ព័ត៌មាន AKP ខេត្តប៉ៃលិន

  • Home
  • ព័ត៌មាន AKP ខេត្តប៉ៃលិន

ព័ត៌មាន AKP ខេត្តប៉ៃលិន ព័ត៌មានជឿទុកចិត្តក្នុងខេត្តប៉ៃលិន

16/06/2025

ព័ត៌មាន ទទក ប៉ៃលិន៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន មានប្រារព្ធពិធី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET ការបង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន» ដែលបង្ហាញពីសារៈសំខាន់ នៃការអប់រំជំនាញបច្ចេកទេស ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ភី ឡង់ឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន , តំណាងអភិបាលក្រុង/ស្រុក មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ផ្នែកឯ កជន តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ ជាច្រើនរូប ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រារព្ធពិធីសូត្រមន្ដ ថ្វាយព្រះពរជ័យសិរីមង្គល ព្រះរាជពិ...
16/06/2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រារព្ធពិធីសូត្រមន្ដ ថ្វាយព្រះពរជ័យសិរីមង្គល ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី
ភ្នំពេញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិកសមាជិកាកាកបាទក្រហមកម្ពុជា អញ្ជើញប្រារព្ធពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ត និងរាប់បាត្រ សម្ដេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មមង្គលវឌ្ឍនា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
រូបថត៖ កាកបាទក្រហមកម្ពុជាt

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...
16/06/2025

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមួយចំនួន។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុកគី

ប៉ៃលិន៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានផ្តល់កិច្ចសម្ភាសន៍ពិសេសជ...
16/06/2025

ប៉ៃលិន៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយ BTV News ស្តីពីច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។

សម្តេចក្រឡាហោម ស ខេង  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង  រួមនឹងអ្នកតំណាងរាស្រ្តមណ្ឌលបា...
16/06/2025

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង រួមនឹងអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងជាច្រើនរូបទៀត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំខេត្តប៉ៃលិន និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្រ្តខេត្តប៉ៃលិន 16-06-2025

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី...
16/06/2025

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ«TVET ការបង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន» ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន ។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីដើមខែមិថុនា រហូតមកដល់ល់ពេលនេះ សារព័ត៌មានជាតិ-អន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរា...
12/06/2025

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីដើមខែមិថុនា រហូតមកដល់ល់ពេលនេះ សារព័ត៌មានជាតិ-អន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងព័ត៌មានដែលជាប្រភពផ្លូវការ
ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ជារួមការផ្សព្វផ្សាយអំពីប្រធានបទព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេលចាប់តាំងពីដើមខែមិថុនា រហូតមកទល់ពេលនេះគឺសារព័ត៌មានជាតិ និងអន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងក្រសួងព័ត៌មាន ដោយប្រភពទាំងនេះ ជាប្រភពផ្លូវការដែលផ្ដល់ព័ត៌មានបានទាន់ពេលវេលា និងជាប្រភពព័ត៌មានសុក្រឹតសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេសបានយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិបានដឹងអំពីការវិវត្តនៃស្ថានភាពក្នុងការដោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
👉ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូល Subscribe Channel របស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន តាមរយៈ
+Youtube Channel ៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.youtube.com/channel/UCRh-7Zn6fhctrezY5BZk2qw
+Facebook៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)https://www.facebook.com/profile.php?id=100055580062326
+ page៖ (ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.facebook.com/akppailin/
+TikTok៖(ព័ត៌មានAKPប៉ៃលិន)https://vt.tiktok.com/ZSN7SMDA2/

អនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្...
12/06/2025

អនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ
👉ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូល Subscribe Channel របស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន តាមរយៈ
+Youtube Channel ៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.youtube.com/channel/UCRh-7Zn6fhctrezY5BZk2qw
+Facebook៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)https://www.facebook.com/profile.php?id=100055580062326
+ page៖ (ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.facebook.com/akppailin/
+TikTok៖(ព័ត៌មានAKPប៉ៃលិន)https://vt.tiktok.com/ZSN7SMDA2/

ពិធីដង្ហែ និងបូជាសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភាភ្នំពេញ ៖ ពិធីដង្ហែ និងបូជាសព ឯកឧត...
12/06/2025

ពិធីដង្ហែ និងបូជាសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា
ភ្នំពេញ ៖ ពិធីដង្ហែ និងបូជាសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅមេរុមុខវត្តបុទុមវត្តី នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
រូបថត៖ សិរី ឧត្តម
👉ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូល Subscribe Channel របស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន តាមរយៈ
+Youtube Channel ៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.youtube.com/channel/UCRh-7Zn6fhctrezY5BZk2qw
+Facebook៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)https://www.facebook.com/profile.php?id=100055580062326
+ page៖ (ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.facebook.com/akppailin/
+TikTok៖(ព័ត៌មានAKPប៉ៃលិន)https://vt.tiktok.com/ZSN7SMDA2/

ប៉ៃលិន៖ ព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន កិច្ចប្រជុំសាមញ្ញលើកទី១៣ អណត្តិទី៤ នៅសាលប្រជុំក្រុមប្...
12/06/2025

ប៉ៃលិន៖ ព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន កិច្ចប្រជុំសាមញ្ញលើកទី១៣ អណត្តិទី៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត សាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។
👉ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូល Subscribe Channel របស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន តាមរយៈ
+Youtube Channel ៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.youtube.com/channel/UCRh-7Zn6fhctrezY5BZk2qw
+Facebook៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)https://www.facebook.com/profile.php?id=100055580062326
+ page៖ (ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.facebook.com/akppailin/
+TikTok៖(ព័ត៌មានAKPប៉ៃលិន)https://vt.tiktok.com/ZSN7SMDA2/

12/06/2025

Address

ភូមិប៉ាហ៊ី សង្កាត់ប់ៃលិន ក្រុងប៉ៃលិន ខេត្តប់ៃលិន

Alerts

Be the first to know and let us send you an email when ព័ត៌មាន AKP ខេត្តប៉ៃលិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មាន AKP ខេត្តប៉ៃលិន:

  • Want your business to be the top-listed Media Company?

Share