Story Media

Story Media LIFE IN FOCUS

03/01/2026

តើកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយបៀបណា?

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសៅរ៍ ទី៣ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីបើកការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលលើប្រទេសអាមេរិកខាងត្បូងមួយនេះ។ លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។

លោក ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក Delta Force។ ប៉ុន្តែថាតើកងកម្លាំងនេះអាចចូលចាប់ខ្លួនលោក ម៉ាឌូរ៉ូក្នុងប្រទេសវ៉េណេស៊ុយបានយ៉ាងដូចម្ដេច?

ក្រុមអ្នកវិភាគខ្លះយល់ថាប្រសិនបើសហរដ្ឋអាមេរិកពិតជាបានចាប់ខ្លួនលោក ម៉ាឌូរ៉ូបានពិតមែន នោះប្រតិបត្តិការនេះអាចធ្វើឡើងតាមរយៈការសហការជាមួយផ្ទៃក្នុងវ៉េណេស៊ុយអេឡា ជាជាងការពឹងផ្អែកលើកម្លាំងបាយទាំងស្រុង។

* រនុកក្នុង

នៅក្នុងសេណារីយ៉ូនេះ លោក ម៉ាឌូរ៉ូមិនត្រូវបានផ្ទៃក្នុងធ្វើរដ្ឋប្រហារនោះទេ តែអាចត្រូវបានបោះបង់ចោលយ៉ាងស្ងៀមស្ងាត់។ ក្នុងន័យនេះមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួរកងកម្លាំងសន្តិសុខ ឬយោធាវ៉េណេស៊ុយអេឡា ប្រហែលជាបានដកខ្លួនចេញពីការការពាររូបលោក ឬក៏អាចសហការ និងជួយសម្របសម្រួលដល់កងកម្លាំងអាមេរិក។ ប្រព័ន្ធដឹកនាំតាមបែបផ្ដាច់ការជាញឹកញាប់តែងតែដួលរលំតាមផ្លូវមួយនេះ ពោលគឺភាពស្មោះត្រង់ក្នុង ចំណោមមន្ត្រីធំៗបានបាត់បង់នៅក្រោមការដាក់ទណ្ឌកម្ម ការភ័យខ្លាចពីការកាត់ទោស និងការដណ្ដើមអំណាចគ្នា។ នៅពេលអំណាចរដ្ឋាភិបាលចុះទន់ខ្សោយ ការរស់រាន ឬការការពារអំណាចជីវិតនយោបាយរបស់ពួកគេស្ថិតនៅជាអាទិភាពកំពូល។ កាលពីអតីតកាល អតីតមេដឹកនាំប៉ាណាម៉ា លោក Manuel Noriega ក៏ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកទម្លាក់ចេញពីអំណាចដែរកាលពីឆ្នាំ១៩៨៩ តាមរយៈការសហការជាមួយក្រុមមន្ត្រី ក្នុងប្រទេសប៉ាណាម៉ាតែម្ដង។

* ការវាយឆ្មក់លឿនដូចផ្លេកបន្ទោរ

ក្នុងសេណារីយ៉ូទី២នេះ គឺការធ្វើប្រតិបត្តិការលឿនដូចផ្លេកបន្ទោរ តាមរយៈការកំណត់ទីតាំងច្បាស់លាស់ និងព័ត៌មានសម្ងាត់។ ប្រតិបត្តិការនេះតម្រូវឱ្យមានព័ត៌មានចារកម្មយ៉ាងលម្អិត និងច្បាស់លាស់បំផុតពីកន្លែងស្នាក់នៅរបស់លោក ម៉ាឌូរ៉ូ ការគ្រប់គ្រងដែនអាកាសបណ្ដោះអាសន្ន និងការបង្ហើយប្រតិបត្តិការឱ្យបានលឿនបំផុតដើម្បីបញ្ចៀសកុំឱ្យមានប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំក្នុងទីក្រុងការ៉ាកាស។ កន្លងមក សហរដ្ឋអាមេរិកបានដឹកនាំប្រតិបត្តិការលឿនដូចផ្លេកបន្ទោរបែបនេះដែរ គួរឱ្យកត់សម្គាល់ប្រតិបត្តិការសម្លាប់មេដឹកនាំអាល់កៃដា Osama bin Laden កាលពីឆ្នាំ២០១១។

* ការលួងលោមឱ្យចូលអន្ទាក់

ក្នុងសេណារីយ៉ូទី៣គឺជាការបោកបញ្ឆោត និងលួងលោមឱ្យដើរចូលអន្ទាក់។ ជំនួសឱ្យការឆ្មក់វាយប្រហារចូលវិមានប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ប្រហែលជាត្រូវបានលួងលោមថាលោកត្រូវបានគេនាំខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព និងចូលរួមក្នុងកិច្ចចរចាសម្របសម្រួលណាមួយជាដើម។ វិធីសាស្ត្រនេះមានគោលបំណងកាត់បន្ថយអំពើហិង្សា និងបញ្ចៀសភាពចលាចលតាមដងផ្លូវ។

សម្រាប់មេដឹកនាំមួយចំនួន ការធ្វើដំណើរ និងការចរចាគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់។ ពីព្រោះនៅពេលដែលពួកគេដើរចេញពីរង្វង់នៃការការពារដ៏រឹងមាំ នោះការពារនឹងថយចុះប្រសិទ្ធភាព ឬបាត់បង់ប្រសិទ្ធភាពតែម្ដង។ តាមរយៈសេណារីយ៉ូទាំង៣ខាងលើ អ្វីៗត្រូវបានត្រៀមចំអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំមករបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ព្រមទាំងការទិញទឹកចិត្តក្រុមមន្ត្រីស្និទ្ធនឹងលោក ម៉ាឌូរ៉ូ។ ចូរកុំភ្លេចថា លោក ត្រាំ បានចេញបញ្ជារួចហើយឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕

03/01/2026

⭕️ថៃ ទឹកសមុទ្រជោរជន់ឡើងខុសប្រក្រតី ល៨ចតាមផ្លូវមាត់ឆ្នេរឈុនបុរី ខេត្តឈុនបុរី ប្រទេសថៃ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ / Rescue Thailand

03/01/2026

⭕️ព័ត៌មានបឋម ខណៈនេះមានករណីអគ្គិភ័យកំពុងតែឆាបឆេះកន្លែងកែច្នៃប្រេងខ្មៅមួយកន្លែងដែលស្ថិតនៅ ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ស្ពឺ វេលាម៉ោង ១៦:៣០ នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ។

03/01/2026

⭕️ស៊ែរទាំងអស់គ្នាបងប្អូន នេះជាវីដេអូភស្តុតាង បញ្ជាក់ ថាថៃបានបំផ្លាញបេតិកភណ្ឌពិភពលោក។(ប្រាសាទព្រះវិហារ)

មេទ័ពខ្លារបស់កម្ពុជាដ៏អង់អាចក្លាហាន ក្រាញននៀលច្បាំងជាមួយទ័ពសៀមដើម្បីការពារជាតិមាតុភូមិ..🙏❤️🇰🇭
01/01/2026

មេទ័ពខ្លារបស់កម្ពុជាដ៏អង់អាចក្លាហាន ក្រាញននៀលច្បាំងជាមួយទ័ពសៀមដើម្បីការពារជាតិមាតុភូមិ..🙏❤️🇰🇭

01/01/2026

ទឹកចិត្តរបស់សម្ដេចពុក ចំពោះវីរៈកងទ័ពទាំង 18 រូប និងក្រុមគ្រួសារ។ 1/1/2026

31/12/2025

សាធុសាធុ យោធាកម្ពុជាទាំង ១៨នាក់ បានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីឃ្លាតមាតុប្រទេស និងក្រុមគ្រួសារជាង១៥០ថ្ងៃ🙏🙏

31/12/2025

គាត់រំភើបចិត្តពេក ច្រឡំស្លៀករ៉ូ..!!បប្រព..!!ន្ធមក😄❤️🇰🇭

រូបភាពដ៏ស្រស់ស្អាត នៅពីក្រោយវាំងនន នៃការដោះលែង និងមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ របស់វីរកងទ័ពខ្មែរយើងទាំង ១៨រូប ក្រោ...
31/12/2025

រូបភាពដ៏ស្រស់ស្អាត នៅពីក្រោយវាំងនន នៃការដោះលែង និងមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ របស់វីរកងទ័ពខ្មែរយើងទាំង ១៨រូប ក្រោយពីកងទ័ពថៃ ប្រើប្រាស់ល្បិចចាប់ទៅដោយខុសច្បាប់ ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ នាខែកក្កដាកន្លងមក ។
ជាបឋម ប្រជាជនខ្មែរជាង ១៧លាននាក់ សូមគោរពអរគុណដល់៖
• ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក 🇺🇸
• ឯកឧត្តម Xi Jinping ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន 🇨🇳
• ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី 🇲🇾

31/12/2025

សម្លេងស្រែកហ៊ោ ពោរពេញទៅដោយក្តីរំភើប 🇰🇭 🤍✨

វីរកងទ័ពយើងមកដល់ហើយទាំង ១៨នាក់គ្រប់ចំនួន!
31/12/2025

វីរកងទ័ពយើងមកដល់ហើយទាំង ១៨នាក់គ្រប់ចំនួន!

Address

Kampong Cham

Telephone

0964897071

Website

Alerts

Be the first to know and let us send you an email when Story Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category