03/10/2025
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្មកររាប់ពាន់នាក់ ដែលបំរើការងារនៅរោងចក្រតារ៉ាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្រេចបិទផ្លូវជាតិ៣ ដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែរោងចក្រ។ ការផ្ទុះការតវ៉ានេះ បានឈានទៅដល់ការប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចព្យាយាមបើកផ្លូវសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។
ជុំវិញរឿងនេះ កាលពីថ្ងៃទី ០២ ខែ តុលា ក៍បានផ្ទុះការតវ៉ា ម្ដងរួចមកហើយ តែមកដល់ព្រឹកថ្ងៃទី ០៣ ខែ តុលានេះ កម្មករ បានផ្ទុះការតវ៉ា រហូតដល់មានការបិទផ្លូវតែម្ដង ។
ហេតុ ៣យ៉ាងផ្ទុះការបិទផ្លូវតវ៉ា នេះ ១ ខាងកម្មករ និយោជិតទាមទារអោយ ខាងរោងចក្រ កុំអោយកាត់លុយដំណាច់ឆ្នាំ ពេលដែលកម្មករឈប់ ទី២ ពាក់ព័ន្ធក្នុងការធ្វើដំណើរក្នុងការយឺតយ៉ាវ ក្នុងការងារ ៣ រោងចក្របញ្ឈប់ (ផ្ដាច់កុងត្រា) តៃកុងឡានប្រមាណ៦០នាក់ រោងចក្រកាត់ប្រាក់បំណាច់ឆ្នាំ ប្រាក់រង្វាន់ និងប្រាក់ធ្វើការទៀតទាត់របស់កម្មករ។ បន្ថែមពីនេះកម្មករក៏ទាមទារឱ្យរោងចក្រផ្ដល់ថ្លៃបាយថ្ងៃត្រង់ចំនួន២០០០រៀលដល់កម្មករផងដែរ។
ក្រោយការបិទផ្លូវ រយះពេល៣ម៉ោងលទ្ធផលដែលកម្មករ នឹងនិយោជិតទទួលបាន រួមមាន ទី១ ក្រុមហ៊ុន ឯកភាពមិនកាត់ ប្រាក់ឈប់សំរាកប្រចាំឆ្នាំ កម្មករ និយោជិតឡើយ រួច ចំពោះកម្មករ ដែលបានចូលរួម ធ្វើកូដកម្មនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន រក្សាប្រាក់ឈ្នួល នឹងប្រយោជន៍ ជូនបងប្អូនកម្មករ និយោជិតដដែល ។
ទី២ .ចំពោះថ្ងៃទី ៣ខែ តុលា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុននឹងរក្សា ប្រាក់ឈ្នួល នឹងអត្ថប្រយោជន៍ជូនបងប្អូន កម្មករ នឹងនិយោជិតពេញ ក្នុងករណីកម្មករ និយោជិត ស្ម័គ្រចិត្ត ចូលធ្វើការត្រឹមម៉ោង ១០.០០នាទីព្រឹក ។
រឿងត្រូវដោះស្រាយបញ្ចប់ ក្រោយកិច្ចប្រជុំចរចាចប់នៅម៉ោង១:៥៥នាទី ដែលមានភាគីពាក់ព័ន្ធចូលរួម រួមមានតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្តកំពង់ស្ពឺ តំណាងអាជ្ញាធរ តំណាងក្រុមហ៊ុន និងតំណាងកម្មករ បានឯកភាពគ្នាមានដូចខាងក្រោម៖
១. នៅពេលកម្មករនិយោជិតសុំអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតអនុញ្ញាតឱ្យឈប់សម្រាកព្យាបាលកន្លះថ្ងៃ ស្នើសុំក្រុមហ៊ុនអនុញ្ញាតច្បាប់ ១ថ្ងៃ ដើម្បីមានពេលតាមដានពិនិត្យព្យាបាល។ ចំណុចនេះក្រុមហ៊ុននឹងពិនិត្យតាមវេជ្ជបញ្ជាពេទ្យ។
២. ក្រុមហ៊ុនឯកភាពផ្ដល់ជូនតាមការស្នើសុំរបស់កម្មករនិយោជិត នៅពេលកម្មករមកធ្វើការងារយឺត
ដូចខាងក្រោម៖
១. កម្មករនិយោជិតដែលមកយឺតក្នុង ១៥នាទីចុះក្រោម (បូកចូលគ្នា) ក្នុង១ខែ មិនឱ្យកាត់លុយព្រីមលុយត្រឹមចំនួន ៦ដុល្លារ នោះទេកម្មករនិយោជិតមកយឺតក្នុងចន្លោះលើសពី ១៥នាទី ដល់ ២៩នាទី (បូកចូលគ្នា)
២. ក្នុង១ខែ ក្រុមហ៊ុនឯកភាពកាត់លុយព្រីមចំនួន ៦ដុល្លារកម្មករនិយោជិតមកយឺតលើសពី ៣០នាទី (បូកចូលគ្នា) ក្នុង១ខែ កម្មករនិយោជិតឯកភាពកាត់លុយព្រីមទាំងអស់ (ចំនួន ១២ដុល្លារ)។
៣. ស្នើសុំផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ទៅតាមបរិមាណដែលកម្មករប្រឹងប្រែងធ្វើ។ ចំណុចនេះ ភាគីក្រុមហ៊ុននឹងជួបប្រជុំជាមួយសហជីព និងប្រតិភូបុគ្គលិកដោយផ្ទាល់បន្តទៀត។
៤. កម្មករនិយោជិតស្នើសុំផ្ដល់លុយថ្លៃបាយថ្ងៃត្រង់ចំនួន ២,០០០រៀល ១នាក់ ក្នុងមួយថ្ងៃ។ សំណើរនេះយកទៅពិភាក្សាជាមួយថៅកែធំរបស់ក្រុមហ៊ុន។
៥. ស្នើសុំក្រុមហ៊ុនផ្ដល់ប្រាក់រង្វាន់ផ្នែកតុកាត់ឱ្យបានសមរម្យ។ ក្រុមហ៊ុនស្នើសុំពិភាក្សាជាមួយថៅកែធំរបស់ក្រុមហ៊ុន។
៦. ចំពោះអ្នកបានដំឡើងតួនាទីថ្មី សូមឱ្យក្រុមហ៊ុនគិតប្រាក់តួនាទី។ ចំណុចនេះក្រុមហ៊ុនឯកភាពគិតប្រាក់តួនាទីជូនកម្មករដែលទទួលបានតួនាទីថ្មីភ្លាមៗ។
៧. រាល់សំណូមពររបស់កម្មករនិយោជិត ស្នើសុំក្រុមហ៊ុនធ្វើការដោះស្រាយឱ្យបានឆាប់រហ័ស។ ចំណុចនេះ ក្រុមហ៊ុនឯកភាព។
៨. ចំពោះការធ្វើកូដកម្មមិនចូលធ្វើការងារចំនួន ១ថ្ងៃ ក្រុមហ៊ុនឯកភាពដោះដូរជាមួយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។
កិច្ចប្រជុំនេះបានចប់សព្វគ្រប់នៅវេលាម៉ោងដប់បី និងហាសិបប្រាំនាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្រុះស្រួលគ្នា។
៩. ក្រុមហ៊ុននឹងមិនមានការគុំគួនចំពោះ កម្មករកម្មការិនី ណាម្នាក់ក្នុងពេលធ្វើកូដកម្មកន្លងមកនោះទេ ៕ ឌិន រំចង់ អច្ឆរិយកីឡា