27/05/2025
🌺 ចំប៉ីផ្សារក្រោម 🌺
ខេត្ត កំពង់ឆ្នាំង យើងនឹង
បទចម្រៀង ស្នាដៃនិពន្ធថ្មី ខុសត្រូវសូមមេត្តាកុំប្រកាន់💖💖💖
អ្នក កំពង់ឆ្នាំង សូម Like Share content លើកទឹកចិត្តត្រៀមធ្វើបទច្រើនទៀត សម្រាប់ ក្រុមតន្រ្តីសិរីមង្គលកំពង់ឆ្នាំង🌺
🌺ចំប៉ីផ្សារក្រោម🌺
និពន្ធទំនុកច្រៀងថ្មី. ប្រាក់ វុធ្ធី
16 កញ្ញា ឆ្នាំ2024 ម៉ោង 9:26
1. ទន្លេផ្សារក្រោម ឆោមស្នេហ៍បងអើយ សាយ័ន្តរះហើយ ឆ្លងភ្នំកង្រី បងអ្នក ទេសចរណ៌ គាប់ជូននិស្ស័យ ជួបស្រស់ចរណៃ ស្ងួនឡើងកំពុង។
2. ទឹកអើយទឹកហូរ នាំភ័ព្ទជួបភក្រ្ត ចិត្តបងគួចស្ម័គ្រ ប៉ងស្នេហ៍មាសមុំ ចំប៉ីមួយទង រីកស្រស់ក្រពុំ ចិត្តបងស្នើសុំ ផ្កាស្រីនួនល្អង។
បន្ទរ
រិទ្ធសែនរឿងចាស់ ផ្លាស់រឿងបងថ្មី បើភ័ព្ទនិស្ស័យ
ស្រីជាគូគ្រង បងនឹងថ្នមថែ មិនអោយស្រពោន មាន
ទុក្ខេក្រៀមក្រំ ដូចកង្រីឡើយ។
3. ចំប៉ីផ្សារក្រោម បងស្នេហ៍អូនពិត សូមស្រស់វរមិត្រ អូនកុំកន្តើយ ព្រមស្នេហ័បងទៅ ណាពៅត្រាណ ត្រើយ កំពង់ឆ្នាំងអើយ ខ្ញុំហ្នឹងចូលស្តី។