14/05/2026
(ខេត្តកំពត )គម្រោងដេញផ្លូវមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៦ របស់ខេត្តកំពត រកមិនឃើញក្នុងបញ្ជីប្រកាសដេញថ្លៃក្នុងវេបសាយក្រសួងមហាផ្ទៃ គ.ជ.អ.ប ឃើញឡើយ តែស្ទើរតែគ្រប់ឃុំឆ្លើយថាបានដេញថ្លៃហើយឃុំខ្លះ ថាឆ្នាំ២០២៥ ធ្វើមិនទាន់រួចផង ឃុំខ្លះថាដេញខ្ញុំជាម្ចាស់គម្រោងមិនបាននៅមកវិញគេដេញបាត់?
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
លោក ខាត់ ទូច មេឃុំស្រែក្នុងឆ្លើយនឹងប្រាប់ សម្លេងអមត:ថា ការដេញថ្លៃ ឃុំសង្កាត់ឆ្នាំ២០២៦ លោកជាម្ចាស់គម្រោងមិនបាននៅទេ ស្រាប់តែលោកមកពីប្រជុំនៅសាលាស្រុកជុំគីរីគេដេញហើយបាត់ គ្រាន់តែដឹងថាធ្វើនៅភូមិព្រៃញ៉ាវ អោយទៅសួរស្មៀនទើបដឹងច្បាស់ បញ្ហាមិនចុះក្នុង គ.ជ.អ.ប របស់ក្រសួងមហាផ្ទៃសម្រាប់ខេត្តកំពតលោកមិនដឹងដែរ
លោកអោយទៅសួរស្មៀន អ្នកកាសែត បានទាក់ទងទៅលោក ប្រាក់ រដ្ឋ ស្មៀនឃុំលោកប្រាប់សម្លេងអមតៈថា ពិតជាដេញថ្លៃ នៅក្នុងខែ មេសា ឆ្នាំ២០២៦ បានទៅលោកក្រុមហ៊ុន ងឹម ពេជ្រចិន្តា តំលៃប៉ាន់ស្មាន 266.លានរៀល ៕
ចំណែកលោក មេឃុំ ស្នាយអញ្ជិត ប្រាប់ថា ឃុំលោកដេញហើយ ផ្លូវគ្រួសក្រហម២ខ្សែរ និងបង្ហើយ ផ្លូវបេតុងមួយខ្សែរ ចំនុចភូមិ បញ្ជាក់វគ្គ២ និងបន្តថា គម្រោងលោកអាចចាប់ផ្តើមខែ ៦ ឆ្នាំ២០២៦ ចំណែកខាងឃុំ ស្រែក្នុង និង ឃុំស្រែចែង ធ្វើមុន ។
ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានលើកឡើងជាសំណូរថាបើមិនប្រកាសក្នុង វេបសាយ តើហេតុអ្វី បានជាឃុំនិមួយៗដេញថ្លៃព្រោងព្រាត តើថវិកាជាតិទៅជាយ៉ាងណា? ចំណេញឬខាត អ្វីទៅហៅថាដេញថ្លៃ ដោយតម្លាភាព យុត្តិធម៌ និងប្រជាធិបតេយ្យនោះ?
អ្នកកាសែតមិនអាចសុំការបកស្រាយណាមួយបានឡើយពីសំណាក់លោក ឆឹង មីនា នាយកទីចាត់ការផែនការវិនិយោគខេត្តកំពត តាមប្រព័ន្ធអេឡិចត្រូនិច
សូមលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តកំពត សូមលោកជួយពិនិត្យមើលផងទាន តើហេតុអ្វីបានជាឃុំនិមួយៗដេញថ្លៃបានរលូនខណៈនៅក្នុងប្រកាស គ.ជ.អ.ប ហាក់មិនឃើញផ្សព្វផ្សាយលើវេបសាយ ? ៕