Forest in Cambodia

Forest in Cambodia With over 20 years of experience in the carbon market and developing forest carbon projects, Face th

23/05/2025
17/05/2025
14/05/2025
ជនជាតិដើមភាគតិចថា បទល្មើសបំផ្លាញព្រៃឈើនៅព្រៃព្រះរការ ជារបាយការណ៍ពិត---សកម្មជននិងសហគមន៍បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងបរិ...
13/05/2025

ជនជាតិដើមភាគតិចថា បទល្មើសបំផ្លាញព្រៃឈើនៅព្រៃព្រះរការ ជារបាយការណ៍ពិត
---
សកម្មជននិងសហគមន៍បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំមន្ត្រីចុះពិនិត្យផ្ទាល់នៅទីតាំង ដែលពួកគាត់បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅក្នុងខេត្តព្រះវិហារ។ ការអំពាវនាវនេះ ខណៈជនជាតិដើមភាគតិចកួយអះអាងថា ការរកឃើញរបស់សកម្មជនលោក ម៉ា ចិត្រា ពីបទល្មើសព្រៃឈើ គឺជារបាយការណ៍ពិតប្រាកដ។

នៅថ្ងៃទី១២ឧសភា សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចេញផ្សាយរបាយការណ៍ ស្ដីពីការរកឃើញបទល្មើសព្រៃឈើជាង៣រយ (៣៣៤) ករណី បន្ទាប់ពីពួកគាត់រួមទាំងសកម្មជនជាង១០នាក់ បានចុះល្បាតរួមគ្នាដើម្បីប្រមូលព័ត៌មានពីបច្ចុប្បន្នភាពក្នុងដែនជម្រកសត្វព្រៃព្រះរការ អស់រយៈពេល៣ថ្ងៃ៣យប់ កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភានេះ។

របាយការណ៍បន្តថា នៅក្នុងបទល្មើសទាំងនោះ គឺពួកគាត់បានរកឃើញដើមឈើតូចធំត្រូវបានកាប់ផ្ដួលរំលំ ដូចជាដើមឈើទាល ដើមរាំង ដើមគគីរ និងដើមសុក្រម ដែលខ្លះមានមុខកាត់ ចាប់ពីកន្លះម៉ែត្រ ទៅជាង១ម៉ែត្រកន្លះ ហើយភាគច្រើន ត្រូវបានគេកាប់នៅចំណុចជាំទឹកខ្មៅ អូរស្កាច និងអូររំស៊ែ រួមទាំងការរកឃើញទីកន្លែងបោះតង់អ្នកអារឈើ ម៉ាស៊ីនអារឈើ និងសម្ភារៈជួសជុលម៉ាស៊ីនអារឈើជាដើម។
ជនជាតិដើមភាគតិចកួយបានលើកឡើងថា បទល្មើសព្រៃឈើទាំងនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលពឹងអាស្រ័យអនុផលព្រៃឈើ តាមរយៈការចូលព្រៃប្រមូលជ័រទឹក បេះផ្លែឈើ និងប្រមូលទឹកឃ្មុំ។

ការចេញរបាយការណ៍របស់សហគមន៍ជនជាតិដើមភាគតិចកួយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន កាលពីទី១០ឧសភា បានចេញបដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ឧសភា ដែលបានដកស្រង់សម្ដីសកម្មជនបរិស្ថានលោក ម៉ា ចិត្រា ជាអ្នកចុះសិក្សាផ្ទាល់ និងបានរកឃើញបទល្មើសបំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ។ ក្រសួងបរិស្ថានចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា នោះជាព័ត៌មានមិនពិត ញុះញង់ ដោយសារបានប្រើរូបភាពចាស់និងព័ត៌មានចាស់ ហើយក្រសួងថែមទាំងព្រមានចាត់វិធានការផ្លូវច្បាប់លើសកម្មជនបរិស្ថានទៅទៀត។

ទោះជាយ៉ាងណា ការបដិសេធរបស់ក្រសួងបរិស្ថាន បានទទួលរងការរិះគន់ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសពីក្រុមសកម្មជនបរិស្ថាន ដែលពួកគេលើកឡើងថា ក្រសួងកំពុងតែគេចវេះមិនព្រមទទួលស្គាល់ការពិត និងកំពុងតែបណ្ដែតបណ្ដោយឱ្យមានការបំផ្លាញព្រៃឈើ។

យុវជនជនជាតិដើមភាគតិចកួយលោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្ដាយដែលក្រសួងបរិស្ថានចោទប្រកាន់លើសកម្មជនបរិស្ថានលោក ម៉ា ចិត្រា ពីបទញុះញង់ ទាំងដែលក្រសួងមិនទាន់បានចុះស្រាវជ្រាវរកពីមូលហេតុច្បាស់លាស់នៅឡើយ។ លោកបន្តថា ទង្វើនេះធ្វើឱ្យលោកកាន់តែគ្មានជំនឿលើការងាររបស់ក្រសួងបរិស្ថាន ក្នុងការការពារព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ។
លោក ខាក់ ភារិទ្ធម៉ាស៊ី៖ «ដើម្បីឱ្យតម្លាភាព មន្ត្រីបរិស្ថានគួរតែស៊ើបអង្កេតឱ្យច្បាស់ មុននឹងធ្វើសេចក្ដីសម្រេចចិត្តថា រាល់ការចោទប្រកាន់នរណាម្នាក់ យើងត្រូវតែស៊ើបឱ្យច្បាស់មុនសិន ដោយសារកុំឃើញគេ (លោក ម៉ា ចិត្រា) ផុស (លើហ្វេសប៊ុក) ភ្លាម ហើយចោទប្រកាន់គេភ្លាម ដោយអត់មានការស៊ើបអង្កេត»។

ចំណែកអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា លើកឡើងដែរថា របាយការណ៍ពីសហគមន៍ជនជាតិដើមភាគតិចកួយ ដែលរស់នៅក្បែរតំបន់ការពារព្រៃព្រះរការផ្ទាល់ គឺឆ្លុះបញ្ចាំងពីការពិត ហើយដូចអ្វីដែលលោកបានលើកឡើងពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃមួយនេះ។ លោកស្នើឱ្យរដ្ឋាភិបាលឬក្រសួងបរិស្ថាន គួរតែបើកការស៊ើបអង្កេតរកការពិតពីមូលហេតុដែលមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន មិនបានបង្ក្រាបលើបទល្មើសព្រៃឈើ។

លោក ម៉ា ចិត្រា៖ «ការចោទប្រកាន់ខ្ញុំ ថាខ្ញុំបង្ហោះព័ត៌មានមិនពិត បង្ហោះព័ត៌មានញុះញង់ជាដើម ខ្ញុំថាជាលិខិតមួយ (លិខិតរបស់ក្រសួងបរិស្ថាន) ដែលគ្មានការទទួលខុសត្រូវ ហើយប្រសិនបើពួកគាត់មានការទទួលខុសត្រូវមែន គួរយកពេលសរសេរលិខិតនេះ ចុះទៅពិនិត្យមើលខ្លួនឯងផ្ទាល់ទៅ ហើយធ្វើរបាយការណ៍ទៅថ្នាក់លើទៅ ថាបញ្ហា នុ៎ង (បទល្មើសព្រៃឈើ) យ៉ាងម៉េច ហើយចាំគិតទៀត។ យើងធ្វើវីដេអូអីហើយ គាត់មិនទាន់ទាំងបានចុះទៅមើលផង គាត់ថាយើងធ្វើវីដេអូមិនពិត គាត់ឆ្លើយទាំងមិនមានការទទួលខុសត្រូវ»។

លោក ម៉ា ចិត្រា បញ្ជាក់ថា រូបភាពបង្ហាញពីគល់ឈើជាច្រើនដើម ដែលត្រូវជនល្មើសអារផ្ដួលរំលំ ហើយលោកបានផ្ដល់មកឱ្យវិទ្យុអាស៊ីសេរីចុះផ្សាយកាលពីថ្ងៃទី៩ឧសភានោះ គឺរូបភាពដែលលោកបានថតនាពេលចុះល្បាតជាមួយសហគមន៍ជនជាតិដើមកាលពីសប្ដាហ៍មុន ហើយមានចុះលេខនិយាមកាលច្បាស់លាស់និងមិនមែនជារូបភាពចាស់ ឬព័ត៌មានចាស់ ដូចការចោទប្រកាន់ពីក្រសួងបរិស្ថាននោះទេ។

ពាក់ព័ន្ធបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា សង្កេតឃើញថា លោក ម៉ា ចិត្រា និងយុវជនមួយចំនួនទៀតបានលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមការពារព្រៃឈើដោយសុចរិតទៀងត្រង់ ដើម្បីកុំឱ្យព្រៃឈើដែលសេសសល់ចុងក្រោយ ត្រូវរងការបំផ្លិចបំផ្លាញ។ លោកបន្តថា ក្រសួងបរិស្ថានមិនគួរប្រើប្រាស់រូបភាពកំរាមគំហែងបំបាក់ស្មារតីលើក្រុមយុវជនទាំងនោះទេ។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង គ្មានហេតុផលអ្វី ដែលប្អូន ម៉ា ចិត្រា រួមទាំងសកម្មជនសហគមន៍ផ្សេងទៀត ទៅប្រឌិតព័ត៌មាន ដើម្បីឱ្យមានបញ្ហាមកដល់ខ្លួននោះទេ គឺអ្វីៗទាំងអស់នោះកើតឡើង ដោយសារតែការព្រួយបារម្ភអំពីការបាត់បង់នូវធនធានធម្មជាតិទាំងនេះឯង»។

ទិន្នន័យមួយ ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ ដោយសាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) របស់សហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលព្រៃឈើសាកល (Global Forest Watch) បានរកឃើញថា ក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា បានបាត់បង់តំបន់ព្រៃឈើជាង ១សែន (១២១,០០០) ហិកតារ ដែលស្មើនឹងទំហំទីក្រុង ឡូស អែនជេឡេស (Los Angeles) មួយ។ ទិន្នន័យដដែលបន្តថា ព្រៃឈើទាំងនោះ ភាគច្រើនជាតំបន់ការពាររបស់ក្រសួងបរិស្ថាន ហើយក្នុងនោះជាង៤ម៉ឺន៨ពាន់ហិកតារ ជាតំបន់ព្រៃស្រោង។

សកម្មជនបរិស្ថាន និងសហគមន៍នៅព្រៃព្រះរការ បន្តអំពាវនាវឱ្យក្រសួងបរិស្ថាន គួរបើកទូលាយឡើងវិញ អនុញ្ញាតឱ្យសហគមន៍ សកម្មជន និងពលរដ្ឋទូទៅ អាចចូលរួមល្បាតការពារព្រៃឈើឡើងវិញ ហើយឈប់ចាត់ទុក ក្រុមពលរដ្ឋជាក្រុមខុសច្បាប់តទៅទៀត ទើបអាចកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅពេលនេះបាន៕

រូបភាពផ្ដល់ឱ្យ និងពីហ្វេសប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/environment/2025/05/13/cambodia-forest-loss-preypreahrokar/
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #បរិស្ថាន #កាប់បំផ្លាញព្រៃឈើ #អ៊ាងសុផល្លែត #ម៉ាចិត្រា #សកម្មជនបរិស្ថាន

29/11/2024
24/11/2024
03/11/2024
27/09/2024
06/07/2024

ស្រស់ស្អាតណាស់ព្រៃឈើកម្ពុជា 🌿🌿🌿🥰🥰🥰

03/07/2024
ដើមឈើ​ធំៗ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​កោះកុង​រង​ការ​កាប់​បំផ្លាញ ប៉ះពាល់​តំបន់​ទេសចរ​សហគមន៍---ដើមឈើ​ធំៗ​ដែល​មាន​អាយុកាល​រាប់...
31/05/2024

ដើមឈើ​ធំៗ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​កោះកុង​រង​ការ​កាប់​បំផ្លាញ ប៉ះពាល់​តំបន់​ទេសចរ​សហគមន៍
---
ដើមឈើ​ធំៗ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ ឋិត​ក្នុង​តំបន់​អេកូ​ទេសចរ​ល្អាង​គ្រី នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ខេត្ត​កោះកុង បន្ត​ទទួល​រង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​ទប់ស្កាត់។

ពលរដ្ឋ​ចំនួន ៤​ភូមិ​រស់នៅ​ស្រុក​ស្រែអំបិល ដែល​ទទួល​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​នោះ សោកស្តាយ​ចំពោះ​ការ​បាត់បង់​មរកត​ធម្មជាតិ​ទាំងនេះ។

ប្រជា​សហគមន៍​រស់នៅ​ឃុំ​ដងពែង ស្រុកស្រែ​អំបិល ព្រួយបារម្ភ​ពី​អនាគត​ដើមឈើ​ធំៗ​ដែល​មាន​តម្លៃ នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់ ក្នុង​តំបន់​អេកូ​ទេសចរ​ល្អាងគ្រី នឹង​វិនាស​ហិនហោច​អស់ ប្រសិនបើ​ក្រសួងបរិស្ថាន​នៅតែ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​មាន​ក្នុង​តំបន់​នោះ។

ប្រធាន​សហគមន៍​អេកូ​ទេសចរ​ល្អាងគ្រី លោក ស៊ីម ខ្មៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ឧសភា ថា ក្រុម​ជនល្មើស​លួច​កាប់​ឈើ​ធំៗ​ជាច្រើន​ដើម ក្នុង​ខែ​ឧសភា​នេះ​។ លោក​ថា ទីតាំង​បទល្មើស​ព្រៃឈើ​នោះ ឋិត​ក្នុង​តំបន់​ដែល​ភ្ញៀវ​ទេសចរ​តែងតែ​បោះតង់​កម្សាន្ត​គយគន់​ទេសភាព ហើយ​ទីនោះ​ក៏​ជា​ជម្រក​សំខាន់​របស់​សត្វព្រៃ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

លោក​ថា ប្រជា​សហគមន៍​មាន​គ្នា​តិច​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នេះ​បាន​ទេ ហើយ​ពួក​លោក​បាន​ផ្តល់​ដំណឹង​នេះ​ឱ្យ​មន្ត្រី​បរិស្ថាន​ចុះ​អន្តរាគមន៍​រួចហើយ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ។

លោក ស៊ីម ខ្មៅ៖ «ព្រួយបារម្ភ​ដែរ ប៉ះពាល់​ខ្លាំង​ភ្ញៀវ​ដើរ​ទេសចរ​តាម​ហ្នឹង គាត់​មើល​ឃើញ​ការ​បំផ្លាញ​អ៊ីចឹង​ទៅ គាត់​បារម្ភ​ថ្ងៃមុខ​ហ្នឹង​អស់។ បទល្មើស​ហ្នឹង​ភ្ញៀវ​សួរនាំ ខ្លាច​មាន​រឿង​ដល់​ភ្ញៀវ​។ ការ​បំផ្លាញ​នេះ​វា​ធ្ងន់ធ្ងរ​ដល់​ខាងមុខ​ដែរ»។

កាលពី​សប្តាហ៍​មុន​ប្រជា​សហគមន៍​មួយ​ក្រុម និង​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​នាក់​បាន​ប្រទះឃើញ ដើមឈើ​ធំៗ​ជាច្រើន​ដើម មាន​មុខ​កាត់ ៥​តឹក ដល់​ជាង ២​ម៉ែត្រ ត្រូវ​គេ​កាប់​ផ្តួល​ឋិត​ក្នុង​តំបន់​អេកូទេសចរណ៍​ល្អាង​គ្រី នៃ​ភូមិ​ពោធិ៍​បឹង ឃុំ​ដងពែង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ប្រជា​សហគមន៍​ចាត់ទុក​បទល្មើស​ព្រៃឈើ​ទាំងនេះ​ជា​ដំណើរ​ឈាន​ទៅ​រក​​ការ​វិនាសកម្ម​ធនធានធម្មជាតិ​កេរ​ដូនតា ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បង្ក​ប៉ះពាល់​ជម្រក​សត្វ​ខ្ទីង ប្រើស ជ្រូកព្រៃ និង​ខ្លាឃ្មុំ ជាដើម។

អ្នកនាំ​ភ្ញៀវ​ទេសចរ​ទស្សនា​ព្រៃឈើ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ លោក លី រ៉ាន់ ឱ្យ​ដឹង​ថា ក្នុង​ពេល​ពួក​លោក ចុះ​ល្បាត​ព្រៃ កាលពី​សប្តាហ៍​មុន លោក​ប្រទះឃើញ​អន្ទាក់​ចាប់​សត្វព្រៃ​ជាច្រើន​កន្លែង​ដែល​ក្រុម​ជនល្មើស​ដាក់​ពង្រាយ​ចាប់​សត្វ​ខ្លាឃ្មុំ ខ្ទីង និង​ជ្រូកព្រៃ​ជាដើម ក្នុង​តំបន់​នោះ។ លោក​ថា ភ្ញៀវ​ទេសចរ​នឹង​មិន​ទៅ​កម្សាន្ត​ក្នុង​តំបន់​នោះ​ទៀត​ទេ ប្រសិនបើ​គ្មាន​ព្រៃឈើ និង​សត្វព្រៃ។

លោក លី រ៉ាន់៖ «ឆ្នាំនេះ​ខ្លាំង​ជាង​រាល់​ឆ្នាំ​រឿង​កាប់ ហើយ​ក្តៅ​ក៏​ក្រៅ សត្វ​ឃើញ​តែ​ងាប់​ពេញ​តែព្រៃ យ៉ាប់​ដល់​ក​ហើយ មិនដឹង​រក​កន្លែង​ណា​ទប់ស្កាត់​មិន​ឃើញ​សោះ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ហ៊ុន ម៉ារ៉ាឌី បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៩ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​អភិបាល​ខេត្ត​កោះកុង លោកស្រី មិថុនា ភូថង ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​នា​ពេល​បច្ចុប្បន្ន​នេះ បើ​មើល​ពី​ខាង​ក្រៅ​ហាក់ដូចជា​ទ្រង់ទ្រាយ​តូចៗ ក៏ប៉ុន្តែ​វា​តែងតែ​កើតមានឡើង​យ៉ាង​ជាប់លាប់ ធ្វើ​ឱ្យ​ព្រៃឈើ​បន្ត​បាត់បង់​យ៉ាង​លឿន ខណៈ​ដែល​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មិន​ទាន់​មាន​លទ្ធភាព​ទប់​ស្កាត់​នៅឡើយ​ទេ។

លោក អូត ឡាទីន៖ «បើសិនជា​ក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​ថ្មី អត់​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់ និង​បើក​ចំហ​ចូលរួម​សមូហភាព​ទេ។ បញ្ហា​ធនធាន​ធម្មជាតិ​របស់​យើង យើង​មិនអាច​ទប់ស្កាត់​បាន​ទេ»។

ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង មាន​ផ្ទៃដី ជាង ៤ សែន ១ ម៉ឺន​ហិកតារ (៤១០.៣៩២) ឋិត​ក្នុង​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។ ឧទ្យាន​ជាតិ​នេះ​ទទួលស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៦ តាម​សំណើ​របស់​ក្រសួង​បរិស្ថាន៕

រូប៖ សហគមន៍ផ្ដល់ឱ្យ
អានលើគេហទំព័រ៖ www.rfa.org/khmer/news/environment/large-trees-in-the-central-cardamom-mountains-national-park-in-koh-kong-province-continue-to-be-cut-down-05302024090829.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #កាប់ឈើ #ជួរភ្នំក្រវាញ #បរិស្ថាន #បំផ្លាញព្រៃឈើ #កោះកុង

🙏🙏🙏
26/04/2024

🙏🙏🙏

Address

Phnom Pen

Alerts

Be the first to know and let us send you an email when Forest in Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forest in Cambodia:

Share