FBI News Today

  • Home
  • FBI News Today

FBI News Today ព័ត៌មានសម្រាប់ប្រជាជន Tel /081225234

អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា...
14/08/2026

អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ

(កំពង់ចាម) ក្នុងឱកាសបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៦វត្ត ក្នុងស្រុកបាធាយ ដែលពិធីនេះរៀបចំធ្វើឡើងស្ថិតនៅវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

គួររំលឹកថា បើតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា គឺស្ថិតក្នុងឱកាសបុណ្យចូលព្រះវស្សា ព្រះសង្ឃគ្រប់ៗព្រះអង្គត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីអារាមវត្ត ហើយប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងចូលរួមឧបត្ថម្ភ ផ្គត់ផ្គង់ដល់ព្រះសង្ឃ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្រៅពីការចូលរួមក្នុងពិធីសាសនា ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃ ក៏ជាការបង្ហាញពីការចូលរួមថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិកម្ពុជា។

សកម្មភាពទាំងនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គី សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងការថែរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរ និងការគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ ព្រោះរដូវវស្សាជារយៈពេលដែលព្រះសង្ឃគង់នៅក្នុងទីវត្តអារាម និងផ្តោតលើការសិក្សា សូត្រធម៌ និងប្រតិបត្តិធម៌វិន័យ ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) បានមានសង្ឃដីការថា បច្ច័យដែល បានប្រគេនក្នុងថ្ងៃនេះ គឺជាការរួមចំណែក កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តអារាម ដូចជា ការកសាងព្រះវិហារ សាលាឆាន់ កុដិ និងសំណង់សាធារណដែលផ្តល់ប្រយោជន៍ផ្សេងៗ ដើម្បីឱ្យវត្តអារាមមានភាពរីកចម្រើន និងអាចបម្រើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទបានយូរអង្វែង៕

_____លោក Kevin Smith ជនជាតិអង់គ្លេស និងជាអ្នកគាំទ្រកម្ពុជាយ៉ាងសកម្ម បានទទួលការវះកាត់សង្គ្រោះបន្ទាន់ ក្រោយរងរបួសបាក់ឆ្អឹង...
14/08/2026

_____លោក Kevin Smith ជនជាតិអង់គ្លេស និងជាអ្នកគាំទ្រកម្ពុជាយ៉ាងសកម្ម បានទទួលការវះកាត់សង្គ្រោះបន្ទាន់ ក្រោយរងរបួសបាក់ឆ្អឹងដៃយ៉ាងធ្ងន់ធ្ងរ អំឡុងពេលហ្វឹកហាត់កីឡាកាសនៅរាជធានីភ្នំពេញ ដែលរបួសនេះលោកអះអាងថា អាចធ្វើឱ្យដៃឆ្វេងរបស់លោកប្រឈមនឹងការពិការមិនអាចកម្រើកបាន។

អភិបាលក្រុងកំពង់ចាម ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក លី សុវណ្ណ អភិបាលនៃគណៈអភិប...
14/08/2026

អភិបាលក្រុងកំពង់ចាម ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអមដំណើរជាមួយលោកជំទាវ អុឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតច្រាំងទន្លេ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាពីស្ថានភាពជាក់ស្តែង និងពិនិត្យលទ្ធភាពចាត់វិធានការចាំបាច់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបាក់ស្រុតច្រាំងបន្ថែមទៀត។

#កំពង់ចាម #បាក់ស្រុតច្រាំងទន្លេ #ព័ត៌មានកម្ពុជា

05/08/2026

⚡កីឡាករបាល់ទាត់ថៃម្នាក់បានបាត់បង់ជីវិតនៅលើទីលាន បន្ទាប់ពីរងការវាយប្រហារដោយរន្ទះបាញ់
👇

បំពានក្រមសីលធម៌វិជ្ជាជីវៈ៖ អតីតប្រធានមណ្ឌលសុខភាពសិត្បូ លោក ឈុន ផល្លី ត្រូវផ្អាកការប្រកបមុខរបររយៈពេល ២ឆ្នាំ____________នៅ...
05/08/2026

បំពានក្រមសីលធម៌វិជ្ជាជីវៈ៖ អតីតប្រធានមណ្ឌលសុខភាពសិត្បូ លោក ឈុន ផល្លី ត្រូវផ្អាកការប្រកបមុខរបររយៈពេល ២ឆ្នាំ
____________
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលគណៈគិលានុបដ្ឋាកជាតិ សម្រេចដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគិលានុបដ្ឋាក និងផ្អាកមិនអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករយៈពេលចំនួន ២ ឆ្នាំ ចំពោះគិលានុបដ្ឋាក ឈុន ផល្លី ដែលជាសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា ក្រោយបានប្រព្រឹត្តសកម្មភាពដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក អនុវត្តបច្ចេកទេសការសង្គ្រោះ៖បឋមមិនស្របតាមបច្ចេកទេស។

សេចក្តីសម្រេចដកហូតអាជ្ញាបណ្ណនេះ បានធ្វើឡើងព្រមគ្នាកាលពីថ្ងៃទី០៤ ខែសីហាម្សិលមិញនេះ ពោលគឺដំណាលគ្នាជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ចប់ភារកិច្ច លោក ឈុន ផល្លី មន្ត្រីសុខាភិបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្តាល ពីមុខតំណែងជា «ប្រធានមណ្ឌលសុខភាពសិត្បូ» ដោយឱ្យមកបម្រើការងារជាមន្ត្រីធម្មតាវិញ៕

#គណៈគិលានុបដ្ឋាកកម្ពុជា #ក្រសួងសុខាភិបាល #វិជ្ជាជីវៈគិលានុបដ្ឋាក #ខេត្តកណ្តាល #ព័ត៌មានជាតិ

05/08/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅភូមិសាស្ត្រកើតមានគ្រោះថ្នាក់ច្រើន

សម្ដេចយាយ«ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ដែលជាអគ្គមគ្គទេសក៍...
03/08/2026

សម្ដេចយាយ«ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ឆន្ទៈមោះមុត និងម៉ឺងម៉ាត់បំផុត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ និងការអភិវឌ្ឍជាតិមានភាពរីកចម្រើនលើ គ្រប់វិស័យ ជាពិសេសបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រក្នុងសង្គមជាតិ និងលើកតម្កើង កិត្យានុភាពជាតិនៅលើឆាកជាតិ និងអន្តរជាតិ។»

កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាអ...
03/08/2026

កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាអភិបាលកិច្ចល្អ នាថ្ងៃស្អែកនេះ

គណៈកម្មការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាអភិបាលកិច្ចល្អ បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ប្រតិភូអាស៊ានដែលនឹងមកចូលរួមកិច្ចប្រជុំនាថ្ងៃស្អែក។

ដើម្បីសម្រួលដល់ការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ គណៈកម្មការ បានរៀបចំទីតាំងសម្រាប់ធ្វើបទសម្ភាសន៍ជាមួយប្រតិភូមកពីបណ្ដាប្រទេសនានា និងភាគីពាក់ព័ន្ធ នៅក្នុងមណ្ឌលព័ត៌មាន ACCSM Media Center។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារលិខិតជូនពរជូន សម្តេច...
03/08/2026

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារលិខិតជូនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៤ឆ្នាំ ឈានចូល ៧៥ ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃ ចេញប្រកាស ផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ចំណុះអគ...
24/07/2026

ក្រសួងមហាផ្ទៃ ចេញប្រកាស ផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។

Address


Website

Alerts

Be the first to know and let us send you an email when FBI News Today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share