សារព័ត៌មានពលរដ្ឋបាត់ដំបង

សារព័ត៌មានពលរដ្ឋបាត់ដំបង ពត៌មានផ្ដល់ផលប្រយោជន៍ជូនពលរដ្ឋ សំរាប់បងប្អូនដែលមានបំណងទាក់ទងផ្សាយព័ត៌មានសូមទាក់ទងមកកាន់លេខទូរស័ព្ទ
081 687 897 Smart
061 552 677 Cellcard

វរៈកងទ័ពវ័យក្មេងរងរបួសដោយសារយន្ដហោះ F16 លោក​ វត្ត ដេវីត ឈរជើងតំបន់ប្រាសាទតាក្របីតាំងពីថ្ងៃផ្ទុះអាវុធ និងបន្តប្រយុទ្ធតទល់...
02/08/2025

វរៈកងទ័ពវ័យក្មេងរងរបួសដោយសារយន្ដហោះ F16

លោក​ វត្ត ដេវីត ឈរជើងតំបន់ប្រាសាទតាក្របីតាំងពីថ្ងៃផ្ទុះអាវុធ និងបន្តប្រយុទ្ធតទល់នឹងទ័ពឈ្លានពានដែលមានចម្ងាយពីគ្នាប្រហែលតែ២០/៣០ម៉ែត្រប៉ុណ្ណោះ ។ រហូតដល់ថ្ងៃទី៣នៃសង្គ្រាមបានត្រូវរបួសដោយសារយន្តហោះចំបាំងF16របស់ថៃទម្លាក់គ្រប់បែក។

បន្ទាប់ពីទទួលបញ្ជារពីថ្នាក់លើ អោយរត់ចុះពីលើភ្នំទាំងប្រថុយជីវិតដើម្បីឆ្ពោះទៅកាន់ឡានពេទ្យទាំងគ្រាប់កាំភ្លើងធំ ទ្រូន និងយន្តហោះទម្លាក់គ្រាប់បែកប្រសាចដូចទឹកភ្លៀង.រត់មកក្រោមចំណាយពេលជិត២ម៉ោងទើបមកដល់ឡានពេទ្យ ហើយត្រូវដឹកមកភ្លាមៗ ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅក្រុងសំរោង។

យោងតាមប្រភពបានអោយដឹងថា: គ្រួសាររបស់វីរៈជនរូបនេះគឺខ្វះខាតណាស់ ប្រាក់ខែបើកមកគាត់មិនដែលបានចាយទេ គឺបង្វិលសងគេទាំងអស់ ។ ថ្ងៃដែលត្រូវរបួសមកព្យាបាលនៅពេទ្យសួរគាត់ទៅថា មានលុយតែ៥០០០៛ ប៉ុណ្ណោះក្នុងហោប៉ៅ🥲។

គួរំលឹកផងដែរថា: ទាហានជួរមុខរូបនេះឈរជើងការពារប្រាសាទតាក្របីតាំងពីថ្ងៃផ្ទុះសង្គ្រាមរហូតដល់ថ្ងៃទី3នៃសង្រ្គាមឈ្លានពាន ។ គាត់ពិតជាក្លាហាន មុះមត់ តស៊ូប្រយុទ្ធនិងលះបង់ សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីខ្មែរមិនអោយចោរសៀមឈ្លានពានបាន។

សូមគោរពជនរួមជាតិ និងសប្បុរសជនចូលរួមឧបត្ថមដើម្បីលើកទឹកចិត្តកងទ័ព ដែលគាត់លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងដើម្បីដោះបន្ទុកគ្រួសាររបស់គាត់ផង ។ខាងក្រោមជាQR របស់វរៈជនផ្ទាល់

យុទ្ធជនឈ្មោះ មៀច សុខណាវាធីប ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានពលីក្នុងសមរភូមិ។សូមវ...
30/07/2025

យុទ្ធជនឈ្មោះ មៀច សុខណាវាធីប ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានពលីក្នុងសមរភូមិ។
សូមវិញ្ញាណក្ខន្ធយុទ្ធជន បានសោយសុខក្នុងគតិភព។
រដ្ឋបាលខេត្តបាត់ដំបង សូមគោរពអញ្ជើញបងប្អូន គោរពស្រឡាញ់យុទ្ធជនបូជាជីវិត ការពារទឹកដី មេត្តាចូលរួមក្នុងកម្មវិធីបុណ្យ និងចូលបច្ច័យតាមសទ្ធា ។
មានភ្ជាប់ QRឪពុកបង្កើតរបស់មៀច សុខណាវាធីប។

ប្រភព: រដ្ឋបាលខេត្ដ

28/07/2025

សន្និសីទ៖ សម្តេចធិបតី៖ អរគុណនាយករដ្ឋមន្រ្តីស្តីទីថៃ យល់ព្រមបទឈប់បាញ់ នៅម៉ោង១២យប់​នេះ

សូមថ្កោលទោស ចំពោះព័ត៍មាន បំភ្លៃរបស់សារព័ត៍មានថៃ។ ថោកទាបណាស់។
27/07/2025

សូមថ្កោលទោស ចំពោះព័ត៍មាន បំភ្លៃរបស់សារព័ត៍មានថៃ។ ថោកទាបណាស់។

វរៈបុរសវ័យក្មេងរបស់ប្រទេសកម្ពុជា.ប្អូន​ មឿន សុខណាវាធីប បានពលីដើម្បីជាតិ ដែលប្រយុទ្ធតទល់នឹងចោរឈ្លានពានសៀមនៅសមរភូមិប្រាសាទ...
27/07/2025

វរៈបុរសវ័យក្មេងរបស់ប្រទេសកម្ពុជា.ប្អូន​ មឿន សុខណាវាធីប បានពលីដើម្បីជាតិ ដែលប្រយុទ្ធតទល់នឹងចោរឈ្លានពានសៀមនៅសមរភូមិប្រាសាទតាក្របី។ សូមវិញ្ញាណក្ខ័ន្ធវីរៈបុរសទៅកាន់សុគតិភព🙏🙏

ប្រភពបានអោយដឹងថា ប្អូន​ មឿន​ សុខណាវាធីប រស់នៅស្រុកកំរៀង ខេត្ដបាត់ដំបង ហើយក៏ជាកីឡាករទាញព្រ័ត្រជំហរ​Anchor ដ៏ល្អរបស់ក្រុមខេត្ដផងដែរ។

BREAKING៖ លោក ដូណាល់ត្រាំ ប្រកាសប្រាប់ឲ្យនាយករដ្ឋមន្រ្តីស្តីទីថៃភូមិថាំ វីឆាយ៉ាឆៃ បញ្ឈប់សង្រ្គាមជាមួយកម្ពុជាជាបន្ទាន់។
26/07/2025

BREAKING៖ លោក ដូណាល់ត្រាំ ប្រកាសប្រាប់ឲ្យនាយករដ្ឋមន្រ្តីស្តីទីថៃភូមិថាំ វីឆាយ៉ាឆៃ បញ្ឈប់សង្រ្គាមជាមួយកម្ពុជាជាបន្ទាន់។

26/07/2025

សារជូនជាដំណឹង អ្នក ស្រុកមោងឬស្សី ខេត្តបាត់ដំបង
បើឃើញកងទ័ពឬឡានទាហ៊ានចេញដំណេីរសូមមេត្តា
ហាមថតរូបនិងថតvideo 📵🙏🇰🇭
បើបានផុសហើយឆាប់លុបវិញជាបន្ទាន់ សូមអង្វរ

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥៖ លោក...
26/07/2025

សេចក្តីថ្លែងការណ៍
របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះឆ្លុះបញ្ចាំងពីលំហូរនៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

វោហាសាស្ត្របែបនិទានកថាប្រកបដោយភាពមិនទទួលខុសត្រូវបែបនេះ គឺត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីបំភាន់ភ្នែកប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះនូវគ្រោះថ្នាក់ផងដែរ ជាពិសេសស្របពេលដែលអាជ្ញាធរឡាវមិនទាន់បានបញ្ចប់នូវការស៊ើបអង្កេតរបស់ខ្លួន និងជាពិសេសមិនទាន់បានចេញនូវសេចក្តីថ្លែងការណ៍បែបនេះផងនោះ។ កម្ពុជាសូមទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។

ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃបែបនេះ កម្ពុជាមិនដែលបានប្រព្រឹត្ត ហើយនឹងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋជិតខាងណាមួយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជាសូមបញ្ជាក់នូវការតាំងចិត្តសារជាថ្មីក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់។

Statement
By the Spokesperson of the Ministry of National Defense of the Kingdom of Cambodia
Phnom Penh, July 26, 2025 – Her Excellency LTG Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defense of the Kingdom of Cambodia, stated that the Ministry categorically rejects and condemns in the strongest terms the false and malicious accusation by Thailand that Cambodia deliberately launched projectiles into Laotian territory.

The Ministry of National Defense of the Kingdom of Cambodia categorically rejects and condemns in the strongest terms the false and malicious accusation by Thailand that Cambodia deliberately launched projectiles into Laotian territory. This baseless allegation reflects a disturbing pattern of deceit by the Thai military—first fabricating lies to justify its unprovoked aggression against Cambodia, and now seeking to manipulate international opinion by undermining Cambodia’s reputation.

Such irresponsible rhetoric is not only patently false but dangerously inflammatory, particularly as the Lao authorities have neither concluded their investigation nor issued any such claim. Cambodia demands that Thailand immediately cease its deliberate disinformation campaign, which merely serves to deflect attention from its own flagrant violations of international law.

Unlike Thailand, Cambodia has not and will not violate the sovereignty of any neighboring state, including the Lao People’s Democratic Republic. Cambodia reiterates its unwavering respect for the sovereignty and territorial integrity of all nations and affirms its readiness to extend full cooperation to the Lao People’s Army to investigate the incident in a responsible, professional, and transparent manner.

ក្រសួងការពារជាតិសូមទាត់ចោលចំពោះព័ត៌មានភូតកុហក ប្រឌិត និងបំភ្លៃ ពីសំណាក់ភាគីថៃ ដែលថាកម្ពុជា បានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងា...
26/07/2025

ក្រសួងការពារជាតិសូមទាត់ចោលចំពោះព័ត៌មានភូតកុហក ប្រឌិត និងបំភ្លៃ ពីសំណាក់ភាគីថៃ ដែលថាកម្ពុជា បានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL03 បាញ់ចូលទឹកដីថៃ។ កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL 03 នេះទេ"។

The Ministry of National Defense firmly rejects the false, fabricated, and distorted claims from the Thai side that Cambodia has used long-range PHL-03 missiles to fire into Thai territory. Cambodia has no need to use such long-range PHL-03 missiles.

សេចក្តីថ្លែងការណ៍របស់កម្ពុជា ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុ...
26/07/2025

សេចក្តីថ្លែងការណ៍របស់កម្ពុជា ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ក្រោមរបៀបវារៈ "ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ"
-------------
Statement of Cambodia regarding Thai Aggression against Cambodia's territory at the United Nations Security Council (UNSC) under Agenda item "Threats to international peace and security"

ប្រភព: អភិបាលខេត្ដ

25/07/2025
នេះជាភស្តុតាងយ៉ាងច្បាស់ៗ សៀមបានប្រើសព្វាវុធធន់ធ្ងន់ និងគ្រាប់បែកចង្កោម របស់កងទព័សៀមឈ្លានពាន កម្ទេចមូលដ្ឋានប្រជាពលរដ្ឋស្ល...
25/07/2025

នេះជាភស្តុតាងយ៉ាងច្បាស់ៗ សៀមបានប្រើសព្វាវុធធន់ធ្ងន់ និងគ្រាប់បែកចង្កោម របស់កងទព័សៀមឈ្លានពាន កម្ទេចមូលដ្ឋានប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា វត្តអារាម មន្ទីរពេទ្យ សាលារៀន និងប្រាសាទខ្មែរ ដែលជាការប្រឆាំងនឹងអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ...

Address

Moung Rœssei
Batdambang

Alerts

Be the first to know and let us send you an email when សារព័ត៌មានពលរដ្ឋបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មានពលរដ្ឋបាត់ដំបង:

Share