GK W សុជាតិ

  • Home
  • GK W សុជាតិ

GK W សុជាតិ សួស្តី page GK W សុជាតិ follow likeម្នាក់មួយផង។សូមអរគុណ។

សូមបងប្អូនតាមដានផេកច្បាស់ការណ៍បានហើយ
03/08/2025

សូមបងប្អូនតាមដានផេកច្បាស់ការណ៍បានហើយ

03/08/2025

🇰🇭សូមបងប្អូនកុំចែករំលែករូបភាពឬវីដេរអូ ចល័តទ័ព ទីតាំងអាវុធ ទីតាំងលេណដ្ឋាន និងសកម្មភាពប្រយុទ្ធ របស់កងទ័ពយើងនៅលើបណ្តាញសង្គម🚫

03/08/2025

សុំយុវជនទាំងអស់តាមដានសភាពការណ៌! កាត់បនថយញាំស្រា​ វិកហាត់សរីរាងកាយអោយមាំមួន មើលទៅពូជសៀមមិនបញ្ចប់ការប្លន់ទឹកដីរបស់យើងទេ🇰🇭💪

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥អ្ន...
03/08/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

សូមអានឱ្យចប់ យល់ឱ្យច្បាស់ អនុវត្តឱ្យបានល្អ និងជួយផ្សព្វផ្សាយ!
01/08/2025

សូមអានឱ្យចប់ យល់ឱ្យច្បាស់ អនុវត្តឱ្យបានល្អ និងជួយផ្សព្វផ្សាយ!

ថៃបញ្ជូនយោធិនមកវិញតែ២រូប៖ កម្ពុជាបន្តជំរុញឱ្យបញ្ជូនយោធិនសេសសល់ឱ្យឆាប់តាមច្បាប់មនុស្សធម៌អន្តរជាតិកម្ពុជាបន្តជំរុញឱ្យភាគីថ...
01/08/2025

ថៃបញ្ជូនយោធិនមកវិញតែ២រូប៖ កម្ពុជាបន្តជំរុញឱ្យបញ្ជូនយោធិនសេសសល់ឱ្យឆាប់តាមច្បាប់មនុស្សធម៌អន្តរជាតិ

កម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំង ដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជាជំរុញដូច្នេះ ស្របពេលដែល ភាគីថៃបានប្រគល់កងកម្លាំងចំនួនត្រឹម ០២ រូបប៉ុណ្ណោះ នៅថ្ងៃទី០១ ខែសីហា នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ។
ក្នុងចំណោមយោធិនដែលថៃ ប្រគល់មកឱ្យនៅថ្ងៃទី០១ ខែសីហា នេះ គឺមានអនុសេនីយ៍ត្រី អាង អឿង វ័យ ៣៧ឆ្នាំ ពលបាលឯក ម៉ម វុទ្ធី វ័យ៥៣ឆ្នាំ។
យោធិនទាំងពីររូប ត្រូវបានបញ្ជូនមកវិញក្រោយសភាព ម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើង។

រូបថត៖AKP

ខ្មែរស្រលាញ់ខ្មែរ ❤សាមគ្គីគ្នាឈ្នះៗ💪🇰🇭🙏
01/08/2025

ខ្មែរស្រលាញ់ខ្មែរ ❤សាមគ្គីគ្នាឈ្នះៗ💪🇰🇭🙏

ក្នុងនាមគ្រិស្តសាសនិកខ្មែរមួយរូប ខ្ញុំសូមបងប្អូនគ្រិស្តបរិស័ទ្ធទាំងក្នុង និងក្រៅប្រទេសបន្តអធិស្ឋានទូលអង្វរសូមព្រះជាម្ចាស...
29/07/2025

ក្នុងនាមគ្រិស្តសាសនិកខ្មែរមួយរូប ខ្ញុំសូមបងប្អូនគ្រិស្តបរិស័ទ្ធទាំងក្នុង និងក្រៅប្រទេសបន្តអធិស្ឋានទូលអង្វរសូមព្រះជាម្ចាស់ផ្តល់កម្លាំង និងការពារអាយុជីវិតវីរៈកងទ័ពជួរមុខ ដែលកំពុងខិតខំការពារទឹកដីខ្មែរប្រឆាំងតបចំពោះការឈ្លានពានរបស់ចោរសៀម🙏

សម្រាប់បងប្អូនគ្រិស្តបរិស័ទ្ធនៅទូទាំងសកលលោក សូមជម្រាបជូនមិត្តសំលាញ់ ព្រះវិហារ និងអង្គការដៃគូអំពីការពិតនៃការ ឈ្លានពានទឹកដីខ្មែរ ការសំលាប់ជនសុីវិល ការទម្លាក់គ្រាប់បែកចង្កោមលើប្រជាជនខ្មែរ ការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ពីសំណាក់ចោរសៀម ព្រមទាំងលើកសំណូមពរអធិស្ឋានចាំយាម រហូតដល់ការណ៍នេះបានកន្លងផុតទៅ🙏

ទន្ទឹមនេះ សូមចាក់បញ្ចាំងរូបភាពទាំងនេះ និងរូបភាពប្រហាក់ប្រហែល ឬឃ្លីបវីដេអូអំពីការឈ្លានពានទឹកដីខ្មែរ នៅតាមព្រះវិហារ ឬអង្គការ សម្រាប់ជាប្រធានបទក្នុងការអធិស្ឋាន🙏

ដូចបងប្អូនបានដឹងស្រាប់ហើយថា រាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាទាំងមូលគឺជាប្រជាជាតិដែលស្រលាញ់សន្តិភាព និងតែងជ្រើសយកការដោះស្រាយជម្លោះដោយសន្តិភាព តាមរយៈច្បាប់ និងយន្តការអន្តរជាតិដែលមានស្រាប់។

ព្រះនៃយើងគឺជាព្រះនៃសេចក្តីពិត។ ដូចនេះ សូមឱ្យសេចក្តីពិត បានបង្ហាញទៅកាន់ពិភពលោកទាំងមូលថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាកំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារអំពើរឈ្លានពានរបស់សៀម។

ខ្ញុំ និងបងប្អូនរួមជំនឿទាំងអស់មានចំណែក ចូលរួមរក្សារការពិត និងចែករំលែកការពិត ស្របតាមផែនការដែលព្រះបានដាក់ខ្ញុំ និងបងប្អូនទាំងអស់គ្នាឱ្យកើតនៅលើទឹកដីខ្មែរ និងមានឈាមជ័រជាខ្មែរ។

ដោយសេចក្តីគោរពស្រលាញ់ និងនឹករលឹកបំផុត🙏knongnam krist sasanik khmer muoy roub khnhom saum bangobaaun krist bri sa tth teang knong ning krawbratesa bant athisthean toul angvor saum preahcheamcheasa phtal kamleang ning karpar ayouchivit vi r kangtp chuormoukh del kampoung khetkham karpar tukdei khmer brachheang tb champoh karochhleanpean robsa chaor siem🙏

samreab bangobaaun krist bri sa tth now touteang sakallok saumochomreab choun mittasaamleanh preahvihear ning angkokear daikou ampi karpit nei kar chhleanpean tukdei khmer kar saam leab chn so ei vil kar tomleak kreabbek changkom leu brachachn khmer karbamphlanh sambotte betekaphond piphoplok pisaamnak chaor siem promteang leuk saamnaumopr athisthean chayeam rhautadl kar nih ban kanlong phot tow🙏

tontum nih saum chak banhcheang roubpheap teangnih ning roubpheap braheak brahel ryy khli b videau ampi karochhleanpean tukdei khmer now tam preahvihear ryy angkokear samreab chea brathanobt knong karoathisthean🙏

dauch bangobaaun ban doeng srabhaey tha reachorodthaphibeal ning brachacheate kampouchea teangmoul kuchea brachacheate del sralanh santiphap ning teng chreusa yk kar daohsray chomloh daoyosantiphap tamory chbab ning yontokear antorchate del meanosrab .

preah nei yeung kuchea preah nei sechaktei pit . dauchnih saum aoy sechaktei pit ban bangheanh towkean piphoplok teangmoul tha bratesa kampouchea ning brachachn kampouchea kampoung rongokroh thngonthngor daoysaar ampeu r chhleanpean robsa siem .

khnhom ning bangobaaun ruom chomnue teangoasa mean chamnek chaulruom roksaa rka r pit ning chekromlek karpit srabteam phenkar del preah ban dak khnhom ning bangobaaun teangoasaknea aoy kaet now leu tukdei khmer ning mean chheamchr cheakhmer .

daoy sechaktei korp sralanh ning nukarluk bamphot🙏

ខ្ញុំបាទក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបសូមកាន់ទុក្ខជូនដល់បុព្វបុរសកងទ័ពរបស់យើងគ្រប់រូបដែលបានពាក់លាជីវិតជូនជាតិ🇰🇭🇰🇭🇰🇭🇰🇭🇰...
29/07/2025

ខ្ញុំបាទក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបសូមកាន់ទុក្ខជូនដល់បុព្វបុរសកងទ័ពរបស់យើងគ្រប់រូបដែលបានពាក់លាជីវិតជូនជាតិ🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭ទាំង 23 នាក់សូមអរគុណkhnhombat knongnam chea brachapolorodth khmer muoy roub saum kantoukkh choun dl bopvoborsa kangtp robsa yeung krobroub del ban peak lea chivit choun cheate🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭teang 23 neak saum arkoun

muoy cheatenih  khnhom chompeakkoun vir kangtp kampouchea yeung thngon nasa  del puokkeat ban pli chivit  sach srasa  ch...
29/07/2025

muoy cheatenih khnhom chompeakkoun vir kangtp kampouchea yeung thngon nasa del puokkeat ban pli chivit sach srasa chheam srasa daembi karpar dl ayouchivit krom kruosaear robsa brachapolorodth ning karpar bauronphaptukdei den athibteyy robsa kampouchea pi karochhleanpean robsa puok siem chea khmangosatrauv .

khnhom nung changcham touk nouv kar leahbng da thomtheng robsa vir kangtp robsa kampouchea teangoasa nea pelnih . khnhom saum lomaonkay korp champoh virpheap da angach klahean robsa vir kangtp khmer krobroub samreab kar leahbng da thomtheng muoy nih .

khnhom saum leuk mreamdai teang db buongsuong dl vottho saktesetthi teanglay knong lok saum chuoy beibach theroksaa karpar vir kangtp kampouchea aoy mean sechaktei sokh ning chhneah leu mear sa trauv krobtisati🙏

🇰🇭(24/07/25 - 28/07/25) thngai del kaunokhmer krobroub min ach bamphlech ban🇰🇭

មួយជាតិនេះ ខ្ញុំជំពាក់គុណវីរកងទ័ពកម្ពុជាយើងធ្ងន់ណាស់ ដែលពួកគាត់បានពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារដល់អាយុជីវិតក្...
29/07/2025

មួយជាតិនេះ ខ្ញុំជំពាក់គុណវីរកងទ័ពកម្ពុជាយើងធ្ងន់ណាស់ ដែលពួកគាត់បានពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារដល់អាយុជីវិតក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែនអធិបតេយ្យរបស់កម្ពុជា ពីការឈ្លានពានរបស់ពួកសៀមជាខ្មាំងសត្រូវ។

ខ្ញុំ នឹងចងចាំទុកនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ពរបស់កម្ពុជាទាំងអស់នាពេលនេះ។ ខ្ញុំសូមលំឱនកាយគោរព ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរគ្រប់រូប សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ។

ខ្ញុំសូមលើកម្រាមដៃទាំងដប់ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាការពារ វីរកងទ័ពកម្ពុជា ឲ្យមានសេចក្តីសុខ និងឈ្នះលើមារសត្រូវគ្រប់ទិសទី🙏

🇰🇭(24/07/25 - 28/07/25) ថ្ងៃដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន🇰🇭

Address

ផ្លូវលេខ 137

040506

Alerts

Be the first to know and let us send you an email when GK W សុជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GK W សុជាតិ:

  • Want your business to be the top-listed Media Company?

Share