យ៉ិន ផៃយីន Yin Phaiyeen

យ៉ិន ផៃយីន Yin Phaiyeen Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យ៉ិន ផៃយីន Yin Phaiyeen, Digital creator, Battambang, Battambang.

ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ សិរីបាលោ យ៉ិន ផៃយីន
ជាព្រះគ្រូសូត្រស្តាំវត្តសុវណ្ណបារមីស្រីធីតារាម ហៅ វត្តស្លាកែត
និងជានាយករងសាលាពុទ្ធិកបឋមសិក្សាវត្តស្លាកែត ស្ថិតនៅក្នុងខេត្ត/ក្រុងបាត់ដំបង
Tel: 0962415845 / 077481435

01/05/2024

ធ្វើសៀវភៅ ព្រះវិន័យ ប្រគេន សមណៈសិស្ស វត្តស្លាកែត

30/04/2024

វត្តស្លាកែតក្រុងបាត់ដំបង-Wat Slaket Battambang
——∘◦❀◦∘————∘◦❀◦∘——
ប្រគេននិងជូនដំណឹងទទួលសមណសិស្ស✍️✍️✍️
សាលាពុទ្ធិកបឋមសិក្សាវត្តស្លាកែតខេត្តបាត់ដំបង ✍️✍️✍️
📍📍 ចាប់បើកទទួលសមណសិស្សចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃចូលរៀនបវេសនកាលថ្មី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤សម្រាប់សិស្សដែលមានបំណងមកសិក្សា
សាលាមានចំនួន៤ថ្នាក់ ✍️✍️✍️✍️
១. ថ្នាក់ទី ១ “ ពិសេស “ សម្រាប់សមណសិស្សមិនទាន់ចេះអក្សរ
២. ថ្នាក់ទី១ ចាប់ផ្ដើមសិក្សាពង្រឹងសមត្ថភាពផ្នែកពុទ្ធិកៈ
៣.ថ្នាក់ទី២ ពង្រឹងបន្ថែមគ្រប់វិជ្ជាក្នុងសាលា
៤. ថ្នាក់ទី៣ សិស្សដែលត្រូវប្រគួតប្រជែង ប្រឡងឡើងទៅសិក្សាបន្តនៅអនុវិទ្យាល័យ។
ចង់ដឹងពត៌មានបន្ថែមសូមទាក់ទងតាមរយៈផេកឬលេខទូរស័ព្ទ
☎️ លេខលោកគ្រូចៅអធិការ 0966663449
☎️ លេខលោកគ្រូសូត្រស្ដាំ 077481435
បងអាចរួមជួយចូលរួមទ្រទ្រង់វត្តដោយសេចក្ដីជ្រៈថ្លា
ABAកុងរួមរបស់វត្តស្លាកែត :
👉🏿👉🏿👉🏿 ប្រាក់ដូល្លា 022 555 022 $
👉🏿👉🏿👉🏿 ប្រាក់រៀល 122 555 122 ៛
វត្តស្លាកែតក្រុងបាត់ដំបង ស្ថិតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង

30/04/2024
ព្រះគាថាប្រារព្ធ ព្រះនន្ទត្ថេរបាលី៖យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។យថា ឣគារំ ...
30/04/2024

ព្រះគាថាប្រារព្ធ ព្រះនន្ទត្ថេរ
បាលី៖
យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ
ឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។
យថា ឣគារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។
សម្រាយ៖
តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។

29/04/2024

ប្រគេនសៀវភៅព្រះវិន័យ

ប្រគេនសៀវភៅគោលព្រះវិន័យ សម្រាប់សូត្រដល់សមណៈសិស្សឆ្នាំថ្មីសូមលោកកូនៗ បានហើយ ជួយថែរក្សារហូតតទៅ កុំពូកែបាត់ពេក
29/04/2024

ប្រគេនសៀវភៅគោលព្រះវិន័យ សម្រាប់សូត្រដល់សមណៈសិស្សឆ្នាំថ្មី
សូមលោកកូនៗ បានហើយ ជួយថែរក្សារហូតតទៅ កុំពូកែបាត់ពេក

សមណៈសិស្សមកដល់និងមានឈ្មោះក្នុងបញ្ជីមានចំនួន១៦២ នៅឡើយអ្នកមិនទាន់មកដល់ តាមកយឺតដឹងតាយឺតហើយ រួសរាន់ឡើងទាំងថ្មីនិងចាស់
29/04/2024

សមណៈសិស្សមកដល់និងមានឈ្មោះក្នុងបញ្ជីមានចំនួន១៦២ នៅឡើយអ្នកមិនទាន់មកដល់ តាមកយឺតដឹងតាយឺតហើយ រួសរាន់ឡើងទាំងថ្មីនិងចាស់

29/04/2024

អ្នកបួសមួយចំនួន មិនគួរមើលរំលង ចំណុចនេះឡើយ

តម្លើង កាមេរ៉ា បង្ហើយ ក្រោមព្រះវិហារ
29/04/2024

តម្លើង កាមេរ៉ា បង្ហើយ ក្រោមព្រះវិហារ

29/04/2024

ត្រៀម កាមេរ៉ា សម្រាប់ថត សកម្មភាព កូនៗ សាមណេរតូចៗ នៅក្រោមព្រះវិហារ អាចជួយសម្រួលកម្លាំងរៀបចំសណ្តាប់ធ្នាប់បាន មួយផ្នែកធំ។

ព្រះគាថាប្រារព្ធ សញ្ជ័យបរិព្វាជកបាលី៖ឣសារេ សារមតិនោ សារេ ចាសារទស្សិនោតេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា ។សារញ្ច សារ...
29/04/2024

ព្រះគាថាប្រារព្ធ សញ្ជ័យបរិព្វាជក
បាលី៖
ឣសារេ សារមតិនោ សារេ ចាសារទស្សិនោ
តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា ។
សារញ្ច សារតោ ញត្វា ឣសារញ្ច ឣសារតោ
តេ សារំ ឣធិគច្ឆន្តិ សម្មាសង្កប្បគោចរា ។
សម្រាយ៖
ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាឣ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។ ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាឣ្នកមានតម្រិះត្រូវជាឣារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។

28/04/2024

សេនាសនៈរួមច្រើនអង្គ រាងអ៊ូរអរតិចហើយ

28/04/2024

សប្បាយបែបក្មេង

ហៅកូនៗថតរូបម្តង
28/04/2024

ហៅកូនៗថតរូបម្តង

28/04/2024

ចូលឆ្នាំហើយ ជាពេលវេលាសម្បូរការងារធ្វើ ព្រោះ....

ព្រះគាថាប្រារព្ធ ភិក្ខុទេវទត្តបាលី៖ឣនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិឣបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។យោ ច វន្តកសាវស្...
28/04/2024

ព្រះគាថាប្រារព្ធ ភិក្ខុទេវទត្ត
បាលី៖
ឣនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ
ឣបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។
សម្រាយ៖
បុគ្គលណា នៅមានទឹកឣម្ចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាឣ្នកបោះបង់ការទូន្មាននូវឥន្ទ្រីយ និង សច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវពស្ត្រ, បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់ កាសាវពស្ត្រសោះឡើយ ។ លុះតែបុគ្គលណា មានទឹកឣម្ចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលឣស់ហើយ ជាឣ្នកមានចិត្តតម្កល់មាំ នៅក្នុងសីលទាំងឡាយ ប្រកបដោយការទូន្មានឥន្ទ្រីយ និង សច្ចៈ, បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវពស្ត្របាន ។

27/04/2024

ថ្មីថ្មោង

Mummy លោកកូនខំរៀនហើយ តែសុំសម្រាកតិចសិន😆♥️♥️ស៊ូៗ♥️♥️
27/04/2024

Mummy លោកកូនខំរៀនហើយ តែសុំសម្រាកតិចសិន😆♥️♥️
ស៊ូៗ♥️♥️

27/04/2024

រៀនផង កំសាន្តអារម្មណ៏ផង តែកំសាន្តដូចច្រើនជាងរៀនមេចមិនដឹងទេ🤣🤣

27/04/2024

ចូលរៀនថ្ងៃទី២ ខែឧសភា ខាងមុខ តែមកក្រោយ ដឹងក្រោយគេហើយ

27/04/2024

នេន នាគរាជ ឡើងដោះស្រាយលំហាត់
មេរៀន "ដក ការ៉េម"

ព្រះគាថាប្រារព្ធ ព្រះចុល្លកាល មហាកាលបាលី៖សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ ឣសំវុតំភោជនម្ហិ ឣមត្តញ្ញុំ កុសីតំ ហីនវីរិយំតំ ...
27/04/2024

ព្រះគាថាប្រារព្ធ ព្រះចុល្លកាល មហាកាល
បាលី៖
សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ ឣសំវុតំ
ភោជនម្ហិ ឣមត្តញ្ញុំ កុសីតំ ហីនវីរិយំ
តំ វេ បសហតី មារោ វាតោ រុក្ខំវ ទុព្វលំ ។
ឣសុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ សុសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ ឣារទ្ធវីរិយំ
តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។
សម្រាយ៖
មារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញ នូវឣារម្មណ៍ ថា ល្អ មិនសង្រួម ក្នុងឥន្ទ្រីយ៍ទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន ខ្ជិលច្រឣូស មានព្យាយាមធូរថយនោះ (បានដោយស្រួល) ដូចជាវាយោ បក់បោករំលើងនូវដើមឈើដែល (មានប្ញស) មិនល្អ យ៉ាងនោះឯង ។

តែមារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញនូវឣារម្មណ៍ ថា មិនល្អ សង្រួមប្រពៃ ក្នុងឥន្ទ្រីយ៍ទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជន មានសទ្ធា ប្រារឰព្យាយាមនោះមិនបាន ដូចជាវាយោ បក់បោកភ្នំថ្មតាន់ (ឲ្យបែក) មិនបាន យ៉ាងនោះឯង ។

26/04/2024

ផ្ញើប្រគេនដល់សិស្សចាស់ៗ ប្រញាប់ប្រញាល់ និមន្តវិញ

ស្វាគមន៍សមណៈសិស្សថ្មី ឆ្នាំសិក្សា២០២៤-២០២៥
26/04/2024

ស្វាគមន៍សមណៈសិស្សថ្មី ឆ្នាំសិក្សា២០២៤-២០២៥

26/04/2024

🌹🌹🌹ពោធិសាត់ និង ពោធិ៍សាត់ 🌹🌹🌹

26/04/2024

មួយឆ្នាំរៀនធម៌ចេះពីរមេ 🙏🙏🙏🤣♥️♥️

Address

Battambang
Battambang

Telephone

+855962415845

Website

Alerts

Be the first to know and let us send you an email when យ៉ិន ផៃយីន Yin Phaiyeen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Battambang

Show All