KSRP News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSRP News, News & Media Website, ភូមិបារាជ សង្កាត់ ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល, ខេត្តកណ្តាល.

គេហទំព័រ ខ្មែរសេរីភាព KSRPNEWS ផ្សព្វផ្សាយព័ត៌មានពិតគ្រប់ទីកន្លែង, ទំនាក់ទំនងពួកយើងឥលូវនេះ! លេខទូរស័ព្ទ 096 83 94 337 / 092 77 52 55 ទីស្នាក់ការផ្សាយព័ត៌មាន ភូមបារាជ សង្កាត់ ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ត​ កណ្ដាល

26/12/2025

សូមជម្រាបជូន អាជ្ញាធរផ្អាកចរាចរណ៍ នៅមុននេះបន្តិចប្រជារដ្ឋឃើញផ្ទាល់ភ្នែកគ្រាប់ធ្លាក់ ៣ គ្រាប់នៅ រង្វង់មូល ៥៨ ក្រុងប៉ោយប៉ែត ព្រឹកថ្ងៃទី ២៦ ខែធ្នូ ២០២៥ នេះ។

26/12/2025

វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្ដម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក នៅវេលាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២៥ ធ្នូ ២០២៥

26/12/2025

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន សូមជម្រាបជូន
សូមជម្រាបជូនដល់បងប្អូងយើងឲ្យបានជ្រាប នៅក្រុងប៉ោយប៉ែត: គិតត្រឹមម៉ោង ៦ព្រឹក: នេៈ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥

25/12/2025

ក្រុងប៉ោយប៉ែត: ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ

25/12/2025

កិច្ចប្រជុំ GBC កម្ពុជា–ថៃ ចាប់ផ្តើមនៅច្រកអន្តរជាតិព្រំ–ផាកកាត ដោយមានអ្នកសង្កេតការណ៍អាស៊ានចូលរួម

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) បានចាប់ផ្តើមនៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤០នាទី ដោយមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកអន្តរជាតិព្រំ–ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់មុខខេត្តច័ន្ទបុរី ប្រទេសថៃ។
-

លោកស្រីមេធាវី តាំង ស៊ីនហុង មិនដែលជួបមនុស្សយកឈ្មោះ សម្តេចតេជោហ៊ុនសែន និង សម្តេចបវរធិបតី ហ៊ុនម៉ាណែត មកស្រែកឡូឡា តាំងខ្លួនជ...
25/12/2025

លោកស្រីមេធាវី តាំង ស៊ីនហុង មិនដែលជួបមនុស្សយកឈ្មោះ សម្តេចតេជោហ៊ុនសែន និង សម្តេចបវរធិបតី ហ៊ុនម៉ាណែត មកស្រែកឡូឡា តាំងខ្លួនជាបងប្អូនជីដូនមួយសម្តេចតេជោ និងតាំងខ្លួនជាម្តាយមីងរបស់សម្តេចបវរធិបតី នៅពេលនីតិវិធីតុលាការកំពុងតែដំណើរការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រឹមតែប្រើសំដីមិនសមរមដាក់មេធាវីនោះទេ ថែមទាំង គំរាមឱ្យឈប់ធ្វើជាមេធាវីទៀតផង
—- —-
នៅរសៀល ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៥នេះ លោកស្រីមេធាវី តាំង ស៊ីនហុង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា «ធ្វើការខាងផ្នែកច្បាប់ផ្នែកតស៊ូមតិអង្គេតនិងស្រាវជ្រាវនៅអង្គការសង្គមសុីវិលតាំងពីឆ្នាំ២០០១ ហើយធ្វើជាមេធាវីជាង១០ឆ្នាំ មិនដែលជួបមនុស្សយកឈ្មោះសម្តេចតេជោហ៊ុនសែននិងសម្តេចបវរធិបតីហ៊ុនម៉ាណែតមកស្រែកឡូឡា តាំងខ្លួនជាបងប្អូនជីដូនមួយសម្តេចតេជោនិងតាំងខ្លួនជាម្តាយមីងរបស់សម្តេចបវរធិបតីហ៊ុនម៉ាណែតនៅពេលនីតិវិធីតុលាការកំពុងតែដំណើរការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រឹមតែប្រើសំដីមិនសមរមដាក់មេធាវីនោះទេថែមទាំងគំរាមអោយខ្ញុំឈប់ធ្វើជាមេធាវីទៀតផងអស់ឱលោកស្រីអ្នកមានអំណាចអើយ អាណិតសម្តេចពុកនិងសម្តេចបវរធិបតីផង សូមកុំបំផ្លាញកិត្តិយសនិងកិត្តនាមរបស់អ្នកមានគុណកម្ពុជា ព្រោះលោកទាំងទ្វេរខិតខំខ្លាំងណាស់ដើម្បីប្រទេសជាតិនិងប្រជាជន អោយតែដឹងថាប្រជាជនមានបញ្ហាលោកអ្នកមានគុណតែងតែខ្វល់ខ្វាយនិងសុខទុក្ខរបស់ប្រជាជន ហេតុអ្វីលោកស្រីអីក៏អស្ចារ្យម្លេស យកឈ្មោះអ្នកមានគុណរបស់កម្ពុជាមកឡូឡានៅពេលកំពុងសវនា ធ្វើបែបនេះតិចចៅក្រមមន្ត្រីតុលាការភ័យទៅ លោកស្រីយល់ថានៅចំពោះតុលាការគឺស្មើភាពគ្នាចំពោះមុខច្បាប់ 🇰🇭📖📚🇰🇭ខ្ញុំអាណិតដល់សម្តេចទាំងទ្វេរណាស់🙏🙏🙏🙏»។

ផ្អែកតាមមាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិ ឋានៈសង្គម ធនធានឬ ភាពឯទៀតឡើយ។ ការប្រើសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។

ការយកឈ្មោះ ថ្នាក់ដឹកនាំកំពូលៗទៅប្រើក្នុងតុលាការបែបនេះ អាចនាំឱ្យតុលាការ សម្រេចសេចក្តីមិនយុត្តិធម៌ លុះលង់អគតិបួន៤យ៉ាងគឺ៖
១.ឆន្ទាគតិ៖ លំអៀងព្រោះស្រឡាញ់។
២.ទោសាគតិ៖ លំអៀងព្រោះស្អប់។៣.មោហាគតិ៖ លម្អៀងព្រោះល្ងង់។៤.ភយាគតិ៖ លម្អៀងព្រោះខ្លាច។

សារជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដ៏វិសេសវិសាល ពោរពេញដោយសេចក្តីសោមនស្សរីករាយនៃពិធីបុ...
25/12/2025

សារជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដ៏វិសេសវិសាល ពោរពេញដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦

25/12/2025

ព័ត៌មានរដ្ឋសភា៖ រដ្ឋសភាបានរួមចំណែកជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងការចុះជួយកៀកកិតជាមួយប្រជាជន និងកងទ័ព ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងការឈ្លានពានយ៉ាងសាហាវឃោឃៅ និងព្រៃផ្សៃរបស់ថៃមកលើដែនអធិបតេយ្យភាពជាតិកម្ពុជា។

24/12/2025

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

ថ្ងៃនេះជា ថ្ងៃទី១៤៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាអ...
23/12/2025

ថ្ងៃនេះជា ថ្ងៃទី១៤៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

It has been 148 days since 18 Cambodian soldiers were captured under the captivity of the Thai military.

Cambodia urgently calls on the Thai side to strictly, honestly, and in good faith uphold the Joint Declaration on the Peace Agreement between Cambodia and Thailand, particularly paragraph 5, which clearly states that
“The Thai side must promptly release the 18 Cambodian soldiers” Cambodia also urges Thailand to respect and fulfill all obligations under international law, especially international humanitarian law, by releasing the Cambodian soldiers as soon as possible so that they may be safely reunited with their families.

It must also be underscored that the Royal Government of Cambodia has been and will continue to make relentless efforts, utilizing all available mechanisms for the Thai military to release and repatriate our 18 soldiers as promptly and safely as possible.

The Royal Government, the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.
____

23/12/2025

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន សូមជម្រាបជូនដល់បងប្អូងយើងឲ្យបានជ្រាប នៅក្រុងប៉ោយប៉ែត: គិតត្រឹមម៉ោង១០:៣៧នាទីយប់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះនៅបរិវេនក្រុងប៉ោយប៉ែតរបស់យើងគឺយោធាថៃបានបាញ់ភ្លើងឬជាសញ្ញាឲ្យពង់ជាច្រើនគ្រាប់រួមជាមួយការប្រើប្រាស់នៅដ្រូនសំកាំងជាច្រើនគ្រឿងហោះទៅហោះមក ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ហើយកុំឆ្វេចឆ្វាច ហើយរកន្លែងសុវត្ថិភាពដើម្បីបង្កាហានិភ័យកើតឡើងជាយត្ថហេតុ ហើយសូមឲ្យមានការយោគយល់ខ្ពស់ចំពោះដំណាក់កាលនេះដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ហើយសូមទទួលយកព័ត៌មានពិតពីយើងខ្ញុំនិងអាជ្ញារធមូលដ្ឋានទាំងអស់គ្នា សូមកុំជឿតាមពាក្យចរចាមអារាម និងការឃោសនាអកុសលណាមួយ សូមអរគុណ។

នារសៀលនេះ យោធាថៃ បាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជន ដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្...
23/12/2025

នារសៀលនេះ យោធាថៃ បាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជន ដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ!
នៅវេលាម៉ោង ១៣:៣៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។

នេះបើយោងតាមការបញ្ជាក់ពីក្រសងការពារជាតិ ស្តីពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

Address

ភូមិបារាជ សង្កាត់ ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ខេត្តកណ្តាល

Alerts

Be the first to know and let us send you an email when KSRP News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KSRP News:

Share