03/02/2022
#ស្ទឹងពពកភូមិតង់ មានទីតាំងស្ថិតនៅ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨គីឡូម៉ែត្រពីរង្វង់មូល ខេត្តកោះកុង និងប្រហែល ១៦៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
ស្ទឹងពពកភូមិតង់ ជារមណីដ្ឋានបែបធម្មជាតិពិតៗ ព្រោះនៅទីនោះហ៊ុមព័ទ្ធទៅដោយព្រៃភ្នំនិងទឹកជ្រោះខៀវស្រងាត់។
ចំណុចសំខាន់នៅស្ទឹងពពកភូមិតង់សម្រាប់បងប្អូនភ្ញៀវទេសចរណ៌ជិតឆ្ងាយមានដូចជា៖ កន្លែងលេងទឹកឬហែលទឹក, បោះជំរុំឬបោះតង់, គយគន់ថ្ងៃលិច ថ្ងៃរះ, ដើរទស្សនាកសិដ្ឋាន, ម្ហូប, រៀបចំអាហារដោយខ្លួនឯង, ឡើងភ្នំ, ដើរលេងដោយថ្មើរជើង, ជិះកង់, ជិះត្រាក់ទ័រសណ្តោងឬរ៉ឺម៉ក, ការរៀបចំដំណើរកម្សាន្ត, BBQ, កន្លែងគេង, ថតរូបអាពាហ៍ពិពាហ៍, ទស្សនាសួនផ្កា និងចំណុចផ្សេងៗទៀតជាច្រើនទៀត។
បងប្អូនហា៎ ថ្ងៃណាអារម្មណ៌ល្អអីទៅលេងនៅ ស្ទឹងពពកភូមិតង់ កុំភ្លេចហៅអ៊ែតមីនកម្សត់ម្នាក់នេះផង សុំក្បែរៗគ្រាន់បានធ្វើជាតួកំប្លែងក៏បានដែរ🥳។
រូបភាព៖