​មួយកន្លែង បណ្ដាលឱ្យមានមនុស្សរ..ងរបួសចំនួន០៥នាក់ ស្លាប់មួយនាក់ករណីខាងលើកើតឡើង
នាវេលាម៉ោង១០ៈ១៥នាទីព្រឹកត្រូវ​នឹងថ្ងែទី៥​ខែកុម្ភះ ឆ្នាំ២០២៥ ទីតាំងស្ថិតនៅ​តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ម្ដុំស្តុបឫស្សីផ្អែម ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

27/11/2024

ផ្សាយផ្ទាល់ - ប្រភពពីប្រជាពលរដ្ឋ ទីតាំងល្បែងសុីសង និង ក្លឹបកម្សាន្ដក្រវី មួយកន្លែងទីក្រុងលើមេឃ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ សូមស្នើសុំដល់លោកអភិបាលខណ្ឌលោកអធិការខណ្ឌ មេត្តាត្រួតពិនិត្យផងទាន៕

14/11/2024

( ផ្សាយផ្ទាល់ ) ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋចូលរួមដំណើរកំសាន្តក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤       ភ្នំពេញៈ លោកនួន នី ប្រធានសមាគ...
22/10/2024

ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤

ភ្នំពេញៈ លោកនួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានផ្ដល់កូនសៀវភៅ ( ធម្មនុញ្ញវិជ្ជាជីវៈ ) សារព័ត៌មានចំនួន ១៥ ក្បាលជូនដល់លោកលីមផល្លី ចាងហ្វាងគេហទំព័រផល្លីញូ ដើម្បីចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន

ក្នុងនោះលោកនួននីក៏បានពាំនាំប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានជូនដល់លោកចាងហ្វាងដើម្បីតម្រង់ទិសអ្នកសារព័ត៌ដែលជាសមាជិក នឹងអោយគោរពច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានអោយបានខ្ជាប់ខ្ជួន

🛑 ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារស៊ីធីម៉ល ជាន់ទី២ ដុះស្លែរ បើកដំណើរការដោយមិនខ្លាចនិងអាជ្ញាធរ មូលដ្ឋាន និងសមត្...
09/10/2024

🛑 ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារស៊ីធីម៉ល ជាន់ទី២ ដុះស្លែរ បើកដំណើរការដោយមិនខ្លាចនិងអាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ច ខណ្ឌ៧មករា ទាល់តែសោះ...✍🏻

🔸ភ្នំពេញ៖ មហាជនដែលត្រូវជាអាណាព្យាបាលរបស់ក្មេងៗ នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ដែលកំពុងតែបើកដំណើរការ យ៉ាងរលូន ក្នុងនោះថែមទាំងពង្វក់ក្មេងៗ និងកូនរបស់ពួកគាត់ អោយភ្លេចសាលា ភ្លេចចូលរៀនអស់ហើយ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបផងដែលថា?កន្លងមកលោកឃួង ស្រេង ធ្លាប់បានអំពាវនាវដល់ជំនាញ មានដូចជាស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលក្រុងភ្នំពេញ ពិសេសព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមកុំចាប់តែទូហ្គេមបាញ់ត្រីសូមចាត់វិធានការអ្នកបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ។ពាក់ព័ន្ធនិងករណីល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះមហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា ចំពោះករណីល្បែងស៊ីសង ហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងចុះល្បាតតាមបណ្តាគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប!សៀមរាប៖ នៅយប់ថ្ងៃទី១៨ ...
19/08/2024

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងចុះល្បាតតាមបណ្តាគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប!

សៀមរាប៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានដឹកនាំកម្លាំងចុះល្បាតតាមបណ្តាគោលដៅសំខាន់ៗ ដើម្បីពង្រឹង ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក៏ដូចជាត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា ក្នុងការទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា៕

01/08/2024

ខំនាំគ្នាទៅបង្ហោះម៉ូតូដល់លើកោះ គិតថាស្ងាត់ឆ្ងាយភ្នែកសមត្ថកិច្ច នៅតែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្កាត់បង្ក្រាបបាន ២២នាក់!

ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។

សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ មកដល់ឥឡូវនៅតែបន្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមចូលរួមផ្តល់ព័ត៌មាន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារការសម្ងាត់ជូន៕

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque BDP News publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager