ប៉ុស្ត៍ទូរទស្សន៍មូស្លីមកម្ពុជា-camtv

ប៉ុស្ត៍ទូរទស្សន៍មូស្លីមកម្ពុជា-camtv A Cambodian Muslim TV Online ,News Update about Muslim and Islam in Cambodia and Around the World

20/09/2024

🔴សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

មេដឹកនាំបង់ក្លាដែសអំពាវនាវឲ្យពន្លឿនការតាំងទីលំនៅថ្មីសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ខណៈជនភៀសខ្លួនកាន់កើនឡើង------------ដាកា៖ ប្រ...
09/09/2024

មេដឹកនាំបង់ក្លាដែសអំពាវនាវឲ្យពន្លឿនការតាំងទីលំនៅថ្មីសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ខណៈជនភៀសខ្លួនកាន់កើនឡើង
------------
ដាកា៖ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ដែលទើបកាន់តំណែង លោក មូហាំម៉ាត់ យូនូស បានអំពាវនាវឱ្យមានការតាំងទីលំនៅជាបន្ទាន់ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសទីបី ដោយសារតែចំនួនជនភៀសខ្លួនកំពុងកើនឡើង ដោយសារអំពើហិង្សានៅរដ្ឋរ៉ាឃីន ប្រទេសភូមា។ នេះបើតាមាការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

គួរអោយដឹងថា បង់ក្លាដែសកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនពីអំពើហិង្សាយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ ហើយលោក យូនូស ជំរុញឲ្យដំណើរការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនទាំងនេះ មានប្រសិទ្ធភាព និងមិនមានការរាំងស្ទះ៕

មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង៩នាក់ទៀតបានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង ប្រទេសម៉ារ៉ុក-----------...
09/09/2024

មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង៩នាក់ទៀតបានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង ប្រទេសម៉ារ៉ុក
-----------------------
អាជ្ញាធរនៃប្រទេសម៉ារ៉ុក កាលពីថ្ងៃអាទិត្យ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាមនុស្ស ១១នាក់បានស្លាប់ និង ៩នាក់បានបាត់ខ្លួននៅក្នុងទឹកជំនន់ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ នៅក្នុងតំបន់ភាគខាងត្បូងប្រទេស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Rachid Khalfi បាននិយាយថា អាជ្ញាធរបានកត់ត្រាចំនួនអ្នកស្លាប់បឋមចំនួន ១១នាក់ បន្ទាប់ពីព្យុះផ្គររន្ទះដែលបានបោកបក់លើតំបន់ និងខេត្តចំនួន១៧ ក្នុងប្រទេសដែលជួបបញ្ហាគ្រោះរាំងស្ងួតអស់រយៈពេលប្រាំមួយឆ្នាំមកហើយ។ លោកបន្ថែមថា ក្នុងចំណោមជនរងគ្រោះម្នាក់មានសញ្ជាតិបរទេស ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ភ្លៀងធ្លាក់ខ្លាំងជាប់គ្នារយៈពេល២ថ្ងៃ ដែលមានកម្រិតទឹកភ្លៀងស្មើនឹងមួយឆ្នាំ ក៏បានបណ្តាលអោយរលំផ្ទះចំនួន ៤០ខ្នង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធចំនួន ៩៣ខ្សែ និងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងបណ្តាញទូរគមនាគមន៍ផងដែរ។

គួរជម្រាបថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ារ៉ុក ធ្លាប់បានកើតឡើងកាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់៕

07/08/2024

រឿងដែលមនុស្សស្រីគួរដាស់តឿនខ្លួនឯងអោយបានច្រេីន
#កម្មវិធីមូស្លីម៉ាស់

07/08/2024

លោក សាន់ អ៊េល តំណាងគណៈកម្មការទ្រទ្រង់វិហារថ្មី ដែលជាគម្រោងកសាងផ្តួចផ្តើមដោយអ្នកភូមិ នៅភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ អំពាវនាវអង្គការសមាគម និងសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីអោយដំណើរការសាងសង់វិហារអាចបញ្ចប់ទៅបាន និងដោយជោគជ័យ។

សហភាពនិយោជិតក្នុងវិស័យសាធារណៈម៉ាឡេស៊ីស្នើឲ្យមន្រ្តីរាជការពង្រឹងការងារឲ្យកាន់តែល្អប្រសើរជូនប្រជាជនខណៈដែលរដ្ឋាភិបាលនឹងតំឡើ...
06/08/2024

សហភាពនិយោជិតក្នុងវិស័យសាធារណៈម៉ាឡេស៊ីស្នើឲ្យមន្រ្តីរាជការពង្រឹងការងារឲ្យកាន់តែល្អប្រសើរជូនប្រជាជនខណៈដែលរដ្ឋាភិបាលនឹងតំឡើងប្រាក់បៀរវត្សរ៍នៅខែធ្នូខាងមុខ
------
ម់ាឡេស៊ី៖ សហភាពនិយោជិតក្នុងវិស័យសាធារណៈ និងស៊ីវិលកំពុងជំរុញឱ្យមន្ត្រីរាជការក្នុងប្រទេសម៉ាឡេស៊ីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងលើកកម្ពស់ការអនុវត្តការងាររបស់ពួកគេ ចំពេលការដំឡើងប្រាក់បៀរវត្សនឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូខាងមុខ។ នេះបើតាមការចុះផ្សាយរបស់CNA ។
លោកបណ្ឌិត Adnan Mat ប្រធានសហជីពនេះបាននិយាយថា លោកជឿជាក់ថា ជាមួយនឹងព័ត៌មានលម្អិតនៃអត្រាប្រាក់បៀវត្សរ៍ថ្មីដែលនឹងប្រកាសនៅសប្តាហ៍ក្រោយ រដ្ឋាភិបាលរំពឹងថាមន្ត្រីរាជការនឹងបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការផ្តល់សេវាដ៏ល្អឥតខ្ចោះដល់ប្រជាជន។
គួរឲ្យដឹងថាការដំឡើងប្រាក់បៀវត្សរ៍ត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីលោក Anwar Ibrahim កាលថ្ងៃទី ១ ខែឧសភា ហើយព័ត៌មានលម្អិតជាក់លាក់នឹងត្រូវបានលាតត្រដាងនៅថ្ងៃទី ១៦ ខែសីហា ខណៈដែលការអនុវត្តនឹងធ្វើឡើងនៅក្នុងខែធ្នូ។

06/08/2024

ដូចម្តេចហៅថា និយាយដើម
ដោយៈ អ្នកឧកញ៉ា សុះ កំរី
ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម

20/06/2024
សូមអរគុណលោក Faisal Ishak ផលិតករនិងជាអ្នកដឹកនាំផលិតខ្សែភាពយន្តជនជាតិសិង្ហបុរីដែលបានមកទស្សកិច្ចការិយាល័យនិងស្ទូយោទូរទស្សន៍...
26/03/2024

សូមអរគុណលោក Faisal Ishak ផលិតករនិងជាអ្នកដឹកនាំផលិតខ្សែភាពយន្តជនជាតិសិង្ហបុរីដែលបានមកទស្សកិច្ចការិយាល័យនិងស្ទូយោទូរទស្សន៍មូស្លីមកម្ពុជា ។២១ មិនា ឆ្នាំ២០២៤

 #សារអំពាវនាវ៖ ជួយគ្នាក្នុងគ្រាមានគ្រោះ! ដើម្បីជាការចូលរួមរំលែកទុក្ខនិងសម្រួលការលំបាកដល់គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិត...
14/02/2024

#សារអំពាវនាវ៖ ជួយគ្នាក្នុងគ្រាមានគ្រោះ!
ដើម្បីជាការចូលរួមរំលែកទុក្ខនិងសម្រួលការលំបាកដល់គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំដែលបានកើតឡើងនាថ្ងៃទី១៣ ខែ កុម្ភៈឆ្នាំ២០២៤ ដែលបណ្តាលឲ្យផ្ទះ៦ ខ្នងឆេះទាំងស្រុង ១ខ្នងទៀតឆេះប្រមាណ៥០% និងទ្រព្យសម្បត្តិជាច្រើនត្រូវបាត់បង់!
យើងខ្ញុំក្រុមការងារមនុស្សធម៌នៃទូរទស្សន៍មូស្លីមកម្ពុជាសូមអំពាវនាវបងប្អូនជិតឆ្ងាយចូលរួមបរិច្ចាគដល់ពួកគាត់ផងទោះតិចច្រើនក្តី តាមរយៈលេខគណនី ABA 011900100(SLES NAZY) ឬ កូដខាងក្រោម ។
សូមអរគុណ និងសូមអល់ឡោះជាម្ចាស់សម្រួលការលំបាករបស់ជនរងគ្រោះ និងប្រទានមកវិញនូវអ្វីៗដែលល្អផងចុះ

Address

ភ្នំពេញ

Alerts

Be the first to know and let us send you an email when ប៉ុស្ត៍ទូរទស្សន៍មូស្លីមកម្ពុជា-camtv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ប៉ុស្ត៍ទូរទស្សន៍មូស្លីមកម្ពុជា-camtv:

Share

Our Story

The First Muslim TV online in Cambodia