ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម វត្តតាសុត

  • Home
  • Cambodia
  • Kampong Chnang
  • ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម វត្តតាសុត

ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម វត្តតាសុត Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម វត្តតាសុត, Digital creator, ភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរ, Kampong Chnang.

30/12/2025

សាលាគណខេត្តកំពង់ឆ្នាំងរួមគ្នាជាមួយប្រជាពុទ្ធបរិស័ទប្រារព្ធទិវាសន្តិភាពនៅកម្ពុជា។
ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី ...
25/12/2025

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្តេច ព្រះរាជាគណៈព្រះមន្រ្ទីសង្ឃ ក្នុងពិធីចែកជូននូវអំណោយជូនដល់គ្រួសារកងទ័ពជួរមុខចំនួន១៤៤គ្រួសារ ជនភៀសសឹកចំនួន ៣៩៣គ្រួសារ និងយាង និមន្តចុះសួរសុខទុក្ខដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ថ្ងៃពុធ ៥កើតខែបុស្ស ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

អនុមោទនា ពិធីបុណ្យឆ្លងចេតិយ និងទីលានខាងមុខចេតិយក្នុងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលជាសទ្ធាជ្រះថ្លារបស់អគ្គមហាឧបាសិ...
21/12/2025

អនុមោទនា ពិធីបុណ្យឆ្លងចេតិយ និងទីលានខាងមុខចេតិយក្នុងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលជាសទ្ធាជ្រះថ្លារបស់អគ្គមហាឧបាសិកា សីលសទ្ធាភិរ័ក្ខសិរីចរិយា គង់ ម៉ៃ ព្រមទាំងបុត្រា-បុត្រី តម្កល់ទុកសម្រាប់ជាសាធារណៈដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទនិងបានជាប់និស្ស័យក្នុងព្រះពុទ្ធសាសនាតរៀងទៅកុំបីក្លាយជាប្រការៈដទៃឡើយ។

ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម និមន្តជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារបងប្អូនភៀសសឹកចំន...
16/12/2025

ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម និមន្តជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារបងប្អូនភៀសសឹកចំនួន ៣០៦គ្រួសារ មកពីបណ្ដាខេត្តជាប់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅក្នុងបរិវេណវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និមន្តសាកសួរសុខទុក្ខវីរកងទ័ពការពារព្រំដែនដែលកំពុ...
16/12/2025

ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និមន្តសាកសួរសុខទុក្ខវីរកងទ័ពការពារព្រំដែនដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងជួបសំណេះសំណាល ព្រមទាំងចែកជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹកមកពីបណ្ដាខេត្តជាប់ព្រំដែន។
ថ្ងៃចន្ទ១០រោចខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃ...
13/12/2025

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ "រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅក្នុងបរិវេណវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥

រូបភាពដ៏កម្ររបស់ព្រះទេពមុនី សុខ ថាន(បណីតធម្មោ) ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះជន...
05/12/2025

រូបភាពដ៏កម្ររបស់ព្រះទេពមុនី សុខ ថាន(បណីតធម្មោ) ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះជន្ម៩០ ព្រះវស្សា និងព្រះធម្មវនវាសី ចន្ទមុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ថ្ងៃសុក្រ ១៥កើតខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

នារសៀលថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វត្តចន្ទប្បជោត្តនារាម ហ...
30/11/2025

នារសៀលថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងទីស្ថានសក្ការៈបូជាប្រចាំវត្ត។

នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វត្តចន្ទប្បជោត្តនារាម...
11/11/2025

នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងឧទ្យាន សម្ដេចព្រះមហាសង្ឃរាជ និល ទៀង (សុវណ្ណកេសរោ) គណាធិបតី សិរីបរមបពិត្រ ព្រះសង្ឃរាជ ក្រុងកម្ពុជាធិបតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ដូនតាខ...
07/11/2025

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យ។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ដូនតា...
07/11/2025

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យ។

Address

ភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរ
Kampong Chnang

Website

Alerts

Be the first to know and let us send you an email when ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម វត្តតាសុត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share