SPN TV News

SPN TV News ពត៌មានក្នុងសន្តិភាព

24/05/2026

ការកែទម្រង់រដ្ឋ ឬកំណែទម្រង់ប្រព័ន្ធការងារគឺយើងមិនធ្វើផ្អែកលើការស្រឡាញ់ ឬស្អប់មនុស្ស នោះទេ ប៉ុន្តែយកលទ្ធផលជាគោលដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធ្វើការកែសម្រួលឱ្យកាន់តែប្រសើរឡើងស្របតាមសភាពការណ៍ ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

24/05/2026

សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។

សម្ដេចតេជោ បានលើកឡើងខាងលើ នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦

#ហ៊ុនសែន
#កម្ពុជា

លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បរិច្ចាគថវិកា ៣០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជាលោកអ្នកឧកញ៉ា ទ្រី ភាព អគ...
31/03/2026

លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បរិច្ចាគថវិកា ៣០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង បរិច្ចាគថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិ។ កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។

25/03/2026

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦

លោក (អ៊ូចសៅវឿន) អភិបាលរងនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារមូលដ្ឋាន រៀបចំពិធីក្រុងពាលី និងប្រោសព្រហ្ម តាមបណ្តោយផ្លូវជាតិលេខ២។ដើម្បីជម្រះបញ្ហាអវិជ្ជមាន និងឧបទ្ទវហេតុអាក្រក់ផ្សេងៗ ដែលធ្លាប់កើតមាននៅតំបន់នេះ។ សុំសេចក្តីសុខ សុវត្ថិភាព បួងសួងសុំសេចក្តីសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងមន្ត្រីរាជការទាំងអស់។ បង្ការគ្រោះថ្នាក់ចរាចរណ៍ ជួយកាត់បន្ថយ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងឧបសគ្គផ្សេងៗនៅលើដងផ្លូវ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ក្នុងការថែរក្សាសុវត្ថិភាពទាំងផ្នែកស្មារតី និងផ្នែករូបវន្ត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

រៀបចំការផ្សព្វផ្សាយដោយ៖ ក្រុមការងារអង្គភាពសារព័ត៌មាន អិន.អឹម.អ NMR👉 https://t.me/NMR_TV_NEWS849

សម្តេចតេជោបានអញ្ជើញទៅសួរសុខទុក្ខនាយក្រិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានអោយអ្នកនាងប្រិមប្រិយ ទៅជួយរៀបចំកូននាយក្រិនទាំង៣នា...
22/03/2026

សម្តេចតេជោបានអញ្ជើញទៅសួរសុខទុក្ខនាយក្រិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានអោយអ្នកនាងប្រិមប្រិយ ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅខេត្តបាត់ដំបង ឲ្យបានចូលរៀនឡើងវិញ ក្រោយនាយក្រិនចេញពីមន្ទីពេទ្យផងដែរ🙏🏻🥰

27/01/2026
20/11/2025

អាណិតវីរកងទ័ពយើងតាមព្រំដែនណាស់ ពេលនេះមិនដឹងថាគាត់ត្រជាក់ប៉ុណ្ណាទេ #ជូនពរដល់វីរកងទ័ពយើងមានសុវត្ថិភាពល្អ មានសុខភាពល្អ។🫡🇰🇭

@

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនា...
20/11/2025

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

17/11/2025

😱OMGព្រឺសំបុរ😭 Need peace ☮️🙏
‼️ព្រះអើយ! នេះគឺជាសំលេងចេញពីប្អូនស្រី ល្អហួស ដែលជាកូនស្រីនៃកម្ពុជា ❤️‍🩹🇰🇭
🥹ល្អទាំងកាយ👏🏻ល្អទាំងរូបសម្រស់👏🏻ល្អទាំងចំណេះដឹង👏🏻

Address

9V69+J8V, NR2, Phnom Penh
Kandal
080310

Website

TV NEW

Alerts

Be the first to know and let us send you an email when SPN TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share