សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ

  • Home
  • សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ

សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ សូម🙏ស្វាគមន៍មកកាន់ សារព័ត៌មាន​ "រស្មីម្ជុល​ពេជ្រ ​រិទ្ធិជ័យ"​ ព័ត៌មាន​ពិតស្ថិតនៅក្នុងដៃអ្នក

កុំចែកចាយព័ត៌មានក្លែងក្លាយ ផ្តល់ព័ត៌មានពិតមានប្រភពច្បាស់លាស់!

01/11/2025

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ | ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

 #សេចក្តីប្រកាសព័ត៌មាន-------------------លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក...
01/11/2025

#សេចក្តីប្រកាសព័ត៌មាន
-------------------
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីបង្ហាញពីការកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។

សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ដោយឡែក ភាគីថៃក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅវេលាម៉ោងប្រហែល ១:០០ ព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៥ - ខ្មោចពីរនាក់ (អត់មានខ្មោចស្ទាវ មានតែខ្មោចចោរ យប់ ហូលូវីន)ត្រ...
01/11/2025

នៅវេលាម៉ោងប្រហែល ១:០០ ព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៥ - ខ្មោចពីរនាក់ (អត់មានខ្មោចស្ទាវ មានតែខ្មោចចោរ យប់ ហូលូវីន)ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនពេលកំពុងកាត់ខ្សែភ្លើងបំភ្លឺផ្លូវ ។

#អធិការខណ្ឌមានជ័យ

ព្រឹកថ្ងៃទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក​ អ៊ុក បូនីនអធិការនគរបាល​ខណ្ឌ​មានជ័យ​ ដឹកនាំកម្លាំងចុះការពារសន្តិសុ...
01/11/2025

ព្រឹកថ្ងៃទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក​ អ៊ុក បូនីនអធិការនគរបាល​ខណ្ឌ​មានជ័យ​ ដឹកនាំកម្លាំងចុះការពារសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ សម្រួលចរាចរណ៍​ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

01/11/2025

#ចង់រត់ទៅណាទៀត....ជាប់របស់សមត្ថកិច្ចបាត់ នេះជាសកម្មភាពកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការរាជធានី និងកម្លាំងខណ្ឌដង្កោ ប្រមាញ់ករណីឆក់ 6 ករណីផ្សេងទៀតដែលជនសង្ស័យធ្វើសកម្មភាពនៅតាមបណ្ដាខណ្ឌ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី

✍️.ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្កកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចជិតស្តុបវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី។

ករណីទី១: ឆក់ខ្សែក នៅចណុចមុខហាងអូរដឹម ចាស់ ភូមិអង្គកែវ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ករណីទី២: ឆក់ខ្សែក នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

ករណីទី៣: ឆក់ខ្សែក នៅចំណុចកែងផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។

ករណីទី៤: ឆក់ខ្សែក នៅចំណុចមុខក្លោងទ្វាបុរីពិភពថ្មីគួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

ករណីទី៥: ឆក់ខ្សែក នៅចំណុចភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥។

ករណីទី៦: ឆក់ខ្សែក នៅចំណុចផ្លូវលេខ៣A២(បុរី លឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖

១-ឈ្មោះស៊ុន វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ។

២-ឈ្មោះស៊ីស៊ី ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៖
31/10/2025

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៖

អបអរសាទរកូនប្រុសទី២ ដែលទទួលបានពានរង្វាន់ ចំណាត់ថ្នាក់ 1st RUNNER UP ក្នុងការចូលរួមកម្មវិធីការប្រកួត Lexus Cambodia Golf ...
31/10/2025

អបអរសាទរកូនប្រុសទី២ ដែលទទួលបានពានរង្វាន់ ចំណាត់ថ្នាក់ 1st RUNNER UP ក្នុងការចូលរួមកម្មវិធីការប្រកួត Lexus Cambodia Golf Cup 2025 នៅ Vattance Golf Resort នាថ្ងៃទី 29 ខែតុលា ឆ្នាំ 2025។

 #ចង់រត់ទៅណាទៀត....ជាប់របស់សមត្ថកិច្ចបាត់ នេះជាសកម្មភាពកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការរាជធានី និងកម្លាំងខណ្ឌដង្ក...
31/10/2025

#ចង់រត់ទៅណាទៀត....ជាប់របស់សមត្ថកិច្ចបាត់ នេះជាសកម្មភាពកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការរាជធានី និងកម្លាំងខណ្ឌដង្កោ ប្រមាញ់ករណីឆក់ 6 ករណីផ្សេងទៀតដែលជនសង្ស័យធ្វើសកម្មភាពនៅតាមបណ្ដាខណ្ឌ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី

✍️.ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្កកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចជិតស្តុបវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី។

ករណីទី១: ឆក់ខ្សែក នៅចណុចមុខហាងអូរដឹម ចាស់ ភូមិអង្គកែវ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ករណីទី២: ឆក់ខ្សែក នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

ករណីទី៣: ឆក់ខ្សែក នៅចំណុចកែងផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។

ករណីទី៤: ឆក់ខ្សែក នៅចំណុចមុខក្លោងទ្វាបុរីពិភពថ្មីគួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

ករណីទី៥: ឆក់ខ្សែក នៅចំណុចភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥។

ករណីទី៦: ឆក់ខ្សែក នៅចំណុចផ្លូវលេខ៣A២(បុរី លឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖

១-ឈ្មោះស៊ុន វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ។

២-ឈ្មោះស៊ីស៊ី ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្...
31/10/2025

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ
ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង

នៅព្រឹកថ្ងៃសុក្រ ១០កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះបារមីនៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើន ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គជារៀងដរាបតរៀងទៅ៕

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារណជនប្រុងប្រយ័ត្នចំពោះ«មាសសន្លឹក» ដែលត្រូវបានគេក្លែងបន្លំដាក់រូបនិមិត្តសញ្ញធនាគារខ្...
31/10/2025

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារណជនប្រុងប្រយ័ត្នចំពោះ«មាសសន្លឹក» ដែលត្រូវបានគេក្លែងបន្លំដាក់រូបនិមិត្តសញ្ញធនាគារខ្មែរ
……………………………….

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានចេញសារក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា(រូបLogo) របស់ធនាគារជាតិនៃកម្ពុជា និងមានភា្ជប់ការអត្ថាធិប្បាយថា ជាមាសដែលចេញពី«ធនាគារខ្មែរ»។

ការណ៍នេះ ធនាគារជាតិនៃកម្ពុជាសូមបញ្ជាក់ថា មិនដែលបានបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់ ។

ជាមួយគ្នានេះ រាល់ការទិញ-លក់ ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ
31/10/2025

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ

30/10/2025

#លោកអភិបាលក្រុងដូនកែវ ÷មានប្រសាសន៍ថា! ល្បែងស៊ីសងទាំងអស់ក្នុងមូលដ្ឋាននិងតាមតំបន់នានា ម្ដេចបានថាមេប៉ុស្តិ៍ ឬអធិការមិនដឹង! ត្រូវតែដឹង កុំព្យាយាមបិទបាំងជាមួយនឹងពលរដ្ឋ និងអ្នកសារព័ត៌មាន

Address


Telephone

+855964797427

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ:

  • Want your business to be the top-listed Media Company?

Share