ញ៉ែម ប្រសិដ្ឋ / Nhem BrorSet

ញ៉ែម ប្រសិដ្ឋ /  Nhem BrorSet The official page of Mr. BrorSet Nhem. Currently a News Editor of VOY FM 91.50 MHz.

10/06/2022
26/04/2022

Be good memory for people

16/08/2020
បើរឿងនេះកើតលើរាស្រ្តទន់ខ្សោយ តើវាសនាពួកគេទៅជាយ៉ាងណា? បើគ្រាន់តែធ្វើលិខិតប៉ុណ្ណឹងហើយ អាចដោះស្រាយបាននឹងចប់រឿង បង្ហាញថាច្បា...
05/03/2020

បើរឿងនេះកើតលើរាស្រ្តទន់ខ្សោយ តើវាសនាពួកគេទៅជាយ៉ាងណា?
បើគ្រាន់តែធ្វើលិខិតប៉ុណ្ណឹងហើយ អាចដោះស្រាយបាននឹងចប់រឿង បង្ហាញថាច្បាប់នៅស្រុកនេះ មានស្តង់ដារពីរ និងត្រូវបានអ្នកអនុវត្តន៍យកមកទ្រាប់ក្តិតអង្គុយ!

មកពីមានមន្ត្ត្រីថ្នាក់ក្រោមល្ងីល្ងើបែបនេះ ទើបបានជារាស្រ្ត តែងតែខឹងគោវាយរទេះ មន្ត្តី្រថ្នាក់ក្រោមអ្នកធ្វើ អ្នករងទុក្ខនិងខូចឈ្មោះគឺរាស្រ្ត និងប្រមុខដឹកនាំ

12/02/2020

នៅទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្ប....

09/01/2020

លោក ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្...

តំលៃស្រូវសើម និង ស្ងួតតាមតំបន់មួយចំនួន ប្រចាំថ្ងៃទី ០៦ ខែ មករា ឆ្នាំ 2020 ។ប្រភព ៖ សហព័ន្ធស្រូវអង្ករកម្ពុជា
08/01/2020

តំលៃស្រូវសើម និង ស្ងួតតាមតំបន់មួយចំនួន ប្រចាំថ្ងៃទី ០៦ ខែ មករា ឆ្នាំ 2020 ។
ប្រភព ៖ សហព័ន្ធស្រូវអង្ករកម្ពុជា

05/01/2020
27/12/2019
តម្លៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ២៥ ខែធ្នូ ២០១៩ តាមបណ្តារស្រុកមួយចំនួន ។ប្រភព ៖ សហព័ន្ធស្រូវអង្ករកម្ពុជា
26/12/2019

តម្លៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ២៥ ខែធ្នូ ២០១៩ តាមបណ្តារស្រុកមួយចំនួន ។
ប្រភព ៖ សហព័ន្ធស្រូវអង្ករកម្ពុជា

ប្រធានគណបក្សចំនួនពីរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទទួលបានបណ្ដឹងលើករណីវិវាទដីធ្លីជាច្រើនករណី ក្នុងរយៈពេលជាងម...
26/12/2019

ប្រធានគណបក្សចំនួនពីរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទទួលបានបណ្ដឹងលើករណីវិវាទដីធ្លីជាច្រើនករណី ក្នុងរយៈពេលជាងមួយឆ្នាំ មកនេះ

ប្រធានគណបក្សចំនួនពីរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់  ទទួលបានបណ្ដឹងលើករណីវិវាទដីធ្លីជាច្រើនក....

បុណ្យទន្លេលើកទី៦ នៅបាត់ដំបង
26/12/2019

បុណ្យទន្លេលើកទី៦ នៅបាត់ដំបង

បុណ្យទន្លេលើកទី៦ នឹងធ្វើឡើងនៅក្នុងខែមីនាឆ្នាំ២០២០ក្នុងខេត្តបាត់ដំបង ហើយកម្ម វិធីបុណ្យទន្លេនោះ នឹងមានកា.....

25/12/2019

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូនិស្សិតជ័យលាភីអាហា....

25/12/2019

​ភ្នំពេញ ៖ មន្ត្រីនគរបាល​ចរាច​រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​២០៤​នាក់ ដែល​បាន​បំពេញភារកិច្ច​មាន...

25/12/2019

ក្រុម​យុវជន និង​ពលរដ្ឋ​មួយ​ចំនួន រិះគន់​ការសាងសង់​ស្ដូប​មិត្តភាព​កម្ពុជា​វៀតណាម គ្រប់ ២៥ ខេត្ត​/​ក្រុង​ន...

25/12/2019

FRESH NEWS

25/12/2019

​ភ្នំពេញ​៖ លោក អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ដាំ​ស្ពៃជើងទា នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដ....

21/12/2019
20/12/2019
20/12/2019

តើក្រសួងអប់រំ គួរតែមានវិធីសាស្រ្តបែបណា ដើម្បីលុបបំបាត់ ការបង្រៀនបែបស្តង់ដារពីរ របស់គ្រូមុខវិជ្ជាពិតមួយចំនួន (រៀនគួរបំប៉ន) ដែលធ្វើអោយគ្រូមួយចំនួន ចាត់ទុកសិស្សម៉ោងរដ្ឋមិនមានតម្លៃស្មើនឹងសិស្សម៉ោងរៀនគួរបំប៉នបន្ថែមនោះ!!!
ទោះបីជារាល់ថ្ងៃក្រសួងខិតខំយកចិត្តទុកដាក់ធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ តែក៏ត្រូវមានការចូលរួមពីអាណាព្យាបាល គ្រូបង្រៀន និងកត្តាសង្គមដែរ ទើបអាចសម្រេចបាន!..........................................
ខ្ញុំមិនចង់អោយលុបបំបាត់ទេ បើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូមុខវិជ្ជាពិតមួយចំនួន យកចិត្តទុកដាក់បង្ហាត់សិស្សក្នុងថ្នាក់ និងសិស្សថ្នាក់គួរ អោយអស់ពីសមត្ថភាពដូចគ្នាគ្នានោះ!...........................................
បើតាមខ្ញុំសួរសិស្សមួយចំនួន ដែលទៅរៀនគួរមុខវិជ្ជាពិត ស្ទើតែពេញៗម៉ោង គឺដើម្បីបានអាត្រាកំណែ ពេលចេញប្រឡងប្រចាំខែ និងដើម្បីបានពិន្ទុបន្ថែម នៅក្នុងថ្នាក់រដ្ឋ! សិស្សខ្លះក៏រៀនដើម្បីបំប៉នសមត្ថភាពរបស់ខ្លួនបន្ថែម។ ............................................
គុណភាពសិស្សកាន់តែខ្សោយទៅៗ ដោយសារតែការមិនយកចិត្តទុកដាក់ពីសាម៉ីខ្លួន អាណាព្យាបាល និងមួយចំណែកមកពីគ្រូបង្រៀន។ សិស្សថ្នាក់ទី ៦ ទី៧ ទី ៨ អោយអានអំណានពីរសន្លឹក ប៉ិកបឹ នៅប្រកបពាក្យសឹងតែអានមិនចង់ចប់ សិស្សខ្លះថ្នាក់ទី ៩ ទី១០ សួរថាស្គាល់សៀវភៅវប្បធម៌ទូទៅទេ ដែលធ្លាប់អានទេ! ចម្លើយវប្បធម៌ទូទៅនឹងជាអ្វី???

ថាខ្ញុំអួតជំនាន់ខ្ញុំ ក្មេងកើត ៩០ក៏ថាបាន ថ្នាក់ទី២ ចេះមេលេខ ១ដល់ ៩ ចេះចាំមាត់ ចេះបូកដកគុណចែក។ អានអក្សររិល លើកលែងពាក្យពិបាកមួយចំនួនដែលមិនធ្លាប់ជួប ហើយគ្រូជំនាន់ខ្ញុំ ធ្វើបាបក៏ធ្វើបាប វាយក៏វាយ ស្តីអោយ ដាក់ទណ្ឌកម្ម តែលទ្ធផល សិស្សចេះ សិស្សមានគុណភាព!.......................................ខ្ចិលនិយាយតទៅ!

19/12/2019

ជាគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលពលរដ្ឋនៃជាតិមួយ ពុំចេះប្រវត្តិសាស្រ្តជាតិរបស់ខ្លួន ហើយបែរជាចាប់អារម្មណ៍និងវប្បធម៌ជាតិសាសន៍ដទៃ!

 #តើហូជីមិញចេះប៉ុន្មានភាសា?..................................................លោកហូ ជីមិញ (Ho Chi Minh) វិរបុរសរបស់យួន កើ...
18/12/2019

#តើហូជីមិញចេះប៉ុន្មានភាសា?..................................................
លោកហូ ជីមិញ (Ho Chi Minh) វិរបុរសរបស់យួន កើតនៅថ្ងៃទី ១៩ ខែឧសភា​ ឆ្នាំ១៨៩០។
លោកគឺជា​អ្នកបដិវត្ត៍យួន ដែលបានទទួលឥទ្ធិពល ម៉ាក្ស លេនីន ។
លោក ហូ ជីមិញ បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៤៥ ដល់ ១៩៥៥ និងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ១៩៤៥​ ដល់ ១៩៦៩។

បើក្រឡែកទៅមើលចំណេះដឹងផ្នែកភាសាររបស់លោក ហូ ជីមិញ នៅពេលលោកមានអាយុ ១៩ឆ្នាំ លោកចេះ និយាយ និងប្រើប្រាស់ភាសាបារាំង នៅពេលដែលលោកៀសខ្លួន
ឆ្ងាយពីទឹកដីយួនខាងជើង ដើម្បីស្វែងរកផ្លូវជួយជាតិ​។​
នៅអាយុ ២២ឆ្នាំ លោក ហូ ជីមិញ បានរៀនភាសាអង់គ្លេសដោយខ្លួនឯងពេលដែលកំពុងរស់នៅប្រទេសអាមេរិច។​
អាយុ ៣២ឆ្នាំ រៀនភាសារុស្ស៊ី ដោយខ្លួនឯង ដើម្បី
ស្វែងយល់ និងស្រាវជ្រាវឯកសារនិងទស្សនៈផ្សេងៗ។
អាយុ ៣៤ឆ្នាំ រៀនភាសាចិនដោយខ្លួនឯង។​
អាយុ ៣៨ឆ្នាំ រៀនភាសាថៃ ដោយខ្លួនឯង ។​
បោះជំហ៊ានទៅប្រទេសទាំងនោះដើម្បីបដិវត្តន៍។
អាយុ ៥២ឆ្នាំ ចេះភាសាជនជាតិ ពេលនៅកាល់បាំង។
អាយុ ៧៩ឆ្នាំ ចេះ១០ភាសា

ប្រភព៖ Copy & Past

18/12/2019

The case against Rath Rott Mony, a translator jailed for two years for his alleged contributions to Russia Today’s documentary on s*x trafficking in Cambodia, is headed to the Supreme Court, Rott Mony’s lawyer said.

18/12/2019

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចតាមការលើកឡើងរបស់មតិរិះគ....

គិតទៅថៃ ប៉ិនរកទំនុកឆ្នៃណាស់ មើលរូបទូកហ្លួងលើ យន្តហោះស្អាតប្លែក!...................................................
18/12/2019

គិតទៅថៃ ប៉ិនរកទំនុកឆ្នៃណាស់ មើលរូបទូកហ្លួងលើ យន្តហោះស្អាតប្លែក!...................................................

17/12/2019

ស៊ុន យ៉ាត​សេន (Sun Yat Sen, 1866-1925)

ស៊ុន យ៉ាត​សេន ជា​អ្នក​រំដោះ​ប្រទេស​ចិន​ពី​នឹម​ដែក​នៃ​ស្ដេច​ម៉ាន់ជូ ដែល​ឥត​មាន​ជន​ណា​ម្នាក់​ភ្នក​នឹក​ឃើញ​ថា អាច​នឹង​ធ្វើ​ទៅ​កើត​សោះ ។ «ទុក​ឲ្យ​ចិន​ដេក​លក់​ចុះ តែ​កាល​ណា​ចិន​ភ្ញាក់​ឡើង ពិភពលោក​នឹង​មាន​ភ័យ» នេះ​ឯង​ដែល​អាណានិគម​និយម​ត្រូវ​ប្រព្រឹត្ត​អនុវត្ត​ទៅ​លើ​ជន​ជាតិ និង​ប្រទេស​ចិន ។

ស៊ុន យ៉ាត​សេន កើត​នៅ​ជិត​ខេត្ត​កង់តុង ក្នុង​គ.ស​១៨៦៦ ក្នុង​ត្រកូល​អ្នកស្រែ ។ កាល​នៅ​ជា​កុមារ​តូច​នៅ​ឡើយ ត្រូវ​មាន​បន្ទុក​ការងារ​ធ្ងន់ៗ​ជាច្រើន គឺ​ត្រូវ​រៀន​អក្សរ​ចិន​ក្នុង​មួយ​សប្ដាហ៍​ពេញ​៧​ថ្ងៃ ផុត​ម៉ោង​រៀន​ត្រូវ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ស្រែ​ចម្ការ​ជាមួយ​នឹង​ឪពុក​ទៀត ។

បិតា​របស់​គាត់​ជា​មនុស្ស​ខួរ​ក្បាល​សម័យ បើ​ទុក​ជា​ពុំ​ដែល​ឃើញ ពុំ​ដែល​ស្គាល់​សហរដ្ឋ​អាមេរិក​ក៏​ដោយ ។ គាត់​តែង​តែ​ស្រវា​ស្រទេញ​ដើម្បី​បញ្ជូន​កូន​គាត់​ទៅ​ប្រកប​វិជ្ជាជីវៈ​នៅ​ សហរដ្ឋ​អាមេរិក​ជានិច្ច ។ គាត់​បាន​បញ្ជូន​បង​បង្កើត​របស់​ ស៊ុន យ៉ាត​សេន ទៅ​នៅ​ហូណូលូៗ ម្នាក់​រួច​ទៅ​ហើយ ។ ឯ​កុមារ ស៊ុន យ៉ាត​សេន​វិញ តែង​តែ​បាន​ស្ដាប់​ការ​ពិពណ៌នា​អំពី​សហរដ្ឋ​អាមេរិក​ដោយ​ឪពុក​មា​បង្កើត​ របស់​ខ្លួន​ម្នាក់​ដែល​ជា​អ្នក​មាន​ព័ត៌មាន​ប្លែកៗ​ពី​សហរដ្ឋ​អាមេរិក នាំ​មក​បញ្ចូល​ចិត្ត​កុមារ​ ស៊ុន យ៉ាត​សេន ជា​រឿយៗ ។ ក្រោយ​មក​កុមារ ស៊ុន យ៉ាត​សេន កាលណា​បាន​ជួប​នឹង​អ្នក​ដែល​ទើប​វិល​មក​ពី​សហរដ្ឋ​អាមេរិក ក៏​តែង​តែ​សាក​សួរ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​អាមេរិក ។ កុមារ​ ស៊ុន យ៉ាត​សេន បាន​ស្ដាប់​ហើយ ក៏​ជា​រឿង​ប្លែក​អស្ចារ្យ​នៅ​ក្នុង​ចិត្ត​ក្រៃលែង​ថា «ដែល ​មាន​ឬ​មនុស្ស​ក្នុង​លោក​នេះ មិន​បួង​សក់ ! ដែល​មាន​ឬ​មនុស្ស​ក្នុង​លោក​នេះ មិន​នៅ​ក្រោម​អំណាច​ព្រះទេវៈ​ឱរស​ជា​ម្ចាស់​ក្រុង​ចិន ! ដែល​មាន​ឬ​មនុស្ស​ក្នុង​លោក​នេះ អាច​ជ្រើស​រើស​អ្នក​គ្រប់​គ្រង​កំពូល​របស់​គេ​ម្នាក់ មិន​បាច់​ឡើង​ផ្ទាល់​ព្រះអម្ចាស់​ក្រុង​ចិន» ។ រឿង​សំខាន់​ដែល​ប្លែក​អស្ចារ្យ​ណាស់​ទៅ​ទៀត​គឺ «គេ​មិន​ប្រហារ​មនុស្ស​ជា​ល្បែង​ដោយ​ឥត​មាន​កំហុស​ពិត​ប្រាកដ​បាន​ឡើយ» ។ កុមារ​ ស៊ុន យ៉ាត​សេន ធ្លាប់​តែ​បាន​ទទួល​ការ​អប់រំ​ផ្ទុយ​ពី​ឃ្លា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​មក​ជា ​យូរយារ​ណាស់​មក​ហើយ សូម្បី​តែ​ជីវិត ក៏​គេ​គ្មាន​សិទ្ធិ​នឹង​ការពារ រក​យុត្តិធម៌​បាន​ដែរ ព្រោះ​ស្រេច​ហើយ​តែ​ព្រះទេវៈ​ឱរស​ជា​អម្ចាស់​ក្រុង​ចិន​ទាំង​អស់ ។

ចង់​ដឹង ចង់​ឃើញ ចង់​រស់​នៅ​ក្នុង​លោក​ដែល​បាន​ឮ​គេ​ពិពណ៌នា​ឲ្យ​ស្ដាប់​នោះ រឹត​តែ​មាន​ទម្ងន់​ទៅ​លើ​ការ​តាំង​ចិត្ត​របស់​បិតា​គាត់​ស្រាប់​មក​ហើយ​នោះ អាយុ​បាន​១៥​ឆ្នាំ ស៊ុន យ៉ាត​សេន ក៏​បាន​ទៅ​នៅ​ហូណូលូៗ​ជាមួយ​នឹង​បង​ប្រុស​ដែល​មាន​ឋានៈ​បង្គួរ​ក្នុង​ជីវិត​ ប្រចាំ​ថ្ងៃ ជួយ​លក់​ដូរ​ផង ចូល​ទៅ​រៀន​ក្នុង​សាលា​ផង ។ ចំណាយ​វេលា​តែ​៣​ឆ្នាំ ស៊ុន យ៉ាត​សេន​ ក៏​បាន​ទទួល​មធ្យម​សិក្សាប័ត្រ​ខាង​ភាសា​អង់គ្លេស គណិត​សាស្ត្រ និង​ប្រវត្តិសាស្ត្រ ។ ត្រឹម​តែ​ជា​ដែនដី​អាណានិគម​ប៉ុណ្ណោះ ហូណូលូៗ​ប្រៀប​បាន​នឹង​ឋានសួគ៌​របស់ ស៊ុន យ៉ាត​សេន​ទៅ​ហើយ ។ ចុះ​ទម្រាំ​បើ​សហរដ្ឋ​អាមេរិក​មែនៗ​នោះ តើ​នឹង​ជា​យ៉ាង​ណា​ទៅ ? ពិសេស​ទៅ​ទៀត វិជ្ជា​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ ស៊ុន យ៉ាត​សេន ស្គាល់​ច្បាស់​នូវ​អតីតកាល​ដ៏​ថ្កុំ​ថ្កើង​របស់​ចិន​លើស​ទៅ​ទៀត បញ្ជាក់​ឲ្យ​រឹត​តែ​ច្បាស់​ថា ព្រះទេវឱរស​ជា​អម្ចាស់​ក្រុង​ចិន​នោះ ពុំ​មែន​ជា​ជាតិ​ចិន​ទៅ​ទៀត គឺ​ជា​ជនជាតិ​ម៉ាន់ជូ ។ ពន្លឺ​ថ្មី​នេះ​ឯង​ជា​ប្រភព​នៃ​ជាតិ​និយម ដុះ​ឡើង​ក្នុង​ចិត្ត​របស់ ស៊ុន យ៉ាត​សេន ។ បង​របស់​ ស៊ុន យ៉ាត​សេន ហាម​ប្រាម​ជានិច្ច ព្រោះ​គាត់​យល់​ថា ការ​យល់​សប្តិ​របស់​ ស៊ុន យ៉ាត​សេន នោះ ទៅ​មិន​រួច​ទេ ស៊ុន យ៉ាត​សេន នៅ​តែ​រវើរវាយ​ទៀត ។

ទីបំផុត​ បង​របស់​ស៊ុន យ៉ាត​សេន គិត​ឃើញ​ថា នឹង​ទុក​ឲ្យ​នៅ​ជាមួយ ក៏​ជា​ការ​ឥត​ប្រយោជន៍ ក៏​បញ្ជូន​ ស៊ុន យ៉ាត​សេន​ ត្រលប់​ឲ្យ​ទៅ​នៅ​ជាមួយ​បិតា សូម្បី​បិតា​ក៏​ពុំ​អាច​ទប់​នូវ​កម្លាំង​ទឹក​ហូរ​នៃ​គំនិត​ជាតិ​និយម​របស់​ ស៊ុន យ៉ាត​សេន​ដែរ ។ ប៉ុន្តែ​ និយម​ជាតិ​ខ្លាំង​ពេក រហូត​ដល់​ប្រឆាំង​នឹង​រូប​អ្នក​តា​ជាទី​សក្ការៈ​របស់​អ្នក​ភូមិ​ផង​ទៀត​នោះ សេចក្ដី​ល្អ​ខាង​ការ​បង្កើត​លទ្ធិ​ជាតិ​និយម​ពុំ​អាច​ជួយ​បាន ។ ស៊ុន យ៉ាត​សេន ដែល​អាយុ​មិន​ទាន់​ដល់​២០​ឆ្នាំ​នៅ​ឡើយង​ក្នុង​ពេល​នោះ អ្នក​ភូមិ​ក៏​ទាមទារ​ដល់​ឪពុក ស៊ុន យ៉ាត​សេន ឲ្យ​ដេញ​ស៊ុន យ៉ាត​សេន​ចេញ​ពី​ភូមិ ដោយ​ហេតុ​គាត់​ទៅ​កាច់​បំបាក់​ដៃ​រូប​អ្នកតា​នៅ​ក្នុង​ខ្ទម​របស់​គេ ។

ស៊ុន យ៉ាត​សេន ក៏​បាន​នីរទេស​ខ្លួន​ទៅ​នៅ​ហុងកុង ។ ហុងកុង​ជា​ដែនដី​អាណានិគម​របស់​អង់គ្លេស រហូត​ដល់​ឆ្នាំ​១៩៩៧ ។ នៅ​ទី​នោះ ស៊ុន យ៉ាត​សេន ក៏​បាន​ចូល​រៀន​នៅ​គ្វីន ខ​លេច្ស (Qeen’s College) ហើយ​ក៏​ប្រលង​បាន​សម្រេច​នូវ​បរិញ្ញាបត្រ​ខាង​ពេទ្យ​ជំនាន់​ទី​១ នៃ​វិទ្យាល័យ​នោះ ។ ក្នុង​រយៈពេល​សិក្សា​នេះ គាត់​ក៏​មាន​សេរីភាព​គ្រប់​គ្រាន់​ផ្សាយ​នូវ​គំនិត​ជាតិ​និយម​របស់​គាត់ រហូត​ដល់​បាន​រីក​ចម្រើន​ឡើងៗ​ស្ទើរ​តែ​គ្រប់​ក្រុង​ធំៗ​ទាំង​អស់ ។ មាន​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​សាលា​ទាំង​អស់ ក៏​សុទ្ធ​តែ​ទទួល​ស្គាល់ ស៊ុន យ៉ាត​សេន​ តែ​មួយ​ប៉ុណ្ណោះ​ជា​នាយក ។

នៅ​ឆ្នាំ​១៨៩៥ ស៊ុន យ៉ាត​សេន អាយុ​២៩​ឆ្នាំ ការ​ចលាចល​ក៏​កើត​ឡើង​បាន​ដូច​បំណង តែ​ជា​ការ​បដិវត្ត​ប្រញាប់​ប្រញាល់​ពេក ក៏​បាន​ទទួល​នូវ​បរាជ័យ​ទៅ​វិញ តែ​ពុំ​រលត់​ទេ ។ រដ្ឋាភិបាល​ម៉ាន់ជូ ក៏​ប្រកាស​គ្រប់​ទី​កន្លែង គ្រប់​ស្ថានទូត របស់​ខ្លួន​ឲ្យ​ចាប់​ខ្លួន ស៊ុន យ៉ាត​សេន ទោះ​ជា​រស់​ក្ដី​ស្លាប់​ក្ដី​ឲ្យ​តែ​បាន នឹង​ប្រទាន​រង្វាន់​មួយ​សែន​ផោន​ប្រាក់​អង់គ្លេស តែ​ក៏​គ្មាន​នរណា​អាច​សម្រេច​បាន ។

ស៊ុន យ៉ាត​សេន ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​មហាប្រទេស​ធំៗ​ក្នុង​លោក​ស្ទើរ​តែ​ទាំង​អស់ ដើម្បី​ថ្លែង​ការណ៍ យក​មតិ​សាកល រូបមន្ត​ដាស​ស្មារតី​ជាតិ​ចិន សំខាន់​បំផុត​របស់​គាត់​គឺ​នៅ​ត្រង់​ឃ្លា​ថា «ស្ដេច​ម៉ាន់ជូ​គ្មាន​សិទ្ធិ​គ្រប់​គ្រង​ជនជាតិ​ចិន​ទេ មាន​តែ​ជនជាតិ​ចិន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​គ្រប់​គ្រង​ខ្លួន​ឯង» ។ រូប​មន្ត​នេះ​​ជ្រួត​ជ្រាប​ទូទៅ សូម្បី​មហាតលិក​ក្នុង​វាំង​ក៏​យក​ទៅ​សូត្រ​លេង​ដែរ ដំបូង​ទំនង​ជា​ឡកឡឺយ តែ​យូរៗ​ទៅ​ក៏​ក្លាយ​ទៅ​ជា​ជំនឿ​មែន​ទែន​តែ​ម្ដង

ស៊ុន យ៉ាត​សេន ត្រូវ​បាន​ស្ថានទូត​ចិន​នៅ​ប្រទេស​អង់គ្លេស ចាប់​ខ្លួន​បាន​តែ​ម្ដង តែ​រដ្ឋាភិបាល​អង់គ្លេស​តវ៉ា ដោយ​ទាស់​នឹង​ច្បាប់​អន្តរជាតិ ។ លុះ​រួច​ខ្លួន​ហើយ គាត់​ក៏​ចូល​ទៅ​តាំង​មន្ទីរ​ចាត់​ការ​បដិវត្ត​នៅ​ប្រទេស​ជប៉ុន កៀក​គ្នា​នឹង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​នោះ​ឯង ។ គាត់​ផ្សាយ​គ្រប់​មធ្យោបាយ​បដិវត្ត​ចូល​ទៅ​ក្នុង​ប្រទេស​ចិន ។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩១១ អាយុ​៤៥​ឆ្នាំ គាត់​បាន​សម្រេច​នូវ​បដិវត្តន៍​បង្ហូរ​ឈាម​ជា​ប្រាកដ​ប្រជា​ឡើង ។ លុះ​អាយុ​៥២ ឆ្នាំ នៅ​ឆ្នាំ​១៩១៨ គាត់​ក៏​បាន​គ្រប់គ្រង​លើ​អាណា​ខេត្ត​៧ នៅ​ភាគ​ខាងត្បូង​ពី​ប្រទេស​ចិន ។ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩២១ អាយុ​៥៥​ឆ្នាំ ក៏​បាន​ទទួល​តំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន សឹង​មិន​ដល់​មួយ​ឆ្នាំ​ផង ដោយ​ការ​ប្រជែង​ប្រណាំង​នូវ​កៅអី​វីរជន​ដទៃ​ទៀត ។ គាត់​ក៏​លាលែង​ពី​តំណែង​ដោយ​គាត់​ឥត​ប្រាថ្នា​អ្វី​ជា​ការ​ផ្ទាល់​ខ្លួន​សោះ សុខ​ចិត្ត​ដើរ​ខាងក្រៅ ទទួល​យក​អំណាច​ខាង​ផ្លូវ​ចិត្ត ជា​អ្នក​ឃោសនា​ដឹកនាំ​ខាង​វិវឌ្ឍនាការ​និយម​ទៅ​វិញ ។

ឋានៈ​គាត់​ក៏​ក្លាយ​ទៅ​ជា​ខ្ពស់​បំផុត​ធៀប​ទៅ​នឹង​ ខុង ជឺអ្នក​ប្រាជ្ញ​ចិន​ពី​បុរាណ​កាល​ដែល​ជា​ឋានៈ​មិន​ចេះ​ក្ដៅ​ក្រហាយ រលត់​រលាយ​សោះ​ឡើយ ។

អាយុ​៥៩​ឆ្នាំ គ.ស​១៩២៥ អវសាន​នៃ​ជីវិត​បិតា​ជាតិ​និយម​ចិន​ក៏​ចូល​មក​ដល់ ។ នៅ​លើ​ទង់​នៃ​សេចក្ដី​គោរព ស្វាមី​ភក្តិ​ដ៏​ជ្រាល​ជ្រៅ​ទីបំផុត​ដែល​កប់​នៅ​ក្នុង​បេះដូង​នៃ​ជនជាតិ​ចិន ​រាប់​រយ​លាន​នាក់​ជានិច្ច​រៀង​មក ៕

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង

17/12/2019

បញ្ហាគ្រឿងញៀន និងល្បែងស៉ីសង ជ្រៀតចូលតំបន់ណា តំបន់នោះច្បាស់ជាអស្ថិរភាព ដូចជា ចោរលួច គាស់ផ្ទះ ឆក់ប្លន់កើតមានហើយ! ភូមិឃុំមានសុវត្ថិភាព បានត្រឹមតែទទួលពាក្យបណ្តឹងពលរដ្ឋតែប៉ុណ្ណោះ!

17/12/2019

ផ្លូវជីវិត

16/12/2019

នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដង្កោ មានរៀបចំពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌថ្មី ដោយលោកស....

លោកស្រីអភិបាលរងខណ្ឌដង្កោ គឹម ញឹប ត្រូវបានតែងតាំងជាអភិបាលខណ្ឌដង្កោស្ត្រីដំបូងគេ ខណៈ លោកនុត ពុធដារ៉ា អតីតអភិបាលខណ្ឌចាស់ ត្...
16/12/2019

លោកស្រីអភិបាលរងខណ្ឌដង្កោ គឹម ញឹប ត្រូវបានតែងតាំងជាអភិបាលខណ្ឌដង្កោស្ត្រីដំបូងគេ ខណៈ លោកនុត ពុធដារ៉ា អតីតអភិបាលខណ្ឌចាស់ ត្រូវផ្លាស់ទៅកាន់ការជាអភិបាលរងខេត្ត ក្រចេះ។.....................................

ពេទ្យសូវៀត វះកាត់ដោយឥតគិតថ្លៃ
13/12/2019

ពេទ្យសូវៀត វះកាត់ដោយឥតគិតថ្លៃ

13/12/2019

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលការណ៍អោយក្រសួងទេសចរណ៍ រៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ....

ឆ្នាំ២០២០អាជ្ញាធរជាតិអប្សរាគ្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និង​លើកកម្ពស់សោភណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ
12/12/2019

ឆ្នាំ២០២០អាជ្ញាធរជាតិអប្សរាគ្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និង​លើកកម្ពស់សោភណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ

AKP សៀមរាប ថ្ងៃទី​​​១២ ខែធ្នូ ឆ្នាំ២០១៩–ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្...

Address

Khan Dang Kor
Phnom Penh
12415

Alerts

Be the first to know and let us send you an email when ញ៉ែម ប្រសិដ្ឋ / Nhem BrorSet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ញ៉ែម ប្រសិដ្ឋ / Nhem BrorSet:

Share

Nearby media companies


Other Social Media Agencies in Phnom Penh

Show All