ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ

  • Home
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ

ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ៧ សកម្មភាព​របស់​កម្លាំងប៉ុស្តិ៍​ព្រែក​អញ្ចាញ​

សូមថ្លែងអំណរគុណចំពោះលោក ចំរើន គឹមស្រុិន និង ភរិយា បានឧបត្ថម្ភសុីម៉ងចំនួន១តោនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញដើម្បីយកម...
20/06/2023

សូមថ្លែងអំណរគុណចំពោះលោក ចំរើន គឹមស្រុិន និង ភរិយា បានឧបត្ថម្ភសុីម៉ងចំនួន១តោនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញដើម្បីយកមកអភិវឌ្ឍសោភណភាពក្នុងបរិវេណប៉ុស្ដិ៍។
ជាចុងក្រោយសូមជូនពរអោយលោក ចំរើនគឹមស្រុិន និង ក្រុមគ្រួសារជួបតែសេចក្ដីសុខ សេចក្ដីចំរើន រកទទួលទានមានបានឲ្យបានសមប្រកបតែនិងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ

០៧-០៦-២០២៣អរគុណ​ពុកម៉ែ​បង​ប្អូនចំពោះ​ការ​ចែករំលែក​ពត៌មាន​🙏🙏🙏កម្លាំង​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​នៃអធិការដ្ឋាននគរបាលស្រុក​មុខកំ...
07/06/2023

០៧-០៦-២០២៣
អរគុណ​ពុកម៉ែ​បង​ប្អូនចំពោះ​ការ​ចែករំលែក​ពត៌មាន​🙏🙏🙏
កម្លាំង​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​នៃអធិការដ្ឋាននគរបាលស្រុក​មុខកំពូល​បានប្រគល់ក្មួយ​ស្រី​ឈ្មោះ​ ស្រ៊ុន​ លីនណា​ ទៅ​អោយ​ឈ្មោះ​ សេង​ ដានី​(ត្រូវ​ជា​ម្ដាយ​បង្កើត​)ទទួល​យក​ទៅ​គេហដ្ឋាន​វិញ​ហើយ​ អរគុណ​🙏🙏🙏

07/06/2023
ករណីក្មេងវង្វេងផ្លូវ កើតហេតុថ្ងៃទី7ខែមិថុនាឆ្នាំ2023វេលាម៉ោង13:00នាទី ចំណុចគល់ស្ពានព្រែកតាមាក់ភូមិកោះរកា ឃុំព្រែកអញ្ចាញ ...
07/06/2023

ករណីក្មេងវង្វេងផ្លូវ
កើតហេតុថ្ងៃទី7ខែមិថុនាឆ្នាំ2023វេលាម៉ោង13:00នាទី ចំណុចគល់ស្ពានព្រែកតាមាក់ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ឈ្មោះស្រ៊ុនលីនណា ភេទស្រី អាយុ11ឆ្នាំទីលំនៅបច្ចុប្បន្នឃុំស្វាយទាបស្រុកចំការលើ។
ឪពុកឈ្មោះម៉ៅ ម្ដាយឈ្មោះនី យាយឈ្មោះឡៃ
លេខ​ទូរស័ព្ទ​070690200 011933310
សូម​ជួយ​ចែករំលែក​ពត៌មាន​ខាងលេី​នេះ​ផង​ អរគុណ…

10/04/2023

កុំភ្លេចចូលរួមទាំងអស់គ្នា
សង្រ្កាន្តមុខកំពូលទីតាំងសួនច្បារមុខវត្តរតនៈបុផ្ផារាមហៅវត្តព្រែកអញ្ចាញ
ថ្ងៃទី១៤-១៥-១៦ខែមេសាឆ្នាំ២០២៣
+សូមជួយចែករំលែកពត៌មាននេះផង អរគុណ

សេចក្តីជូនដំណឹងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​អញ្ចាញ​-សូមជម្រាបជូនដល់លោកតា លោកយាយ អុំ ពូ មីង  បងប្អូន កូនក្មួយ ដែរមានអត្...
13/12/2022

សេចក្តីជូនដំណឹង
ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​អញ្ចាញ​
-សូមជម្រាបជូនដល់លោកតា លោកយាយ អុំ ពូ មីង បងប្អូន កូនក្មួយ ដែរមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ អស់សុពលភាព និងជិតហួសសុពលភាព(សល់រយ:ពេល៣ខែ)និងអ្នកដែរគ្រប់អាយុ១៥ឆ្នាំ សូមអញ្ជើញមកថត​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មុខ​កំពូល​ផ្នែក​ស្ថិតិ​និង​អត្តសញ្ញាណ​ចាប់​ថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៧.៣០នាទីព្រឹក រហូតដល់១៩.០០នាទីយប់តទៅ​។
ដោយភ្ជាប់មកជាមួយនៅ៖​
-សៀវភៅគ្រួសារ
-ឬសៀវភៅស្នាកនៅ
-សំបុត្របញ្ជាក់កំណើត
សូម​ជួយ​ចែករំលែក​ពត៌មាន​នេះ​ផង​ សូមអរគុណ🙏

17/10/2022

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញញត្តិថ្កោលទោ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងប្រមាថអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋគ្រប់រូប។

.ស្រុកមុខកំពូល: ៣១.០៨.២០២២ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូលថ្ងៃពុធ៥កើត ខែភទ្របទ ឆ្នាំខាល...
31/08/2022

.ស្រុកមុខកំពូល: ៣១.០៨.២០២២
ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូល
ថ្ងៃពុធ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កពស ២៥៦៦ ត្រូវថ្ងៃទី៣១ .៨.២០២២
ស្តីពី:ករណី : លោតទឹកស្ពានព្រែកតាមាក់កើតហេតុ ៣០.៨.២០២២ វេលាម៉ោង២២.៣០នាទីចំណុចជិតពាក់កណ្តាលស្ពានព្រែកតាមាក់ត្រើយខាងលិច ភូមិ កោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ជនរងគ្រោះចំនួន០១នាក់ឈ្មោះ សុខ សៀន ភេទប្រុសអាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចិញ្ចឹមទា។
មានទីលំនៅសព្វថ្ងៃ ភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
.វត្ថុតាងបន្សល់ទុកមានម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ចំនួន០១គ្រឿងទូរស័ព្ទដៃម៉ាកoppoចំនួន ០១គ្រឿង។ព្រែកជើងផ្ទាត់ពណ៏ខៀវ លេខ១០ចំនួន០១គូរ។
សភាពរឿងហេតុ
នៅថ្ងៃកើតហេតុវេលាម៉ោង២២.៣០នាទីមានប្រជាពលរដ្ឋដែលធ្វើដំណើរបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍មានករណីមនុស្សលោតទឹកលើស្ពានព្រែកតាមាក់ ក្រោយពីទទួលពត៍មានភ្លាមកំលាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុឃើញមានបន្សល់ទុកនៅសម្ភារះវត្ថុតាងខាងលើនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចយើងបានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះសាច់ញាតិ ។
មកដល់ព្រឹកថ្ងៃទី៣១.៨.២០២២ ទើបដឹងអត្តសញ្ញាណជនរងគ្រោះ ដោយសាច់ញាតិ ប្រពន្ធបងប្អូនជនរងគ្រោះបានមកទំនាក់ទំនងនៅប៉ុស្តិ៍ដោយបានបញ្ជាក់ថា សម្ភារៈម៉ូតូស្បែកជើង ទូរស័ព្ទពិតជារបស់ជនរងគ្រោះពិតមែន ហើយប្រពន្ធជនរងគ្រោះបានបញ្ជាក់ថានៅថ្ងៃកើតហេតុវេលាម៉ោង១៨.០០នាទី
ជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធរឿងកូនធ្វើអោយខូចទូរស័ព្ទដោយប្រកែកគ្នាខ្លាំងរហូតដល់ជនរងគ្រោះហៅប្រពន្ធទៅលែងឡះគ្នានៅផ្ទះមេភូមិតែប្រពន្ធមិនព្រមទៅ ជនរងគ្រោះក៍ជិះម៉ូតូចេញពីផ្ទះទៅតែម្នាក់ឯង ដោយពាក់អាវយឺតដៃខ្លីកបើក ពណ៌លឿង ស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅទៅផឹកស្រាលនៅផ្ទះបងថ្លៃឈ្មោះពៅ រហូតដល់ម៉ោង២២.៣០នាទីជនរងគ្រោះបានជិះម៉ូតូចេញមកបាត់តែម្តង។ ចំពោះជនរងគ្រោះក្រុមគ្រួសារនិងសមត្ថកិច្ចកំពង់បន្តស្វែងរកហើយសម្ភារះរបស់ជនរងគ្រោះខាងលើសមត្ថកិច្ចយើងបានប្រគល់ជូនប្រពន្ធជនរងគ្រោះ ឈ្មោះវ៉ន សុខនៀង។

***ដោយទទួលបានបទបញ្ជារបស់លោក វិរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូលនិង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ វិ...
31/07/2022

***ដោយទទួលបានបទបញ្ជារបស់លោក វិរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូលនិង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ វិរសេនិយ៍ទោ​ ឃុន​ បូរិន​ អធិការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​មុខ​កំពូល​

-នៅ​ថ្ងៃ​អាទិត្យ​​៣កើត ខែ​ស្រាពណ៍​ឆ្នាំខាល​ចត្វាស័ក​ព.ស​២៥៦៦ត្រូវ​នឹង​ថ្ងៃ​ទី​៣១.០៧.២០២២​ វេលាម៉ោង​ ០៤:០០នាទី​ទាប​ភ្លឺ​​ លោកអនុសេនីយ៍ឯក សែមតារ៉ារាជ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ព្រែក​អញ្ចាញ​បានដឹកនាំកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំង​អន្តរាគមន៍​ស្រុកមុខកំពូល​និងកំលាំងគណបញ្ជាការឯកភាពស្រុក​បាន​ធ្វើ​ការ​ល្បាត​ពួន​ស្ទាក់​ចាប់​មុខ​សញ្ញា​លួច​ឆក់​ប្លន់​និង​ជួញដូរ​គ្រឿងញៀន​មក​ចំណុច​ផ្លូវ​កៅស៊ូ​ស្ពាន​ទី១៣​ភូមិ​ព្រែក​ថ្មី​ឃុំព្រែក​អញ្ចាញ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្តាល​ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ចំនួន​០៤នាក់​ម៉ូតូ​ចំនួន​០២គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ទាក់​សត្វ​ឆ្កែ​ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​យេីង​បាន​ដេញ​ចាប់បាន​ជនសង្ស័យម្នាក់​ឈ្មោះ​ ជួន​ លាងម៉េង​និង​ម៉ូតូ​០១គ្រឿង​ទៀត​បានបេីករត់​គេចបាត់​បន្សល់​ទុក​ជនសង្ស័យ​ខាង​លេី​រួមនិងវត្ថុ​តាង​នៅ​កន្លែង​កេីត​ហេតុ​។

-ជាលទ្ធផល ក្រោយពីការសាកសួរ​ជនសង្ស័យ​ខាង​លេី​បាន​សារភាព​ថា​៖​ខ្លន​និង​បក្សពួក​ចំនួន​០៣នាក់​ទៀត​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ទាក់​សត្វ​ឆ្កែ​ពិត​ប្រាកដ​មែន​។
+++បច្ចុប្បន្នកម្លាំងជំនាញនិង​ប៉ុស្តិ៍​កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តកណ្ដាល។

***ដោយទទួលបានទទួលបទបញ្ជារបស់លោក វិរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូលនិង​សម្រុះសម្រួល​នីតិវិធី​ដោយ​...
31/07/2022

***ដោយទទួលបានទទួលបទបញ្ជារបស់លោក វិរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូលនិង​សម្រុះសម្រួល​នីតិវិធី​ដោយ​លោក​វិរសេនិយ៍ទោ​ ឡេក​ តារា​អធិការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​។

-ថ្ងៃសៅរ៍​២កើត ខែ​ស្រាពណ៍​ឆ្នាំខាល​ចត្វាស័ក​ព.ស​២៥៦៦ត្រូវ​នឹង​ថ្ងៃ​ទី​៣០.០៧.២០២២​ វេលាម៉ោង​ ១៨:០០នាទី​ លោកអនុសេនីយ៍ឯក សែមតារ៉ារាជ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ព្រែក​អញ្ចាញ​បានដឹកនាំកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងកំលាំងគណបញ្ជាការឯកភាពស្រុកបានចុះធ្វើរដ្ឋបាលនៅចំណុចស្ពានទី១៣ភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល​បានឃាត់ខ្លួនមនុស្សសរុប ០១នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

-ជាលទ្ធផល ក្រោយពីការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន គឺ មានមនុស្សចំនួន ០១នាក់​។
+++បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តកណ្ដាល។

29/07/2022
10/07/2022
😍😍😍
07/07/2022

😍😍😍

ដោយទទួលបានបទបញ្ជារបស់លោក វិរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូល             ថ្ងៃអង្គារ៍ទី៧កើត ខែអាសា...
07/07/2022

ដោយទទួលបានបទបញ្ជារបស់លោក វិរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការរដ្ឋាននគរបាលស្រុកមុខកំពូល

ថ្ងៃអង្គារ៍ទី៧កើត ខែអាសាឍ ឆ្នាំ២០២២ វេលាម៉ោង​ ១២:០០នាទី​ លោកអនុសេនីយ៍ឯក សែមតារ៉ារាជ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ព្រែក​អញ្ចាញ​បានដឹកនាំកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងកំលាំងគណបញ្ជាការឯកភាពស្រុកបានចុះធ្វើរដ្ឋបាលនៅចំណុចភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល​បានឃាត់ខ្លួនមនុស្សសរុប ០៤នាក់(ស្រី០១នាក់)ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជាលទ្ធផល ក្រោយពីការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន គឺ មានមនុស្សចំនួន ០៤នាក់ (ស្រី០១នាក់) បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តកណ្ដាល។

សេចក្ដីជូនដំណឹងសូមគោរពនិងជម្រាបជូនដល់បងប្អូនប្រជាជននៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដែលកំពុងប្រើប្រាស់ អត្តសញ្ញាណប័ណ្...
20/06/2022

សេចក្ដីជូនដំណឹង
សូមគោរពនិងជម្រាបជូនដល់បងប្អូនប្រជាជននៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដែលកំពុងប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី(មានឈីប) ដែលត្រូវអស់សុពលភាពក្នុងខែ សីហា (០៨) ឆ្នាំ ២០២២ ខាងមុខនេះ អោយបានជ្រាបថា៖ ផ្នែកជំនាញអត្តសញ្ញាណកម្ម និងធ្វើការប្តូរជូនចាប់ពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នេះតទៅ សូមបងប្អូនជ្រាបជាព័ត៌មាន។
* សាម៉ីខ្លួនត្រូវភ្ជាប់មកជាមួយនូវឯសារ រួមមាន ៖
១-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី (ច្បាប់ដើម) ។
២-សំបុត្របញ្ជាក់កំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) ។
៣-សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ (ច្បាប់ដើម) ។
* ទីកន្លែង សាលាស្រុក មុខកំពូល រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក០៧:០០-១១:០០និងពេលរសៀល១៤:០០-១៧:០០ សូមអរគុណនិងជួយចែករំលែកពត៌មានខាងលើផង! សូមអរគុណ
លេខទូរស័ព្ទ​ទំនាក់ទំនង​ 0979873103 070690200 011933310

នៅថ្ងៃទី១៤.០៤.២០២២សកម្មភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញសហការជាមួយកម្លាំងប្រជាការពារល្បាតរក្សាសន្តិសុខសុវត្ថិភា...
14/04/2022

នៅថ្ងៃទី១៤.០៤.២០២២
សកម្មភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញសហការជាមួយកម្លាំងប្រជាការពារល្បាតរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិសាស្ត្រក្នុងកម្មវិធីចូលឆ្នាំខ្មែរ

🙏🙏🙏💞
13/04/2022

🙏🙏🙏💞

15/02/2022

ស្រុក​មុខ​កំពូល​ក្រោម​ម្លប់​សន្តិភាព​🇰🇭❤️️😍

08/01/2022

សេចក្តីជូនដំណឹងស្តីពីការមកទទួលភារកិច្ច

Address


Telephone

+85570690200

Website

Alerts

Be the first to know and let us send you an email when ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ:

Videos

  • Want your business to be the top-listed Media Company?

Share