Lover Environment and Society Association

Lover Environment and Society Association សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន​ និងសង្គម​ ខេត្ត​បាត់ដំបង​ My favorite is Natural places that have a lot forests❤️️

ញត្តិថ្កោលទោសចំពោះការប្រើប្រាស់ហិង្សាដោយភាគីថៃលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ-----យើងខ្ញុំជាថ...
13/11/2025

ញត្តិថ្កោលទោស
ចំពោះការប្រើប្រាស់ហិង្សាដោយភាគីថៃលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា
នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
-----
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់នៃសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម សូមធ្វើការថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួសធ្ងន់ធ្ងរ៣នាក់ និងស្លាប់បាត់បង់ជីវិត១នាក់។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អបអរសាទរខួបលើកទី២១ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្...
28/10/2025

អបអរសាទរខួបលើកទី២១ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 #រាជរដ្ឋាភិបាលបានយល់ព្រមលើសំណើរសុំដាក់បញ្ចូលទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនា ទៅក្នុងបញ្ជីទិវាបុណ្យជាតិសម្រាប់អ...
22/10/2025

#រាជរដ្ឋាភិបាលបានយល់ព្រមលើសំណើរសុំដាក់បញ្ចូលទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនា ទៅក្នុងបញ្ជីទិវាបុណ្យជាតិសម្រាប់អនុវត្តជាអចិន្ត្រៃយ៍។

ក្រសួងបរិស្ថានអញ្ជើញសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ចូលរួមកម្មវិធី «ប្រកាសជ័យលាភីសាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» ដ...
22/10/2025

ក្រសួងបរិស្ថានអញ្ជើញសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ចូលរួមកម្មវិធី «ប្រកាសជ័យលាភីសាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងគោលបំណង លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងលើការងារថែរក្សាអនាម័យបរិស្ថាន ជាពិសេសចំពោះ ការចូលរួមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

09/10/2025
I got 10 reactions and 4 replies on my recent top post! Thank you all for your continued support. I could not have done ...
09/10/2025

I got 10 reactions and 4 replies on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

09/10/2025

I gained 13,319 followers, created 14 posts and received 55 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ចំពោះក្រុមជ្រុលនិយមថៃ ដែលបានប្រមាថសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន----...
08/10/2025

សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ចំពោះក្រុមជ្រុលនិយមថៃ ដែលបានប្រមាថ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-----
ក្នុងនាមជា អង្គការ សមាគមក្រៅរដ្ឋាភិបាល ពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ក្រុមជ្រុលនិយមថៃមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនកំពូលរបស់ជាតិ និងជា បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាត់ទុកជារដ្ឋបុរស គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងបានផ្តល់នូវទំនុកចិត្តឱ្យដឹកនាំជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។

ក្នុងនាមជា សង្គមស៊ីវិល មិនមានការឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមើលងាយបុគ្គល ឬសម្ដែងនូវអាកប្បកិរិយាញុះញង់ ក្រុមជ្រុលនិយមថៃបំបែកបំបាក់ មនោសញ្ជេតនាដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។ កម្ពុជា ផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយថៃ។ ជាក់ស្ដែងកម្ពុជា បានខិតខំប្រឹងប្រែងជាមួយថៃ ក្នុងការថែរក្សានិងជំរុញទំនាក់ទំនងនេះប្រកបដោយសន្តិភាព មិត្តភាពល្អប្រសើរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ភាពតានតឹងនៃទំនាស់ព្រំប្រទល់រវាងកម្ពុជានិងថៃ ដែលមិនទាន់អាចដោះស្រាយបាននៅក្នុងតំបន់តាមព្រំដែនទាំងនេះ កំពុងត្រូវបានកេងប្រវ័ញ្ចដោយក្រុមជ្រុលនិយមថៃ ចាក់រុកឆ្កឹះឆ្កៀលដើម្បីដុតបញ្ឆេះ។ ភាពតានតឹងដែលមានទង្វើកេងប្រវ័ញ្ចនយោបាយនេះ នឹងអាចធ្វើឱ្យប្រទេសទាំងពីរ ងាយនឹងប្រឈមមុខគ្នាលើដំណោះស្រាយសន្តិភាព។ ដូច្នេះសំឡេងញុះញង់បង្កសង្គ្រាមដោយក្រុមជ្រុលនិយមថៃ មានតែការបំផ្លាញសន្តិភាពតែប៉ុណ្ណោះ និងវាមិនមានជាផ្លូវជោគជ័យណាមួយសម្រាប់ប្រទេសទាំងពីរឡើយ។

នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ ក្នុងនាមជា អង្គការ សមាគមក្រៅរដ្ឋាភិបាល សូមគោរពគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រូបរួមគ្នា ដើម្បីកម្ពុជារុងរឿងក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់៕

ថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើជាង ៣,៤ល...
29/08/2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើជាង ៣,៤លានដើម (គិតត្រឹមខែសីហា ឆ្នាំ២០២៥) ចែកជូនទៅដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ក្រសួងបរិស្ថានបន្តលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។

លោកសាស្រ្ដាចារ្យ​ មឿន​ មួយ​ ទីប្រឹក្សា​ជាន់ខ្ពស់​  សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​ និង​សង្គម​  បានប្រគល់កូនឈើចំនួន ៣០ដើមជូន...
03/08/2025

លោកសាស្រ្ដាចារ្យ​ មឿន​ មួយ​ ទីប្រឹក្សា​ជាន់ខ្ពស់​ សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​ និង​សង្គម​ បានប្រគល់កូនឈើចំនួន ៣០ដើមជូនដល់លោកគ្រូនាយកសាលាបឋមសិក្សាគារ១ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង (ទីតាំងប្រគល់៖ សាលាអន្តរជាតិ មឿន មួយ)

✅កូនឈឺ​ បានការឧបត្ថមមកពី​ មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​

ថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥
August 3, 2025

យេីងខ្ញុំទាំងអស់គ្នា​ កាន់ទុក្ខចំពោះវីរកងទ័ពជួរមុខ​ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី​។ សូមវិញាណក្ខន្ធវីរកង...
29/07/2025

យេីងខ្ញុំទាំងអស់គ្នា​ កាន់ទុក្ខចំពោះវីរកងទ័ពជួរមុខ​ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី​។

សូមវិញាណក្ខន្ធវីរកងទ័ពជួរមុខទាំងអស់​ បានទៅកាន់សុខគតិភព​ យេីងខ្ញុំចងចាំវីរភាពដ៏អង់អាច​ក្លាហានជានិច្ចនិរន្ត 🙏🇰🇭

Address

Battambang

Website

Alerts

Be the first to know and let us send you an email when Lover Environment and Society Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share