កំពង់សោម សូមស្វាគមន៍

កំពង់សោម សូមស្វាគមន៍ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតទាំងភ្?

អ្វីទៅជា "ទីក្រុងរណប" ? តើវាមានលក្ខណៈសម្បត្តិអ្វីខ្លះ? ហើយរាជធានីភ្នំពេញ មានទីក្រុងរណប ចំនួនប៉ុន្មានហើយ?ឈ្មោះថាទីក្រុងរណ...
27/05/2025

អ្វីទៅជា "ទីក្រុងរណប" ? តើវាមានលក្ខណៈ
សម្បត្តិអ្វីខ្លះ? ហើយរាជធានីភ្នំពេញ មានទី
ក្រុងរណប ចំនួនប៉ុន្មានហើយ?

ឈ្មោះថាទីក្រុងរណប ឬ Satellite City ត្រូវ
បានផ្គុំឡើងដោយពាក្យ ២ គឺ «ទីក្រុង» និង
«រណប» ដោយពាក្យថា «ទីក្រុង» សម្តៅទៅ
លើតំបន់ប្រជុំជនធំ ឬសហគមន៍ ចំណែកពាក្យ
«រណប» មានន័យថានៅអប ឬនៅអមជាប់នឹង
គេ ដូចនេះ ទីក្រុងរណប គឺជា ការអភិវឌ្ឍសហ
គមន៍ ឬទីក្រុងថ្មីមួយ ដែលអបនៅក្បែរនឹងរាជ
ធានី ឬទីក្រុងគោលធំៗ។

ទីក្រុងរណប ត្រូវបានគេអភិវឌ្ឍន៍នៅជុំវិញពិភព
លោក នៅជុំវិញរាជធានី និងទីក្រុងគោល ដើម្បី
ដំណោះស្រាយលើ បញ្ហាចោទចំពោះទីក្រុងធំៗ
ដែលកំពុងមាន អត្រាកំណើនប្រជាជនច្រើន ដូច
ជាបញ្ហាកកស្ទះចរាចរណ៍ តម្រូវការកន្លែងស្នាក់
នៅ កន្លែងការងារ តំបន់ពាណិជ្ជកម្ម និងឧស្សា
ហកម្ម ថែមទាំងជួយពង្រីកទំហំសេដ្ឋកិច្ច ផលិត
ផលសេវាកម្ម (GDP) និងគុណភាពរស់នៅ ក្នុង
ទីក្រុងគោលកាន់តែធំឡើង។

នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានទីក្រុងរណប
ចំនួន ៨ ដូចជា៖

១. ទីក្រុងកោះពេជ្រ
២. កាំកូស៊ីធី
៣. បឹងកក់ស៊ីធី
៤. ទីក្រុងរណបជ្រោយចង្វារ
៥. ហ្គាឌិនស៊ីធី
៦. ហ្គ្រេនភ្នំពេញស៊ីធី
៧. ទីក្រុងកោះនរា
៨. ទីក្រុងរណបមេគង្គឃី




លឺតែគេថា ឥលូវឃើញពិតៗភាពអស្ចារ្យនៃ ភាពដាច់ពីគ្នា រវាង ទឹកទន្លេសាប និង ទន្លេមេគង្គ រូបខាងក្រោមនេះ គឺត្រូវបានថតនៅព្រឹកថ្ងៃទ...
09/01/2025

លឺតែគេថា ឥលូវឃើញពិតៗភាពអស្ចារ្យនៃ ភាពដាច់ពីគ្នា រវាង ទឹកទន្លេសាប និង ទន្លេមេគង្គ
រូបខាងក្រោមនេះ គឺត្រូវបានថតនៅព្រឹកថ្ងៃទី៩ មករា ២០២៥ នៅចំនុចប្រសព្វទន្លេ៤មុខ ខាងមុខព្រះបរមរាជវាំង។ ដែលបានបង្ហាញទឹកពណ៌សល្អក់គឺជាទឹកទន្លេសាប និង ពណ៌ខៀវគឺជាទឹកទន្លេមេគង្គ។

ធ្លាប់តែលឺ « ទឹកប្រៃមិនបំពានទឹកសាប » តែនេះ «ទឹកសាប ក៏មិនបំពានទឹកសាបដែរ »

09/01/2025

• ភាពស្មោះត្រង់របស់មនុស្សស្រី បង្ហាញនៅពេលដែល មនុស្សប្រុសម្នាក់គ្មានអ្វីសោះហើយនាងនៅតែស្រលាញ់បុរស់ម្នាក់នោះ💕

•រីឯភាពស្មោះត្រង់របស់មនុស្សប្រុសវិញ បង្ហាញនៅពេលដែលគាត់មានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ ហើយគាត់នៅតែមិនចោលនារីម្នាក់នោះ…🤍✨

ការីកចម្រើនរបស់ខេត្តព្រះសីហនុ2025កំពង់សោមសូមស្វាគមន៍
02/01/2025

ការីកចម្រើនរបស់ខេត្តព្រះសីហនុ2025
កំពង់សោមសូមស្វាគមន៍

ក្រុងព្រះសីហនុ រាត្រីឆ្លងឆ្នាំសកល2024-2025សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព
01/01/2025

ក្រុងព្រះសីហនុ រាត្រីឆ្លងឆ្នាំសកល2024-2025
សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព

រឿងពិតក្នុងសង្គមបច្ចុប្បន្ន១- អ្នកក្រអត់ចំណេះ មើលឃើញជញ្ជាំង២- អ្នកក្រមានចំណេះអត់លុយ មើលឃើញពន្លឺជីវិតខ្លះ៣- អ្នកមធ្យមមានច...
21/10/2024

រឿងពិតក្នុងសង្គមបច្ចុប្បន្ន
១- អ្នកក្រអត់ចំណេះ មើលឃើញជញ្ជាំង
២- អ្នកក្រមានចំណេះអត់លុយ មើលឃើញពន្លឺជីវិតខ្លះ
៣- អ្នកមធ្យមមានចំណេះមានលុយមើលឃើញអនាគត
៤- អ្នកមានលុយ មើលឃើញតែស្រី មើលវាប្រឹងពេកឡើងតឿ‼️

អភីនិហាមែន ព្រះអាទិត្រ បាំងឆត្រ័5ជាន់ សូមអោយបងប្អូនខ្មែរទាំងអស់គ្នា រស់នៅបានសុខសប្បាយ ជួបតែសុខភាពល្អ ប្រាថ្នាអ្វីបានសម្រ...
29/07/2024

អភីនិហាមែន ព្រះអាទិត្រ បាំងឆត្រ័5ជាន់ សូមអោយបងប្អូនខ្មែរទាំងអស់គ្នា រស់នៅបានសុខសប្បាយ ជួបតែសុខភាពល្អ ប្រាថ្នាអ្វីបានសម្រេច រៀនសូត្រពូកែ លក់ដូររកសុីមានបាន ការងារបានប្រាក់ខែច្រើន ឡើងតំណែង ជាពិសេស លុយហូរចូលផ្ទះទាំងប្រាំបីទឹស សូមអោយជួបតែសុខចំរើនទាំងអស់គ្នា🙏🙏🙏💸💸🚘🚘💎💎💻🚙🧲🏘️💳💶🫰✈️💎💸💸💸💳🌎🌎🌎

#ព្រះអង្គវនវាសី #ចន្ទមុនី #លោកឪសួង #ចន្ទមុន្នី

២៨ មេសា ២០២៤ សូមបដិសន្ធិវិញ្ញាណរបស់យោធិនទាំងឡាយ បានសោយក្នុងសុគិភពកុំបីខានឡើយ។
28/04/2024

២៨ មេសា ២០២៤ សូមបដិសន្ធិវិញ្ញាណរបស់យោធិនទាំងឡាយ បានសោយក្នុងសុគិភពកុំបីខានឡើយ។

ទស្សនាកម្រងរូបភាពនៃការបង្ហាញក្បាច់គុនសាវលីញ និវល្បុក្កតោលើទឹកដីអង្គរ
24/04/2024

ទស្សនាកម្រងរូបភាពនៃការបង្ហាញក្បាច់គុនសាវលីញ និវល្បុក្កតោលើទឹកដីអង្គរ

សូមអរគុណបងប្អូនដែលបានអញ្ចើញមកលេងសង្ក្រាន្តទឹកដីកំពង់សោមយ៉ាងច្រើនកុះករ🇰🇭👏
17/04/2024

សូមអរគុណបងប្អូនដែលបានអញ្ចើញមកលេងសង្ក្រាន្តទឹកដីកំពង់សោមយ៉ាងច្រើនកុះករ🇰🇭👏

👉មកទល់នាពេលនេះ អគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុមានចំនួនប៉ុន្មាន?ខេត្តព្រះសីហនុបានផ្លាស់ប្ដូរមាត់យ៉ាងខ្លាំង ជាពិសេសលើផ្...
01/02/2024

👉មកទល់នាពេលនេះ អគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុមានចំនួនប៉ុន្មាន?
ខេត្តព្រះសីហនុបានផ្លាស់ប្ដូរមាត់យ៉ាងខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារខ្ពស់ៗជាច្រើន ក៏ដូចជាលំហូរវិនិយោគិនពីប្រទេសចូលមក។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងឆ្នាំ ២០២០ វិបត្តិកូវីដបានធ្វើឱ្យដំណើរការអភិវឌ្ឍត្រូវរងផលប៉ះពាល់ ទាំងវិស័យទេសចរណ៍ និងសំណង់អគារជាប់គាំងជាច្រើន។
ថ្លែងក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ករណីអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អគារផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ អគារ (ត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់) និង អគារបានសាងសង់រួច ប៉ុន្តែមិនដំណើរការ មានចំនួន ១៧៦ អគារ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖

១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤

២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើម​ដំណើរការ​បាន​ភ្លាមនៅក្នុងឆ្នាំ២០២៤

៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់​លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។

05/01/2024

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ
• ពេលកើត រៀបតុម្តង
• ពេលរៀបការ រៀបតុម្តង
• ពេលស្លាប់ទៅ រៀបម្តងទៀត
○ តុទី ១ ខ្លួនឯងមិនចេះហូប
○ តុទី ២ អត់មានពេលហូប
○ តុទី ៣ គេហូបជំនួស
● ចេះស្តាយស្រណោះពេលវេលាដែលនៅសេសសល់
● ពេលមានលុយ សប្បាយបែបមានលុយ
● ពេលអត់លុយ ត្រូវចេះធ្វើអោយអារម្មណ៍ខ្លួនមានក្តីសុខ

Address

Kampot

Alerts

Be the first to know and let us send you an email when កំពង់សោម សូមស្វាគមន៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កំពង់សោម សូមស្វាគមន៍:

Share

Category