ឃុត រ៉ាវី-Khut RaVy

ឃុត រ៉ាវី-Khut RaVy ស្ដាប់ព្រះធម៌អប់រំ
______________

ដំបូន្មានរបស់លោកឳពុក ៖- ឋានៈ បុណ្យស័ក្ដិ មាសប្រាក់ បេីទោះបីជាកូនមិនមានរបស់ទាំងនេះក៏ដោយ តែកូនមិនត្រូវគ្មានភាពស្មោះត្រង់ ន...
08/02/2025

ដំបូន្មានរបស់លោកឳពុក ៖
- ឋានៈ បុណ្យស័ក្ដិ មាសប្រាក់ បេីទោះបីជាកូនមិនមានរបស់ទាំងនេះក៏ដោយ តែកូនមិនត្រូវគ្មានភាពស្មោះត្រង់ និងសេចក្ដីថ្លៃថ្នូរនោះទេ ប្រសិនបេីសង្គមមិនឲ្យតម្លៃទៅលេីរឿងទាំងនេះនោះទេ ថ្ងៃណាមួយភាពស្មោះត្រង់របស់កូននឹងត្រូវបានមេីលឃេីញដោយមនុស្សល្អជាក់ជាមិនខាន។
- សេចក្ដីអត់ធ្មត់ ការតស៊ូ គឺជាមិត្តសម្លាញ់ដ៏ល្អរបស់កូន បេីកូនមិនមានវាទេ ច្បាស់ណាស់កូនមិនអាចប្រឡូកក្នុងសង្គមមួយនេះបាននោះទេ ព្រោះសង្គមនេះជាទីកន្លែងដែលមនុស្សប្រគួតប្រជែងគ្នា។
- ចំណេះវិជ្ជាមិនអាចខ្វះបានទេ បេីកូនគ្មាននៅចំណេះវិជ្ជាទេ កូននឹងត្រូវប្រេីកម្លាំងដេីម្បីរស់ ចំណេះវិជ្ជាជាស្ពានមួយដេីម្បីចម្លងកូនឲ្យទៅរកភាពរុងរឿង និងសុភមង្គលក្នុងជីវិត។
- កូនត្រូវតែជាមនុស្សចេះដឹងគុណអ្នកដទៃ បេីទោះបីជាគេបានជួយកូនបន្តិចបន្ទួចក៏ដោយ ការដែលចេះដឹងគុណអ្នកដទៃនឹងធ្វេីឲ្យកូនក្លាយជាមនុស្សមានតម្លៃ។
- បេីកូនមានអារម្មណ៍ថាហត់ខ្លាំង កូនអាចសម្រាកបន្តិចបានតែកុំបោះបង់នៅគោលដៅរបស់កូនឲ្យសោះ។
- កូនត្រូវចាំថាក្នុងលោកនេះគ្មានបុគ្គលណាដែលមិនមានទុក្ខនោះទេ កូនមិនត្រូវឲ្យសេចក្ដីទុក្ខទាំងនោះមកបំផ្លាញសេចក្ដីព្យាយាមរបស់កូនឡេីយ។[…]
_________________________
ភ្នំពេញ ០៨/ ០២/ ២០២៥

មនុស្សល្ងង់              លង់នឹងអំនួតមនុស្សឆ្កួត               លង់នឹងអំណាចមនុស្សកាច              លង់នឹងកម្លាំងមនុស្សពូកែច...
09/01/2025

មនុស្សល្ងង់ លង់នឹងអំនួត
មនុស្សឆ្កួត លង់នឹងអំណាច
មនុស្សកាច លង់នឹងកម្លាំង
មនុស្សពូកែច្បាំង លង់នឹងអាវុធ
មនុស្សមោះមុត លង់នឹងវិជ្ជា។

09/01/2025

ប្រសិនបេីយេីងរស់ដោយមិនបានដាក់គោលដៅអ្វីសោះគឺវាប្រៀបដូចជាទូកដែលគ្មានច្រវានៅកណ្ដាលសមុទ្រដែលរសាត់ទៅដោយគ្មានគោលដៅ។

ការអាន គឺជាផ្នែកមួយនៃជីវិត។ សង្គមមួយខ្លាំង គឺជាសង្គមដែលមានប្រជាជនអានច្រេីន និងនិយមចូលចិត្តការសិក្សារៀនសូត្រជាប្រចាំ។ ពេល...
06/01/2025

ការអាន គឺជាផ្នែកមួយនៃជីវិត។ សង្គមមួយខ្លាំង គឺជាសង្គមដែលមានប្រជាជនអានច្រេីន និងនិយមចូលចិត្តការសិក្សារៀនសូត្រជាប្រចាំ។ ពេលខ្លះកុំថាដល់យេីងប្រឹងអានដេីម្បីសង្គម តែបេីបានប្រឹងអានដេីម្បីអនាគតខ្លួនឯងគឺអាចហៅបានថាស្រឡាញ់សង្គមពិតទៅហេីយ។ យេីងចំណាយលុយទិញឡេលាបមុខ លាបស្បែកដេីម្បីឱ្យរូបរាងស្រស់ស្អាត សាច់សខ្ចី មុខហ្មត់រលោងស្អាត។ មិនត្រឹមតែប៉ុណ្ណោះ យេីងចំណាយលុយទិញកាហ្វេញញុំាស្ទេីររាល់ថ្ងៃ។ សកម្មភាពទាំងនេះ គឺជាកិច្ចការបំពេញតម្រូវការសម្បកកាយ។ រីឯចំពោះការអានក៏អ៉ីចឹងដែរ វាគឺជាផ្នែកមួយនៃការចិញ្ចឹមព្រលឹងរបស់យេីង។ រាងកាយត្រូវការអាហារ ហេីយខួរក្បាលត្រូវការអាហារគំនិត។
អ្នកចូលចិត្តអានសៀវភៅ គឺជាមនុស្សរស់ តែអ្នកមិនចូលចិត្តអានវិញគឺតែងតែស្លាប់រាល់ថ្ងៃ។[…]
________________________
អត្ថបទ : អំណានជាអំណាច

17/12/2024

សែនស្ដាយព្រះផ្នួស

គួរជាទីមោទកភាពណាស់ សម្តេចឧត្តមចរិយា បណ្ឌិត​ ឈឹង ប៊ុនឈា បួសតាំងពីវ័យកុមារប្រែក្លាយខ្លួនពីកូនកសិករជាថ្នាក់ដឹងនាំសង្ឃ ជាន់ខ...
06/12/2024

គួរជាទីមោទកភាពណាស់ សម្តេចឧត្តមចរិយា បណ្ឌិត​ ឈឹង ប៊ុនឈា បួសតាំងពីវ័យកុមារប្រែក្លាយខ្លួនពីកូនកសិករជាថ្នាក់ដឹងនាំសង្ឃ ជាន់ខ្ពស់(សម្តេចសង្ឃ) ដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្រ និងប្រឹងប្រែងជួយកិច្ចការងារក្នុងព្រះពុទ្ធសាសនា ដោយសម្តេចបានឆ្លងកាត់ការសិក្សារហូតដល់ថ្នាក់បណ្ឌិត ៖
១-បណ្ឌិតផ្នែករដ្ឋបាលសាធារណ:​
២-អនុបណ្ឌិតនីតិសាស្រ្ត
៣-បរិញ្ញាបត្រទស្សនវិជ្ជា
៤-បាក់ឌុបសាលាបាលី
៥-សញ្ញាបត្រឌីប្លូមសាលាបាលី
៦-សញ្ញាបត្រសាលាបាលីរង(ពុទ្ធិកបឋមសិក្សា ហៅបច្ចុប្បន្ន)។
៧-ព្រមទាំងបានទទួលការបណ្តុះបណ្តាលវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល។
ម៉្យាងវិញទៀត សម្តេច បណ្ឌិត មានពហុជំនាញដូចជា​ អក្សរសាស្រ្តជាតិ​ ភាសាបាលី​ ភាសាអង់គ្លេស​ ប្រវត្តិសាស្រ្តខ្មែរ​ អភិធម្ម​ ៩​ បរិច្ឆេទ​ និងច្បាប់រដ្ឋបាលសាធារណ: ។​
សម្តេចឈ្លាសវាងវៃក្នុងកិច្ចការដឹកនាំព្រះពុទ្ធសាសនាខ្លាំងណាស់​ ។ សូមអនុមោទនានិងអបអរសាទរ!

កំណាព្យ : អក្សរខ្មែរ(បទ : ពាក្យ៧)ខ្មែរមានអក្សរល្អក្រាស់ក្រៃដាប់គូសវាសច្នៃលេីប្រាសាទចារឆ្លាក់លេីថ្មយ៉ាងស្អាតបាទឆ្លាក់លេីប...
30/11/2024

កំណាព្យ : អក្សរខ្មែរ
(បទ : ពាក្យ៧)

ខ្មែរមានអក្សរល្អក្រាស់ក្រៃ
ដាប់គូសវាសច្នៃលេីប្រាសាទ
ចារឆ្លាក់លេីថ្មយ៉ាងស្អាតបាទ
ឆ្លាក់លេីប្រាសាទលេីសិលា។

ខ្មែរមានអក្សររបស់ខ្លួន
មានខ្នាតមានក្បួនពីដូនតា
ទុកឲ្យកូនខ្មែរថែរក្សា
អក្សរខេមរាចារទុកនៅ។

ខ្មែរមានអក្សរល្អប្រណីត
ដូនតារិះគិតយ៉ាងជ្រាលជ្រៅ
រិះរកក្បួនខ្នាតស៊ីជម្រៅ
បន្សល់ទុកនៅជាស្នាដៃ។

ខ្មែរមានអក្សរល្អប្រពៃ
គន់គិតមមៃរៃឆ្នាច្នៃ
ឆ្លាក់លេីសិលាមានតម្លៃ
យ៉ាងល្អក្រាស់ក្រៃក្នុងលោកា។

ខ្មែរមានអក្សរល្អពេកពិត
ត្រូវមានគំនិតថែរក្សា
កុំឲ្យបាត់បង់កេរ្តិ៍ដូនតា
ជាកេរ្តិ៍អស្ចារ្យរបស់ជាតិ។

ខ្មែរមានអក្សរដ៏ផូរផង់
រិះគិតផ្ចិតផ្ចង់កុំឲ្យឃ្លាត
រក្សាឲ្យគង់ឲ្យថ្កេីងទៀត
រុងរឿងព្រោងព្រៀតជាតិសាសនា។

ខ្មែរមានអក្សរជាតំណាង
សំអិតសំអាងយ៉ាងអស្ចារ្យ
កេរ្តិ៍ឈ្មោះល្បីល្បាញពេញរដ្ឋា
ជាតិសាសន៍ណាៗក៏សរសេីរ។
_____________________
១៣ ឧសភា ២០២៤
ដោយ : ឃុត រ៉ាវី៚

29/11/2024

អាកាសធាតុចុះត្រជាក់ ចាប់ផ្ដេីមនឹកស្រណោះដល់អតិតកាលខ្លាំងណាស់

កំណាព្យ : ខ្ជិល(បទ : កាកគតិ)ខ្ជិលនាំឲ្យក្រ          ខ្ជិលនេះមិនល្អ ខ្ជិលសែនចង្រៃ      ខ្ជិលរកមិនមាន  ខ្ជិលរៀនខ្ជិលឆ្នៃ  ...
28/11/2024

កំណាព្យ : ខ្ជិល
(បទ : កាកគតិ)
ខ្ជិលនាំឲ្យក្រ ខ្ជិលនេះមិនល្អ
ខ្ជិលសែនចង្រៃ ខ្ជិលរកមិនមាន
ខ្ជិលរៀនខ្ជិលឆ្នៃ ខ្ជិលដល់ខ្លួនក្ស័យ
ខ្ជិលឲ្យវិនាស។
ខ្ជិលរៀនពុំចេះ ខ្ជិលរកចំណេះ
ខ្ជិលមិនរវៀស ខ្ជិលគ្មានបញ្ញា
ខ្ជិលមិនរង្កៀស ខ្ជិលនាំវិនាស
ខ្ជិលមិនចម្រេីន៕៚
___________________
២៨ វិច្ឆិកា ២០២៤
៙ឃុត រ៉ាវី៚

23/11/2024

សុភាសិតសំស្ក្រឹត
_______________
ព្រះឧត្ដមវិរិយោ មហាហ៊ុំ សុទ្ធា

19/11/2024

នាងសុជាតាសុំពរបីប្រការពីព្រះពុទ្ធ

18/11/2024

ចំណេះដឹងដែលគ្មានគុណធម៌គឺជាថ្នាំពិស។

Address

Oudong

Website

Alerts

Be the first to know and let us send you an email when ឃុត រ៉ាវី-Khut RaVy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share