01/08/2023
តម្លៃប្រេងសាំងកើនឡើង
======
តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួង ពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣ គឺប្រេង សាំងធម្មតាមានតម្លៃចំនួន៤ពាន់៥៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន៤០០រៀល បើធៀបទៅ ការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់៤៥០រៀលក្នុង១លីត្រ ដែលតម្លែនេះ គឺកើនឡើងចំនួន៤៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុង មួយលីត្រ ដើម្បី ជាការទប់ស្កាត់តម្លៃ ប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
។។។។