03/11/2025
កិច្ចប្រជុំតាមដានផែនសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម ២០២៤-២០២៥.............
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ, លោក រ៉ែម សុផល មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងតំណាងអង្គការទស្សនៈពិភពលោក។
កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៨២នាក់ ក្នុងនោះមាន ស្រី ៣១នាក់ និងតំណាងពលរដ្ឋចំនួន ៣០ នាក់។
គោលបំណងនៃកិច្ចប្រជុំ៖
- ដើម្បីតាមដានលទ្ធផលនៃការអនុវត្តផែនសកម្មភាពរួម ក្នុងវិស័យរដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។
- ពិនិត្យ ការឆ្លើយតបរបស់អង្គភាពផ្តល់សេវា ចំពោះបញ្ហា និងតម្រូវការដែលពលរដ្ឋបានលើកឡើងតាមរយៈការងារគណនេយ្យភាពសង្គម។
- លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងសហការណ៍រវាងអាជ្ញាធរ និងសហគមន៍ ដើម្បីបង្កើនគុណភាពសេវាសាធារណៈ។
- កំណត់សកម្មភាពបន្ថែម និងការគាំទ្រពីភាគីពាក់ព័ន្ធសម្រាប់អនាគត។
សមាសភាពចូលរួម:
- អភិបាលរងស្រុក
- មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត
- ការិយាល័យអប់រំយុវជននិងកីឡា
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
- ការិយាល័យគគាំទ្រផែនការឃុំ
- តំណាងអង្គការទស្សនៈពិភពលោក
- មន្ត្រីគណនេយ្យភាពសង្គមថ្នាក់ស្រុក
- តំណាងអង្គភាពផ្តល់សេវា (សាលាឃុំ, មណ្ឌលសុខភាព, សាលាបឋមសិក្សា)
- តំណាងប្រជាពលរដ្ឋ និងក្រុមស្ត្រី
- តំណាងយុវជន និងក្រុមជនពិការ
#ស្រុកស្វាយលើ #ផ្លាស់ប្រែសេវា #គណនេយ្យភាពសង្គម #ខេត្តសៀមរាប