Yakuza ជីវិត​ពលករ​ស្រុកគេ​ មិនកក់​ក្ដៅ​ដូចនៅស្រុក​ឯងទេ​😒日本の生活です🇯🇵🇯🇵

បិទ​ភ្នែក​ហេីយ​ស្រមៃ​😁
20/04/2026

បិទ​ភ្នែក​ហេីយ​ស្រមៃ​😁

19/04/2026

ស្រ្តប៊េរី​ធម្មជាតិ​មាន​ គុណសម្បត្តិ​ច្រើន​ណាស់​ សម្រាប់​សុភាព​នារី​យើង​
Lin Linវីដេអូខ្លី​

奈良公園
18/04/2026

奈良公園

17/04/2026

ដូច​នារី​បរទេស​ អត់​បងៗ😁 Lin Lin

គេ​ចូល​ឆ្នាំ​គេ​សប្បាយ​គ្រប់​គ្នា​ ឯង​ វិញ​ អំបិល​មាន​រសជាតិ​ប្រៃៗ
17/04/2026

គេ​ចូល​ឆ្នាំ​គេ​សប្បាយ​គ្រប់​គ្នា​ ឯង​ វិញ​ អំបិល​មាន​រសជាតិ​ប្រៃៗ

ផ្កា​សាគូរ៉ា​រីក​ស្អាត​ណាស់
08/04/2026

ផ្កា​សាគូរ៉ា​រីក​ស្អាត​ណាស់

08/04/2026

តោះមកមេីលផ្កាសារ៉ា

17/01/2026







ថៃកាន់តែធ្ងន់កហើយ 🇹🇭!🔥 សាសនាហិណ្ឌូ ដែលមានអ្នកគោរពជាង ១.២ ពាន់លាននាក់ (ប្រហែល ១៦% នៃផែនដីទាំងមូល)... នាំគ្នាចេញមកថ្កោលទោស...
25/12/2025

ថៃកាន់តែធ្ងន់កហើយ 🇹🇭!
🔥 សាសនាហិណ្ឌូ ដែលមានអ្នកគោរពជាង ១.២ ពាន់លាននាក់ (ប្រហែល ១៦% នៃផែនដីទាំងមូល)... នាំគ្នាចេញមកថ្កោលទោស ដោយថាពួកគេនឹងមិនអត់ឱនដល់ទង្វើរបស់ថៃជាដាច់ខាត ទោះខំបកស្រាយយ៉ាងណាក៏ដោយ។
🇮🇳 ឥឡូវនេះ មនុស្សជាច្រើននៅប្រទេសឥណ្ឌា កំពុងពហិការមិនទៅលេងថៃ
🗣️ ពួកគេនិយាយថា «ខ្លួនមិនចង់ ចំណាយលុយទៅលេង (គាំទ្រសេដ្ឋកិច្ច) នៅក្នុងប្រទេសដែលមិនឲ្យតម្លៃវប្បធម៌ និង សាសនារបស់ខ្លួននោះទេ”

ឥណ្ឌា ព្រមានឲ្យថៃ មេីលប្រទេសតួកគីជាគំរូស្រាប់។
ឥទ្ធិពលនៃការធ្វើពហិការ “Boycott” របស់ប្រជាជនឥណ្ឌាកន្លងមក បានធ្វើឲ្យវិស័យសេដ្ឋកិច្ច និង ទេសចរណ៍របស់តួកគី មានឱនភាពយ៉ាងខ្លាំង 🇹🇷

កាន់តែកុំមេីលស្រាលឲ្យសោះ!
លេីកនេះ អាចធំជាង លេីកមុន
ចំនួននៃអ្នកប្រតិបត្តិសាសនាហិណ្ឌូ មិនមែនមានតែក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ។
ក្រៅពីនោះ ក៏មាននេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដេស... ដែរ 🇳🇵🇵🇰🇱🇰🇧🇩

🚨*កូនចៅប្រជាជនខ្មែរ សូមគោរពវន្ទា លើកដៃអញ្ជលីប្រណម្យ គោរពបួងសួង បន់ស្រន់ដល់បារមី «លោកតាដំបងគ្រញូង» សូមបារមីលោកតា ជួយឃុំគ្...
24/12/2025

🚨*កូនចៅប្រជាជនខ្មែរ សូមគោរពវន្ទា លើកដៃអញ្ជលីប្រណម្យ គោរពបួងសួង បន់ស្រន់ដល់បារមី «លោកតាដំបងគ្រញូង» សូមបារមីលោកតា ជួយឃុំគ្រងថែរក្សាកូនចៅខ្មែរ 🇰🇭 របស់លោកតាផង 🙏🏻ពេលនេះ កូនចៅលោកតា កំពុងជួបគ្រោះអាសន្នធំ និងកំពុងត្រូវបានចោរសៀ.មឈ្លានពាន 🇹🇭 ពួកវាធ្វើទុក្ខបុកម្នេញ ចង់បំផ្លាញអាយុជីវិតកូនចៅលោកតាហើយ សូមលោកតា ជួយឱ្យពួកអាចោរសៀ.ម ពួកវាវិនាសអន្តរាយ ខ្ចាត់ខ្ចាយបង់ ធ្លាក់នរកអវីចីរាប់ពាន់លានកប្ប 🙏🏻សូមឱ្យប្រទេសកម្ពុជាយើង 🇰🇭 មានសុខសន្តិភាព ឈ្នះអស់មារសត្រូវប៉ុនប៉ងរុករានព្យាធិគ្រប់ទិសទី សូមគុណបុណ្យបារមីខ្ពង់ខ្ពស់ ដោយឫទ្ធិតេជះបារមីលោកតា ការពារកូនចៅខ្មែរយើង នៅខេត្តបាត់ដំបង បានសុខសប្បាយទាំងអស់គ្នាផង លោកតា 🙏🏻❤️💐

24/12/2025

ស្ថានភាពនៅឯបាត់ដំបងពេលនេះកំពុងតែជ្រួលច្របល់ដោយសារ ចោរសៀមឈ្លានពានបានរំលោភមកកាន់តែជ្រៅចូលមកដែនអធិបតេយ្យភាពរបស់យើង ហើយដែលអាចនិយាយបានថាកាន់តែខិតចូលទៅកាន់សភាវៈសង្រ្គាមមែនទែនហើយ។
ដោយសារលទ្ធភាពរបស់យើងមិនអាចទប់ទល់ជាមួយនឹងអាវុធទំនើបរបស់សៀមបាន ជាពិសេសគឺយន្តហោះប្រយុទ្ធ F16 Grippen & T-50TH ឬ ដូច្នេះហើយខ្ញុំសូមជូននូវអត្ថបទជាសេចក្តីណែនាំមួយ ទាក់ទងនឹងវិធីសាស្រ្តការពារខ្លួន។ អ្វីដែលសំខាន់ជាងគេ និងដំបូងបំផុតគឺ តាំងសតិ កុំជ្រួលច្របល់។ ការថែរក្សា សុវត្ថិភាពផ្លូវចិត្ត ក្នុងកំឡុងពេលមានអាសន្ន ឬការវាយប្រហារតាមអាកាស គឺមានសារៈសំខាន់មិនចាញ់សុវត្ថិភាពរាងកាយឡើយ។ ការរក្សាស្មារតីឱ្យនឹងធឹង ជួយឱ្យអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងជួយដល់មនុស្សជុំវិញខ្លួនបាន។

ការរស់រានមានជីវិតពីការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង ទាមទារឱ្យមានការសម្រេចចិត្តឆាប់រហ័សបំផុត ព្រោះយន្តហោះទាំងនេះមានល្បឿនលឿនជាងសំឡេង។ ខាងក្រោមនេះគឺជាការណែនាំអំពីរបៀបការពារខ្លួន និងស្វែងរកសុវត្ថិភាព៖

១. សកម្មភាពបន្ទាន់៖ រយៈពេល ៥ វិនាទីដំបូង
ប្រសិនបើអ្នកឮសំឡេងផ្ទុះ ឬសំឡេងយន្តហោះយ៉ាងខ្លាំង កុំព្យាយាមងើបមើល។ ត្រូវអនុវត្តដូចខាងក្រោម៖
• ដេកផ្កាប់មុខទៅដី៖ ក្រាបខ្លួនឱ្យទាបបំផុតតាមដែលអាចធ្វើទៅបាន។ រលកធាតុអាកាស (Blast wave) ពីគ្រាប់បែកនឹងរុញច្រានទៅលើ និងទៅក្រៅ ដូច្នេះការដេកផ្ទាល់នឹងដីជួយកាត់បន្ថយសម្ពាធមកលើរាងកាយ។
• ខ្ទប់ក្បាល និងក៖ ប្រើដៃទាំងពីរខ្ទប់ក្បាល និងក ដើម្បីការពារពីកម្ទេចកម្ទីដែលហោះមក។
• ហើបមាត់បន្តិច៖ ការធ្វើបែបនេះជួយឱ្យសម្ពាធក្នុងត្រចៀក និងសួតរបស់អ្នកមានតុល្យភាពជាមួយសម្ពាធខាងក្រៅ ការពារកុំឱ្យដាច់ក្រដាសត្រចៀក ឬរបួសសួត។
• កុំផ្អែកនឹងជញ្ជាំង៖ រំញ័រពីការផ្ទុះអាចធ្វើឱ្យបាក់ឆ្អឹង ឬរបួសក្នុង ប្រសិនបើអ្នកផ្អែកខ្នងនឹងជញ្ជាំងអគារដែលរងការប៉ះទង្គិច។

២. ការស្វែងរកជម្រកដែលមានសុវត្ថិភាព
ប្រសិនបើអ្នកមានពេលពីរបីនាទីមុនការវាយប្រហារមកដល់៖
• ប្រសិនបើនៅក្នុងអគារ ត្រូវរកបន្ទប់ដែលនៅចំកណ្តាលគេ ដែលមានជញ្ជាំងយ៉ាងតិច ២ ជាន់រាំងចន្លោះអ្នក និងខាងក្រៅអគារ (ដូចជាបន្ទប់ទឹក ឬច្រករបៀង)។
• ចៀសឆ្ងាយពីកញ្ចក់៖ បង្អួចកញ្ចក់គឺជាគ្រោះថ្នាក់បំផុត។ កម្លាំងផ្ទុះនឹងធ្វើឱ្យកញ្ចក់បែកខ្ចាត់ខ្ចាយក្លាយជាអំបែងមុតស្រួច។
• ជម្រកក្រោមដី៖ បន្ទប់ក្រោមដី ឬចំណតរថយន្តក្រោមដីគឺជាកន្លែងដែលមានសុវត្ថិភាពបំផុត។ ប៉ុន្តែត្រូវចៀសវាងអគារចាស់ៗដែលអាចបាក់ស្រុតសង្កត់អ្នក។
• ប្រសិនបើនៅខាងក្រៅ៖ ស្វែងរកប្រឡាយ រណ្តៅ ឬរចនាសម្ព័ន្ធបេតុងក្រាស់ៗ។ កុំ លាក់ខ្លួនក្រោមឡាន ឬជិតស្ថានីយ៍ប្រេងឥន្ធនៈ។

៣. ចៀសវាងតំបន់ដែលមានហានិភ័យខ្ពស់
យន្តហោះប្រយុទ្ធរបស់សៀម គឺពេលនេះវាយប្រហារលើគោលដៅជាក់លាក់។ អ្នកគួរនៅឱ្យឆ្ងាយពី៖
• មូលដ្ឋានយោធានានា នៅឲ្យឆ្ងាយពីរង្វង់ ៥គ.ម និងកន្លែងរ៉ាដាផ្កាយរណប
ប៉ុន្តែបើស្ថិតទៅដល់សភាវៈសង្រ្គាមពិតប្រាកដហើយ សូមនៅឲ្យឆ្ងាយផងដែរពី៖
• ហេដ្ឋារចនាសម្ព័ន្ធ៖ ស្ពានធំៗ, រោងចក្រអគ្គិសនី, និងអង់តែនទូរគមនាគមន៍។
• អគាររដ្ឋាភិបាល៖ ក្រសួង ឬទីស្នាក់ការនគរបាល។
• ផ្លូវជាតិធំៗ៖ ដែលយោធាអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូន។

៤. ការជម្លៀសខ្លួនជាយុទ្ធសាស្ត្រ
• ធ្វើចលនានៅពេលស្ងប់ស្ងាត់៖ ការវាយប្រហារច្រើនតែមកជាដំណាក់កាល។ ប្រើពេលដែលស្ងាត់ដើម្បីផ្លាស់ទីទៅតំបន់ជនបទ ឬតំបន់ដែលមានសុវត្ថិភាពជាង។
• កុំប្រើភ្លើងនៅពេលយប់៖ ប្រសិនបើអ្នកស្ថិតក្នុងតំបន់សង្គ្រាម កុំប្រើពិល ឬបើកភ្លើងផ្ទះចោល ព្រោះយន្តហោះចម្បាំងមានឧបករណ៍ចាប់កម្ដៅ និងកាមេរ៉ាសំដៅគោលដៅដែលអាចមើលឃើញពន្លឺពីចម្ងាយ។

៥. ការជួយគាំទ្រគ្នាទៅវិញទៅមក (Community Support)
• កុំនៅម្នាក់ឯង៖ ប្រសិនបើអាច គួរនៅជាមួយក្រុមគ្រួសារ ឬអ្នកជិតខាង។ ការនិយាយគ្នា និងការដឹងថាមានអ្នកផ្សេងនៅជាមួយ ជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានយ៉ាងច្រើន។
• ការចែករំលែក៖ ការចែករំលែកអាហារ ទឹក ឬសូម្បីតែពាក្យលើកទឹកចិត្តដល់អ្នកដទៃ នឹងជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនមានតម្លៃ និងមានកម្លាំងចិត្តតស៊ូ។

Cr: Mao Vutha

住所

Kizugawa Shiroyamadai
Kizugawa-shi, Kyoto
619-0218

電話番号

+817017670932

ウェブサイト

アラート

Yakuzaが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する