គេហទំព័រនំបញ្ចុកខ្មែរ

គេហទំព័រនំបញ្ចុកខ្មែរ រាយការណ៍នូវព័ត៌ក្នុងប្រទេសនឹងព័តម? រាយការណ៍ជូននូវព័តមានក្នុងប្រទេស នឹង ក្រៅប្រទេស

30/07/2022
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមប្រធាន តុប ស...
30/07/2022

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមប្រធាន តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា ៧រូបទៀត ។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមប្រធាន តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា ៧រូបទៀត(សរុបចំនួន០៩រូប-អវត្តមានចំនួន ០២រូប) ។

កិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៣ អាណត្តិទី៣ និងស្ដាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ។

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បានអញ្ជើញជួបសម្តែងការគួរសម ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអ...
21/07/2022

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បានអញ្ជើញជួបសម្តែងការគួរសម ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងជូនដំណើបងប្អូនអ្នកសារព័ត៌មានចូលរួមសវនាការ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ដែលពួកគាត់ជាប់ចោទពីបទ៖ ប្រមាថអ្នករាជការសាធារណៈ, ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទ ជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៥០២,៣០២,៦០៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅបរិវេណទីស្នាក់ការគយព្រែកចាក កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩កន្លងមក។

ក្នុងសវនាការនេះ មាន លោក អ៊ុម វ៉ារី ជាមេធាវី ការពារអោយជនជាប់ចោទជាអ្នកកាសែត៖ ឈ្មោះ ហ៊ុន សុខា , ឈ្មោះ ស៊ាង ប៊ុនសុង , ឈ្មោះ ចន យូដេត, ឈ្មោះ កែវ សុផាត, ឈ្មោះ ជី ពេជ្រ, ឈ្មោះ ប៉ែន រ៉ា, ឈ្មោះ ឥន ប៊ុនធឿន និងឈ្មោះ អ៊ុង ប៊ុនឆោម។

សវនាការនេះ នឹងប្រកាសសាលក្រម នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ ខាងមុខ។

សូមបញ្ជាក់ថា ក្រៅពីជូនដំណើរ ឃ្លាំមើលដំណើរការកាត់ក្តី លោកប្រធាន ទេស វិបុល បានចំណាយថវិកាថ្លៃហូបអារហារ និងឧបត្ថម្ភការធ្វើដំណើរដល់អ្នកកាសែតនិងមេធាវីផងដែរ។

20/07/2022
20/07/2022

នៅរសៀលនេះកូនចិញ្ចឹមនិងកូនបង្កើតបាននាំគ្នាស្រង់ទឹកឲព្រះរស់!!!សូមទទួលបានកុសលផលបុណ្យផង។

14/07/2022

សាធុ សាធុ សាធុ !!!
កូនចៅប្រុសស្រីបានអញ្ជើញព្រះរស់និងព្រះដែលបានលាចាកលោកមកនៅផ្ទះថ្មីប្រកបដោយទឹកចិត្តជ្រះថ្លា។កូនចៅប្រុសស្រីបាននាំគ្នាស្រង់ទឹកជូនព្រះរស់ដើម្បីទទួលពរជ័យនិងសេចក្តីសុខ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមបានបទ" ដោះស្រាយបញ្ហាគ...
30/06/2022

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមបានបទ" ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្ដិសុខភាពនិងមនុស្សធម៌"
ខេត្តកណ្ដាល÷នាព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធធ្វើឡើងនៅខេត្តកណ្តាល ក្រោមប្រធានបទ"ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌" ជាកត្តាចលករមួយដ៏ល្អប្រសើរថ្លៃថ្លា ដើម្បីជម្រុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យើងទាំងអស់គ្នា ត្រូវតែចូលរួម និងផ្ដល់ការគាំទ្រយ៉ាងពេញទំហំធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្លាយទៅជាចលនាដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខុមាលភាពសង្គម រួមចំណែកដល់ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងការអភិវឌ្ឍប្រទេសជាតិស្របតាមគោល នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ការអនុវត្តនិងបំពេញកាតព្វកិច្ចយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការងារមួយអាទិភាព ក្នុង ចំណោមការងារអាទិភាពដែលជាចក្ខុវិស័យក្នុងការដឹកនាំ កសាងនាវាកម្ពុជា ឈានឆ្ពោះទៅរកអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ ក្នុងគោលដៅលុបបំបាត់នូវរាល់ទម្រង់នៃបទល្មើសគ្រប់ប្រភេទ។

«គ្រឿងញៀន បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និង បំផ្លាញសង្គមជាតិ»៕

កំលាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញបាន ឃាត់ខ្លួនឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុនអេសស៊ីធី ...
28/06/2022

កំលាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញបាន ឃាត់ខ្លួនឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុនអេសស៊ីធី ជេតស៍ អិចប្រេស (ខេមបូឌា) ម្នាក់ ពីបទរំលោភលើសេចក្ដីទុកចិត្ត និងឆបោកលុយ រាប់សិបមុឺនដុល្លា !!!

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២កំលាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាតខ្លួន និងបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ។
ការឃាត់ខ្លួននេះគឺ ធ្វើតាមដីការ បញ្ជាអោយចូលខ្លូន របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ យោងតាមពាក្យបណ្ដឹងរបស់ លោកឧកញ្ញាស្រី ចាន់ថន ដែលប្ដឹង ពីបទ (រំលោភលើសេចក្ដីទុកចិត្ត ឆបោកលុយ) រាប់សិបមុឺនដុល្លា ពីក្រុមហ៊ុនជេតស៍ អិចប្រេស ។

យ៉ាងណា ក្ដី សំណុំរឿង ខាងលើ នេះ បាន និង កំពុង ស្ថិត នៅ ដំណាក់កាល ស្ថាប័ន អយ្យកា របើក ការ ស៊ើបសួរ ដើម្បី រក បទល្មើស និង ចោទប្រកាន់ ជា ផ្លូវការ រួច ចាត់ បញ្ជូន ទៅ ខាង ចៅ ក្រមដើម្បីជំនុំជម្រះ៕

ឈ្មួញឈើដ៏ល្បីឈ្មោះ ហូវ ជីវ៉ៃ កំពុងតែសម្រុកដឹកឈើខុសច្បាប់​ ចេញទៅលក់នៅប្រទេសវៀតណាម តាម ខេត្តរតនគិរី យ៉ាងសកម្មខេត្ដរតនគិរី​...
28/06/2022

ឈ្មួញឈើដ៏ល្បីឈ្មោះ ហូវ ជីវ៉ៃ កំពុងតែសម្រុកដឹកឈើខុសច្បាប់​ ចេញទៅលក់នៅប្រទេសវៀតណាម តាម ខេត្តរតនគិរី យ៉ាងសកម្ម

ខេត្ដរតនគិរី​ ៖​តើមុខជុំនួញ បទល្មើសឈើឆ្លង់ដែន ខុសច្បាប់របស់ របស់មន្តី្រ អាវុធហត្ថម្នាក់ ឈ្មោះហូវ ជីវ៉ៃ តើបានធ្វើអោយប៉ះពល់អ្វីខ្លះដល់សង្គមជាតិ។

មានសេចក្ដីរាយការណ៍ពីខេត្ត រតនះគីរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ មកថា មិនដឹងថា លោកឧត្ដមសេនីយ៍ត្រី​ ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ទៅណាបាត់ហើយទេ ឬមួយក៏ឈប់ធ្វើការងារបំពេញតួនាទីរបស់ខ្លួនទៅហើយ​ បានជាសកម្មភាពបទ ឧក្រិដ្ឋកម្ម ព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​ របស់មេ ឈ្មួញឈើដ៏ល្បីឈ្មោះ​ ដែលគេស្គាល់ថា​ ឈ្មោះ ហូវ ជីវ៉ៃ កំពុងតែធ្វើសកម្មភាពដឹកឈើខុសច្បាប់ឆ្លងដែន​ យកទៅលក់នៅប្រទេសវៀតណាម តាម ច្រករបៀងអូរយ៉ាដាវ ខេតរតនះគីរី យ៉ាងរំភើយ ។

មេឈ្មួញឈើល្បីឈ្មោះហូ ជីវ៉ៃ បានប្រព្រឹត្តបទល្មើសឈើឆ្លងដែន ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័ គ្មាន វិធានការ ដែលធ្វើបាត់បងធនធានធម្មជាតិ និងបាត់បង់ចំណូលថវិការដ្ឋយ៉ាងច្រើនលើសលុប និងប៉ះពលដល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធរ នេះក៍ដើម្បីតែប្រយោជន៍របស់ បុគ្គលមានអំណាចនៅខេត្ដរតនះគីរី មួយចំនួនដែលបានឃុបឃិតគ្នា និងមេឈ្មួញ ហូ ជីវ៉ៃ ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា​ ឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ​ បានធ្វើសកម្មភាពដឹកជញ្ជូនឈើជារឿយៗ​ យកទៅលក់​ តែក្រឡេកទៅមើលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីវិញ​ ហាក់ស្ងាត់ មិនដែលធ្វើការបង្ក្រាប​ ឬមានវិធានការចំពោះបុគ្គលរូបនេះឡើយ ឬមួយក្រុមឈ្មួញទាំងអស់នោះ​ ចេះបំបាំងកាយ​ បានជាមើលមិនឃើញ ឬមួយទទួលបានលាភសក្ការៈពីឈ្មួញឈើខាងលើហើយ បានជាធ្វើមិនដឹង​ ដេកលក់ យ៉ាងដូច្នេះ ៕

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម ឯកឧត្តម សេង ស៊ីវុត្ថា ប្រធាន...
22/06/2022

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តមប្រធានបានថ្លែងស្វាគមន៍ ប្រតិភូសមាគម និងបានជម្រាបពីប្រវត្តិ និងតួនាទី ភារកិច្ចសំខាន់ៗរបស់សាលាឧទ្ទរណ៍ភ្នំពេញព្រមទាំង បានជូនពរប្រតិភូសមាគមឱ្យជួបតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

លោក ទេស វិបុល បានថ្លែងអំណរគុណ ឯកឧត្តមប្រធានសាលាឧទ្ទរណ៍ ដែលបានឆ្លៀតឱកាសដ៏មមារញឹក ផ្តល់ឱកាសឱ្យប្រតិភូសមាគមបានចូលជួបសម្តែងការគួរសម ជម្រាបអំពីទិសដៅការងាររបស់សមាគម ជាពិសេស សុំកិច្ចសហប្រតិបត្តការណ៍ពង្រឹងវិស័យយុត្តិធម៌ និង កិច្ចការមនុស្សធម៌។

ជាការឆ្លើយតប ឯកឧត្តមប្រធានសាលាឧទ្ទរណ៍ បង្ហាញក្តីរីករាយសហការគ្នាជាមួយសមាគម ជាពិសេស លើការចងក្រងសៀវភៅប្រវត្តិការងាររបស់សាលាឧទ្ទរណ៍៕

Address

Kandal

Alerts

Be the first to know and let us send you an email when គេហទំព័រនំបញ្ចុកខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share