31/05/2024
របៀបធ្វើស៊ុបមាន់ខ្មៅគ្រឿងផ្សំមាន់ខ្មៅ
គ្រឿងថ្នាំចិនសែរស្ងោរមាន់ ១ កញ្ចប់
អំបិល ទឹកត្រី ស្ករ ម្សៅស៊ុបមើមខ្ញី ខ្ទឹមសរបៀបធ្វើដាំទឹកឱ្យពុះដាក់ស្ងោរមាន់ខ្មៅហើយបន្ទាប់មកស្រង់ចេញទុកមួយអន្លឺ។
លីងខ្ទឹមសឲ្យឈ្ងុយ រួចចាក់ទឹកត្រីចូល អំបិល និងស្ករ កូរឲ្យឈ្ងុយ ទើបចាក់ទឹកចូលដាំឲ្យពុះពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ ដាក់ថ្នាំចិនចូល ដាក់រំងាស់ កុំគ្របគម្របឆ្នាំង (បើគ្របនឹងធ្វើឲ្យទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម)នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត ជាការស្រេច។(ស៊ុបនេះត្រូវទទួលទាននៅពេលក្តៅៗទើបឆ្ងាញ់)