Kiri Dangrek

Kiri Dangrek Is a media such as national news, international news, innovative news, economics, health analysis, v

Is a media such as national news, international news, innovative news, economics, health analysis, video entertainment,
Major current environmental issues may include climate change, pollution, environmental degradation, and resource depletion. The conservation movement lobbies for protection of endangered species and protection of any ecologically valuable natural areas, genetically modified foods and global warming

កិច្ចសម្ភាសន៍ជាន់ខ្ពស់ជា​មួយ​លោក Omar AL-Razzaz អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្ស៊កដានីនា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Om...
15/09/2026

កិច្ចសម្ភាសន៍ជាន់ខ្ពស់ជា​មួយ​លោក Omar AL-Razzaz អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្ស៊កដានី

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Omar AL-Razzaz អតីតនាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កដានី បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ក្នុង​កម្មវិធីកិច្ចសម្ភាសន៍ជាន់ខ្ពស់របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នៅក្រុង​ប៉េកាំង ។
លោក​ Omar AL-Razzaz បានថ្លែងនៅ​ក្នុង​កិច្ច​សម្ភាសន៍ថា ព្រះអង្គម្ចាស់ Abdullah ទី២ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននាពេល​ថ្មីៗ​កន្លង​ទៅនេះ ។ ក្នុង​អំឡុង​ដំណើរទស្សនកិច្ចនោះ​ ព្រះអង្គម្ចាស់ Abdullah ទី២ មិន​ត្រឹម​តែ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ី​ជម្រៅ​និង​ពិគ្រោះពិភាក្សា​កិច្ច​សហប្រតិបតិ្តការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ជា​មួយ​សហគ្រាស​ធំៗ​របស់ប្រទេស​ចិន​ប៉ុណ្ណោះទេ ព្រះអង្គថែម​ទាំង​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​ជា​មួយ​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​អំពី​ស្ថានការ​ណ៍​ក្នុង​តំបន់​និងពិភាក្សា​បញ្ហា​​ដែល​ប្រទេស​ទាំង​ពីរ​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​ផង​ដែរ ។ ឆ្នាំ​ក្រោយ ប្រទេស​ទាំង​ពីរ​នឹង​អបអរទទួល​ខួបទី​៥០​នៃ​ការ​បង្កើត​ទំនាក់ទំនងការ​ទូត ។ ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​ទៅនេះ ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន​ទ្វេភាគី ព្រមនិង​កិច្ចសហប្រតិបតិ្តការ​គ្រប់​ផ្នែក​សុទ្ធតែ​ទទួល​បាន​ការ​រីក​ចម្រើន​ដ៏​ល្អប្រសើរ បូក​រួម​ទាំង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​នយោបាយ​ ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​សកល​ទាំង​បួន​ ក្នុង​ន័យ​ខិត​ខំប្រឹង​ប្រែង​ជំរុញ​កិច្ចសន្ទនា​អរិយធម៌ បង្កើន​ការ​យល់​ដឹង​ដល់​គ្នា​ទៅវិញទៅមក​ និង​ធ្វើ​ឱ្យ​អភិបាល​កិច្ច​សកល​មាន​សុក្រឹតភាព​ជាដើម​ ។ លោក​ Xi Jinping មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ដែល​បាន​ចង្អុល​បង្ហាញ​ពី​ទិសដៅ​សម្រាប់​ការរួមរស់ដោយសនិ្តសហវិជ្ជមានរបស់​ពិភពលោក​ ។ ពិភពលោក​ត្រូវ​ការ​ភាពជា​អ្ន​កដឹក​នាំ​បែប​នេះ ហើយ​
ក៏មាន​ដៃគូដែលមានឆន្ទៈដូចគ្នាជា​ច្រើន​ឆ្លើយតប​នឹង​គោល​បំណង​នេះ​យ៉ាង​សកម្ម​ផងដែរ ៕

14/09/2026

លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ ថា កម្ពុជាត្រូវការរយៈពេលជាង ១០ ឆ្នាំ និងថវិកា ១ ពាន់លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះ និងគ្រាប់យុទ្ធភណ្ឌផ្សេងទៀត ដែលបន្សល់ទុកពីការវាយប្រហាររបស់កងទ័ពថៃកាលពីឆ្នាំមុន។

សេចក្តីជូនដំណឹងទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជានិងថៃពីប...
14/09/2026

សេចក្តីជូនដំណឹង
ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជានិងថៃពីប្រទេសសិង្ហបុរី

សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមភ្នាក់ងារកម្ពុជា។ ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពីកិច្ចប្រជុំនេះពីប្រទេសសិង្ហបុរី ចាប់ពីម៉ោង ០៧:៣០ នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ០៨:៣០ ម៉ោងក្នុងប្រទេសសិង្ហបុរី) តទៅ។ ស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនឹងផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមតាមដានទស្សនាដោយមេត្រី៕ ប្រភព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន

13/09/2026

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានធ្វើការអធិប្បាយអំពី សមិទ្ធផលអាមេរិក និងឥណ្ឌានៅកម្ពុជាត្រូវបានខូចខាត ដោយសារយោធាសៀម។

#សមិទ្ធផលអាមេរិក #សមទ្ធផលឥណ្ឌា #ថៃជាអ្នកផ្តើមសង្គ្រាមជាមួយកម្ពុជា 🇰🇭 🇹🇭

13/09/2026

ប្រាសាទព្រះវិហារគឺជាបេតិកភណ្ឌពិភពលោករងការខូចខាតធ្ងន់ធ្ងរ ដោយយោធាសៀម បានបាញ់ផ្លោងកំទេចធ្វើឲ្យបាត់បង់ទ្រងទ្រាយដើមទាំងស្រុង !

🇹🇭 🇰🇭 #ថៃជាអ្នកផ្តើមសង្គ្រាមជាមួយកម្ពុជា

13/09/2026

ផ្សែងក្នុងវីដេអូអាចរលាយបាត់ ប៉ុន្តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ

វីដេអូដែលត្រូវបានផ្សព្វផ្សាយនេះបង្ហាញទិដ្ឋភាពដ៏គួរឱ្យតក់ស្លុតនៃការវាយប្រហារដោយអាវុធធុនធ្ងន់ និងការផ្ទុះយ៉ាងខ្លាំងនៅតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ផ្សែងដ៏ក្រាស់ហុយឡើងពីតំបន់ប្រាសាទ បង្ហាញពីកម្លាំងនៃការវាយប្រហារ និងហានិភ័យដ៏ធ្ងន់ធ្ងរចំពោះសំណង់បុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា និងមនុស្សជាតិទាំងមូល។

ប្រទេសចិននឹងទទួលធ្វើជាប្រធានប្តូរវេននៃ BRICS នៅឆ្នាំ ២០២៧រសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងកិច្ចប្រជុំដំណាក់ក...
13/09/2026

ប្រទេសចិននឹងទទួលធ្វើជាប្រធានប្តូរវេននៃ BRICS នៅឆ្នាំ ២០២៧

រសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ លោកXi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងទទួលធ្វើជាប្រធានប្តូរវេននៃ BRICS នៅឆ្នាំ ២០២៧ និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS លើកទី ១៩៕

ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-...
12/09/2026

ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!

ប្រាសាទព្រះវិហារ៖ គ្រាប់កាំភ្លើងអាចបំផ្លាញថ្ម ប៉ុន្តែមិនអាចលុបប្រវត្តិសាស្ត្រ
12/09/2026

ប្រាសាទព្រះវិហារ៖ គ្រាប់កាំភ្លើងអាចបំផ្លាញថ្ម ប៉ុន្តែមិនអាចលុបប្រវត្តិសាស្ត្រ

នេះជារូបភាពវីដេអូនៃការវាយប្រហារលើតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យ.....

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ សុខភាពភ្នែក ការពិនិត្យ និងព្យាបាលភ្នែកជូនប្រជ...
12/09/2026

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ សុខភាពភ្នែក ការពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ !

(កំពង់ធំ)ះ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន.....

Address

Russei3 Village, Sangkat Stung Meanchey2, Khan Meanchey
Phnom Penh
12352

Alerts

Be the first to know and let us send you an email when Kiri Dangrek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kiri Dangrek:

Shortcuts

Share