22/02/2021
[Eng below ↓] ជារៀងរាល់ថ្ងៃមានរឿងជាច្រើនដែលអាចបង្កឱ្យមានគ្រោះថ្នាក់តាមរយៈការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់យើង។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយឧទាហរណ៍មួយចំនួននៃអាកប្បកិរិយាដែលយើងតែងធ្វើញឹកញាប់ ដូច្នេះអាកប្បកិរិយាទាំងនេះគួរតែត្រូវជៀសវាងឱ្យបាន ⊗
➟ ការគេងមិនត្រឹមត្រូវ: ចំពោះមនុស្សដែលគេងមិនបានស្កប់ស្កល់ គេងស្រមុកឬការដកដង្ហើមខ្លីៗ គឺដោយសារតែខ្នើយរបស់អ្នកទាបពេក។ ដូច្នេះគួរតែរើសខ្នើយដែលខ្ពស់ជាងស្មារបន្តិច ការធ្វើបែបនេះអាចឱ្យការដកដង្ហើមមានភាពងាយស្រួលជាងមុន កាត់បន្ថយការស្រមុក ឈឺក និងកាត់បន្ថយជំងឺ Stroke ផងដែរ។
➟ ការបរិភោគអាហារមិនត្រឹមត្រូវ: បច្ចុប្បន្ននេះនៅពេលញ៉ាំអាហារមិនសូវយកចិត្តទុកដាក់ចំពោះបន្លែទេ។ ការបរិភោគគ្រាន់តែឱ្យបានឆ្អែតមួយពេលៗ រកអ្វីដែលងាយៗ លឿនៗ ដូចនេះយើងមិនបានទទួលនូវសារធាតុចិញ្ចឹមពេញលេញនោះទេ។ អ្នកគួរតែញ៉ាំបន្លែឱ្យច្រើនហើយវាក៏មិនមានតម្លៃថ្លៃឡើយ។ ម្យ៉ាងទៀតកុំដោយសារចង់ស្រកទម្ងន់រហូតធ្វើឱ្យខ្លួនឯងឃ្លានជ្រុល គួរបរិភោគអាហារដែលមិនមានជាតិខ្លាញ់ច្រើនដូចជាបន្លែ បរិភោគត្រីជំនួសឱ្យសាច់ផ្សេងៗ។
➟ ពាក់អាវទ្រនាប់របស់ស្រ្តី: ជាទូទៅអាវទ្រនាប់គឺនៅជិតទៅដើមទ្រូងបំផុត។ ការពាក់អាវទ្រនាប់អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន។ នេះប្រហែលជារឿងដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់ច្រើនទេព្រោះវាមនុស្សស្រីចាំបាច់ត្រូវពាក់វា ប៉ុន្តែទោះជាយ៉ាងណាអ្នកជំនាញមួយចំនួនបានលើកមតិថាការពាក់អាវទ្រនាប់គួរតែជ្រើសយករាងសមនឹងទ្រូង មិនតឹងពេក ហើយបើអាចចូរដោះវាចេញនៅពេលមិនចាំបាច់។
➟ ការមិនបរិភោគអាហារពេលព្រឹក: គេមើលឃើញថាមនុស្សភាគច្រើនមិនទម្លាប់បរិភោគអាហារពេលព្រឹក ប៉ុន្តែវាអាចបណ្តាលមានផលប៉ះពាល់ដល់សុខភាពដែលនឹងនឹកស្មានមិនដល់ ដូចជាជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ភាពធាត់ ទឹកនោមផ្អែម និងកម្រិតកូលេស្តេរ៉ុលខ្ពស់ជាដើម។
➟ ការមិនហាត់ប្រាណ: ភាពអសកម្មរបស់យើងនឹងធ្វើអោយសុខភាពរបស់យើងចុះខ្សោយ។ មនុស្សដែលមិនមានពេលវេលាសម្រាប់ហាត់ប្រាណ គួរតែមានចលនារាងកាយឬ ចលនាជើងខ្លះៗ ការធ្វើបែបនេះបានទៀងទាត់អាចជួយធ្វើឱ្យចរាចរឈាមដំណើរការល្អ និងការពារជំងឺមួយចំនួនផងដែរ។
➟ ការគេងមិនបានគ្រប់គ្រាន់: ការគេងឱ្យបានគ្រប់គ្រាន់ជួយឱ្យយើងសម្រាកបានល្អ។ គួរតែចៀសវាងការបរិភោគអាហារមុនចូលគេង ហើយកុំមើលកុំព្យូទ័រឬទូរសព្ទ័យូរពេក ដើម្បីឱ្យការគេងលក់ស្រួល។ យ៉ាងហោចណាស់គេងអោយបាន ៧-៨ ម៉ោងសម្រាប់មនុស្សធំ។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់នៅពេលយប់ទេ សូមគេងថ្ងៃរយៈពេល ២០ នាទី នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ។
Every day, many things can be harmful through our daily lives. In this article, we will discuss some examples of behaviors that we often do, so these behaviors should be avoided.
➟ Improper sleep: For people who do not get enough sleep, snoring or shortness of breath is due to the pillow is too low. Therefore, you should choose a pillow that is slightly higher than the shoulders. This will make breathing easier, reduce snoring and reduce the risk of stroke.
➟ Consumption: Nowadays, when eating, people do not love to eat vegetables. Eating just to get full at a time, need something quick and easy, so we do not get all the nutrients. You should eat a lot of vegetables and it is not expensive. On the other hand, should not be starving to lose weight, you should eat less fat, such as vegetables, or eat fish instead of meat.
➟ Wearing bra: Generally, the bra is closest to the chest. Wearing a bra can increase the risk of breast cancer. This may be something that no one pays much attention to because women need to wear it, however, some experts suggest that you should choose a bra that fits the chest, not too tight. In some unnecessary cases just take it off.
➟ Skip breakfast: Many people would like to skip breakfast, but it can affect your health such as the increased risk of heart disease, high blood pressure, obesity, diabetes, and high cholesterol ...
➟ No exercise: Inactivity will weaken our health. People who do not have time to exercise should have some physical activity or leg movements. Doing this regularly can improve blood circulation and prevent some diseases.
➟ Not enough sleep: Getting enough sleep gives us a good rest. Avoid eating before bed and do not stare at the computer or phone for too long for a good night's sleep. Get at least 7-8 hours of sleep for adults. If you do not get enough sleep at night, take a 20-minute nap during the day and you will feel refreshed.