08/01/2024
ក្នុងចំណោមគ្រួសារដែលមានជីវភាពមធ្យមមានតែម៉ូតូ ប៉ាគិតថាកូនគឺជាមនុស្សដែលសំណាងបំផុតក្នុងចំណោមពួកគេ។ព្រោះវត្តមានទាំងអស់គ្រប់កន្លែងទេសចរណ៍នៅក្នុងស្រុកខ្មែរកូនស្គាល់សឹងទាំងអស់ មិនថាកំពូលភ្នំខ្ពស់ក៏យើងបានដើរឡើងជាមួយគ្នាដែរ។ កូនមានអាយុត្រឹមតែ 9 ឆ្នាំតែប៉ុណ្ណោះតែកូនអាចស្គាល់មជ្ឈដ្ឋានសង្គមច្រើនជាងក្មេងដែលគេធូរធារ ប៉ានឹងបន្តធ្វើសកម្មភាពផ្ដល់គ្រប់យ៉ាងឲ្យកូនដើម្បីញ៉ាំងឲ្យកូនក្លាយជាបុគ្គលល្អមនុស្សល្អ ស្គាល់អ្វីដែលគួរធ្វើនឹងអ្វីមិនគួរធ្វើ ។ បើស្រឡាញ់កូនកុំយកពេលវេលាដើម្បីខ្លួនឯងច្រើនពេកគួរផ្ដល់ពេលវេលាទាំងអស់ឲ្យគាត់ទើបបញ្ជាក់បានថាយើងស្រលាញ់ពួកគាត់ពិតប្រាកដ។មិនមែនគ្រាន់តែពាក្យថាស្រឡាញ់ធ្វើការរាល់ថ្ងៃរកលុយដើម្បីឲ្យគាត់ចាយទើបថាស្រឡាញ់នោះទេ។យើងត្រូវបំពេញគ្រប់តម្រូវការជូនគាត់ទាំងសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តនាងផ្ដល់ចំណេះនិងការចាយវាយនិងការដើរលេងជាដើម ។
អត្តបទ #ផ្នត់គំនិត