សេង សាម៉ុន SENG SAMON

សេង សាម៉ុន  SENG SAMON Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សេង សាម៉ុន SENG SAMON, Digital creator, ភូមិ ទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ, ខេត្តតាកែវ.

24/05/2025

ស្រុកសំរោង ឃុំ លំចង់
តើជំទប់ទី១ ឃុំ លំចង់ ស្រុក សំរោង មានឥទ្ធិពលម្លេះបានជាបញ្ជាកម្លាំងសមត្ថកិច្ចនិងប្រជាការពារឲ្យដើរដកទីតាំងផ្ញើម៉ូតូដែលគេជួលដីដាក់ផ្ញើម៉ូតូបន្តពីប្រជាពលរដ្ឋម្វាស់ដីក្នុងមូលដ្ឋានក្នុងតម្លៃសមរម្យមួយ តែបែរជាលោកជំទប់ទី១រូបនេះ ស្តីបន្ទោសអោយម្ចាស់ផ្ទះដី ហើយគំរាមកំហែងដល់អ្នកផ្ញើម៉ូតូឲ្យដកទីតាំងជាបន្ទាន់។

មិនត្រឹមតែប៉ុណ្ណោះថែមទាំងមាត់តូចមាត់ធំប្រកែកដាក់គ្នាជាមួយអ្នកផ្ញើម៉ូតូទៀតផង ឬមួយលោកជំទប់ទី១ ឃុំ លំចង់ មានលាភសក្ការៈអ្វីពីអ្នកផ្ញើខាងក្នុងវត្តទេដឹង ហើយថែមទាំងដើរដេញគេខាងក្រៅថែមទាំងយកភាស៊ីថ្លៃលក់ដូរតាមចិញ្ចឹមផ្លូវ ស្រេចតែចិត្តអញ្ចឹង។

សូមលោកមេឃុំលំចង់ មេត្តាពិនិត្យមើលកូនចៅក្រោមឱវាទផងទាន

15/05/2025

តើមានអ្វីលាក់លៀមឬបានជាគាត់មិនឲ្យអ្នកសារព័ត៌មានយកព័ត៌មាននៅសាលាឃុំដូច្នេះ គម្រោងមូលនិធិឃុំសង្កាត់គឺការដេញថ្លៃមានភាពសុក្រិតមានប្រជាពលរដ្ឋចូលរួមផងដែរ ហេតុអ្វីត្រូវដេញអ្នកសារព័ត៌មានឲ្យនៅក្រៅសាលាឃុំដូច្នេះ

ប្រភពពី facebook

23/04/2025

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មានអារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាពដែលបានឃើញពាក្យ MADE IN CAMBODIA នៅលើតួរថយន្តដែលទទួលស្គាល់ជាផ្លូវការដោយអន្តរជាតិ ។

ខ្ញុំនៅចាំបានថាកាលពីដើមទសវត្សរ៍ទី៩០ ស្ទើរតែទាំងអស់នៃផលិតផលសម្រេចរាប់តាំងពីភេសជ្ជៈ គ្រឿងសង្ហារឹមទំនើប គ្រឿងអគ្គិសនី មិនមានការផលិតនៅក្នុងប្រទេសកម្ពុជាទេ គឺសុទ្ធសឹងតែជារបស់នាំចូលពីក្រៅប្រទេស។

បច្ចុប្បន្ននេះកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលផលិតនិងដំឡើងផលិតផលាម្រេច ច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយផ្នែក និងសម្រាប់នាំចេញទៅក្រៅប្រទេស ដែលរួមមានផលិតផលភេសជ្ជៈ ចំណីអាហារ សម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងសង្ហារឹមទំនើប គ្រឿងបង្គំអគ្គិសនី និងឧបករណ៍ សម្ភារៈច្រើនមុខទៀត ក្រោមផ្លាក Made in Cambodia។

ឥឡូវយើងមានសមត្ថភាពឈានដល់មានរថយន្តទំនើប MADE IN CAMBODIA ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

18/04/2025

ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជាង១លាន៧សែននាក់ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

23/03/2025

មានរឿងអីចេះ បានជា ស្រែកថាចោរៗ សុំសមត្ថកិច្ចពិនិត្យមើលផង ស្ថិតនៅតាមបណ្ដោយផ្លូវ៥៨ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២៣/៣/២០២៥

17/03/2025

សូមអញ្ជើញបងប្អូនជនរួមជាតិក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ អញ្ជើញចូលរួមទស្សនានិងដើរលេងកម្សាន្តឲ្យបានច្រើនកុះករ នាឱកាសបុណ្យទន្លេលើកទី៩ ដែលខេត្តតាកែវនៃយើងធ្វើជាម្ចាស់ផ្ទះ

13/02/2025

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៥ វេលាម៉ោង ១០:៣០ នាទីសមត្ថកិច្ចស្រុកបាទី ស្ទាក់ចាប់ក្រុមចោរលួចកាច់សោរកម៉ូតូ បានភ្លាមៗ នៅមូលដ្ឋានស្រុកបាទី ខេត្តតាកែវមុខវត្តក្រាំងស្លែង

#ខេត្តតាកែវ #កម្ពុជា #ខ្មែរ #ក្រុងដូនកែវ #ស្រុកទ្រាំង #ស្រុកត្រាំកក់ #ស្រុកសំរោង #ស្រុកបាទី #ស្រុកព្រៃកប្បាស #ស្រុកអង្គរបូរី #ស្រុកបូរីជលសារ #ស្រុកកោះអណ្ដែត #ស្រុកគិរីវង់ #បង្កងតាកែវ #បង្កង #ពងទាកូន #ហ៊ុនម៉ាណែត

01/12/2024

អាត្មាកំពុងពិភាក្សាជាមួយញោមស្រីតើខុសដែលឬអី?
សូមក្រសួងធម្មការនិងសាសនាមេត្តាសាវជ្រាវរកព្រះសង្ឃអង្គនេះផងកុំឱ្យខូចសាសនារបស់រដ្ឋ
ប្រភពពី facebook

ពិធីប្រកាសកាន់មុខតំណែងអភិបាលស្រុកសំរោងថ្មី  ស្រុកសំរោង= នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  ត្រូវនឹងថ...
25/11/2024

ពិធីប្រកាសកាន់មុខតំណែងអភិបាលស្រុកសំរោងថ្មី

ស្រុកសំរោង= នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច លោក កៅ វគ្គសែល ដែលត្រូវបានផ្ទេរភារកិច្ចមកកាន់មុខតំណែងជាអភិបាលស្រុកសំរោង ជំនួសលោក កេត ម៉ៅ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលស្រុកត្រាំកក់វិញ៕

បទដោយ សេង សាម៉ុន(M28)

Address

ភូមិ ទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
ខេត្តតាកែវ

Telephone

+85577238828

Website

Alerts

Be the first to know and let us send you an email when សេង សាម៉ុន SENG SAMON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សេង សាម៉ុន SENG SAMON:

Share