30/09/2025
ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Alessandra Schiavo អគ្គនាយកទទួលបន្ទុកកិច្ចការសកល និងប្រទេសនៅតំបន់អាស៊ី និងអូសេអានី នៅទីស្តីការក្រសួងការបរទេសអ៊ីតាលី។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ(កម្ពុជា-អ៊ីតាលី) ដោយផ្តោតលើវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងវប្បធម៌។ ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបជូនលោកស្រីនូវបច្ចុប្បន្នភាពអំពីការវិវត្តន៍ថ្មីៗនៃជម្លោះវិវាទបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលប្រទេសទាំងពីរត្រូវតែប្រកាន់ភ្ជាប់ និងគោរពអោយបានម៉ឺងម៉ាត់ ព្រមទាំងអនុវត្តន៍បានពេញលេញនូវបទឈប់បាញ់ និងរកដំណោះស្រាយវិវាទព្រំដែននេះតាមយន្តការទ្វេភាគី និងអន្តរជាតិ ក្នុងក្របខ័ណ្ឌតុលាការអន្តរជាតិ(ICJ)។
កិច្ចពិភាក្សាបានបញ្ចប់ដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការ។
In the afternoon of 29 September 2025, His Excellency Luy David, Ambassador of the Kingdom of Cambodia to the French Republic, paid a courtesy and working call on Ms. Alessandra Schiavo, Director General for Global Affairs and Countries of Asia and Oceania, at the Ministry of Foreign Affairs and International Cooperation of the Italian Republic.
The two sides exchanged views on further strengthening bilateral relations between Cambodia and Italy, with a particular focus on the promotion of cooperation in the areas of tourism, investment, trade, and culture. On this occasion, His Excellency the Ambassador also briefed Ms. Schiavo on recent developments concerning the border dispute between Cambodia and Thailand, underscoring the importance of both countries’ commitment to strictly uphold and fully implement the ceasefire, as well as to resolve the border issue through bilateral and international mechanisms within the framework of the International Court of Justice (ICJ).
The meeting was conducted in a warm, cordial, and in a spirit of cooperation.
Cambodia-Italy cooperation!