តាមដាន- Follow

តាមដាន- Follow Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from តាមដាន- Follow, Video Creator, Phnom Penh.

09/07/2025

ការងារបានលុយច្រើន

រាត្រី​សួស្ដី​បងប្អូនទាំងអស់គ្នា🌙💤
14/06/2025

រាត្រី​សួស្ដី​បងប្អូនទាំងអស់គ្នា🌙💤

14/06/2025

មនុស្សមិនតិចទេអោយតែនិយាយដល់រឿងសង្គ្រាមខ្មែរ និងថៃ គេតែងតែគិតដល់ទំហំទ័ពថៃដែលធំជាងទ័ពខ្មែរ ហើយគិតដល់អាវុធរបស់ទ័ពថៃដែលមានសំបូរបែបជាងខ្មែរ។ ផ្អែកលើប្រវត្តិសាស្ត្រដែលថៃធ្លាប់ច្បាំងឈ្នះខ្មែរ ធ្លាប់ចាត់ចែងការឡើងសោយរាជ្យរបស់ស្ដេចខ្មែរក្នុងអតីតកាល ធ្លាប់គ្រប់គ្រងទឹកដីខ្មែរមួយភាគធំនៅភាគខាងលិច ហើយបូកផ្សំនឹងចិត្តចង់មើលស្រាលទ័ពខ្មែរទៀតនោះ នាំអោយពួកគេច្រើនតែសន្និដ្ឋានថា បើសិនជាមានការច្បាំងគ្នា នោះទ័ពថៃនឹងវាយខ្មែរធ្លាយព្រំដែន។

តែការគិតផ្ដោតតែលើកត្តាបែបនេះមួយមុខ នឹងនាំអោយពួកគេឆ្លើយមិនរួចនូវសំណួរយ៉ាងច្រើន។ ថាហេតុអ្វីទើបអាមេរិកមានទ័ពច្រើនជាងវៀតណាម និងអាវុធទំនើបជាងវៀតណាម តែច្បាំងចាញ់វៀតណាម? ថាហេតុអ្វីទើបទ័ពថៃធំជាងទ័ពឡាវ និងបំពាក់អាវុធបានល្អជាងទ័ពឡាវ តែទ័ពថៃច្បាំងមិនឈ្នះទ័ពឡាវនៅសមរភូមិបានរំក្លៅ (สมรภูมิบ้านร่มเกล้า / the Battle of Ban Romklao) កាលពីឆ្នាំ១៩៨៧-១៩៨៨? ថាហេតុអ្វីទើបទ័ពថៃធំជាងទ័ពខ្មែរ និងបំពាក់អាវុធបានសំបូរបែបជាងខ្មែរ តែក្នុងសង្គ្រាម ៣ឆ្នាំនៅព្រះវិហារពីឆ្នាំ២០០៨-២០១១ ទ័ពថៃក៏មានអ្នកស្លាប់? ហើយថាហេតុអ្វីទើបចំនួនទាហានថៃ និងទាហានខ្មែរស្លាប់ប្រហាក់ប្រហែលគ្នា?

ការផ្អែកតែលើប្រវត្តិសាស្ត្រមួយមុខនឹងធ្វើអោយការគិតរបស់ពួកគេឆកល្វែង ពីព្រោះនៅក្នុងដំណើរប្រវត្តិសាស្ត្រនេះ វាមានការផ្លាស់ប្ដូរយ៉ាងច្រើនទាំងនៅខាងថៃ និងនៅខាងខ្មែរ។ ឧទាហរណ៍ បើរាប់ចាប់តាំងពីចុងសតវត្សរ៍ទី១៨ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ទី១៩មុនបារាំងចូលមក ថៃ (សៀម) អាចច្បាំងឈ្នះខ្មែរដោយសារខ្មែរបែកបាក់គ្នា ហើយក្នុងនោះព្រះអង្គម្ចាស់អង្គនន់ គឺជាភាគីដែលផ្អៀងទៅខាងថៃ ហើយថៃក៏យកជាឈ្នាន់ដើម្បីផ្ដួលព្រះបាទអង្គតន់។ ក្រោយពីនោះមក ស្ដេចខ្មែរនៅក្មេងពេក ហើយមន្ត្រីជាន់ខ្ពស់របស់ខ្មែរក៏មានបក្សពួករណបថៃ គឺលោកចៅហ្វាទឡ្ហៈបែន (Chaofa Talaha Baen / เจ้าฟ้าทะละหะแบน) ដែលជាហេតុនាំអោយថៃអាចសង្កត់ខ្មែរជាប់រហូតដល់បារាំងចូលមក។ (តំណែងទឡ្ហៈបើប្រៀបនឹងតំណែងខ្មែរបច្ចុប្បន្ន គឺនាយករដ្ឋមន្ត្រី)។ តែមកដល់បច្ចុប្បន្ននេះ ស្ថានភាពនៅស្រុកខ្មែរ និងនៅស្រុកថៃ គឺផ្ទុយគ្នាស្រឡះ។ នៅស្រុកថៃ ដោយសារតែប្រវត្តិរបស់ខ្លួនធ្លាប់ធ្វើរដ្ឋប្រហារ វាបានធ្វើអោយទ័ពថៃក្លាយជាទ័ពមិនសូវមានប្រជាប្រិយក្នុងភ្នែកប្រជាជន។ បក្សនយោបាយថៃ និងបញ្ញវន្តថៃសុទ្ធតែមានមជ្ឈដ្ឋានដែលប្រឆាំងនឹងទ័ពថៃ។ អោយតែទ័ពថៃធ្វើទង្វើមិនទំនង មជ្ឈដ្ឋានទាំងនេះតែងតែរិះគន់ និងដាក់សម្ពាធលើទ័ពថៃ។ ហើយការបែកបាក់គ្នាធំបំផុតរបស់ថៃ គឺរវាងរដ្ឋាភិបាលស៊ីវិលថៃ និងកងទ័ពថៃនាពេលបច្ចុប្បន្ន ដែលស្ដែងចេញតាមរយៈការប្រជែងគ្នាសម្រេចចិត្តនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិថៃ (Thai National Security Council)។

ចំណែកនៅខាងខ្មែរវិញ ការបញ្ជារដ្ឋបាលស៊ីវិល និងការបញ្ជាទ័ពមានលក្ខណៈជាធ្លុងមួយហើយអាចធ្វើបានដោយរលូន និងគ្មានកម្លាំងជំទាស់សោះ។ រដ្ឋាភិបាលរបស់សម្ដេចហ៊ុនម៉ាណែតអាចបញ្ជាក្រសួងនានា និងបញ្ជាទ័ពទៅកាន់ព្រំដែនបានយ៉ាងលឿនរហ័ស។ នេះក៏ព្រោះថា ទ័ពខ្មែរមានទំនៀមគោរពការបញ្ជារបស់រដ្ឋាភិបាលស៊ីវិល ហើយមេទ័ពធំៗរបស់ខ្មែរសុទ្ធតែមានការគោរព និងភក្ដីភាពចំពោះសម្ដេចហ៊ុនសែន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។

ចំណុចនេះ គឺជាកត្តាចម្បងមួយដែលនាំអោយសង្គ្រាមរវាងខ្មែរ និងថៃនៅព្រះវិហារកាលពីឆ្នាំ២០០៨ ចេញលទ្ធផលដូចដែលវាបានកើតឡើង។ គេគួរតែពិនិត្យសង្គ្រាមនេះដើម្បីអាចប្រមើលមើលទៅកាន់លទ្ធផលនៃការប៉ះទង្គិចរវាងទ័ពថៃ និងទ័ពខ្មែរនាពេលខាងមុខជាយថាហេតុ ព្រោះសង្គ្រាមនេះ គឺជាការច្បាំងគ្នាចុងក្រោយបំផុតរបស់ទ័ពប្រទេសទាំងពីរ។ ក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ បើតាមលទ្ធផលដែលគេអាចជឿទុកចិត្តបាន ខាងខ្មែរមានទាហានស្លាប់ចំនួន ១៩នាក់ និងជនស៊ីវិលស្លាប់ ៣នាក់ រីឯខាងថៃមានទាហានស្លាប់ចំនួន ១៦នាក់ ហើយជនស៊ីវិលស្លាប់ចំនួន ២នាក់។ បើយើងវិភាគតួលេខនេះ យ៉ាងហោចណាស់ក៏វាបានប្រាប់យើងចំនួន ២ចំណុច គឺទី១. ថៃមានទាហានស្លាប់ដែរ ដែលមានន័យថា គ្រាប់កាំភ្លើងខ្មែរមុតសាច់ទាហានថៃដូចតែគ្នា ហើយទី២. ទាហានថៃស្លាប់មានចំនួនប្រហាក់ប្រហែលទាហានខ្មែរ ដែលមានន័យថា កម្លាំងច្បាំង និងរបៀបច្បាំងរបស់ថៃអត់លើសខ្មែរទេ។

បើប្រៀបធៀបនឹងថៃ លទ្ធផលនៃសង្គ្រាមនេះមិនអាចខ្វះបានទេពីចំណុចដែលខ្មែរមានរដ្ឋបាលជាធ្លុងតែមួយ ដែលកងទ័ពមានទំនៀមស្ដាប់បញ្ជារដ្ឋាភិបាលស៊ីវិល។ ចំណុចនេះច្បាស់ជាមិនអាចខ្វះបានទេពីភាពរឹងប៉ឹងមិនតក់ស្លុតរបស់សម្ដេចហ៊ុនសែន និងការកាន់អំណាចតាំងពីវ័យក្មេង ដែលនាំអោយគាត់ឆ្លងកាត់បទពិសោធច្បាំងជាច្រើន។ ការច្បាំងជាមួយពួកត្រីភាគី (ពួកខ្មែរក្រហម សឺនសាន និងហ្វ៊ុនសិនប៉ិច) ដោយមានជំនួយពីទ័ពវៀតណាមក៏គាត់ធ្លាប់ច្បាំង, បន្ទាប់មកច្បាំងជាមួយខ្មែរក្រហមដោយគ្មានជំនួយពីទ័ពវៀតណាមក៏គាត់ធ្លាប់, ហើយច្បាំងជាមួយទាហានហ្វ៊ុនសិនប៉ិចនៅកណ្ដាលក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៧ ក៏គាត់ធ្លាប់ឆ្លងកាត់ដែរ។ ជាលទ្ធផល គឺសម្ដេចហ៊ុនសែននាំមេទ័ពខ្មែរទាំងនេះទៅរកការឈ្នះរហូត។ ឆ្លងកាត់តាមដំណើរដ៏វែងឆ្ងាយបែបនេះ ជាការវិវត្តផ្នែកចិត្តសាស្ត្រ ប្រាកដណាស់ គឺមេទ័ពធំៗរបស់ខ្មែរទុកចិត្តលើការដឹកនាំរបស់គាត់។

មកដល់ត្រង់នេះ ធ្វើអោយខ្ញុំនឹកឃើញដល់ពាក្យសម្ដីរបស់លោក លី ខ្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសសាំងកាពួរ ដែលគាត់កត់សម្គាល់អំពីភាពផ្ទុយគ្នានៃលក្ខណៈរបស់សម្ដេចហ៊ុនសែន និងទ្រង់នរោត្តម រណឫទ្ធិ។ លោកលីខ្វាន់យូសរសេរក្នុងសៀវភៅគាត់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គាត់បានជួបទាំងទ្រង់រណឫទ្ធិ និងសម្ដេចហ៊ុនសែន ដែលធ្លាប់ជាគូប្រយុទ្ធនឹងគ្នា។ គាត់រៀបរាប់ថា ដោយសារនៅទសវត្សរ៍ទី៨០ សាំងកាពួរធ្លាប់ជួយអាវុធ និងវិទ្យុទាក់ទងដល់ខាងហ្វ៊ុនសិនប៉ិច គាត់ក៏បានទៅមើលបន្ទាយរបស់ហ្វ៊ុនសិនប៉ិច។ ពេលទៅឃើញបន្ទាយរបស់ហ្វ៊ុនសិនប៉ិច លោកលីខ្វាន់យូ «ខកចិត្តមែនទែន (disappointed)» ដោយសារគាត់ឃើញបន្ទាយរបស់ហ្វ៊ុនសិនប៉ិច «រ៉ោករ៉ាក និងគ្មានព្រលឹងជាទ័ព (not well organized and lack military spirit)» ហើយគាត់ថា អ្វីដែលទ្រង់រណឫទ្ធិអាចធ្វើបាន គឺអស់ត្រឹមនោះហើយ ព្រោះទាំងទ្រង់រណឫទ្ធិ និងមេទ័ពធំៗរបស់ហ្វ៊ុនសិនប៉ិចចូលចិត្តតែស្នាក់នៅក្រុងបាងកកជាជាងនៅបន្ទាយ។ តែពេលគាត់ជួបសម្ដេចហ៊ុនសែន គាត់និយាយថា គាត់បានជួបមនុស្សម្នាក់ទៀតដែលមានលក្ខណៈខុសគ្នាស្រឡះ។ លោកលីខ្វាន់យូនិយាយពីសម្ដេចហ៊ុនសែនថា សម្ដេចហ៊ុនសែន គឺជា «អ្នកនៅរស់ដ៏រឹងប៉ឹងសល់ពីសម័យខ្មែរក្រហម (a tough survivor of the Khmer Rouge)»។ បើសិនជាយើងទៅមើលវីដេអូនៃរបៀបនិយាយរបស់សម្ដេចហ៊ុនសែនតាំងពីសម័យទសវត្សរ៍ទី៨០ យើងនឹងឃើញថា សម្ដេចហ៊ុនសែន គឺពិតជាមនុស្សរឹងប៉ឹងតាំងពីក្មេងមែន។

More to the Details:
-On Thai subjugation of Cambodia in the late 18th and early 19th centuries, see Puangthong Rungswasdisab (1995): “War and trade: Siamese interventions in Cambodia, 1767-1851” and David Chandler (2008): “A History of Cambodia”
-On Lee Kuan Yew’s assessment of Prince Ranariddh and Samdech Hun Sen, see Lee Kuan Yew (2000): “From Third World To First”

13/06/2025

សួស្ដីបាទ..!
បទពិសោធន៍ជីវិត🌱🌾

11/06/2025

សួស្តីបងប្អូនទាំងអស់គ្នា..…!
ទេសភាពបែបស្រុកស្រែ🌾 #ស្រុកស្រែ

09/06/2025

តំបន់​បងប្អូនមិនដែលស្គាល់😂🌲 កំពង់ចាម កំពង់ចិត្ត

08/06/2025

Xin Chhi

Address

Phnom Penh

Alerts

Be the first to know and let us send you an email when តាមដាន- Follow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to តាមដាន- Follow:

Share

Category