31/05/2025
ក្នុងនាមជាមនុស្សម្នាក់ មិនត្រូវខកខាន នឹងរឿងទាំងនេះឡើយ។
នៅពេលដែលអ្នកមានលុយ អ្នកមិនត្រូវសន្សំសំចៃទេ ដោយមិនហ៊ានបរិភោគអាហារផ្សេងៗឡើយ ព្រោះវាអាចបំផ្លាញសុខភាពអ្នក បានយ៉ាងងាយ អ្នកត្រូវតែចងចាំថាមានតែសុខភាពល្អទេ ដែលអាចឱ្យអ្នក រកលុយបានបន្តទៀត។
មានសំណាង មិនត្រូវចាំទេ អ្នកត្រូវតែចេះ ទៅដើរលេងគ្រប់ទីកន្លែង ព្រោះពេលអ្នកចាស់ទៅ អ្នកមិនអាចដើរលេងបានទៀតទេ នោះជីវិតអ្នក នឹងគ្មានន័យ។
អ្នកត្រូវតែចេះរក្សា ស្នេហាអ្នកឱ្យបានល្អ ព្រោះបើវារបូតទៅ អ្នកមិនអាចចាប់មកវិញបានទេ នោះជីវិតអ្នក នឹងបាត់បង់ភាពស្រស់ស្អាត ជាមិនខានឡើយ។
បើអ្នកមានរឿង អ្នកមិនត្រូវទ្រាំទេ ត្រូវតែនិយាយចេញមក ដើម្បីដោះស្រាយ បើទុកយូរ មិនល្អចំពោះសុខភាពអ្នកឡើយ នោះអ្នកនឹងរស់នៅក្នុងភាពទុក្ខសោក។
អ្នកមិនត្រូវចងគំនុំ ជាមួយអ្នកដទៃទេ ត្រូវតែរៀនចេះអត់ឱនទើបល្អ មានតែការចេះអត់អោឱនឱ្យគ្នាទេ ទើបជីវិតមានន័យ ហើយអ្នកអាចរស់នៅ បានយ៉ាងសប្បាយរីករាយ៕
By (Thmey Thmey)
saturday,31,05,2025
Happy day
#វត្តដូនម៉ៅ