Hoeung Socheat Official

Hoeung Socheat Official Sharing videos film

10/01/2025
ប្រភេទសិទ្ធិប្រត្យក្សក្នុងក្រមរដ្ឋប្បវេណីសិទ្ធិប្រត្យក្ស សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងគ្រប់បុគ្គលដទ...
10/01/2025

ប្រភេទសិទ្ធិប្រត្យក្សក្នុងក្រមរដ្ឋប្បវេណី
សិទ្ធិប្រត្យក្ស សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងគ្រប់បុគ្គលដទៃផ្សេងទៀតបាន។ សិទ្ធិប្រត្យក្សដែលកំណត់ក្នុងក្រមរដ្ឋប្បវេណីរួមមាន កម្មសិទ្ធិ សិទ្ធិកាន់កាប់ សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល (សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ សេវភាព) សិទ្ធិប្រាតិភោគប្រត្យក្ស (សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ និង សិទ្ធិប្រាតិភោគដោយអនុប្បទាន។
១/ កម្មសិទ្ធិ
កម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុ ដែលជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរីបាន ក្នុងទំហំដែលច្បាប់បានកម្រិត។
២/ សិទ្ធិកាន់កាប់
-ការកាន់កាប់ សំដៅទៅលើការក្ដាប់ទុកវត្ថុ។
-ការក្ដាប់ទុកវត្ថុ សំដៅលើការគ្រប់គ្រងលើរូបវត្ថុ តាមការជាក់ស្ដែង ទោះដោយចំពោះក្ដី ឬដោយប្រយោលក្ដី។
៣/ សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល
សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល សំដៅទៅលើសិទ្ធិប្រើប្រាស់ និង អាស្រ័យផលលើអចលនវត្ថុ ដែលមានដូចជា ជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ និងសេវភាព។
ក. សិទ្ធិជួលអចិន្ត្រៃយ៍
សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួលអចលនវត្ថុ រយៈពេលវែងចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅ។
ខ. ផលុបភោគ
ផលុបភោគ សំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី។
គ. សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
-សិទ្ធិប្រើប្រាស់ សំដៅទៅលើសិទ្ធិអាស្រ័យផលនៃអចលនវត្ថុ ត្រឹមកម្រិតនៃសេចក្ដីត្រូវការរបស់ម្ចាស់សិទ្ធិប្រើប្រាស់ និង គ្រួសាររបស់ខ្លួន។
-សិទ្ធិអាស្រ័យនៅ សំដៅទៅលើសិទ្ធិកាន់កាប់ចំណែកមួយនៃអាគារ ត្រឹមកម្រិតនៃសេចក្ដីត្រូវការសម្រាប់ការរស់នៅ របស់ម្ចាស់សិទ្ធិអាស្រ័យនៅ និង គ្រួសាររបស់ខ្លួន។
ឃ. សេវភាព
សេវភាព សំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដីរបស់ខ្លួន ដោយយោងទៅតាមគោលបំណងដែលកំណត់នៅក្នុងកិច្ចសន្យាបង្កើត។
៤/ សិទ្ធិប្រាតិភោគប្រត្យក្ស
សិទ្ធិប្រាតិភោគប្រត្យក្ស សំដៅទៅសិទ្ធិធានាបំណុលដែលរួមមានដូចជា សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក និងសិទ្ធិប្រាតិភោគដោយអនុប្បទាន។
ក. សិទ្ធិឃាត់ទុក
សិទ្ធិឃាត់ទុក ជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលអ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមានសិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះ រហូតដល់ពេលដែលខ្លួនទទួលបានការសងចំពោះសិទ្ធិលើបំណុល។
ខ. ឯកសិទ្ធិ
ឯកសិទ្ធិ សំដៅទៅលើសិទ្ធិដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
គ. សិទ្ធិលើការបញ្ចាំ
សិទ្ធិលើការបញ្ចាំ សំដៅទៅលើសិទ្ធិកាន់កាប់លើវត្ថុ ដែលបានពីកូនបំណុល ឬតតិយជនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
ឃ. ហ៊ីប៉ូតែក
ហ៊ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលបានការសង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាង ម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។
ង. សិទ្ធិប្រាតិភោគដោយអនុប្បទាន
ប្រាតិភោគដោយអនុប្បទាន សំដោទៅលើការណ៍ដែលកូនបំណុល ឬតតិយជនធ្វើអនុប្បទាននូវចលនវត្ថុរបស់ខ្លួនជាកំណត់ ទៅម្ចាស់បំណុល ដើម្បីធានាកាតព្វកិច្ច ក្នុងករណីនេះ បើកាតព្វកិច្ចត្រូវបានសងរួចហើយ កម្មសិទ្ធិលើវត្ថុដែលជាកម្មវត្ថុ ត្រូវផ្ទេរទៅអ្នកបង្កើត។
#គ្រួសារច្បាប់-Family of Law⚖️

05/01/2025

យល់ដឹងពី
ច្បាប់អាពាហ៍ពិពាហ៍

04/01/2025

ច្បាប់ការងារ គ្រោះថ្នាក់ការងារ

ប្រឡងបញ្ចប់ឆមាស Y2S2Prasat Tanai អរគុណសម្រាប់ការគោរពស្រឡាញ់មួយនេះ ជូនពរឱ្យប្អូនៗគ្រប់រូបជោគជ័យក្នុងការសិក្សា និងក្នុងជីវ...
26/09/2024

ប្រឡងបញ្ចប់ឆមាស Y2S2
Prasat Tanai
អរគុណសម្រាប់ការគោរពស្រឡាញ់មួយនេះ
ជូនពរឱ្យប្អូនៗគ្រប់រូបជោគជ័យក្នុងការសិក្សា និងក្នុងជីវិត 😍

03/02/2024
19/01/2024

Address

Kompong Thom

Alerts

Be the first to know and let us send you an email when Hoeung Socheat Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hoeung Socheat Official:

Share