Luck Online

Luck Online លក់ដូរដោយក្រមសីលធម៌ និងមានទំនុកចិត្ត

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ប្រាប់ពីយុទ្ធសាស្ត្រការពារខ្លួន ក្រោយឃើញកងទ័ពថៃដកថយពីទីតាំងរាយបន្លាលួសដោយស្ងាត់ៗ(ភ្នំពេញ) ...
16/08/2025

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ប្រាប់ពីយុទ្ធសាស្ត្រការពារខ្លួន ក្រោយឃើញកងទ័ពថៃដកថយពីទីតាំងរាយបន្លាលួសដោយស្ងាត់ៗ

(ភ្នំពេញ) អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រលោកបណ្ឌិត អុិន សុផល បានប្រាប់ពីយុទ្ធសាស្ត្រការពារខ្លួន ក្រោយឃើញកងទ័ពថៃដកថយពីទីតាំងរាយបន្លាលួសនៅតំបន់បុស្សស្បូវ ជាំតែ ផ្ទះតាម៉ុក ដោយស្ងាត់ៗ។ លោកបណ្ឌិត អុិន សុផល បានរំលឹក និងប្រាប់ពីយុទ្ធសាស្ត្រមួយចំនួន ដើម្បីដាស់ស្មារតីយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋកម្ពុជាឲ្យចេះប្រុងប្រយ័ត្នដូចខាងក្រោម៖

នៅពេលឃើញថៃដកកងទ័ពថយដោយស្ងប់ស្ងាត់ ធ្វើឱ្យចិត្តខ្ញុំកាន់តែមិនស្ងប់ ! មិនបំភ័យទេ គ្រាន់តែធ្លាប់ស្រាវជ្រាវ និងសរសេរសៀវភៅ “កម្ពុជា ក្នុងសង្គ្រាមវៀតណាម” យល់ដឹងពីយុទ្ធសាស្ត្រយោធាខ្លះៗ !

១.ឃើញកងទ័ពថៃដកចេញពីតំបន់គ្រប់គ្រងដោយស្ងប់ស្ងាត់ នឹកដល់សមរភូមិចេនឡាទី២ ឆ្នាំ១៩៧២ កងទ័ពវៀតកុងបានបង្ហាញភាពចុះខ្សោយរបស់ខ្លួន ដកថយពីសមរភូមិប្រយុទ្ធជាបន្តបន្ទាប់។ ពេលនោះកងទ័ពលោក លន់ នល់ មានមោទនភាពយ៉ាងខ្លាំងពីជ័យជម្នះរបស់ពួកគេ ព្រមទាំងមានពិធីជប់លៀងអបអរសាទរថែមទៀត ។

២.នៅពេលកងទ័ព លន់ នល់ កំពុងសប្បាយភ្លេចខ្លួន កងទ័ពវៀតកុងវិលវិញ ដូចទឹកបាក់ទំនប់ ធ្វើឱ្យកងទ័ព នល់ នល់ មិនអាចស្រោចស្រង់បាន ។

៣.ការលើកឡើងនេះ ពុំមែនបំភិតបំភ័យអ្វីនោះទេ គ្រាន់តែជួយរំលឹកដាស់ស្មារតី យុទ្ធជនជួរមុខរបស់យើងឱ្យមានការប្រុងប្រយ័ត្នប៉ុណ្ណោះ ! ចោរសៀមល្បិចកលពិសពុលណាស់ ដូច្នេះកុំធ្វេសប្រហែសឱ្យសោះ !

៤.លុះត្រាកងទ័ពសៀម ដកថយទាំងកម្លាំងប្រយុទ្ធ រថក្រោះ កាំភ្លើងធំ ឱ្យស្ថិតនៅក្នុងស្ថានភាពដូចដើមវិញ ទើបអាចទុកចិត្តបាន ។ បើនៅតែកំដៅម៉ាស៊ីន រថក្រោះជាប់រហូតបែបនេះ តើឱ្យទុកចិត្តដោយរបៀបណា?

៥. សូមប្រយ័ត្នវាដាក់មីនថ្មីនៅតំបន់ដែលវាធ្លាប់គ្រប់គ្រង ដើម្បីសងសឹក ! ជាពិសេសនៅក្នុងលាណដ្ឋាន ត្រូវពិនិត្យមីនឱ្យបានច្បាស់មុននឹងចូល ! ឬក៏វាអាចបង្កប់ GPS នៅគ្រប់លាណដ្ឋាន ឬទីតាំងសំខាន់ៗរបស់កងទ័ព បើសង្គ្រាមផ្ទុះឡើងវាបានកំណត់គោលដៅច្បាស់ណាស់ !

​" សុខចិត្តសង្ស័យខុស ! ប្រសើរជាងជឿជាក់ខុស !"

បំណងល្អពីរាជធានីភ្នំពេញ ១៥ សីហា ២០២៥ !

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ សីហា នេះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅបុស្សស្បូវ ជាំតែ បាននាំគ្នារុះរើបន្លាលួស នឹងដកទម្លាក់ទង់ជាតិថៃចេញ ក្រោយពីទាហានថៃទាំងនោះបានដកថយទៅវិញស្ងាត់ៗ បន្ទាប់ពួកគេបានដាក់ទង់ជាតិ និងព័ទ្ធពង្រាយបន្លាលួសកាលពីពីរថ្ងៃមុន។

11/08/2025

សូមកុំឲ្យពួកគាត់កើតអីទៅចុះ 🙏

ផុសអោយឃើញរូប១សន្លឹកនេះ អោយកូនខ្មែរគូសថ្មចំនាំ អោយចងចាំពីភាពឈឺចាប់ អោយឈប់ចិត្តទន់ជាមួយសត្រូវ ខ្ញុំឈឺចាប់ណាស់ក្នុងទ្រូងខ្ញ...
01/08/2025

ផុសអោយឃើញរូប១សន្លឹកនេះ អោយកូនខ្មែរគូសថ្មចំនាំ អោយចងចាំពីភាពឈឺចាប់ អោយឈប់ចិត្តទន់ជាមួយសត្រូវ ខ្ញុំឈឺចាប់ណាស់ក្នុងទ្រូងខ្ញុំដូចគេយកកាំបិតឆ្កៀល 😭

ទាហាន​កម្ពុជា​តែ​ ២នាក់​ប៉ុណ្ណោះ​ ដែលថៃបញ្ជូន​ត្រឡប់មកវិញ​នៅម៉ោង១១ព្រឹកនេះ​ ទាហាន​កម្ពុជា​ ២នាក់​ ក្នុង​ចំណោម​២០នាក់​ ដែ...
01/08/2025

ទាហាន​កម្ពុជា​តែ​ ២នាក់​ប៉ុណ្ណោះ​ ដែលថៃបញ្ជូន​ត្រឡប់មកវិញ​នៅម៉ោង១១ព្រឹកនេះ​

ទាហាន​កម្ពុជា​ ២នាក់​ ក្នុង​ចំណោម​២០នាក់​ ដែល​ថៃបានចាប់ខ្លួន​ ត្រូវបាន​បញ្ជូន​ត្រឡប់មក​កម្ពុជាវិញ​ តាម​ច្រក​អូរស្មាច់​ ខេត្ត​ឧត្តរមានជ័យ​។ វីរកងទ័ពទាំង២នាក់​ ត្រូវបាន​ដឹកតាមរថយន្ត​សង្រ្គោះ​បន្ទាន់។

រូបភាព​៖​ លោក​ សយ​ សុភាព

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពាវនាវឲ្យប្រទេសថៃគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងសំណុំ...
01/08/2025

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពាវនាវឲ្យប្រទេសថៃគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងសំណុំរឿងព្រំដែនជាមួយកម្ពុជា។ OIF ដែលមានប្រទេសជាសមាជិកចំនួន ៩៣ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា ថា តុលាការយុត្តិធម៌អន្តរជាតិបានកាត់ឲ្យកម្ពុជាឈ្នះក្តីពីរលើកមកហើយគឺនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣។

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

Address

New York
New York

Alerts

Be the first to know and let us send you an email when Luck Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Luck Online:

Share

Category