VBT-HOTnews

VBT-HOTnews ចាងហ្វាង

សង្វៀន​បញ្ជាល់មាន់​មួយកន្លែងដុះ​ស្លែ ចាស់វស្សាកំពុងដំណើរការលេងយ៉ាងរលូននៅស្រុក ពញ្ញាក្រែកខេត្តត្បូងឃ្មុំ  ៖ ប្រភពពីប្រជាព...
13/01/2024

សង្វៀន​បញ្ជាល់មាន់​មួយកន្លែងដុះ​ស្លែ ចាស់វស្សាកំពុងដំណើរការលេងយ៉ាងរលូននៅស្រុក ពញ្ញាក្រែក

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំកោងកាង ស្រុកពញាក្រែក បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកញៀនល្បែងមានទាំងរថយន្ត ទំនើបៗ និងម៉ូតូ ចាប់ផ្ដើម​កក្រើកដំណើរការ​វិញ​ហើយ សម្រុកចូល​លេង​ល្បែង បញ្ជាល់មាន់ខ្នាយដែកបៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង ហើយ​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​កន្លងមក​.! សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា លោក ថាញ់ សុខ​វ៉ាត អធិការដ្ឋាន​នគរបាល​ស្រុក​ពញ្ញាក្រែក និង លោក លី​សុភា​លីន អភិបាល​ស្រុក​ពញ្ញាក្រែក បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​ស៊ីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​
របស់​ខ្លួន លេង​ស្រែក​ហ៊ោកញ្ជ្រៀវ ពេញព្រៃចំការកៅស៊ូ ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន នៅ​ចំណុច​ចម្ការកៅស៊ូ ក្នុងមូលដ្ឋាន ឃុំ​កោងកាង ស្រុក​ពញាក្រែក ដោយ​សេរី ។​

​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ណ្ឌពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ណែនាំ​នៅ​ពេល​ថ្មីៗ​នេះ ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​ទីតាំង ហ៊ាន​ផ្គើន​បទបញ្ជា​ប្រមុខ​ថ្នាក់​នាំ​កម្ពុជា​ទៅវិញ​។​
​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន
មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់មន្រ្តីក្រោមឱវាទមានវិធានការ​បង្ក្រាប​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ចំការកៅស៊ូ ខាងក្រោយផ្ទះពលរដ្ឋជិត១គីឡូ កន្លះ នៅឃុំកោងកាង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាង​អាចកេី​ត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​

​​ទេីប​មានការ​រិះគន់ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង បញ្ជាល់មាន់ បៀ​រ អាប៉ោង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​
​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧឧត្តមសេនីយ៍ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្មរបស់នគរបាលខេតត្បូងឃ្មុំមួយចំនួនឡើយ។
ទំនាក់ទំនងការផ្សាយ:061686920

ទីបំផុត! ជនសង្ស័យជាអ្នកបើករថយន្ដ Hammerបុកស្លា..ប់ម្ដាយនិងកូន២នាក់​នីខណ្ឌដូនពេញ បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុស ចំព...
30/12/2023

ទីបំផុត! ជនសង្ស័យជាអ្នកបើករថយន្ដ Hammerបុកស្លា..ប់ម្ដាយនិងកូន២នាក់​នីខណ្ឌដូនពេញ បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុស ចំពោះមុខសមត្ថកិច្ច

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុ ..;ក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លា ..;ប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។

ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះយ៉េត ចន្ទ័គ្រឹះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លា .;ប់។

សូមបញ្ជាក់ថា «ករណីរថយន្ដ Hammer បុ ..;ក មនុស្ស២នាក់បណ្ដាលឱ្យ ស្លា ..;ប់ និងរងរបួសធ្ងន់០១នាក់នេះហើយរត់គេចខ្លួននោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញព្រហទណ្ឌ បានចេញស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតទើបរកឃើញរថយន្តបង្ក និងស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត»៕

អ្នកបើករថយន្តម៉ាក TOYOTA PRIUSបញ្រ្ចាសទិស បុ.;ក បុរសជិះម៉ូតូម្នាក់ស្លា..ប់ នៅរង្វង់មូលកោះពេជ្រត្រូវប៉ូលិសចាប់ខ្លួនបានហេី...
11/12/2023

អ្នកបើករថយន្តម៉ាក TOYOTA PRIUSបញ្រ្ចាសទិស បុ.;ក បុរសជិះម៉ូតូម្នាក់ស្លា..ប់ នៅរង្វង់មូលកោះពេជ្រត្រូវប៉ូលិសចាប់ខ្លួនបានហេីយ

ភ្នំពេញ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បង្ក បុ.;ក បុរសម្នាក់ជិះម៉ូតូបណ្តាលឱ្យ ស្លា.; ប់ នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ជនសង្ស័យ និងវត្ថុតាងនាំមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ក្រោមការដឹកនាំស្រាវជ្រាវដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក។

លោកវរសេនីយ៍ឯក សែម រតនា ស្នងការរង បានប្រាប់ឱ្យដឹងថា៖ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើគឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុតធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាពហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃឈានដល់កំណត់បានមុខសញ្ញាជនសង្ស័័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យឈ្មោះ លី ថាដារ៉ាវិ ភេទប្រុស មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បើតាមចម្លើយសារភាពជនសង្ស័យគឺមុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់០៨កំប៉ុងនៅផ្ទះបងធម៌ ក្នុងបុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលមានគ្នា០៧នាក់ លុះការផឹកស៊ីរហូតដល់៤ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏ខ្ចីរថយន្តបងធម៌ម៉ាក TOYOTA PRIUS ពណ៌ស ថាមកផ្ទះ ក្នុងនោះមានមិត្តភក្តិម្នាក់សុំមកជាមួយផងដែរ។ ប៉ុន្តែពួកគេមិនបានចូលផ្ទះនោះទេ ក៏បើករថយន្តមកផឹកបន្តនៅម្តុំវិមានឯករាជ្យអស់ស្រាបៀរមួយយួរទៀត។ បន្ទាប់មក មិត្តភក្តិម្នាក់ក៏សុំទៅផ្ទះមុន។លុះដល់វេលាម៉ោង៤និង៥០នាទី ខែ ឆ្នាំដដែល ក៏មានមិត្តភក្តិតេទូរស័ព្ទមកខ្លួនឱ្យជួយថាមានទំនាស់គ្នានៅកោះនរា រូបគេក៏បើករថយន្តយ៉ាងលឿនដើម្បីទៅជួយមិត្តភក្តិ ហើយក៏ដល់កន្លែងកើតហេតុបើកបញ្ច្រាសទិសរង្វង់មូលបានបុកម៉ូតូជនរងគ្រោះតែម្តង នៅពេលនោះរូបគេក៏បើករថយន្តគេចខ្លួនតែម្តង។
ជនសង្ស័យនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា៖ កាលពីទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ។ រថយន្ត ធ្វើដំណើរតាមបណ្ដោយវិថីកោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបញ្រ្ចាសទិសចរាចរណ៍ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ក្រហម គ្មានផ្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើករថយន្ដបើករត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកអ្នកបើកម៉ូតូបានបាត់.; បង់.; ជីវិត ដែលមានឈ្មោះ ចាន់ ផេងលាង ភេទប្រុស រស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

មូលហេតុគ្រោះថ្នាក់ ៖ អ្នកបើកបររថយន្ត បើកបញ្រ្ចាសទិសរង្វង់មូលល្បឿនលឿន រួចបើករថយន្ដរត់គេចពីកន្លែងកើតហេតុ៕

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំ...
09/12/2023

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្រ.;បាច់ ក ស្រ្តីម្នាក់ជាសង្សារួចយកសាកស.; ព ព្យួ.;រ .;ក ) ប្រព្រឹត្តល្មើសចំណុចបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ផា ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះសុិម ម៉ារ៉ាឌី ភេទស្រី មុខរបរ កម្មកររោងចក្រ។

គ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្ត​ មួយគ្រឿង​ បានបេីកបុកពីក្រោយម៉ូតូ​ មួយគ្រឿងទៀត​ ខណៈពេលកំពុងធ្វេីដំណេីរតាមផ្លូវស្របទិ...
09/12/2023

គ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្ត​ មួយគ្រឿង​ បានបេីកបុកពីក្រោយ

ម៉ូតូ​ មួយគ្រឿងទៀត​ ខណៈពេលកំពុងធ្វេីដំណេីរតាមផ្លូវស្របទិសគ្នា​ ក្នុងទិសដៅពីជេីងទៅត្បូង​ យ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់​ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។ ហេតុុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង​នៅវេលា។

ម៉ោង១២និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី០៩​ ខែធ្នូ​ ឆ្នាំ​២០២៣​ ដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នឈ្នះ​ ក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញ

មូលដ្ឋានបានចុះមកដល់ទីតាំង​ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ​ ដេីម្បីរង់ចាំការដោះស្រាយគ្នាតាមក្រោយ។

ករណីចងកសម្លាប់ខ្លួន (ភេទទី៣) សភាពហើមស្អុយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង(ព័ត៌មានបឋម) បន្ទាយមានជ័យ...
07/12/2023

ករណីចងកសម្លាប់ខ្លួន (ភេទទី៣) សភាពហើមស្អុយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង

(ព័ត៌មានបឋម) បន្ទាយមានជ័យ : មានករណីចងកសម្លាប់ខ្លួន ភេទប្រុស(ភេទទី៣) សភាពហើមស្អុយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

សាកសព​ត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ​ មោង រឹទ្ធីគីរីវង្ស ហៅ អាហួរ ឬ
ហៅមីកាហួរ ភេទ​ប្រុស(ខ្ទើយ)​ អាយុ​៣៣ឆ្នាំ​ រស់នៅភូមិកំពង់ស្វាយ សង្កាត់ព្កំពង់ស្វាយ ក្រុងសិរីសោភ័ណ​។

យោងតាមការសាកសួរបំភ្លឺ​ឈ្មោះ​ កៅ ចំរើន ភេទ​ប្រុស អាយុ៦៣ឆ្នាំ​ ត្រូវ​ឪពុករបស់(សព) បាន​ឲ្យ​ដឹង​ថា៖ នៅ​ថ្ងៃ​ទី ០៥ ខែធ្នូ ឆ្នាំ​២០២៣ វេលាម៉ោង​១៥និង០០នាទី កូនប្រុសរបស់គាត់បានខលទៅសួរគាត់ថា ម៉េចបានខលទៅបងប្រុសរបស់វាមិនចូល គាត់បានប្រាប់ថាវាទៅទិញឥវ៉ាន់នៅផ្សារថៃបន្ទាប់មកវាក៏បិតទូរស័ព្ទ រហូតដល់ម៉ោង ១៦ នឹង០០នាទី ទើបខ្លួនបានមកផ្ទះដែលកូនរស់នៅកន្លែងកើតហេតុដើម្បីដាក់បាយឆ្កែ និងចំនីសត្វនៅខាងក្រៅផ្ទះតែមិនបានគោះទ្វារផ្ទះទេព្រោះកូនរបស់ខ្លួនទម្លាប់បិតទ្វារនៅក្នុងផ្ទះ ទើបដាក់បាយឆ្កែ រួចត្រឡប់ទៅវិញ រួចខលទូរស័ព្ទចូលកូនរបស់គាត់តែវាមិនលើក។

លោក បានបន្តថា៖ រហូតដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី គាត់មកដាក់បាយឆ្កែម្តងទៀតមានធុមខ្លិនស្អុយទើបស្រែកហៅកូនហើយគោះទ្វារ តែមិនលឺឆ្លើយ ទើបរកក្មួយអោយជួយគាស់ទ្វារចូលទៅក្នុងផ្ទះ ពេលគាស់ចូលទៅឃើញកូនរបស់ខ្លួនយកខ្សែរភ្លើងចងក នៅហ្នឹងទ្វារបន្ទប់ដេករបស់វាស្លាប់បាត់ហើយ។សូមបញ្ជាក់ថា កូនរបស់គាត់ពីមុនមកធ្លាប់រកចងក ម្តងរួចមកហើយ។

តាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្រ្តីជំនាញ និងលោក​វេជ្ជបណ្ឌិត​កោសល្យវិច្ច័យក្រុង ការពិនិត្យលេីសាកសពសន្និដ្ឋានថា​ សាកសពបានស្លាប់ដោយសារចងកស្លាប់ខ្លួនឯងពិតប្រាកដមែន។ និងបានប្រគល់សាកសព​​ ជូនក្រុម​គ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណី៕
ទំនាក់ទំនងការផ្សាយ:061686920

សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្...
04/12/2023

សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង
បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។

ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។

ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯកឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ​និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។
ទំនាក់ទំនងការផ្សាយ:061686920

⭕ ទីតាំងបនល្បែងស៊ីសង ខ្នាតយក្ស បេីកលេងនៅក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ កំពុងបើកដំណើរការទៀតហើយ ដោយជ្រកក្រោមយីហោ ផូជីង (កម...
25/11/2023

⭕ ទីតាំងបនល្បែងស៊ីសង ខ្នាតយក្ស បេីកលេងនៅក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ កំពុងបើកដំណើរការទៀតហើយ ដោយជ្រកក្រោមយីហោ ផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ។

បែកធ្លាយល្បែងស៊ីសងប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន )សុទ្ធតែជនជាតិចិនមកចូលលេងយ៉ាងអាណាធិបតេយ្យបែរជាសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យរក្សាភាពស្ងៀមស្ងាត់។

ភ្នំពេញ:ទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទលមានហ្គេម មុីងស្លុតម៉ាសុីន នឹងបៀរការ៉ាតគ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង សុទ្ធតែជនជាតិចិន មកលេងលេងទាំងយប់ទាំងថ្ងៃ មួយកន្លែងនៅតាមបណ្ដោយផ្លូវ 113 ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ ហើយនិងលោកអធិការនគរបាលខណ្ឌពូសែនជ័យ មិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួននៅក្នុងភូមិសាស្ត្រភូមិព្រែកទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ទាក់ទងទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោកវីរៈសេនីយ៍ទោ ម៉ម វុធី អធិការខណ្ឌពោធិ៍សែនជ័យ និង ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
លេខទំនាក់ទំនងការផ្សាយ:061686920

មនុស្ស ម្នាក់មានឈ្មោះឌីណា បើកល្បែងសុីសងតាមអនឡាញ់ បើកខ្សែវៀនជល់មាន់នៅ អាកាកោង ស្រុកមុខកំពូលសុទ្ធតែល្បែងស៊ីសងតាមអនឡាញ បើកអ...
12/11/2023

មនុស្ស ម្នាក់មានឈ្មោះឌីណា បើកល្បែងសុីសងតាមអនឡាញ់ បើកខ្សែវៀនជល់មាន់នៅ អាកាកោង ស្រុកមុខកំពូលសុទ្ធតែល្បែងស៊ីសងតាមអនឡាញ បើកអធិការ ស្រុកមុខកំពូល មានបានដឹងរឿង ឌីណា បើកល្បែងសុីសងតាមអន់ឡាញ់ដែលឬទេ? ឌីណា បើកល្បែងស៊ីសង ស្រុកមុខកំពូលច្រើនណាស់ សុំលោកអធិការស្រុកមុខកំពូល មេត្ដាបង្ក្រាបល្បែងស៊ីសងរបស់ ឌីណា ផងទៅ ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: 0885224141/061686920@

អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធកប់ពពកមិនអាចទទួលយកបាន ?12/11/2023អ្នករកស៊ីដឹកទំ...
12/11/2023

អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធកប់ពពកមិនអាចទទួលយកបាន ?

12/11/2023
អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ១គ្រឿងជាង៦លានរៀល
ក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ចំណុចព្រំដែនភ្នំដិនក្នុងស្រុកគីរីវង់ ខេត្តតាកែវ បញ្ចេញប្រតិកម្មរិៈគន់លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា។ ក្រុមអាជីវករនិយាយថា លោក ស៊ុន ឆាយនិងលោក ប៉ោ សួន បើកដៃឱ្យមន្ត្រីក្រោមឱវាទអង្គុយចាំរាប់ក្បាលរថយន្តកំណត់យកលុយ ចូលហោប៉ាវផ្ទាល់ខ្លួនក្នុង១ជើងៗចាប់ពី៥០.០០០រៀល ទៅ ១០០.០០០ រៀលជាកំហិត។ ប្រភពបន្ថែមថា លើសនេះទៀតលោកស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើង ថ្លៃពន្ធនាំចូលខ្ពស់កប់ពពកនិងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ ម៉ោងប៉ុណ្ណោះ ពោលគឺរាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា។ បើលើសពី ៣ម៉ោងទំនិញទាំងនោះនឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម និងការចាប់ផាកពិន័យ ១គុណជា៤ឯណោះ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញនៅព្រឹកទី០៩ខែវិច្ឆិកា ឆ្នាំ ២០២៣ លើកគ្នាមកតវ៉ា នៅមុខស្នាក់ការគយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ក្រុមអាជីវករលើកឡើងថា ពួក គាត់បានរកស៊ីដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ។ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ជារៀងរាល់លើកពេលដឹក”អីវ៉ាន់ចាប់ហួយ” ចេញពីវៀតណាមចូលមកខ្មែរគឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនអស់ចាប់ពី១,៥លានរៀល ទៅ៣លានរៀលក្នុង១ជើង។

អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងនោះ បន្តហែកកកាយអំពើពុករលួយរបស់ពួកមន្ត្រីគយទៀតថា ក្រោយបង់ ពន្ធនៅព្រំដែនរួចហើយ នៅពេលចេញផុតពីព្រំដែនប្រហែល៧គីឡូម៉ែត្ររាល់រថយន្តដឹក”អីវ៉ាន់ចាប់ហួយ” ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀលសម្រាប់រថយន្ត១ គ្រឿងក្នុង១ជើងជាកំហិតទៀត។ លុះមកដល់ក្រុងដូន កែវទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡានត្រូវចូលបង់ លុយឱ្យសាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០ម៉ឺនរៀលទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការនៅខាងកើត«រង្វង់មូលអូរចំបក់»ប្រហែល១៥០ម៉ែត្រចំនួន ៨ម៉ឺនរៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។

ក្រុមអាជីវករបញ្ជាក់ថា ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះនិងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ។ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ៅមន្ត្រីគយតែម្ដង។ អ្នករកស៊ីដឹកជញ្ជូនទំនិញចាប់ហួយទាំង នោះបញ្ជាក់ទៀតថា មិនត្រឹមតែបណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ។ប៉ុន្តែ បច្ចុប្បន្នលោកស៊ុន ឆាយ និងលោក ប៉ោ សួន បានសហការគ្នាដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង ដោយតម្រូវឱ្យអាជីវករ អ្នកដឹកជញ្ជូនបង់ពន្ធនៅព្រំដែនចំនួន ៦.២០០.០០០រៀលជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដងបើប្រៀប ធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារ។

លើសនេះទៅទៀតមន្ត្រីគយបានកំណត់ឱសានវាទក្នុង លិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈមនឹងចាប់ផាក ពិន័យ១គុណជា៤។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារចំនួន០៣ ចំណុចដូចខាងក្រោម៖

ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃដូចពីមុន។

២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។

៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោងនឹងផាកពិន័យក្នុង១គ្រឿង៥.០០០ដុល្លារទៀតផង។

ក្រុមអាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ និយាយថាវាជាអំពើពុករលួយដែលប្រព្រឹត្តឡើង ដោយក្រុមមន្ត្រីគយនៅក្នុងខេត្តតាកែវ ចាប់ពីច្រកព្រំដែនភ្នំដឹន រហូត ដល់ផុតទឹកដីខេត្តតាកែវចូលរាជធានីភ្នំពេញ។ ករណី នេះក្រុមអាជីវករអំពាវនាវដល់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ពិនិត្យមើលក្រុមមន្ត្រីគយនៅខេត្តតាកែវនោះផង។ប្រភព÷ស្ចឹងមានជ័យ

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា  -------------------...
12/11/2023

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា
-------------------------------------
មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកជំទាវ ឌិត នីតា សាយ​ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។

ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនអ្នកចូលរួមទាំងអស់ ក៏ដូចជាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយជាសម្ភារ និងថវិកាសម្រាប់ចែកជូនបងប្អូនពូមីងផងដែរ ៕

12/11/2023

ក្រុមអ្នករកស៊ីរំលោភបំពានយកដី​ ហ៊ានយកគ្រឿងចក្រមកឈូសឆាយដីអ្នកដ៏ទៃ​ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប​ ហេីយ​ថែមទាំងហ៊ានដាំបង្គោលធ្វេីជាកម្មសិទ្ធិខ្លួនទៀតតែត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនបានបាន២នាក់

#ក្រុមរំលោភបំពានដីធ្លី​ #បទល្មើស​ #ក្រុមបំផ្លាញជាតិ​ #ជនខិលខូច​ #អាវុធ​ហត្ថ

Address

ភូមិទូលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ
ភ្នំពេញ

Alerts

Be the first to know and let us send you an email when VBT-HOTnews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VBT-HOTnews:

Share