The Kanitha Show UK

The Kanitha Show UK Hi this is Kanitha Show fan page for United Kingdom branch. All videos here are copyright to The Kan

16/10/2024
ហេតុអ្វីបានជាកម្លាំងយោធា និងប៉ូលីសមិនអាចទប់ទល់បានជាមួយនឹងកម្លាំងមហាជនបង់ក្លាដែសដែលទាមទារឲ្យនាយករដ្ឋមន្ត្រីបង់ក្លាដែសលាលែ...
06/08/2024

ហេតុអ្វីបានជាកម្លាំងយោធា និងប៉ូលីសមិនអាចទប់ទល់បានជាមួយនឹងកម្លាំងមហាជនបង់ក្លាដែសដែលទាមទារឲ្យនាយករដ្ឋមន្ត្រីបង់ក្លាដែសលាលែងពីតំណែង?
១). ការចូលរួមទាមទារពីសំណាក់មហាជនមានការកើនឡើង និងមានភាពតានតឹងខ្លាំងទៅៗ៖ ចលនាមហាជនដែលចូលរួមទាមទារហាស៊ីណាឲ្យចុះចេញបានរីកខ្លួនធំទៅៗ រហូតដល់កម្លាំងសន្តិសុខមិនអាចគ្រប់គ្រងបាន។ មហាជនមិនមែនគ្រាន់តែប្រមូលផ្តុំទេ ប៉ុន្តែលុកលុយចូលក្នុងអាគាររដ្ឋាភិបាលសំខាន់ៗ និងផ្ទះរបស់នាយករដ្ឋមន្ត្រីទៀតផង។
២). ទទួលបានការគាំទ្រពីសាធារណជនទូទៅ៖ ដោយសារតែអត្រាអត់ការងារមានកម្រិតខ្ពស់ អំពើពុករលួយ និងអំណាចផ្តាច់ការ ទើបធ្វើឲ្យសាធារណជនទូទៅយល់និងគាំទ្រដល់ក្រុមចលនាមហាជនទាំងនោះ។ ការគាំទ្រទាំងកាយទាំងចិត្តនេះបានធ្វើឲ្យក្រុមយោធា និងប៉ូលីសមិនហ៊ានបង្ក្រាបដោយហិង្សាបានទេ។
៣). ការបាត់បង់ជំនឿចិត្តលើការដឹកនាំ៖ មានសេចក្តីរាយការណ៍មកថាក្រុមយោធាបានដកការគាំទ្រដល់រដ្ឋាភិបាលរបស់ហាស៊ីណាហើយ ដែលនេះអាចកំណត់ដល់ជោគវាសនានៃការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីមួយនេះ។ ដោយសារការសម្រេចចិត្តរបស់យោធាមួយនេះ ទើបធ្វើឲ្យក្រុមចលនាមហាជនរុករានអាគាររដ្ឋាភិបាលបានដោយគ្មានការទប់ស្តាត់ ព្រោះយោធាទាំងនោះលែងជឿជាក់លើអតីតនាយករដ្ឋមន្ត្រីទៀតហើយ។
៤). ការបង្ក្រាបដោយហិង្សា៖ ដោយសារតែរដ្ឋាភិបាលបានប្រើហិង្សាបង្ក្រាបក្រុមចលនាមហាជនកាលពីដំបូង ដែលធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់ និងរបួសរាប់ពាន់នាក់នោះ គឺរឹតតែបញ្ឆេះឲ្យមានកំហឹង និងការចូលរួមកាន់តែច្រើន។ ការប្រើអំពើហិង្សាលើក្រុមចលនាមហាជនកាន់តែខ្លាំង ប៉ូលីសនិងយោធារឹតតែមិនអាចគ្រប់គ្រងស្ថានការណ៍កាន់តែខ្លាំងឡើងដែរ។
៥). ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់យោធា៖ ទីបំផុតក្រុមយោធាចេញប្រកាសពីការលាលែងរបស់អតីតនាយករដ្ឋមន្ត្រី និងរៀបចំឲ្យមានរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ និងសន្យាបើកការស៊ើបអង្កេតលើការប្រើហិង្សាបង្ក្រាបចលនាមហាជន ព្រមទាំងស្នើឲ្យសាធារណជនទាំងអស់រក្សាភាពស្ងៀមស្ងាត់។ យុទ្ធសាស្ត្រមួយនេះបង្ហាញថាក្រុមយោធាដកខ្លួនចេញលែងការពារអតីតនាយករដ្ឋមន្ត្រី និងងាកមកផ្តោតលើការរៀបចំប្រទេសជាតិឲ្យមានស្ថិរភាពឡើងវិញ៕

ព្រឹត្តិការណ៍អស្ចារ្យក្នុងឆ្នាំ២០២៤ គឺការធ្វើនយោបាយការទូតអាមេរិក-ចិនលើទឹកដីខ្មែរ៖-បៃដិនបានស្នើបញ្ជូនលោក រ៉ូបឺត ហ្វរឌែន ម...
11/07/2024

ព្រឹត្តិការណ៍អស្ចារ្យក្នុងឆ្នាំ២០២៤ គឺការធ្វើនយោបាយការទូតអាមេរិក-ចិនលើទឹកដីខ្មែរ៖
-បៃដិនបានស្នើបញ្ជូនលោក រ៉ូបឺត ហ្វរឌែន មកធ្វើជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា។ គាត់មានបទពិសោធន៍ជាប្រមុខការទូត និងទីប្រឹក្សានយោបាយនៅប៉េកាំង និងជាអនុប្រធានបេសកកម្មនៅតៃវ៉ាន់។ គាត់ចេះនិយាយភាសាចិន និងវៀតណាមបានយ៉ាងស្ទាត់។
-ចិនបញ្ជូនលោក វ៉ាង វិនពីន មកធ្វើជាអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា។ គាត់ត្រូវបានប្រទេសចិនផ្តល់រហ័សនាមថា «អ្នកចម្បាំងចចក» ចំណែកអ្នកដែលគាំទ្រ និងតាមដានគាត់ក្នុងបណ្តាញសង្គមហៅគាត់ថា «លោកពូវ៉ាង»។ គាត់ធ្លាប់ជាអ្នកនាំពាក្យប្រចាំប្រទេសចិនសម្រាប់កិច្ចការនយោបាយការទូត។

អរគុណនិងដឹងគុណអ្នកនយោបាយដែលប្រើថវិកាជាតិ ដើម្បីសង់សាលារៀន មន្ទីរពេទ្យ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មិនខុសពីអរគុណដល់ម៉ាស៊ីន ...
03/07/2024

អរគុណនិងដឹងគុណអ្នកនយោបាយដែលប្រើថវិកាជាតិ ដើម្បីសង់សាលារៀន មន្ទីរពេទ្យ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មិនខុសពីអរគុណដល់ម៉ាស៊ីន ATM ដែលឲ្យលុយមកយើងវិញទេ៕

ចង់ដឹងពីរបៀបធ្វើនយោបាយការទូត ខ្ញុំឧទាហរណ៍រឿងមួយឲ្យងាយយល់៖បុរសម្នាក់ប្រាប់កូនគាត់ថា៖ «កូនត្រូវរៀបការជាមួយមនុស្សដែលប៉ារើសឲ...
02/07/2024

ចង់ដឹងពីរបៀបធ្វើនយោបាយការទូត ខ្ញុំឧទាហរណ៍រឿងមួយឲ្យងាយយល់៖
បុរសម្នាក់ប្រាប់កូនគាត់ថា៖ «កូនត្រូវរៀបការជាមួយមនុស្សដែលប៉ារើសឲ្យ!»
កូនគាត់ឆ្លើយថា៖ «ទេ!»
បុរសនោះក៏ប្រាប់ថា៖ «កូនស្រីនោះគឺជាកូនរបស់ប៊ីលហ្គេតណា!»
កូនគាត់ក៏យល់ព្រម
បុរសនោះក៏តេទៅប៊ីលហ្គេតហើយប្រាប់ថា៖ «ខ្ញុំចង់ឲ្យកូនស្រីលោករៀបការជាមួយកូនប្រុសខ្ញុំ»
ប៊ីលហ្គេតក៏បដិសេធ
បុរសនោះក៏ប្រាប់ថា៖ «កូនប្រុសខ្ញុំគឺជាអគ្គនាយកអង្គការធនាគារពិភពលោក!»
ប៊ីលហ្គេតក៏យល់ព្រម
បុរសនោះក៏តេទៅប្រធានអង្គការធនាគារពិភពលោកហើយសុំឲ្យកូនគាត់ធ្វើជាអគ្គនាយក
ប្រធានអង្គការក៏បដិសេធ
ប៉ុន្តែបុរសនោះក៏ប្រាប់ថា៖ «កូនប្រុសខ្ញុំជាកូនប្រសាររបស់ប៊ីលហ្គេត!»
ប្រធានអង្គការក៏យល់ព្រមនឹងសំណើនោះ។

ក្នុងកម្មវិធីអប់រំនៅតាមសាលាបឋម និងវិទ្យាល័យ បើបន្ថែមចំណេះដឹងហិរញ្ញវត្ថុច្រើន និងស៊ីជម្រៅគឺល្អបំផុត។ ប្រជាជនខ្មែរជាទូទៅបើ...
06/05/2024

ក្នុងកម្មវិធីអប់រំនៅតាមសាលាបឋម និងវិទ្យាល័យ បើបន្ថែមចំណេះដឹងហិរញ្ញវត្ថុច្រើន និងស៊ីជម្រៅគឺល្អបំផុត។ ប្រជាជនខ្មែរជាទូទៅបើដឹងច្បាស់ពីចំណេះដឹងមួយនេះ នោះនឹងចេះគ្រប់គ្រងលំហូរសាច់ប្រាក់របស់ខ្លួនបានយ៉ាងស្ទាត់ ជាពិសេសសម្រាប់អ្នកបើកអាជីវកម្ម។ បើបើកអាជីវកម្មត្រូវធានាថា យើងអាចដកខ្លួនពីភាពរវល់ខ្លាំងលើការគ្រប់គ្រងបុគ្គលិក ទីផ្សារ និងអតិថិជនបាន ដោយត្រូវទុកពេលរវល់ជាមួយនឹងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ខ្លួនវិញ។

ខ្ញុំនឹងផុសអំពីមូលដ្ឋាននៃចំណេះដឹងហិរញ្ញវត្ថុចំនួន១០ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃនេះតទៅរៀងរាល់ម៉ោង១២ថ្ងៃត្រង់ សម្រាប់បងប្អូនទាំងអស់គិតគូរពិចារណាថាបានអនុវត្ត និងកំពុងអនុវត្តចំនួនប៉ុន្មានភាគរយហើយ ដើម្បីពង្រឹងលំហូរលុយចេញចូលរបស់ខ្លួន។ ចំពោះខ្លួនខ្ញុំ ការអនុវត្តក៏មិនគ្រប់ជ្រុងជ្រោយទាំងអស់ដែរ ព្រោះត្រូវមានភាពបត់បែន នៅពេលដែលយើងដឹងច្បាស់ពីការគ្រប់គ្រងលំហូរដើម្បីប៉ះប៉ូវលំហូរដែលស្រុត។
ទី១៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងលុយ
-កត់ត្រាខ្ទង់ចំណាយ៖ ដើម្បីដឹងថាលុយហូរចេញទៅណាខ្លះ
-បង្កើតតារាងគ្រប់គ្រងលុយប្រចាំខែ៖ ដើម្បីកត់ត្រាពីលុយហូរចូល និងលុយហូរចេញ
-ចែកឲ្យដាច់ពីអ្វីដែលចង់បាន និងអ្វីដែលជាតម្រូវការ៖ កំណត់អាទិភាពនៃការចំណាយ
-រៀបចំប្រាក់បំរុង៖ ដោយឲ្យនៅដោយឡែកក្នុងគណនីធនាគារសន្សំផ្សេងទៀត
-រៀបប្រាក់១កញ្ចប់សម្រាប់ចំណាយដែលចង់បាន៖ ចំណាយកម្សាន្ត សំលៀកបំពាក់ ចូលហាង ។ល។ ដែលមិនមែនជាចំណាយដែលជាតម្រូវការចាំបាច់ ត្រូវរៀបជាលុយសុទ្ធ១កញ្ចប់ទុកឲ្យហើយ។ បើចាយអស់ហើយ ត្រូវចាំដល់ពេលក្រោយទៀត។ ហើយនៅពេលដែលចាយដោយប្រើលុយសុទ្ធ នឹងធ្វើឲ្យយើងដឹងច្បាស់ថាលុយជិតអស់ ឬនៅសល់ប៉ុន្មាន ដើម្បីឲ្យយើងប្រុងប្រយ័ត្ន
-រៀបចំការបង់លុយដោយស្វ័យប្រវត្តិ៖ បើមានចំណាយចរន្តដែលទៀងទាត់គួរ ឲ្យរៀបចំឲ្យមានការកាត់លុយបង់ដោយស្វ័យប្រវត្តិ ដោយចៀសវាងការបង់យឺតយ៉ាវ
-ពិនិត្យ និងកែប្រែខ្ទង់លុយរាល់ពេល៖ ក្នុងករណីមានការប្រែប្រួលទៅលើចំណូល និងចំណាយ
-រៀបចំផែនការសម្រាប់ចំណាយដែលមិនទៀងទាត់៖ ចំណាយមិនទៀងទាត់ដូចជាការដើរកម្សាន្ត ឬជួសជុលរថយន្ត ។ល។
-គួរពិចារណាប្រើប្រាស់កម្មវិធីកត់ត្រាចំណូលចំណាយរបស់ខ្លួនបើអាច
-ត្រូវលើកទឹកចិត្តខ្លួនឯងជាប្រចាំក្នុងការប្រឹងប្រែងប្រើប្រាស់ចំណេះដឹងហិរញ្ញវត្ថុរបស់ខ្លួន៕

#ចំណេះដឹងហិរញ្ញវត្ថុ #លំហូរសាច់ប្រាក់ #ការរៀបចំថវិកា

ជាពលរដ្ឋជាពិសេសយុវជន ដើម្បីអាចវិភាគ និងឈឺឆ្អាលពីសេដ្ឋកិច្ចប្រទេសខ្លួនបាន តើយើងត្រូវមានចំណេះដឹង និងបទពិសោធន៍បែបណាខ្លះ?ដើម...
12/03/2024

ជាពលរដ្ឋជាពិសេសយុវជន ដើម្បីអាចវិភាគ និងឈឺឆ្អាលពីសេដ្ឋកិច្ចប្រទេសខ្លួនបាន តើយើងត្រូវមានចំណេះដឹង និងបទពិសោធន៍បែបណាខ្លះ?

ដើម្បីវិភាគ និងឈឺឆ្អាលពីសេដ្ឋកិច្ចប្រទេសរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ យើងត្រូវមានធាតុផ្សំនៃចំណេះដឹង ជំនាញ និងបទពិសោធន៍ដាក់បញ្ចូលគ្នា។ ចំណេះដឹងបានពីគ្រឹះនៃការសិក្សារបស់ខ្លួន និងការសិក្សាបន្ថែមពីប្រភពដែលត្រឹមត្រូវ ជំនាញគឺជាសមត្ថភាពនៃការប្រើប្រាស់ចំណេះដឹងរបស់ខ្លួនបានត្រឹមត្រូវក្នុងការអនុវត្ត និងដកពិសោធន៍។ រីឯបទពិសោធន៍គឺទទួលបានដោយការអនុវត្តជាក់ស្តែងរបស់ខ្លួនដោយប្រើប្រាស់ចំណេះដឹងនៅកន្លែងធ្វើការ និងការស្រាវជ្រាវនានា។
ខាងក្រោមគឺជាអ្វីដែលពលរដ្ឋត្រូវមាន ដើម្បីអាចបញ្ចេញយោបល់របស់ខ្លួនចំពោះបញ្ហាសេដ្ឋកិច្ច៖

១). ការយល់ដឹងអំពីគោលការណ៍សេដ្ឋកិច្ច៖ ពលរដ្ឋត្រូវមានមូលដ្ឋានគ្រឹះនៃចំណេះដឹងអំពីសេដ្ឋកិច្ច តើអ្វីជាតម្រូវការ និងការផ្គត់ផ្គង់ អតិផរណា ការគ្មានការងារ គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ និងជំនួញអន្តរជាតិ។ ចំណេះដឹងទាំងនេះគឺជាមូលដ្ឋានសម្រាប់យល់ឲ្យច្បាស់ពីនិន្នាការ និងគោលនយោបាយសេដ្ឋកិច្ច។

២). ចំណេះដឹងហិរញ្ញវត្ថុ៖ ពលរដ្ឋម្នាក់ៗគួរមានចំណេះដឹងហិរញ្ញវត្ថុ មានន័យថាត្រូវយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ការរៀបចំលុយកាក់ ការសន្សំ ការវិនិយោគ និងការគ្រប់គ្រងបំណុល។ ចំណេះដឹងនេះជួយដល់ពលរដ្ឋនីមួយៗប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្តប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួន និងបញ្ចៀសវិបត្តិសេដ្ឋកិច្ចដែលអាចនឹងប៉ះពាល់ដល់ជីវភាពរបស់ខ្លួន។

៣). ចំណាប់អារម្មណ៍អំពីព្រឹត្តិការណ៍ថ្មីៗ៖ ត្រូវតាមដានព័ត៌មាន និងព្រឹត្តិការណ៍អំពីសេដ្ឋកិច្ចឲ្យទាន់ពេលទាំងជាតិ និងអន្តរជាតិ ព្រោះថាវាសំខាន់ណាស់។ ប្រជាពលរដ្ឋគ្រប់គ្នាគួរទទួលបានព័ត៌មានអំពីសូចនាករសេដ្ឋកិច្ច គោលនយោបាយរដ្ឋាភិបាល និងនិន្នាការសេដ្ឋកិច្ចពិភពលោក ដើម្បីដឹងពីការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

៤). ជំនាញត្រិះរិះពិចារណា៖ ជំនាញនេះជួយដល់ប្រជាជនអាចវាយតម្លៃពីព័ត៌មានសេដ្ឋកិច្ចបានស៊ីជម្រៅ និងអាចថ្លឹងថ្លែងបែងចែករវាងប្រភពព័ត៌មានដែលខុស ឬត្រូវ។ ដូច្នេះពួកគាត់អាចមានសមត្ថភាពវិភាគទិន្នន័យសេដ្ឋកិច្ច វាយតម្លៃសេដ្ឋកិច្ចតាមបែបវិទ្យាសាស្ត្រ និងអាចបញ្ចេញយោបល់ផ្ទាល់ខ្លួនដោយមានហេតុមានផលប្រកបដោយវិជ្ជាជីវៈជុំវិញបញ្ហាសេដ្ឋកិច្ចបាន។

៥). ការយល់ដឹងផ្នែកនយោបាយ៖ ដោយសារតែគោលនយោបាយសេដ្ឋកិច្ចត្រូវរៀបចំឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាល នោះប្រជាជនត្រូវមានមូលដ្ឋានយល់ដឹងខ្លះអំពីដំណើរការ និងរចនាសម្ព័ន្ធរបស់នយោបាយ។ ចំណេះដឹងទាំងនោះគួរមានដូចជា គោលគំនិតខុសៗគ្នាអំពីនយោបាយ តួនាទីរដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច និងរបៀបរៀបចំ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ច។

៦). ចំណេះដឹងអំពីទិន្នន័យ៖ ដោយសារតែទិន្នន័យបច្ចុប្បន្ននេះត្រូវបានដាក់បង្ហាញបានទូលំទូលាយ ដូច្នេះប្រជាជនគួរចាប់យកចំណេះដឹងអំពិទិន្នន័យ ដើម្បីអាចបកប្រែទិន្នន័យសេដ្ឋកិច្ចបានចំល្អ។ ចំណេះដឹងនេះរួមមាន ការយល់ដឹងអំពីការវាស់វែងស្ថិតិ បកស្រាយពីក្រាហ្វិក និងស្គាល់ពីនិន្នាការ និងលំនាំនៃទិន្នន័យសេដ្ឋកិច្ច។

៧). ការចូលរួមរបស់ប្រជាពលរដ្ឋ៖ ការចូលរួមយ៉ាងសកម្មក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋគឺជារឿងចាំបាច់ណាស់ ដើម្បីឲ្យខ្លួនមានឥទ្ធិពលលើគោលនយោបាយ និងការសម្រេចចិត្តនៃការរៀបចំសេដ្ឋកិច្ចជាតិ។ សកម្មភាពទាំងនោះរួមមាន ចូលរួមយុទ្ធនាការបោះឆ្នោត ចូលរួមវេទិកាសហគមន៍និងកិច្ចពិភាក្សា និងតស៊ូមតិសម្រាប់គោលនយោបាយដែលលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ច និងសមធម៌។

៨). សមត្ថភាពចម្រុះវប្បធម៌៖ នៅក្នុងបរិបទសាកលភាវូបនីយកម្មកាន់តែខ្លាំងឡើងនេះ ប្រជាពលរដ្ឋគួរមានសមត្ថភាពចម្រុះវប្បធម៌ ដើម្បីយល់ពីរបៀបដែលកត្តារបស់សេដ្ឋកិច្ចសកលអាចប៉ះពាល់បែបណាខ្លះដល់សេដ្ឋកិច្ចជាតិ។ នេះរួមបញ្ចូលទាំងការយល់ដឹងអំពីភាពអាស្រ័យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចសកល ភាពខុសគ្នានៃវប្បធម៌នៅក្នុងការអនុវត្តសេដ្ឋកិច្ច និងទំនាក់ទំនងនៃគោលនយោបាយនិងព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។

៨ចំណុចខាងលើ គឺជាចំណេះដឹងដែលប្រជាជននៅបណ្តាប្រទេសទំនើបមាន ទើបធ្វើឲ្យពួកគេមិនភិតភ័យ យល់ពីសេដ្ឋកិច្ចច្បាស់ និងអាចបញ្ចេញយោបល់របស់ខ្លួនដោយមានហេតុមានផល ប៉ុន្តែប្រទេសយើងប្រជាជនមួយចំនួននៅមានកម្រិតដោយសារការអប់រំនៅថ្នាក់មូលដ្ឋាន នៅកម្រិតសហគមន៍គ្រួសារ និងសង្គមជុំវិញខ្លួនចម្លងវប្បធម៌បញ្ចេញមតិមិនមានមូលដ្ឋាន ឬតាមគេនិយាយ។ ទោះជាយ៉ាងណាក៏ដោយ យើងមានប្រជាជនស្ថិតក្នុងជំនាន់Z (Generation Z) ច្រើនជាងបណ្តាប្រទេសជុំវិញយើង ដូច្នេះពួកគេអាចអនុវត្តចំណុច៨ខាងលើបាន ដើម្បីផ្លាស់វប្បធម៌ចាស់ និងចាប់យកវប្បធម៌ថ្មី ដើម្បីអាចចូលរួមបញ្ចេញយោបល់លើផ្នែកសេដ្ឋកិច្ចជាតិបាន៕

#សេដ្ឋកិច្ច

16/05/2023

Address

London

Telephone

+442034044040

Website

Alerts

Be the first to know and let us send you an email when The Kanitha Show UK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category