មន្ទីរព័ត៌មាន ខេត្តកំពង់ធំ

មន្ទីរព័ត៌មាន ខេត្តកំពង់ធំ ទទកធ-KNTV kampongthominfo.com អាចទស្សនា ទទកធ, ទទក, ទទក២ ចុចលិងនេះ t.me/kampongthominfoppc/839 ដោនឡោតApp

សេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យចូលរួមប្រឡងក្នុងមហោស្រពប្រឡងចម្រៀងជនមានពិការភាព ឆ្នាំ២០២៥ពានរង្វាន់ក្រសួងព័ត៌មាន
16/11/2025

សេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យចូលរួមប្រឡងក្នុងមហោស្រពប្រឡងចម្រៀងជនមានពិការភាព ឆ្នាំ២០២៥
ពានរង្វាន់ក្រសួងព័ត៌មាន

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមព្រះ...
16/11/2025

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីAKP បន...
16/11/2025

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥—

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ១៥នាក់ នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង និងក្រុមគ្រូពេទ្យខ្មែរ ០៨នាក់ បានចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចូលរួមកម្មវិធីនេះផងដែរ។

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

ស្មារតីជនរួមជាតិខ្មែររស់នៅក្រៅប្រទេស! ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ Auckland ប្រទេសនូវ៉ែលហ្សេឡង់ ជាង២០០នាក់ ដើម្បីសម្តែង...
16/11/2025

ស្មារតីជនរួមជាតិខ្មែររស់នៅក្រៅប្រទេស! ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ Auckland ប្រទេសនូវ៉ែលហ្សេឡង់ ជាង២០០នាក់ ដើម្បីសម្តែងមតិ និងរិះគន់ការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់

(Auckland នូវ៉ែលហ្សេឡង់) ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅប្រទេសនូវ៉ែលហ្សេឡង់) ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងទីក្រុងអូក្លិន (Auckland) ចំនួនប្រមាណជាង ២០០នាក់ ប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុងទីក្រុងអូក្លិន ដើម្បីសម្តែងមតិ និងរិះគន់ការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស្លូតត្រង់បណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ពីសំណាក់កងទ័ពរបស់ប្រទេសថៃ។

នៅក្នុងការសម្តែងមតិនោះផងដែរ ប្រជាពលរដ្ឋជាច្រើនបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការ÷

- ទាមទាររកយុត្តិធម៌ពីប្រទេសថៃ ដែលបានបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា។

- ទាមទារឱ្យថៃ គោរពកិច្ចព្រមព្រាងសន្តិភាពទីក្រុងគូឡាឡាំពួយ៉ាងម៉ឺងម៉ាត់។

- បញ្ឈប់ការបាញ់ប្រហារ និងការបង្ករហិង្សាមកលើប្រជាជនស្លូតត្រង់កម្ពុជា ដែលបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

- ធ្វើការគោរពវិញ្ញាណខណ្ធប្រជាជនដែលបានបាត់បង់ជីវិត ពីការបាញ់ប្រហារដ៏ឃោរឃៅពីសំណាក់ប្រទេសថៃ។

- ហើយក៏ទាមទារដោះលែងទាហានកម្ពុជាដែលបានចាប់ខ្លួន ដោយឥតលក្ខខណ្ឌ។

ប្រជាពលរដ្ឋខ្មែរនៅទីក្រុងអូក្លិន ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ឯកឧត្តម Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Imbrahim ដែលបានអន្តរាគមន៍បន្ទាប់ពីមានការបាញ់ប្រហារនេះកើតឡើង។

ឃ្លាតឆ្ងាយភូមិឋាន! ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃន...
16/11/2025

ឃ្លាតឆ្ងាយភូមិឋាន! ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃនេះ

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥—

ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគិតមកទល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានកើនឡើងប្រមាណ ៨០០គ្រួសារហើយ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងសាហាវពីសំណាក់យោធាថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ០៣នាក់ និងស្លាប់ ០១នាក់។

សូមជម្រាបជូនថា ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានចាកចេញពីភូមិអស់ហើយ ដើម្បីមកកាន់មណ្ឌលសុវត្ថិភាព និងខ្លះទៅស្នាក់នៅបណ្ណោះអាសន្នជាមួយសាច់ញាតិ ដោយឡែកសម្រាប់អ្នកភូមិជោគជ័យវិញ គឺមានមួយចំនួន បន្តស្នាក់នៅក្នុងភូមិ និងមួយចំនួនបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព។

រូបថត៖ គល់ រ៉េននី / AKP

16/11/2025

កញ្ចប់ទស្សនាដំរីព្រៃ ទាក់ទាញភ្ញៀវទេសចរបរទេសនៅខេត្តមណ្ឌលគីរី

16/11/2025

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ជួយក្រុមហ៊ុន អ្នកផលិត កែច្នៃ ផ្សព្វផ្សាយផលិតផល និងបច្ចេកវិទ្យាកសិកម្ម

16/11/2025

កម្រងសកម្មភាពនៃការអនុវត្តយុទ្ធនាការ ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ - Say No To Fake News” នៃក្រសួងព័ត៌មាន តាមបណ្តារាជធានី-ខេត្ត ដែលមានរយៈពេល៦ខែ គឺចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥។

16/11/2025

លោកគឹមសារឿនប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យដែលមានស្នាក់ការកណ្តាលនៅខេត្តកំពង់ធំ សូមគាំទ្រទាំងស្រុងនូវ យុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយព្រោះមានគុណប្រយោជន៍ដល់ប្រជាពលរដ្ឋយើងទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានព័ត៌មានពិតគឺមិនមានការយល់ច្រឡំឬមិនធ្វើឲ្យបាត់បង់ដល់សេចក្ដីថ្លៃថ្នូរ មនុស្សជាតិ។

16/11/2025

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីជំនួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី ១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ...
16/11/2025

ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី ១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥០ ០០០ តោនពីប្រជាកសិករនៅទូទាំងប្រទេស៕

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពីលទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៤​ ឆ្នាំ​២០២៥​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទ...
16/11/2025

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពីលទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៤​ ឆ្នាំ​២០២៥​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅទីក្រុងម៉ាឡាកា​ ប្រទេស​ម៉ាឡេស៊ី

Address

National Road 6, Achar Leak Village, Sangkat Achar Leak, Stueng Saen Town
Kampong Thom
06409

Website

https://www.youtube.com/embed/watch?v=pU8J_8z8f24&%3Bamp%3Blist=UULFHjvytxbe2t2I

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មាន ខេត្តកំពង់ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មន្ទីរព័ត៌មាន ខេត្តកំពង់ធំ:

Share

Category