06/11/2025
របៀបធ្វើជ្រក់ក្ដិបស្វាយ ស្រួយឆ្ងាញ់ 😋😋
វិធីទី១ សំរាប់ក្ដិបស្វាយ៣គីឡូ
- ស្ករស១គីឡូ អំបិលប្រហែល ១ខាំទៅ១ខាំកន្លះ
📍 ក្ដិបស្វាយ ចិត្តសំបកលាងទឹកអោយស្អាត ពុះយកគ្រាប់ចេញ
ត្រៀមទឹកកកអោយហើយជាស្រេច
📍 ដាំទឹកក្ដៅអោយពុះ ចាក់ស្វាយចូលភ្លាម ច្របល់ចុះឡើង បិទភ្លើង ស្រង់ចេញ ដាក់ត្រាំទឹកកកភ្លាមៗ
📍 ត្រាំប្រហែល១៥នាទី ទើបស្រង់ចេញ ហើយលាយស្ករអំបិល ច្របល់ជា១ស្វាយអោយរលាយស្ករនឹងអំបិលអស់ ទើបចាក់ចូលប្រអប់រក្សារទុកក្នុងទូទឹកកក ៣ថ្ងៃទើបញាំបាន នៅជាតិជូតិចតួច បើ៥ថ្ងៃទៅ១អាទិត្យ ទើបអស់ជាតិជូ 😊
- វិធីទី២ បានញាំលឿន
📍 ដាំទឹក ដាក់ស្ករនឹងអំបិលចូលតែម្ដង ពេលពុះ ទុកវា១០នាទី ហើយចាំចាក់ស្វាយចូល ត្រាំចឹងរហូត ដាច់ខាតកុំគ្របកំរប ហើយឱស្សាហច្របល់វា ពេលវាត្រជាក់ ស្វាយវាស្រួយអាចញាំបានហើយ
តែបើចង់អោយឆ្ងាញ់ ទុកស្អែកឬខានស្អែកកាន់តែចូលជាតិឆ្ងាញ់