Pu Grab Show

Pu Grab Show សូមពុកម៉ែបងប្អូនកុំភ្លេចជួយចុចឡែកផេកម្នាក់មួយផងណា🙏🏻🙏🏻

រឿងរ៉ាគ្រោះ//ថ្នា//ក់ចរាចរណ៍អូសបន្លាយអស់រយៈពេល ៤ ឆ្នាំមកនេះ របស់ម្តាយតារាសម្តែងស្រី សាយ រង្សី  ថ្មីៗនេះលោក ខាន់ ច័ន្ទសុផ...
18/06/2026

រឿងរ៉ាគ្រោះ//ថ្នា//ក់ចរាចរណ៍អូសបន្លាយអស់រយៈពេល ៤ ឆ្នាំមកនេះ របស់ម្តាយតារាសម្តែងស្រី សាយ រង្សី ថ្មីៗនេះលោក ខាន់ ច័ន្ទសុផល បានចេញមុខធ្វើការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយអំពីទិដ្ឋភាពផ្លូវច្បាប់ ដើម្បីឱ្យសាធារណជនបានយល់ដឹង។
យោងតាមការបញ្ជាក់របស់លោក ដោយផ្អែកលើភស្តុតាងកាមេរ៉ាសុវត្ថិភាព ករណីនេះគឺរថយន្តដឹកដីបានបុ//កជាមួយរថយន្ត Lexus បណ្ដាលឱ្យម្ចាស់រថយន្ត Lexus បា//ត់ប//ង់ជីវិត។ ឆ្លើយតបនឹងការត្អូញត្អែររបស់សា//ច់ញាតិជនរ//ងគ្រោះ ដែលឆ្ងល់ថាហេតុអ្វីតុលាការមិនចាប់ម្ចាស់ដេប៉ូឱ្យសងប្រាក់ លោកបានពន្យល់តាមផ្លូវច្បាប់យ៉ាងច្បាស់ថា ថៅកែដេប៉ូគ្រាន់តែជាអ្នកជួលតៃកុងឱ្យបើកឡាន មិនមែនជាអ្នកបង្កហេតុផ្ទាល់ឡើយ ដូច្នេះអ្នកដែលត្រូវទទួលទោ//សព្រហ្ម//ទ//ណ្ឌ និងសងសំណងពិតប្រាកដគឺ «តៃកុងឡាន»។ ក្នុងករណីមិនមានការព្រមព្រៀងសំណង រថយន្តបង្កនឹងត្រូវឃា//ត់រក្សា//ទុ//ក។ ទន្ទឹមនឹងនេះ លោកបានស//ង្កត់ធ្ងន់ពីបញ្ហាមួយថា ករណីបែបនេះកើតឡើងច្រើនណា//ស់ ដែលថៅកែឡានខ្លះសុខចិត្តបោះ//ប//ង់ឡានចា//ស់ៗរបស់ខ្លួនចោល ដើម្បីគេចវេសពីការចូលខ្លួនដោះស្រាយសងសំណងរាប់ម៉ឺនដុល្លារ ដែលនេះហើយជាដើមហេតុធ្វើឱ្យជនរង//គ្រោះ//រង់ចាំយុត្តិធម៌ទាំងត្រដរ។

18/06/2026

ជើងទី1 ហ្គ្រេបហ្វួត

14/06/2026

🚨 ម៉ោងមាសសុីដំបងហើយ !! ល្បីនៅបាត់ដំបងបើឲ្យទំនិញថៃចូលមកពីម៉ោង11យប់ដល់ម៉ោង 4ភ្លឺ សម្តេចបញ្ជារឲ្យលោកសុខលូអភិបាលខេត្តចាត់ការរឿងនេះបន្ទាន់ 🔥‼️

#រួមគ្នាដើម្បីជាតិមាតុភូមិកម្ពុជា
#ចែករំលែកក្តីស្រឡាញ់
#ពហិការផលិតផលថៃ

@អ្នកគាំទ្រពេញនិយម

13/06/2026

ឃើញផ្ទះគាត់ហើយដាច់ផ្ងាធំជាងផ្ទះ Admin ទៀត 🙂🙂

13/06/2026

សូមចូលរួមរំលែកទុក្ខផង!!«អាណិតតែកូនមិនទាន់ស្គាល់មុខម៉ែ!» សោកនាដកម្មស្ត្រីទើបសម្រាលកូនរួច ដាច់សរសៃឈាមខួរក្បាលផ្ដាច់សង្ខារទាំងវ័យក្មេង ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានអាការៈឡើងឈា//មខ្លាំង រហូតបណ្ដាលឱ្យដា//ច់សរសៃឈាមខួរក្បាល និងបានដួលស//ន្លប់នៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួនឯង ហើយក៏បានលាចាកលោកចោលក្រុមគ្រួសារ ព្រមទាំងកូនតូចដែលទើបតែនឹងកើត។

13/06/2026

😭💔 ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក! ចែ យៀក រំជួលចិត្តខ្លាំង ក្រោយបានឃើញស្ថានភាពរស់នៅដ៏លំបាករបស់ក្មេងប្រុសតូច ដែលត្រូវរុញរទេះបងប្រុសពិការ។ ពាក្យសម្ដីដ៏សែនសាមញ្ញរបស់កុមារតូចម្នាក់ថា៖ «កូនម៉ែ... ផ្ទះធំណាស់កូន... បាក់ចង្កេះមីងម៉ង... គ្រាន់តែកូនចង់ញ៉ាំនំ» 🥹😢 បានធ្វើឱ្យមនុស្សជាច្រើនក្ដុកក្ដួល និងអាណិតអាសូរជាខ្លាំង។ សង្ឃឹមថានឹងមានសប្បុរសជនជួយផ្ដល់ក្តីសង្ឃឹមដល់ប្អូនៗទាំងពីរ។ 🙏❤️

13/06/2026

ពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ ក្មួយស្រី ហ៊ាន ហឿយ អាយុ ១៦ ឆ្នាំ ដែលកំព្រាឪពុកម្ដាយទាំងវ័យក្មេង ហើយសព្វថ្ងៃនេះត្រូវរស់នៅទីទាល់ក្រលំបាកពីរនាក់បងប្អូន ជាមួយក្មួយប្រុសអាយុ ១៣ ឆ្នាំ។

យុវតីអភ័ព្វកំព្រាឪពុកម្ដាយ មានក្ដីស្រមៃត្រឹមចង់បានឱកាសចូលរៀនបន្តដូចគេឯង!

ដោយសារតែជីវភាពខ្វះខាតខ្លាំង ខ្វះទាំងអាហារ និងសម្ភារៈប្រើប្រាស់ ទើបបង្ខំចិត្តឱ្យនាងត្រូវបោះបង់ការសិក្សាទាំងបង្ខំ បើទោះជាចិត្តចង់រៀនសូត្របន្តយ៉ាងណាក៏ដោយ ដោយបច្ចុប្បន្នក្មេងៗរស់នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

13/06/2026

យុទ្ធជនការពារព្រំដែនម្នាក់ បានចេញមុខផ្ញើសារដាស់តឿន និងព្រមានយ៉ាងម៉ឺងម៉ាត់ ទៅកាន់ក្រុមអាជីវករទាំងឡាយណា ដែលនាំចូលផលិតផលខូចគុណភាពពីប្រទេសជិតខាងមកចែកចាយលើទីផ្សារ។យោងតាមការបង្ហោះសាររបស់វីរៈកងទ័ព លោក ជិន ជេដ្ឋា បានមានប្រសាសន៍ផ្ដាំផ្ញើចំៗទៅកាន់អ្នកដែលបញ្ជាទិញទំនិញពីប្រទេសថៃ យកមកលក់ឱ្យប្រជាពលរដ្ឋកម្ពុជា ដោយលោកបានរំឭកពីការលះបង់ និងការតស៊ូយ៉ាងស្វិតស្វាញរបស់កងទ័ពគ្រប់រូបនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីការពារជាតិមាតុភូមិ។ ជាមួយគ្នានេះដែរ លោក ជិន ជេដ្ឋា ក៏បានសង្កត់ធ្ងន់ និងស្នើសុំយ៉ាងទទូចដល់អាជីវករទាំងអស់ កុំដោយសារតែការចង់បានលុយកាក់ត្រឹមមួយគ្រា ហ៊ានធ្វើទង្វើខុសឆ្គង ក្ប//ត់ឧត្តមគតិខ្លួនឯង និងបំផ្លាញប្រទេសជាតិ បំ//ពុ//លសុខភាពប្រជាពលរដ្ឋឯងបែបនេះឡើយ។

13/06/2026

🇰🇭❤️🇯🇵 រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារ ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន បានឲ្យដឹងនៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៦ ថារដ្ឋាភិបាលប្រទេសជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ $ (ប្រាំបួនរយពាន់ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

13/06/2026

នេះគឺជារឿងដ៏គួរឱ្យសោកស្ដាយ និងក្ដុកក្ដួលចិត្តជាខ្លាំង ជុំវិញករណីអតីតសិស្សឆ្នើមនិទ្ទេស A ម្នាក់ មកពីខេត្តមណ្ឌលគិរី ដែលធ្លាប់មានប្រវត្តិខិតខំប្រឹងប្រែងតស៊ូរហូតបានទៅបន្តការសិក្សានៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្ន លោកបានធ្លាក់ខ្លួនឈឺធ្ង.ន់ភ្លាមៗ ក្រោយពេលត្រឡប់មកស្រុកកំណើតវិញ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កំឡុងពេលរស់នៅ និងសិក្សានៅបរទេស យុវជនរូបនេះមិនចេះធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯងនោះឡើយ ដោយបានទម្លាប់បរិភោគតែមីកញ្ចប់ និងអាហារឆ្អិនស្រាប់ៗជាប្រចាំថ្ងៃ។ ទម្លាប់នៃការរស់នៅខ្វះសារធាតុចិញ្ចឹម និងពោរពេញដោយជាតិគីមីរក្សាគុណភាពទាំងនេះ បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយបច្ចុប្បន្នរូបលោកមានបញ្ហាខូ.ចថ្លើម និងសួត រហូតធ្វើឱ្យរាងកាយដែលធ្លាប់តែមាំមួន ប្រែជាស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹងគួរឱ្យអាណិតអាសូរជាទីបំផុត។ សូមជូនពរឱ្យប្អូនប្រុសអាចឆាប់ជាសះស្បើយពីជំងឺផងចុះ។

Adresse

52 Rue De L'Hôtel De Ville, France
Paris
75004

Téléphone

+85569447688

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Pu Grab Show publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Pu Grab Show:

Partager