AI Ready ASEAN-Cambodia

AI Ready ASEAN-Cambodia Sophanak has extensive experience in digital literacy, ICT in education

24/05/2025

គម្រោង ការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI RAP)

ប្រវត្តិគម្រោង
គម្រោង AI Ready ASEAN ដឹកនាំដោយមូលនិធិអាស៊ាន និងគាំទ្រដោយក្រុមហ៊ុន Google.org គឺជាកម្មវិធីថ្នាក់តំបន់ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដតាមរយៈ Hour of Code ដែលជាចលនាសកលដើម្បីណែនាំវិទ្យាសាស្ត្រកុំព្យូទ័រដល់មនុស្សគ្រប់វ័យ។ គម្រោងនេះមានគោលបំណងធ្វើឱ្យការសរសេរកូដ និង AI ក្លាយជារឿងសាមញ្ញ សប្បាយ និងអាចប្រើប្រាស់បានសម្រាប់សិស្ស គ្រូបង្រៀន ឪពុកម្តាយ និងសហគមន៍នៅទូទាំងបណ្តាប្រទេសអាស៊ាន។

បេសកម្ម
ក្រុមការងារមានបេសកកម្មដឹកនាំ និងគ្រប់គ្រងគម្រោង “ការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត” (AI Ready ASEAN) ដើម្បីឱ្យសម្រេចបានតាមគោលដៅក្នុងការផ្ដល់ចំណេះដឹងចាំបាច់ អំពីអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy) ដល់យុវជន គ្រូបង្រៀន និងមាតាបិតា ឬអាណាព្យាបាលសិស្ស សរុបប្រមាណ ១៦៦,៧៥០នាក់ ទូទាំងប្រទេសកម្ពុជាដើម្បីអាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ និងក្លាយជាជំនាញដ៏សំខាន់សម្រាប់ថ្ងៃអនាគត។

គោលដៅនៃគម្រោង
: ការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសប្បនិម្មិត (AI Ready ASEAN) គឺជាគម្រោងកម្រិតតំបន់ ដែលគ្របដណ្ដប់ប្រទេសជាសមាជិក អាស៊ាន(AMS) ហើយមានគោលបំណងផ្ដល់ចំណេះដឹងចាំបាច់ អំពីអក្ខរកម្មបញ្ញាសប្បនិម្មិត (AI Literacy) ដល់យុវជន គ្រូបង្រៀន និងមាតាបិតា ឬអាណាព្យាបាលសិស្ស សរុបប្រមាណ ៥,៥លាននាក់ ក្នុងតំបន់ ដើម្បីអាចប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ និងក្លាយជាជំនាញដ៏សំខាន់សម្រាប់ថ្ងៃអនាគត។ គម្រោងនេះមានរយៈពេល ២ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែធ្នូ ឆ្នាំ២០២៦ ដែលអនុវត្តទូទាំង២៥រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា និងមានសាលាគោលដៅសរុបចំនួន៤០០សាលា។ គម្រោងនេះនឹងផ្ដល់ផលជះជាវិជ្ជាមានដល់អ្នកទទួលផលចុងក្រោយសរុបចំនួន ១៦៦,៧៥០នាក់ ដែលរួមមានយុវជនប្រមាណ ១២៥,០៦២នាក់ លោកគ្រូអ្នកគ្រូប្រមាណ ៣៣,៣៥០នាក់ និងមាតាបិតា ឬអាណាព្យាបាលសិស្សប្រមាណ ៨,៣៣៨នាក់ និងលោកគ្រូអ្នកគ្រូ។

Address

Veal Vong
Kampong Chnang
040303

Alerts

Be the first to know and let us send you an email when AI Ready ASEAN-Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share