HEN HAM

HEN HAM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HEN HAM, Digital creator, Battambang.

ការចុះបញ្ជីអត្រានុកូលដ្ឋាន (កំណើត អាពាហ៍ពិពាហ៍ និងមរណភាព) គឺជាកាតព្វកិច្ច ជាការស្ម័គ្រចិត្ត និងសិទ្ធិសំខាន់មួយរបស់ប្រជាព...
23/03/2026

ការចុះបញ្ជីអត្រានុកូលដ្ឋាន (កំណើត អាពាហ៍ពិពាហ៍ និងមរណភាព) គឺជាកាតព្វកិច្ច ជាការស្ម័គ្រចិត្ត និងសិទ្ធិសំខាន់មួយរបស់ប្រជាពលរដ្ឋ ដើម្បីធានាអត្តសញ្ញាណ និងសិទ្ធិផ្លូវច្បាប់។
———-💐💐💐———-
~សូមប្រជាពលរដ្ឋអញ្ជើញទៅចុះបញ្ជីនៅអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា៖
• កំណើត៖ ចុះបញ្ជីកូនទើបកើតឱ្យបានត្រឹមត្រូវ
• អាពាហ៍ពិពាហ៍៖ ចុះបញ្ជីអាពាហ៍ពិពាហ៍តាមច្បាប់
• មរណភាព៖ ចុះបញ្ជីមរណភាពរបស់សមាជិកគ្រួសារ
~សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ 1271 ឬ 017 898 915 ដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ ដើម្បីជួបជំនាញយើងខ្ញុំ។ សូមអរគុណ📞

[អនុក្រឹត្យស្ដីពី: តួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ]   ៚រដ្ឋលេខាធិការប្រចាំការ គឺ ជារដ្ឋលេខាធិការដែលត្រូវបាន...
23/03/2026

[អនុក្រឹត្យស្ដីពី: តួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ]

៚រដ្ឋលេខាធិការប្រចាំការ គឺ ជារដ្ឋលេខាធិការដែលត្រូវបានចាត់ តាំងដោយ សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដើម្បីជួយការងារទូទៅក្នុងក្រសួង ក្នុងឋានៈជា រដ្ឋមន្ត្រីស្តីទី ពេលអវត្តមានឬ មានភារកិច្ចមិនអាចដឹកនាំគ្រប់គ្រងក្រសួងបានរបស់រដ្ឋមន្ត្រី ។

30/01/2026

សម្តីស៊ុនអ៊ូខុងមួយម៉ាត់នេះ ស្តាប់ហើយ ទើបខ្ញុំដឹងថា៖ “បើយើងខ្លួនឯងមិនខ្លាំងទេ គ្មានអ្នកណាសុខចិត្តមកជួយយើងឡើយ។

🐒 ពេលដែលខ្ញុំនៅជាស្វា ខ្ញុំបានត្រឹមតែលេងជាមួយស្វាគ្នាឯងប៉ុណ្ណោះ តែក្រោយពេលដែលខ្ញុំខំរៀន មានវិជ្ជាគុណពេញខ្លួន បានក្លាយជាស្តេចហនុមានហើយ សូម្បីតែស្តេចគោក៏ហៅខ្ញុំថាបងប្អូនល្អដែរ។ មុនពេលខ្ញុំអ៊ុកឡុកឋានលើ ទេវតាអស់នោះ មិនដែលយកខ្ញុំដាក់ក្នុងភ្នែកទេ តែក្រោយពេលដែលខ្ញុំអ៊ុកឡុកឋានលើហើយ សូម្បីតែព្រះឥន្ធក៏ស្គាល់ខ្ញុំដែរ។

✍🏽 នៅពេលដែលយើងអន់ យើងដុនដាប គ្មានអ្នកណាមកព្រមជួយយើងទេ គេមិនចង់យកខ្លួនក្បែរយើងឡើយ ព្រោះគេមិនចង់នាំទុក្ខដល់ខ្លួន។ មានតែពេលដែលយើងខ្លាំងទេ ទើបមនុស្សគ្រប់គ្នាដើរមកកៀកយើង ហើយគេនិយាយថា៖ ខ្ញុំពិតជាមើលមនុស្សមិនខុសមែន។

30/01/2026

សិល្បៈនៃការចរចា

ដែលសកលវិទ្យាល័យ Harvard បានណែនាំ

ចរចាជាមួយនរណាក៏សម្រេច

ការចរចា មិនមែនជារឿងដែលកើតឡើងតែនៅក្នុងកិច្ចប្រជុំធំៗ ឬការដេញថ្លៃលក់ដូរអចលប៉ុណ្ណោះទេ នៅក្នុងជីវិតប្រចាំថ្ងៃ យើងម្នាក់ៗសុទ្ធតែត្រូវចរចាជានិច្ច មិនថាក្នុងរង្វង់គ្រួសារ មិត្តភក្តិ ឬជាមួយមិត្តរួមការងារឡើយ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនតែងយល់ច្រឡំថា ការចរចាគឺជាការប្រកួតប្រជែងដើម្បីស្វែងរកអ្នកឈ្នះ និងអ្នកចាញ់ តាមពិតទៅ សិល្បៈនៃការចរចាដ៏ពិតប្រាកដ គឺស្ថិតនៅលើសមត្ថភាពក្នុងការយល់ពីចិត្តសាស្ត្រមនុស្ស និងការកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ។
យោងតាមការសិក្សារបស់គម្រោងចរចា Harvard ដោយលោក William Ury និង Roger Fisher ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ "Getting to Yes" បានរកឃើញថា ការចរចាដែលបរាជ័យភាគច្រើនគឺបណ្ដាលមកពីកំហុសឆ្គងចម្បងចំនួន ៣ យ៉ាង៖

១. មើលពិភពលោកតាមការពិត "ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន" និង "ជ្រើសរើស" អ្វីដែលត្រូវយកមកប្រើក្នុងការចរចា
មនុស្សយើងមិនបានមើលឃើញពិភពលោកតាមសភាពពិតនោះទេ ប៉ុន្តែយើងមើលឃើញពិភពលោកតាមរយៈអ្វីដែល "យើងធ្លាប់" វាប្រៀបដូចជាគ្រប់គ្នាមានពាក់វ៉ែនតាពណ៌ដើម្បីចម្រាញ់អ្វីដែលនៅពីមុខភ្នែក រាល់អ្វីដែលយើងបានឮ និងបានឃើញ ត្រូវបានបកស្រាយតាមរយៈបទពិសោធន៍ និងជំនឿផ្ទាល់ខ្លួន។
វិធីដោះស្រាយ....
- បើកចិត្តឱ្យទូលាយដើម្បីពិភាក្សាអំពីជ្រុងមើល ឬទស្សនៈរបស់ភាគីនីមួយៗ។
- សាកល្បងដាក់ខ្លួនឯងនៅក្នុងស្ថានភាពរបស់គេ។
- កុំបណ្តោយឱ្យការភ័យខ្លាចមកដឹកនាំគំនិតរបស់អ្នក។
- បន្ទាប់មក ជ្រើសរើសការស្វែងរកដំណោះស្រាយរួមគ្នា ជាជាងការគិតតែពីចំណុចល្អរបស់តែម្ខាង។

២. ស្តាប់ដើម្បី "យល់" មិនមែនស្តាប់ដើម្បី "តទល់" និងចេះស្ងប់ស្ងាត់តាមចង្វាក់
អ្វីដែលអ្នកនិយាយចេញទៅ ភាគីម្ខាងទៀតនឹងឮក្នុងន័យខុសគ្នាជានិច្ច។ មូលហេតុងាយៗ គឺ មនុស្សភាគច្រើនមិនបានស្តាប់ដើម្បីយល់នោះទេ ប៉ុន្តែស្តាប់ដើម្បីរង់ចាំឆ្លើយតប នៅពេលដែលភាគីម្ខាងទៀតកំពុងនិយាយ យើងច្រើនតែរវល់គិតរកពាក្យមកតបវិញនៅពេលគេឈប់និយាយ។
វិធីសហការដែលមានប្រសិទ្ធភាព មាន ៣ ជំហាន
១. ស្តាប់ដើម្បីយល់... មិនមែនស្តាប់ដើម្បីឆ្លើយតប។
២. សង្ខេបអ្វីដែលអ្នកបានយល់ឱ្យគេស្តាប់... ឧទាហរណ៍ "តើខ្ញុំយល់ត្រូវទេថា លោក/អ្នក ចង់មានន័យថា..."។
៣. ឱ្យគេសង្ខេបអ្វីដែលយើងនិយាយវិញ... ដើម្បីប្រាកដថាការយល់ឃើញគឺស្របគ្នា។
ការធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថា "គេត្រូវបានគេស្តាប់" គឺជារឿងសំខាន់បំផុត ប្រសិនបើគេមិនមានអារម្មណ៍បែបនេះទេ គេនឹងមិនស្តាប់យើងវិញឡើយ។ មនុស្សដែលនិយាយខ្លាំងៗ ជារឿយៗមកពីគេគិតថាការនិយាយខ្លាំងៗនឹងធ្វើឱ្យយើងយល់ពីគេកាន់តែច្បាស់។

៣. គ្រប់គ្រងអារម្មណ៍ឱ្យសមស្របទៅតាមស្ថានភាពនីមួយៗ
អារម្មណ៍របស់ភាគីម្ខាង អាចជម្រុញឱ្យមានអារម្មណ៍តបតពីភាគីម្ខាងទៀត។ អារម្មណ៍ដែលហឹង្សា ឬខ្លាំងក្លាពេក អាចបញ្ចប់ការចរចាបានក្នុងមួយប៉ប្រិចភ្នែក។
វិធីចាត់ចែងអារម្មណ៍...
- និយាយអំពីអារម្មណ៍របស់ភាគីទាំងពីរដោយបើកចំហ ឧទាហរណ៍... "ខាងយើងមានអារម្មណ៍ថាត្រូវបានគេប្រព្រឹត្តមិនល្អ និងមានការមួរម៉ៅខ្លាំង យើងបារម្ភថា ទោះបីជាយើងព្រមព្រៀងគ្នាបាន ក៏កិច្ចព្រមព្រៀងនោះអាចនឹងមិនត្រូវបានអនុវត្តតាម មិនថាវាសមហេតុផលឬអត់ ប៉ុន្តែយើងមានអារម្មណ៍បែបនោះ តើខាងលោកមានអារម្មណ៍ដូចគ្នាដែរឬទេ?"
- បណ្តោយឱ្យគេបានរំសាយការមិនសប្បាយចិត្ត។ មនុស្សនឹងមានអារម្មណ៍ធូរស្រាល គ្រាន់តែបានរៀបរាប់ពីការមិនពេញចិត្តរបស់ខ្លួន
វាមិនខុសពីពេលដែលយើងត្រលប់មកផ្ទះវិញដោយភាពខឹងសម្បារ ហើយចង់រៀបរាប់ពីរឿងអាក្រក់ៗនៅកន្លែងធ្វើការ ប៉ុន្តែប្តី/ប្រពន្ធបែរជានិយាយថា "ទៅញ៉ាំបាយទៅ ដឹងហើយថាថ្ងៃនេះវាស៊យ" នៅពេលដែលយើងខឹង យើងគ្រាន់តែត្រូវការ "អ្នកស្តាប់" មិនមែនត្រូវការ "ដំណោះស្រាយ" ភ្លាមៗនោះទេ។

ជោគជ័យក្នុងការចរចា មិនមែនស្ថិតនៅលើភាពឆ្លាតវៃ ឬទិន្នន័យដ៏ច្រើនលើសលប់នោះទេ ប៉ុន្តែវាស្ថិតនៅលើ "ការយល់ពីធម្មជាតិរបស់មនុស្ស" នៅពេលដែលយើងយល់ និងចេះគ្រប់គ្រងលើការយល់ឃើញ ការប្រស្រ័យទាក់ទង និងអារម្មណ៍ ការចរចារាល់លើកនឹងក្លាយជាឱកាសដែលគ្រប់ភាគីទទួលបានផលប្រយោជន៍ត្រលប់ទៅវិញ (Win-Win) មិនមែនជាសមរភូមិដែលមានអ្នកចាញ់ និងអ្នកឈ្នះនោះទេ។

_____សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #សិល្បៈនៃការចរចា #ចរចា #ធ្វើការ #គោលដៅជីវិត #ការផ្លាស់ប្ដូរ #កម្លាំងចិត្ត #ពឹងខ្លួនឯង #សកលវិទ្យាល័យ

កំណាព្យ អ្នកស្មាក្ដី (មេធាវី)
30/01/2026

កំណាព្យ អ្នកស្មាក្ដី (មេធាវី)

10/01/2026
10/10/2025

Address

Battambang

Alerts

Be the first to know and let us send you an email when HEN HAM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HEN HAM:

Share