Rothnak

Rothnak IT and Tech,
Telegram: https://t.me/rothnak098

15/06/2026

អបអរសាទរ​ អ្នកឈ្នះកាស​ Sony 2 រង្វាន់​ RN Electronics

🏦 Episode 10: សន្សំ ឬ វិនិយោគ?មនុស្សជាច្រើនសួរថា៖“ខ្ញុំគួរសន្សំលុយ ឬវិនិយោគ?”ចម្លើយគឺ៖ អ្នកត្រូវការទាំងពីរ។💵 ការសន្សំ✅ ហ...
15/06/2026

🏦 Episode 10: សន្សំ ឬ វិនិយោគ?

មនុស្សជាច្រើនសួរថា៖
“ខ្ញុំគួរសន្សំលុយ ឬវិនិយោគ?”

ចម្លើយគឺ៖ អ្នកត្រូវការទាំងពីរ។

💵 ការសន្សំ
✅ ហានិភ័យទាប
✅ អាចដកប្រើបានងាយ
✅ សាកសមសម្រាប់ Emergency Fund
❌ លុយកើនយឺត

📈 ការវិនិយោគ
✅ មានឱកាសកើនលឿនជាង
✅ អាចជួយឱ្យលុយឈ្នះអតិផរណា (Inflation)
✅ សាកសមសម្រាប់គោលដៅរយៈពេលវែង
❌ តម្លៃអាចឡើង និងចុះក្នុងរយៈពេលខ្លី

💡 មេរៀន៖

ការសន្សំ គឺសម្រាប់ការពារខ្លួនពីរឿងមិនរំពឹងទុក។

ការវិនិយោគ គឺសម្រាប់កសាងទ្រព្យសម្បត្តិក្នុងរយៈពេលវែង។

សន្សំសម្រាប់សុវត្ថិភាព។
វិនិយោគសម្រាប់ការរីកចម្រើន។

📝 បងប្អូនបច្ចុប្បន្ន ផ្តោតលើការសន្សំ ឬការវិនិយោគ?

Telegram Group: https://t.me/usstockcambo

🤖 AI ថ្មី Fable 5 បច្ចុប្បន្នមិនទាន់អនុញ្ញាតឱ្យប្រើក្រៅសហរដ្ឋអាមេរិក (USA) នៅឡើយទេ។ខ្ញុំគិតថា វាអាចជាយុទ្ធសាស្ត្រទីផ្សារ...
14/06/2026

🤖 AI ថ្មី Fable 5 បច្ចុប្បន្នមិនទាន់អនុញ្ញាតឱ្យប្រើក្រៅសហរដ្ឋអាមេរិក (USA) នៅឡើយទេ។

ខ្ញុំគិតថា វាអាចជាយុទ្ធសាស្ត្រទីផ្សារមួយផងដែរ ដើម្បីបង្កើនការចាប់អារម្មណ៍ និងបង្កើត FOMO (Fear of Missing Out) មុនពេលបើកឱ្យប្រើជាសកល។ នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ 😊

បើថ្ងៃណាមួយ Fable 5 អាចប្រើបាននៅកម្ពុជា 🇰🇭 តើអ្នកនឹងចំណាយប្រាក់ដើម្បីប្រើវាដែរឬទេ? 💭

📈 S&P 500 ឆ្នាំមុន និងឆ្នាំនេះ បង្ហាញថា “ពេលវេលា” គឺជាមិត្តល្អបំផុតរបស់អ្នកវិនិយោគ។💰 សន្សំជាប្រចាំ📊 វិនិយោគជាប្រចាំ⏳ ទុក...
12/06/2026

📈 S&P 500 ឆ្នាំមុន និងឆ្នាំនេះ បង្ហាញថា “ពេលវេលា” គឺជាមិត្តល្អបំផុតរបស់អ្នកវិនិយោគ។

💰 សន្សំជាប្រចាំ
📊 វិនិយោគជាប្រចាំ
⏳ ទុកឱ្យពេលវេលាធ្វើការជំនួសអ្នក

កុំរង់ចាំឱ្យមានលុយច្រើនទើបចាប់ផ្តើមវិនិយោគ។ ចាប់ផ្តើមតិចៗថ្ងៃនេះ អនាគតអ្នកនឹងអរគុណខ្លួនឯង។ 🚀

រូបភាព​ original ក្នុង​ comment និង​ telegram group.

Telegram Group: https://t.me/usstockcambo

រកលុយបានច្រេីន​ គួរចេះសន្សំ​ និងវិនិយោគមួយឆ្នាំយកតែ​ 22% បានហេីយ
12/06/2026

រកលុយបានច្រេីន​ គួរចេះសន្សំ​ និងវិនិយោគ
មួយឆ្នាំយកតែ​ 22% បានហេីយ

ពេលខ្ញុំនិយាយអំពីរឿងវិនិយោគភាគហ៊ុន មានមតិខ្លះគិតថា​ខ្ញុំអួត ឬនិយាយខុសជំនាញ ដោយសារ​ខ្ញុំបានរៀនផ្នែក IT តែមកនិយាយអំពីវិនិយោគភាគហ៊ុនវិញ។

ប្រធានបទនេះអាចជាថ្មីសម្រាប់ប្រជាជនខ្មែរ តែវាមិនថ្មីទេសម្រាប់ប្រជាជននៅបរទេស ដូចជា កូរ៉េ អាមេរិក ជាដើម។ ជាពិសេសសម្រាប់យុវជន និងអ្នកដែលធ្វើការជា Software Engineer វាជារឿងធម្មតាដែលពួកគេយល់ដឹងជាប្រចាំទៅហេីយ។ ហេីយភាគច្រេីនអ្នកដឺលគាត់មិនសូវមានពេលទៅតាមដានរឿង​ ពត៌មានរាល់ថ្ងៃ​ ពួកគាត់​ វិនិយោគជាមួយ​ Index Fund ដូចជា​ S&P 500 ឬ​ VOO ក៏គាត់អាចចំណេញបានរាល់ឆ្នាំផងដែរ។ ជាក់ស្តែងបងប្អូនអាចមេីលទលេី​ រូបភាពខាងក្រោម​ មួយឆ្នាំមិនក្រោម​ 10% ទេ។ ហេីយបេីមេីល​ 5 ឆ្នាំ​ ចំណេញបានរហូតដល់ទៅ​ 100%។ ហេីយគាភច្រេីន​ SWE នៅ​ ក្រៅប្រទេស​ ជាជឿរជាក់ទៅលេី​ S&P 500 ច្រេីន​។

ចំណោទមួយពីបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំគឺ នៅពេលដែលខ្ញុំមានការងារធ្វើ ហើយអាចរកប្រាក់ចំណូលបាន ខ្ញុំបានយកលុយទៅដាក់ក្នុងធនាគារ រាប់ឆ្នាំ ដោយមិនបានការប្រាក់សោះ។ ចាប់តាំងពីនោះមក ខ្ញុំបានសម្រេចចិត្តស្វែងយល់បន្ថែមអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ។​

វាបានជួយខ្ញុំក្នុងការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព កាន់តែច្រើនជាងមុន ដូចជា៖ សន្សំវា ធ្វើបច្ចុប្បន្នភាព និងវិនិយោគ ដើម្បីឲ្យលុយនោះអាចបង្កើតប្រាក់ចំណូលបន្ថែមវិញឲ្យខ្ញុំបានផងដែរ។ សម្រាប់ខ្ញុំ គ្រប់គ្នាប្រហែលជាត្រូវចាប់ផ្តើមពី 0 ទៅ 100 ដូចគ្នា។

ការវិនិយោគមិនត្រូវការលុយ​ច្រេីនទេ​ ចាំផ្តេីមសន្សំពី​មួខែ​ 100$ ឬ​ 200$ ក៏បានដែរ។ ហេីយគ្មានអ្នកណាមកបោកយេីងបានទេ​ ព្រោះយេីងបង្កេីតគណនីខ្លួន​ឯង​ វិនិយោគស្តុកខ្លួនឯង​ សម្រាច់ចិត្តខ្លួនឯង​ ទងអស់។ អ្វីដែរត្រូវធ្វេីគី​ ខំរៀនស្វែងយល់បន្ថែម​ របៀបវិនិយោគអោយបានជោគជ័យ​ ដូចអ្នកវិនិយោគផ្សេងៗ។

បងប្អូនគិតយ៉ាងដូចម្តេច? តើបងប្អូនចង់អោយខ្ញុំនិយាយបន្តអំពីប្រធានបទនេះទៀតដែរឬទេ? ខុសត្រូវត្រង់ណាបងប្អូនជួយកែតម្រូវ​ ផង​ អរគុណច្រេីន🙏🌱💹

🛡️ Episode 8: មុនវិនិយោគ តើអ្នកមាន Emergency Fund ហើយឬនៅ?មនុស្សជាច្រើនរៀនពីការវិនិយោគ ប៉ុន្តែភ្លេចរឿងសំខាន់មួយ…👉 Emergen...
09/06/2026

🛡️ Episode 8: មុនវិនិយោគ តើអ្នកមាន Emergency Fund ហើយឬនៅ?

មនុស្សជាច្រើនរៀនពីការវិនិយោគ ប៉ុន្តែភ្លេចរឿងសំខាន់មួយ…

👉 Emergency Fund

ស្រមៃថា អ្នកកំពុងវិនិយោគបានល្អ 📈

ប៉ុន្តែភ្លាមៗមាន៖

🚗 ឡានខូច
🏥 ចំណាយព្យាបាល
😥 បាត់បង់ការងារ
🏠 ចំណាយបន្ទាន់ផ្សេងៗ

បើគ្មាន Emergency Fund អ្នកអាចត្រូវបង្ខំចិត្តលក់ការវិនិយោគរបស់អ្នក នៅពេលដែលទីផ្សារកំពុងធ្លាក់។

នោះហើយជាមូលហេតុដែលអ្នកជំនាញហិរញ្ញវត្ថុជាច្រើនណែនាំឱ្យមាន Emergency Fund ស្មើនឹងចំណាយប្រចាំខែ 3-6 ខែ មុនពេលវិនិយោគធំៗ។

💡 មេរៀន៖

Emergency Fund មិនមែនសម្រាប់រកចំណេញទេ។

វាគឺជាខ្នើយសុវត្ថិភាព ដែលជួយឱ្យអ្នកអាចបន្តវិនិយោគបានដោយស្ងប់ចិត្ត ទោះបីជាជីវិតមានរឿងមិនរំពឹងទុកក៏ដោយ។

📝 តើបងប្អូនមាន Emergency Fund ប៉ុន្មានខែហើយ?

Telegram Group: https://t.me/usstockcambo

Address

Chhouk

Alerts

Be the first to know and let us send you an email when Rothnak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category