04/08/2025
នេះជាសកម្មភាពដ៏គគ្លើនរបស់ទាហានថៃ ដែលមានអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ នេះជាសកម្មភាពបំពានបទឈប់បាញ់ ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។