16/02/2025
កំណព្វទាំង៧របស់ខ្ញុំ 📚🤍🍁
1. កូនសិស្សជីវិត៣(និពន្ធដោយ សេង ហ្គេចលី): តាមរយៈសៀវភៅ១ក្បាលនេះបានផ្លាស់ប្តូរនូវការគិតរបស់ខ្ញុំ ពីមនុស្សម្នាក់មិនដែលឱ្យតម្លៃទៅលេីសៀវភៅទៅជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅ បន្ទាប់មកខ្ញុំក៏ចាប់ផ្តេីមចែករំលែកនិយាយពីគុណតម្លៃនៃសៀវភៅនិង បទពិសោធន៍ផ្សេងៗ ក៏ដូចជាអ្វីដែលខ្ញុំបានរៀនជាប្រចាំទៅកាន់បងប្អូនគ្រប់គ្នា🥰
2. អង់អាច(និពន្ធដោយ ឈួន ច័ន្ទធីតា): ខ្ញុំទទួលបានភាពក្លាហាន និងកម្លាំងចិត្តកាន់តែខ្លាំងជាងមុន តាមរយៈសៀវភៅ១នេះ ដេីម្បីហ៊ានធ្វេីនូវអ្វីដែលខ្ញុំស្រលាញ់🤍
3. រឿងតូចមួយ(និពន្ធដោយ សេង ហ្គេចលី): សៀវភៅមួយនេះបានជួយឱ្យខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃរឿងតូចតាចដែលខ្ញុំប្រព្រឹត្តដោយឥតដឹងខ្លួន និងតែងតែមេីលរំលង ហេីយគិតថាមិនអី… ប៉ុន្តែវានឹងអីនៅប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀត
4. សិល្បៈចងមិត្ត បន្ទន់ចិត្តអ្នកដទៃ(និពន្ធដោយ Dale Carnegie): វាបានធ្វេីឱ្យខ្ញុំដឹងថា “ដេីម្បីមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ មិនចាំបាច់ទាល់តែយេីងជាមនុស្សនិយាយច្រេីននោះទេ” ដោយពីមុនខ្ញុំតែងតែគិតថា ទាល់តែនិយាយច្រេីន ទេីបមានអ្នកស្រលាញ់រាប់អានចូលចិត្តយេីងច្រេីន!
5. ពិចារណា(និពន្ធដោយ សេង ហ្គេចលី): ខ្ញុំអស់ចម្ងល់រឿងហេតុអ្វីបានជាយេីងម្នាក់ៗដឹងហេីយថា អានសៀវភៅវាល្អជាងលេងទូរស័ព្ទ ក៏ប៉ុន្តែយេីងនៅតែជ្រេីសរេីសលេងទូរស័ព្ទ… ញ៊ាំបន្លែ ផ្លែឈេីល្អជាងញ៊ាំអាហារ fast food ក៏ប៉ុន្តែហេតុអ្វីក៏យេីងនៅតែជ្រេីសរេីសញ៊ាំ fast food ដដែល ព្រោះខ្ញុំបានយល់ពីការធ្វេីការរបស់ខួរក្បាលមនុស្សយេីង 🧠
6. ស្មាន ខុស(និពន្ធដោយ Dj Nana): តាមរយៈសៀវភៅ១ក្បាលនេះ វាបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងនៃសង្គមរស់នៅរបស់យេីងបច្ចុប្បន្ន ជាពិសេសពីការប្រេីប្រាស់នូវបណ្តាញសង្គមដូចជា៖ Facebook, Tik Tok, Instagrams… រឿងខ្លះយេីងមិនបានដឹងគ្រប់ជ្រុងជ្រោយទេ ហេតុដូច្នោះមុននឹងវែកញែករឿងអ្នកដទៃ សូមគិតពិចារណាឱ្យបានច្បាស់ថា ពេលនិយាយទៅវាអាចធ្វេីឱ្យប៉ះពាល់ដល់គេឬអត់? ពាក្យសម្តីយេីងតែប៉ុន្មានម៉ាត់ វាអាចបំផ្លាញអនាគតរបស់មនុស្សម្នាក់ ដែលយេីងនឹកស្មានមិនដល់ មុននឹងរិះគន់នរណាម្នាក់ សូមសាកគិតអញ្ចេះវិញ បេីសិនជាម្នាក់ហ្នឹងជាបង ឬប្អូនយេីង តេីយេីងនឹងនៅតែចូលរួម Share រឿងទាំងនោះទៅឱ្យអ្នកដទៃ និងផ្លែផ្កាលេីគំនរទុក្ខរបស់គាត់ដែរឬទេ??? អ្វីដែលសំខាន់សៀវភៅ១ក្បាលនេះ វាបានធ្វេីឱ្យខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការរស់នៅដេីម្បីបំពេញសកម្មដែលខ្ញុំត្រូវធ្វេី 🤍
7. តេីនរណានៅក្នុងបន្ទប់អ្នក? (និពន្ធដោយ Ivan Misner, Stewart Emery, Rick Sapio): បានបង្រៀនខ្ញុំពីការគ្រប់គ្រងបន្ទប់ ថាតេីខ្ញុំគួរអនុញ្ញាតឱ្យនរណាខ្លះចូលមក? តេីបណ្តាញសង្គមណាខ្លះដែលខ្ញុំគួរប្រេី និងគួរបញ្ឈប់? តេីផេកណាខ្លះខ្ញុំត្រូវតាមដាន?… វាបានជួយធ្វេីឱ្យបន្ទប់របស់ខ្ញុំមានសណ្តាប់ធ្នាប់ជាងមុន ងាយស្រួលក្នុងការរៀបចំ និងរស់នៅ🏡
📝 សៀវភៅប្រៀបដូចទៅនឹងកំណព្វ បេីអ្នកជ្រេីសរេីសអានត្រូវ
📝 សៀវភៅប្រៀបដូចទៅនឹងមិត្តភក្ភិរបស់យេីង បេីសេពគប់ត្រូវ នឹងជួយឱ្យយេីងប្រសេីរ បេីសេពគប់ខុស នឹងធ្វេីឱ្យយេីងវិនាស
#ចែករំលែកដោយក្តីស្រលាញ់
#ឈៀនលក្ខិណា
#សៀវភៅ