26/07/2025
បរិច្ចាគឈាម ជួយសង្រ្គោះជីវិត!
ក្រសួងសុខាភិបាល សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងស្មារតីសាមគ្គីភាព បុព្វហេតុមនុស្សធម៌ និងការគាំទ្រដល់វីរកងទ័ពកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន ដើម្បីជួយជីវិតជនរងគ្រោះ និងអ្នកជំងឺមានតម្រូវការឈាម ជាពិសេសត្រៀមជួយវីរកងទ័ពរបស់យើង ដែលត្រូវការចាំបាច់។ បងប្អូនប្រជាពលរដ្ឋ អាចចុះឈ្មោះបរិច្ចាគឈាម តាមរយៈការស្កែន QR Code ខាងលើ ឬចុចតំណភ្ជាប់ (Link ) ខាងក្រោម ដើម្បីបំពេញទម្រង់ព័ត៌មានចុះឈ្មោះជាមុន ដេីម្បីងាយស្រួលក្រុមការងារទំនាក់ទំនង អញ្ជើញមកបរិច្ចាគឈាម។
👉 តំណភ្ជាប់៖ https://docs.google.com/forms/d/e/1FAIpQLSdrzBizu7Rl04qr1TbKVp5Npr8BLn_X7OsWFsotXZPYUeJLtQ/viewform
បងប្អូនប្រជាពលរដ្ឋ អាចជ្រើសរើសទីកន្លែងបរិច្ចាគឈាម ដែលនៅជិតបំផុត និងលេខទំនាក់ទំនងព័ត៌មាន ដូចខាងក្រោម៖
-រាជធានីភ្នំពេញ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (015 969 997, 061 300 080, 068 927 822)
- បណ្តាខេត្ត នៅគ្រប់មណ្ឌលផ្តល់ឈាមខេត្ត (ស្ថិតនៅក្នុងមន្ទីរពេទ្យខេត្ត) ទំនាក់ទំនងព័ត៌មាន៖ (កណ្តាល 087 855 369) (កែប 011 348 687) (កោះកុង 081 997 169) (ក្រចេះ 012 637 657) (កំពងស្ពឺ 086 226 977) (កំពង់ចាម 077 858 516) (កំពង់ឆ្នាំង 097 97 100 54) (កំពង់ធំ 012 938 003) (កំពត 097 722 0606) (តាកែវ 012 681 403) (ត្បូងឃ្មុំ 097 968 9292) (បន្ទាយមានជ័យ 012 786 332) (ប៉ៃលិន 015 70 22 55) (បាត់ដំបង 012 677 218) (ពោធិ៍សាត់ 092/070 695 973) (ព្រៃវែង 012 987 328) (ព្រះវិហារ 012 478 867) (ព្រះសីហនុ 098 632 828) (មណ្ឌលគិរី 088 341 0098) (រតនគិរី 097 5888 860) (សៀមរាប 085 728 866) (ស្ទឹងត្រែង 097 598 6111) (ស្វាយរៀង 015 566 662) (ឧត្តរមានជ័យ 098 899 383)។
👉ភ្ជាប់ជាមួយវីដេអូរបៀបនៃការចុះឈ្មោះ៖ https://www.youtube.com/watch?v=arwS7meZ73I
🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube